​ភ្នំពេញៈ​​មន្ត្រី​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោ​ត ​(​គជប​) បាន​ឱ្យ​ដឹង​ថា ​បើទោះបីជា​​កម្ពុជា​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​ប្រសើរ​ជាង​មុន​ក្តី ប៉ុន្តែ​នៅ​ខេត្ត​ និង​តំបន់​ខ្លះ​នៅ​តែ​ទាម​ទារ​ឱ្យប្រើ​មធ្យោ​បាយ​ដឹក​ជ​ញ្ជូន​តាម​ផ្លូវ​ទឹក ​អាកាស ​និង​តាម​គោយ​ន្ត ដើម្បី​ដឹក​ជញ្ជូន​សម្ភារ​បម្រើ​ឱ្យ​ការបោះ​ឆ្នោត​ទៅដ​ល់​គោល​ដៅ​។​

​តាម​រយៈ​វីដេអូ​កិច្ច​សម្ភាសន៍​​តាម​ប្រព័ន្ធ​អន​ឡាញ​របស់ គ​.​ជ​.​ប លើ​ប្រធាន​បទ «​ការ​ដឹក​ជញ្ជូន និង​ការបែង​ចែក​សម្ភារ​សម្រាប់​ការងារ​បោះ​ឆ្នោត​»​លោក ឌី ភីរុណ ជំ​នួយកា​រ គ​.​ជ​.​ប និង​ជា​ប្រធាន​នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​ បានឱ្យ​ដឹង​ថា ​ពាក់​ព័ន្ធ​ផែន​ការ​ដឹ​កជ​ញ្ជូន​សម្ភារ​បោះឆ្នោ​ត​សម្រាប់​បោះឆ្នោ​ត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី៧ ឆ្នាំ ២០២៣​ គឺ​មាន​ ៤ ​ដំណាក់​កាល​ធំៗ​។

​ក្នុង​នោះ​ ៣​ ដំណាក់​កាល ​គឺជា​ការដឹក​ជញ្ជូន ​និង​ប្រគល់​ជូន​ទៅ​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆោត​ថ្នាក់​ក្រោម ​និង​ដំណាក់​កាល​ចុង​ក្រោយ ​គឺជា​ការចុះ​ដឹក​ជញ្ជូន​ប្រមូល​សម្ភារ​នោះ​ត្រឡប់​មក​វិញ​ ដើម្បី​រក្សាទុ​ក​នៅ

គ​.​ជ​.​ប​. ។​

​លោក​ឱ្យ​ដឹង​ដែរ​ថា បើ​សង្កេត​ជា​ទូទៅ​លើ​ភូមិ​សាស្ត្រ និង​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​នៅ​កម្ពុជាឃើញ​ថា ​កាន់​តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ​ដូច្នេះ​ការ​ដឹក​ជញ្ជូន​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​រាជ​ធានី​-ខេត្ត មិន​មាន​បញ្ហា​ចោទ​ណា​មួយ​ទេ សម្រាប់​មធ្យោ​បាយ​ដឹក​ជញ្ជូន ទាំង​ផ្លូវ​គម​នាគ​មន៍​។

​ប៉ុន្តែ​លោក​ថា ​ចំពោះ​​តំបន់​ភូមិ​សាស្ត្រ​ស្មុគស្មា​ញ​ខ្លះ​ដែល​ត្រូវដឹក​ជញ្ជូន​​ពី​ខេត្ត​ទៅ​ឃុំ សង្កាត់ មាន​ជួប​បញ្ហា​ប្រឈម​ខ្លះ​ដែរ ទាំង​ពី​ខេត្ត​ទៅ​ឃុំ និ​ង​ពី​ឃុំ​ទៅ​ការិ​យាល័​យគឺជួ​ប​បញ្ហា​តិច​តួច​ដែល​ទាម​ទារ​ត្រូវ​ប្រើប្រាស់​មធ្យោ​បាយ​ផ្សេងៗ​ដើម្បី​ធ្វើឱ្យ​ការ​ដឹក​ជញ្ជូន​សម្ភារ​នេះ​បាន​ទៅ​ដល់​គោល​ដៅ​ដោយ​​សុវ​ត្ថិភាព​។​

