ភ្នំពេញៈ ក្រសួង​សុខាភិ​បាលក​ម្ពុជា​​ ប្រកាស​នៅថ្ងៃទី ​១ ខែ​មិថុនា​ថា មាន​ករណី​ឆ្លង​វីរុស​កូវីដ ​១៩​ ថ្មី​ ១០ នាក់ប​ន្ថែមទៀ​ត​ ​ខណៈ​អ្នកជា​សះ​ស្បើយថ្មី​​មាន ៥ នាក់​ ប៉ុន្តែមិ​ន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះថ្មីទៀត​​​ទេ​។ ​

​តាម​សេចក្តី​ជូន​ព័ត៌​មាន​របស់​ក្រសួង​សុខា​ភិបាល​គិត​ត្រឹម​ថ្ងៃទី​១ ​ខែមិថុនា​ ឆ្នាំ​២០២៣ ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ សរុប​មាន​ចំនួន​១៣៨ ​៧៩១​នាក់ ​ចំ​ណែក​ករណី​ជា​សះស្បើ​យ​សរុប​១៣៥ ​៦៩៤នាក់​និង​ករណី​ស្លាប់​សរុប ៣ ០៥៦នាក់​។ រីឯ​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​២១ ​២៤៦​នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន​ ១៦​ ៩៦១នាក់​៕