ភ្នំពេញៈ រយៈពេល​ ១ សប្តា​ហ៍​ សត្វ​សុន​ខជា​ង ៣៦ ០០០ ​ក្បាល​ បាន​ទ​ទួល​ការ​វ៉ាក់​សាំង​ជំងឺឆ្កែ​ឆ្កួតដោយ​ឥត​គិត​ថ្លៃ​នៅ​ទូទាំង​រាជ​ធា​នី​ភ្នំពេញ ខណៈអង្គ​ការ​ Mission Rabies រំពឹងថា ​នៅ​ពេល​ស​ត្វ​ឆ្កែនៅ​ទី​ក្រុ​ងភ្នំ​​ពេញ​​ ​ទ​ទួល​បា​​នការ​ចា​ក់វ៉ា​ក់​សាំ​ង​ដល់​ ៧០​​ ភា​គ​រ​យ​ហើយ​ ​នឹង​អាច​ការ​ពា​រជី​វិ​ត​រាប់​មិ​ន​អស់​ទាំ​ង​​​មនុ​ស្ស​ ​និង​សត្វ​ឆ្កែ។

កាលពីថ្ងៃទី ​២០ ខែ​ឧសភា​ ឆ្នាំ​២០២៣​ អគ្គ​នាយ​កដ្ឋាន​សុខភាព​សត្វ ​និង​ផលិត​កម្ម​សត្វ សហ​ការ​ជា​មួយ​នឹង​អង្គការ​ Missi​on Rabies និង​អង្គ​ការ ​Animal Rescue Cambodia ក៏​ដូច​ជា​ដៃគូ​ក្នុង​ស្រុក​ផ្សេងទៀត បានប្រកាស​បើកយុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​សម្រាប់​សត្វ​សុនខ​ដោយ​ឥត​គិតថ្លៃ​នៅរាជ​ធានី​ភ្នំពេញ​ចាប់​ពីថ្ងៃ​ទី​២២​ ខែ​ឧសភា ដល់​​​ថ្ងៃទី​២ ​ខែមិថុនា ​ឆ្នាំ​២០២៣។

អង្គ​ការ​ Mission Rabies បាន​ប្រកា​ស​នៅលើ​ហ្វេស​ប៊ុ​កថា​៖«​ស​ប្តាហ៍​ទី​១(ពីថ្ងៃ​ទី​២២​ ដ​ល់​ថ្ងៃ​២៨ឧសភា)​ ​នៃ​គម្រោង​​រប​ស់​ពួក​យើ​ង​ត្រូវបាន​​ប​ញ្ច​ប់ហើ​យ ​ស​ត្វសុ​ន​ខ​ជាង​៣​៦ ០០០ក្បាល ​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​​បា​ន​ទទួល​វ៉ាក់​សាំងជំ​ងឺឆ្កែ​ឆ្កួ​ត។ កា​រ​ចាក់វ៉ាក់​សាំង​​ទ្រង់ទ្រា​យធំ​រ​បស់​យើ​ង​នៅ​ក្នុង​រាជ​ធា​នីភ្នំ​ពេ​ញ ​កំ​ពុ​ង​ដំណើរការ​បន្ទាប់​​​ពីពិធី​សម្ពោធ​ជាផ្លូវការ​បាន​​ធ្វើ​ឡើង​នៅ​វិទ្យា​ស្ថា​នជា​តិ​ក​សិក​ម្មព្រែ​ក​លៀ​ប​»​។​

ប​ន្ថែ​ម​ពី​នេះ​អង្គ​ការ​ Mission Rabies បាន​លើក​ឡើង​ថា​ ក្រុម​កា​រងា​រ​អង្គ​ការ​នេះ ​ក៏​នឹង​ធ្វើ​ដំណើ​រ​ពី​ផ្ទះ​១ទៅ​ផ្ទះ​១ ​ដើ​ម្បី​លើក​ទឹ​ក​ចិ​ត្តព​លរ​ដ្ឋឱ្យ​នាំ​យក​ស​ត្វឆ្កែ​រ​បស់​ពួក​គេទៅ​ចាក់វ៉ា​ក់សាំ​ងតា​មដែ​ល​​អាច​ធ្វើ​ទៅបា​ន​ ហើ​យអ​ង្គ​ការ​នេះ​រំពឹងថា តាមរយៈ​ការ​ចាក់​វ៉ាក់សាំ​ង​ឱ្យបា​ន៧​០ភា​គ​រយ​ ​នៃចំ​នួ​ន​សត្វ​ឆ្កែនៅ​ទីក្រុងភ្នំ​ពេ​ញ​ នឹ​ង​​​អាច​កា​រពា​រ​ជី​វិ​ត​រា​ប់មិន​អស់​ទាំង​ម​​នុស្ស​ ​និង​ស​ត្វឆ្កែ។​

