ភ្នំពេញៈ អគ្គនា​យក​ដ្ឋាន​ ក.​ប.​ប និ​ង​ទីភ្នាក់​ងារ​ GIZ​ បាន​ចុះហ​ត្ថលេ​ខា​រួមគ្នា​លើ​កំណត់​ហេតុ​នៃ​ការ​ព្រមព្រៀង​គ្នា​លើ​ការ​អ​នុវត្ត​គម្រោង COMPETE II ដើម្បី​បន្ត​ការជួយជ្រោម​ជ្រែង​ដល់​ការ​អភិ​វឌ្ឍ​គោលន​យោបាយ​ និង​ច្បាប់​ស្តីពី​ការ​ប្រកួ​តប្រ​ជែង​នៅ​ប្រ​ទេស​កម្ពុជា។

ពិធី​ចុះ​ហត្ថ​លេខា​រួមគ្នា​លើ «កំ​ណត់​ហេតុ​នៃ​ការ​ព្រម​ព្រៀង​គ្នា​លើ​ការអនុវត្ត​គម្រោងCOMPETE II»នេះ​ត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣១ខែ​ឧសភា​ឆ្នាំ​២០២៣​រវាង​លោក​ផាន​ អូន​ប្រតិ​ភូ​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនា​យក​នៃ​អគ្គនា​យក​ដ្ឋាន​ក.ប.ប.​ជាមួ​យ​លោក Frank Jattke​ប្រ​ធាន​ក្រុម​អា​ស៊ាន​កម្ពុជា(GIZ)នៅ​ទីស្នា​ក់ការ​អគ្គនា​យក​ដ្ឋាន​ក.ប.ប។

លោក​ផាន អូន​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​ថា «កំ​ណត់​ហេតុ​នៃ​ការ​ព្រម​ព្រៀង​គ្នា​លើ​ការ​អនុវត្ត​គម្រោង​COMPETE II» គឺជា​ការ​ព្រម​ព្រៀង​គ្នា​ដើម្បី​រួមចំ​ណែក​ផ្តល់នូវ​អត្ថ​ប្រ​យោជន៍​បន្ថែម​ទៀត​ដល់​អគ្គនា​យក​ដ្ឋាន​ក.ប.ប.ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រ​ជែ​ង។

លោក​បាន​ឱ្យដឹង​បន្ត​ថាបច្ចុ​ប្បន្ន​គម្រោង COMPETE បាន​ឈាន​ដល់​ការ​អនុ​វត្ត​ដំណាក់​កាលទី​២​ដែល​មាន​រយៈ​ពេល​៣​ឆ្នាំ​បន្ត​ដោយ​ចាប់​ផ្តើម​ចាប់ពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០២២​រហូត​ដល់​ចុង​ខែ​តុលា​ឆ្នាំ​២០២៥។

លោក​បាន​បញ្ជាក់​ថា៖«ព្រឹ​តិ្ត​ការណ៍​នា​ថ្ងៃនេះជា​វេទិកា​ដ៏​សំខាន់​ដែល​អគ្គនាយកដ្ឋានក.ប.បនិង​ទីភ្នាក់ងារGIZចុះហត្ថលេខា​រួមគ្នា​លើ​កំណត់ហេតុ​នៃ​ការ​ព្រមព្រៀងគ្នា​លើ​ការអនុវត្ត​គម្រោងCOMPETE II ដែល​ឆ្លុះបញ្ចាំង​ពី​កិច្ច​បន្ត​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ច្រើន​បន្ថែមទៀត​ក្រោម​គម្រោងCOMPETE II ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ការអភិវឌ្ឍ​គោល​នយោបាយនិង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​នៅ​ប្រទេស​កម្ពុជា»។

គម្រោង​លើកកម្ពស់​ភាព​ប្រកួត​ប្រជែង​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន(COMPETE)ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ចនិង​អភិវ​ឌ្ឍន៍​អាល្លឺម៉ង់(BMZ)ដើម្បី​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្តើម​លើ​វិស័យ​ពា​ណិជ្ជកម្មសេវាកម្មនិង​គោលនយោបាយ​ប្រកួតប្រជែង​ទាំង​នៅ​ថ្នាក់​តំបន់​និង​ថ្នាក់ជាតិ។