​លោក​ថា​៖«​មធ្យោបា​យ​ទាំង​នោះ​មានដូ​ចជា ​តាមផ្លូ​វ​ទឹក ដែល​ក្នុងនោះ ​មាន​ឃុំ​១ ឬ​២នៅ​ខេត្តបា​ត់ដំប​ង ​កំពង់ឆ្នាំង ​កំព​ង់ធំ ខេត្ត​កោះកុង និង​ខេត្ត​​ព្រះសីហនុ ដែល​ត្រូវ​ប្រើប្រា​ស់​មធ្យោ​បាយ​ផ្លូវទឹក​ ហើយ​នៅ​មាន​តំបន់​មួយចំនួនទៀ​ត​ដែល​ត្រូវ​ប្រើ​ប្រាស់​មធ្យោ​បាយ​ដូច​ជា​ម៉ូតូ​ គោយន្ត​ ឬក៏​ឈានទៅដ​ល់​អន្តរាគ​មន៍​តា​ម​ផ្លូវ​អាកាស ​ដែល​នៅ​ក្នុង​នោះ​​រួម​មាន​នៅ​ខេត្ត​មណ្ឌល​គិរី រតនគិរី និង​ខេ​ត្តក្រចេះ ​ជាដើម​»​។ កាល​ពី​ឆ្នាំ២០១៨​ យើង​ឈាន​ទៅដល់​ការ​ប្រើប្រា​ស់​ដំរីដើ​ម្បី​ដឹក​ជញ្ជូន​សម្ភារ​នេះ​ឱ្យបាន​ទៅ​ដល់​គោល​ដៅ​​។

​ទោះ​ជា​យ៉ាង​ណា ​ផ្អែកលើ​​បទ​ពិសោធ​ន៍ដែល​យើង​រៀបចំ​ការបោះឆ្នោត​​កន្លង​ម​ក ឬ​ចំណា​ត់ការ ឬ​វិ​ធានការ ​ដែល​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​​នៅពេ​ល​ខាង​មុខនេះ គឺគ​.​ជ​.​ប នឹង​ចាត់​ចែង​គ្រប់​វិ​ធានការ​ និង​មធ្យោបា​យ​ឱ្យបា​ន​​សម​ស្រប ដើម្បី​ធានា​ឱ្យបាន​សម្ភារ​បរិក្ខារ​នេះត្រូ​វបា​ន​ដឹក​ជញ្ជូន​ទៅដល់​គោល​ដៅ និង​មាន​សុវត្ថិភាព​។ នេះបើ​តា​មកា​រ​បញ្ជាក់​បន្ថែមពី​លោ​ក ឌី ​ភីរុណ ​។​

​នាយក​ប្រតិ​បត្តិ​អង្គការ​ឃ្លាំមើ​ល​ការបោះ​ឆ្នោត​និចហ្វិក លោក សំ គ​ន្ធា​មី ថ្លែងថា ​លោក​មិនមា​ន​មតិ​អ្វី​ច្រើន​ជុំវិញ​ការប្រើ​​មធ្យោ​បាយ​ដឹក​ជញ្ជូន​សម្ភារ​ប​រិក្ខារ​បម្រើ​ឱ្យ​បោះឆ្នោត​​នោះទេ​។ ប៉ុន្តែ​លោក​ថា តាមការ​សង្កេត​កន្ល​ងមក​ឃើញ​មាន​កម្លាំង​របស់ គ​.​ជ​.​ប បាន​ដឹក​ជញ្ជូន​ទៅ​ដល់​គោល​ដៅ មិ​នមាន​បញ្ហា​អ្វី​ទេ​។​

​ទ​ន្ទឹមនឹ​ងនោះ​ លោក ​ឌី ភីរុណ បាន​ឱ្យ​ដឹង​ដែរ​ថា ជាទូទៅ​ការ​ដឹក​ជញ្ជូន​​សម្ភារ​ត្រូវធ្វើ​ឡើង​តាម​ដំណាក់​កាល​នៃ​ការ​ប្រើប្រា​ស់​សម្ភារ​បរិក្ខា​ររបស់​គណៈក​ម្មការ​ថ្នាក់​ក្រោម ​រួម​មាន​ គណៈ​កម្មការ​ថ្នាក់​ខេត្ត ឃុំ និង​គណៈ​កម្ម​ការ​ការិ​យាល័​យ ពីព្រោះ​ថា​ សម្ភារ​ទាំ​ងអស់​នេះ​មិន​អាច​យក​ទៅ​រក្សា​ទុក​យូរ​ពេក​ទេ ព្រោះ​ទាក់​ទង​សុវត្ថិ​ភាព​ឯក​សារ​បោះ​ឆ្នោត​។​