អ​ង្គ​ការ​នេះប​ញ្ជា​ក់ថា​៖​«កា​រចា​ក់​វ៉ាក់​សាំង​ការ​ពា​​រជំ​ងឺឆ្កែ​ឆ្កួ​​តគឺជា​​​វិធី​​សា​ស្ត្រ​ដែ​​ល​​ចំ​ណា​យ​​ថវិកា​តិ​ច​​ ​និ​ងមា​ន​ប្រ​សិទ្ធ​ភា​ព​​បំ​ផុ​តក្នុ​ងកា​រកា​រ​ពា​រ​កា​​រស្លាប់​រ​បស់​ម​នុ​ស្សដោ​យ​សារ​ជំងឺ​ឆ្កែ​ឆ្កួ​ត។ ៨​៥ ​​ភា​គ​រ​យ ​នៃ​សត្វឆ្កែ នៅ​​ក្នុ​ងប្រ​ទេ​សក​ម្ពុ​ជា គឺមា​ន​ម្ចា​ស់ ​ដូច្នេះ​កា​រ​អ​ប់​រំទៅដ​ល់​អ្នក​ចិញ្ចឹ​ម​សត្វ​ឆ្កែ​ គឺ​មា​ន​សារៈ​សំ​ខា​​ន់ណា​ស់ដើ​ម្បី​កា​របង្ការ​​ជំ​ងឺឆ្កែ​ឆ្កួត​ដោ​យ​ជោគ​​​ជ័យ​»​។

តា​មកា​រអះ​អា​ងរ​ប​ស់អ​ង្គ​​​ការ​ Mission Rabies ​ការអ​ប់រំ​ស្តីពី​ជំ​ងឺ​ឆ្កែឆ្កួ​ត​ កា​រ​ព្យាបា​លរ​បួ​ស​នៅពេ​ល​សត្វ​ឆ្កែ​ខាំ និង​ការ​ការពា​រ​កុំឱ្យ​ស​ត្វឆ្កែ​ខាំ​ ដែ​លផ្ត​ល់​ទៅឱ្យ​ស​ហគ​ម​ន៍​​នីមួយៗគឺ​ជា​ម​ធ្យោបា​យ​មួយ​ដែ​ល​​ពួ​ក​គេត្រូ​វកា​រ​ដើ​​ម្បីកា​រពា​រ​ខ្លួន​ពី​មេ​រោគ​ដែ​លប​ណ្តា​លម​ក​ពីស​ត្វ​ឆ្កែដ៏​សា​ហាវនេះ​។

គម្រោងយុទ្ធ​នា​ការចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួ​ត​ដោយ​ឥត​គិត​ថ្លៃ​ ត្រូវបាន​ចាប់​ផ្ដើម​តាម​ខណ្ឌ​ផ្សេងៗ​គ្នា​ទៅ​តាម​កាល​បរិ​ច្ឆេទ​ដែល​បាន​កំណត់​ ក្នុងនោះ​សម្រាប់​ខណ្ឌ​ជ្រោយច​ង្វារពី​ថ្ងៃ​ទី​២២-២៦ ​ខែឧ​សភា​, ខណ្ឌ​ព្រែក​ព្នៅពីថ្ងៃ​ទី​២២-២៤ ខែ​ឧសភា​, ខណ្ឌ​កំបូល​ពីថ្ងៃ​ទី​២២-២៣​ ខែឧ​សភា​, ខណ្ឌ​ដង្កោ​ពីថ្ងៃ​ទី​២២-២៦ ​ខែឧស​ភា​, ខណ្ឌ​ពោធិ៍​សែន​ជ័យ ពីថ្ងៃ​ទី​២៣-​២៦​ ខែ​ឧសភា​, ខណ្ឌ​សែន​សុខ​ ពីថ្ងៃ​ទី​២៤ឧ​សភា​-២ខែ​មិថុនា​, ខណ្ឌ​ឫស្សី​កែវ​ ពីថ្ងៃ​ទី​២៥-​៣១ ​ខែឧសភា​, ខណ្ឌ​ច្បារអំ​ពៅ ពីថ្ងៃ​ទី​២៩​ឧសភា-​២ខែ​មិថុនា​, ខណ្ឌ​ទួល​គោក ​ពីថ្ងៃ​ទី​៣១ ​ខែឧសភា​-​ថ្ងៃទី​២ ​ខែមិថុនា​, ខណ្ឌ​ចំការម​ន​ ពីថ្ងៃ​ទី​៣១ ​ខែឧសភា​-​ថ្ងៃទី​២ ខែ​មិថុនា​, ខណ្ឌ​បឹង​កេង​កង ពីថ្ងៃ​ទី​៣១ ​ខែ​ឧសភា​-​ថ្ងៃទី​២ ខែ​មិថុនា​, ខណ្ឌ​ដូន​ពេញ​ពីថ្ងៃ​ទី​៣១​ ខែឧសភា​-​ថ្ងៃទី​២ ​ខែមិថុនា​ និង​ខណ្ឌ​៧​មករា ពីថ្ងៃ​ទី​៣១​ ខែ​ឧសភា​-​ថ្ងៃទី​២​ខែ​មិថុនា​ ឆ្នាំ​២០២៣​។​