​លោក​ផាន អូនបាន​លើក​ឡើ​ងថា គម្រោង​ទី២នេះនឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ការអ​នុវត្ត​ច្បាប់​របស់​មន្ត្រី​នៃ​អគ្គនា​យកដ្ឋាន​ក.ប.ប. ដូចជា​ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ច្បាប់​និង​បទ​ប្ប​ញ្ញ​ត្តិ​ពាក់ព័ន្ធដល់​ធុរ​ជននិង​សាធារណជនការ​ពង្រឹង​សមត្ថ​ភាព​​មន្ត្រី​ស៊ើប​អង្កេតក.ប.បការ​កសាង​បទ​ប្បញ្ញ​ត្តិនិង​លិខិត​បទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់​ស្តីពី​ការប្រ​កួតប្រជែ​ងនិង​មាន​កម្មវិធី​បណ្តុះ​បណ្តាល​សម្រាប់​អ្នក​បណ្តុះ​បណ្តាល​បន្តព្រម​ទាំង​មានការ​គាំទ្រ​ផ្តល់​ជំនួយ​ក្នុងការ​ចូលរួម​​កិច្ចប្រ​ជុំសិក្ខាសាលា​និង​វគ្គ​បណ្តុះប​ណ្តាល​នានា​នៅក្នុង​តំបន់ និង​អន្តរ​ជាតិ​ផង​ដែរ​ពីGIZ។

លោកបាន​បញ្ជា​ក់ថា៖«ការ​ព្រម​ព្រៀង​នេះ​នឹង​រួម​ចំណែក​ផ្តល់អត្ថ​ប្រយោជន៍​បន្ថែមទៀត​ដល់​អគ្គនាយ​កដ្ឋាន​ក.ប.បក្នុង​ការ​អនុ​វត្ត​ច្បាប់​ស្តីពី​ការប្រកួត​ប្រជែង​ដែល​រួមមាន ជំនួយ​លើ​ការ​តាក់​តែង​បទ​ប្បញ្ញត្តិ​ក្រោម​ច្បាប់​ស្តីពី​ការប្រ​កួត​ប្រ​ជែង ការពង្រឹង​សមត្ថភាព​មន្ត្រី​ស៊ើ​បអង្កេ​តនិង​កម្មវិធី​បណ្តុះបណ្តាល​សម្រាប់​អ្នក​បណ្តុះ​បណ្តាល​បន្ត (TOT) ក៏ដូចជា​ការ​គាំទ្រ​ដល់​ការបណ្តុះ​បណ្តាល​នៅ​បរទេស​ផងដែរ»។

ជាមួ​យនឹង​ការចុះ​ហត្ថលេខា​នេះ លោកផា​ន អូនក៏បាន​ទទួល​​សៀវភៅ​មគ្គុទេសក៍​អំពី«សុវត្ថិ​ភាព​ម្ហូបអាហារ​សម្រាប់​អ្នក​ប្រើ​ប្រាស់»ចំនួន២០០​ក្បាល ដែល​ផ្តល់ឱ្យ​ដោយ​ទីភ្នាក់ងារGIZជូន​មក​អគ្គនាយ​កដ្ឋា​នក.ប.ប.ផង​ដែរ ស្រ​បពេល​គម្រោង​នេះ​បាន​​បន្ត​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល២ថ្ងៃគឺ​ថ្ងៃទី៣០ និង​៣១​ខែឧ​សភា ឆ្នាំ២០២​៣ដល់​មន្ត្រី​ប្រមាណ​១៥០​នាក់ ជុំវិញ​ការអ​នុវត្ត​ច្បាប់​ស្តីពី​ការប្រកួ​តប្រ​ជែងច្បាប់​ស្តីពី​កិច្ចកា​រពារ​អ្នកប្រើ​ប្រាស់ ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិ​ជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​៕