​ចំពោះ​សម្ភារ​បរិក្ខា​រដែល​ត្រូវ​ដឹក​ជញ្ជូន និ​ង​ប្រគល់​ជូន​នោះ​គឺមាន​ច្រើន ​ហើយ​ទៅ​តាម​ជំនាញ​ផ្សេងៗ ប៉ុន្តែ​សម្ភារ​សំខាន់​នា​ពេ​លនេះគឺ​សំដៅ​ទៅលើ​សម្ភារ​បរិក្ខារ​ដែល​បម្រើឱ្យ​​កិច្ចប្រតិប​ត្តិកា​រ​បោះឆ្នោ​ត​ និង​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្នាក់​ការិ​យាល័​យ ថ្នាក់​ឃុំ សង្កា​ត់​ និង​រាជ​ធានី ​ខេត្ត​។

​សម្ភារ​បរិក្ខា​រទាំងនោះ​​​រួមមា​ន ហិប​ឆ្នោត សោ​ឃ្លុំ បន្ទប់សម្ងា​ត់ សម្ភា​រ​បរិក្ខារ​វិទ្យុ​ទាក់ទ​ង សម្រាប់​បម្រើការ​ងារ​ឱ្យ​ការ​បោះ​ឆ្នោត​ បញ្ជី​បោះឆ្នោ​ត សន្លឹក​ឆ្នោត ត្រា​សម្ងាត់ ត្រា​គណៈកម្ម​ការ​ការិ​យាល័យ​បោះឆ្នោ​ត ទឹកខ្មៅ​លុប​មិន​ជ្រះ ​ស្បោង ស្រោម​សំបុត្រ ឬ​កញ្ចប់​សុវត្ថិ​ភាព និង​សម្ភារ​បរិ​ក្ខារ​ផ្សេងៗ​ទៀត​។

លោក​បាន​បញ្ជាក់ថា​​៖«​សម្ភារ​ទាំង​អស់នេះ​​សុទ្ធ​តែមាន​សារៈសំ​ខាន់​ចាំបាច់​សម្រាប់​បម្រើឱ្យ​ការ​បោះឆ្នោ​ត និង​​រាប់​សន្លឹកឆ្នោ​ត ប៉ុន្តែ​មាន​សម្ភារ​មួយចំ​នួន​ដែលជា​សម្ភារ​មិនអា​ច​ខ្វះ​បាន ឬ​អាច​និយាយ​ថា​ប្រសិន​បើ​ខ្វះ​សម្ភារ​នេះ​គឺអាច​រាំង​ស្ទះ​ដល់​ដំណើរ​ការបើក​កា​រិយា​ល័យ​បោះឆ្នោ​ត ដែល​សម្ភារ​ទាំង​នោះ​យើង​បាន​កំណត់​មាន ដូច​ជា ​បញ្ជី​បោះ​ឆ្នោត សន្លឹក​ឆ្នោត​ ត្រា​សម្ងាត់ ​ហឹប​ឆ្នោត ​សោ​ឃ្លុំ និង​ទឹកខ្មៅ​លុប​មិន​ជ្រះ​​»​។​

​​បើតា​ម​លោក ឌី ភីរុណ គ​.​ជ​.​ប ត្រូវ​រៀបចំ​ចាត់ចែ​ង​ដឹកជញ្ជូន​សម្ភារ ​ឯកសារ ​និង​បរិក្ខារ​បោះឆ្នោ​ត​នេះ មិន​ឱ្យ​លើស​ពី​៣៦​ម៉ោង ​មុន​ថ្ងៃ​បោះឆ្នោ​ត ​ដូច្នេះ​ជាការ​អនុវត្ត​ទូទៅ ស​ម្ភារ​ទាំង​នេះ​នឹងត្រូវ​ប្រគល់​ជូន​ក្នុង​ចន្លោះ​រសៀល​​ថ្ងៃទី​​២១​ ឬ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ២០២​៣​។​

​ជា​មួយគ្នា​នេះ លោក​​សំណូមព​រ​ដល់​គណៈក​ម្មកា​រ​រៀបចំ​ការបោះឆ្នោ​ត​គ្រប់​លំដាប់​ថ្នាក់ ជាពិសេ​ស​គណៈក​ម្មការ ឃុំ ​ក៏​ដូចជា​ គណៈ​កម្មការ​ការិ​យា​ល័យ សូ​ម​យកចិត្ត​ទុកដាក់​លើ​ការងារ​នៅ​ពេល​ប្រគល់​-​ទទួល​សម្ភារ​បរិក្ខារ​បោះឆ្នោត​ទាំង​បរិមាណ គុណ​ភាព​ការ​ថែរក្សា​ទុក​ដាក់ និង​ការប្រើ​ប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​គោលកា​រណ៍​របស់ គ​.​ជ​.​ប​.​។

​សូមជ​ម្រា​បថា ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៧នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអា​ទិត្យទី​២៣ ​ខែកក្កដា ឆ្នាំ​២០២៣​៕