​ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​ករ​ណី​ឆ្លង​មេរោគ​កូ​វីដ​១៩​ថ្មី​ម្នាក់​បន្ថែម​ទៀត រីឯ​អ្នក​ទើប​ជា​សះ​ស្បើយ​មាន​ ២នាក់​ តែ​គ្មាន​អ្នក​ស្លាប់​ថ្មីទេ​។​

​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​ អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ ​សម្រាប់​ថ្ងៃទី​៤ ​ខែ​មិថុនា ​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩ ក្នុង​សហ​គមន៍​១ករណី​បន្ថែម ​និង​មាន​អ្នក​ជា​សះស្បើ​យ​ពី​ជំងឺ​នេះ​ចំនួន ​២​នាក់​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៤​ ខែមិថុនា កម្ពុ​ជា​មាន​អត្រា​ឆ្លង​មេរោគ​កូ​វីដ​១៩ សរុប​ចំនួន​ ១៣៨ ៨០៣​នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន​ ១៣៥ ៧១១​នាក់ និង​អ្នក​ស្លាប់​ចំនួន៣ ០៥៦នាក់​៕