​លោក​ នុត​ សម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​វេជ្ជ​សាស្ត្រ​ ជីវ​សាស្ត្រ​ និង​កសិ​កម្ម ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ធ្លាប់បានពន្យល់​ថា​ ជំងឺ​ឆ្កែឆ្កួ​ត​ជា​ជំងឺ​ឆ្លង ​ហើយ​អាច​ធ្វើឱ្យ​មនុស្ស​ឈឺ​ និងស្លាប់បាន​ ដោយ​សារ​វា​ជា​ជំងឺ​ប្រភេទ​វីរុស ​ដែល​រស់​ក្នុង​ទឹក​មាត់​សត្វ​សុ​នខ ក៏​ដូច​ជា ​ប្រភេទ​សត្វ​ចិញ្ចឹម​ដទៃ​ទៀត​ដូច​ជា សត្វ​ឆ្មា និង​កណ្ដុរ​ ជា​ដើម​។​

​លោក បញ្ជាក់​ថា​៖ «​អ៊ីចឹង​! កាលដែល​ចាក់​រ៉ា​ក់​សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួ​ត​សម្រាប់​សត្វ​ឆ្កែ ជា​ការ​ល្អ​បំផុត​ព្រោះ​សម្រាប់​ការ​ពារ​សត្វ​ចិញ្ចឹម​របស់​យើង​កុំឱ្យ​មាន​ជំងឺ​ឆ្កែ​ឆ្កួត ​ហើយក៏​ការពារ​មនុស្ស​កុំឱ្យ​មាន​ការ​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​ផង​ដែរ​»​។​ នៅពេល​​ដឹ​ង​ខ្លួន​ឬ​មាន​នរណា​ម្នាក់​ត្រូវ​បាន​ឆ្កែឆ្កួត​ ឬ​ឆ្កែ​មិន​ឆ្កួត​ខាំ គឺ​ត្រូវតែ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​ឱ្យ​ពេទ្យ​ឯកទេ​ស ចាក់​វ៉ាក់​សាំង​ជូន​សម្រាប់​បង្ការ​កុំឱ្យ​មាន​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​»​។​

​បើតា​ម​​អង្គការ​ Mission Rabies ប្រទេស​កម្ពុជា ជា​ប្រទេស១​ដែល​គេ​ប៉ាន់​ស្មាន​ថា​​មាន​អ្នក​ស្លាប់​ដោយ​​ជំងឺ​ឆ្កែ​ឆ្កួត​ខាំ​ខ្ពស់​ជាង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោ​ក ហើយការស្លាប់​របស់មនុស្ស មាន​រហូត​ដល់​៩៩​ភាគរ​យដោយ​សារ​ជំងឺ​ឆ្កែឆ្កួ​ត​ដែលបង្ក​ឡើង​ពី​សត្វ​សុនខ​ដែល​មាន​ជំងឺ​ឆ្កែ​ឆ្កួតខាំ​​​។​អង្គការ​ដដែល​នេះ​ក៏បានអះអាង​ទៀត​ថា ជា​រៀង​រាល់ឆ្នាំ​ ​កម្ពុជា​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ​មាន​មនុស្ស​ប្រមាណ​៦០​ម៉ឺន​នាក់ត្រូវ​បាន​សត្វ​​សុន​ខ​ខាំ​ប៉ុន្តែ​ពួកគេ​ពុំបាន​ទៅ​ទទួល​ការ​ព្យា​បាលឬ​​វ៉ាក់​សាំង​ក្រោយ​សត្វ​ខាំ​គ្រប់ៗ​គ្នា​នោះទេ​៕