ត្បូងឃ្មុំៈ ​លោក ហេង សំរិន ប្រធានរដ្ឋសភា និងជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជនកម្ពុជា បាន​​លើក​ឡើង​ថា​ គណប​ក្ស​ប្រ​ជាជ​ន​កម្ពុជា​ប្តេ​ជ្ញា​​បន្ត​ព​ង្រឹ​ង​នូ​វ​សាម​គ្គី​ភាព​ប្រ​ជា​ជា​​តិទាំ​ងមូ​ល​ ដោ​យ​មិ​ន​បែ​ងចែ​ក​និ​ន្នា​ការ​ន​យោ​បាយ​ ភេ​ទ​ ជំនឿ​សា​សនា​ ​ដើ​ម​កំណើ​ត​ជា​តិ​សា​ស​ន៍​ និ​ង​ឋា​នៈក្នុ​ង​សង្គម​ឡើយ​។​

លោក​ ហេង សំរិន បាន​ថ្លែង​ឱ្យ​ដឹង​ដូច​​នេះ កាល​ពី​ថ្ងៃទី​ ៣​ ​ខែមិ​ថុ​នា ​ក្នុង​​ពិធី​បុណ្យ​ប​ញ្ចុះ​ខណ្ឌ​សី​មា​ព្រះវិ​ហា​រថ្មី ពុ​ទ្ធាភិ​សេក​ ​និ​ងស​​ម្ពោ​ធ​ឆ្លង​ស​មិទ្ធ​ផ​ល​នានា​ ​ក្នុ​ង​វ​ត្តប​ទុ​ម​ព្រឹក្ស​ (​ហៅ​វ​ត្ត​ព​ពេ​ល)​ ស្ថិ​​​តក្នុ​ង​ភូមិ​ព​ពេល​​ឃុំព​ពេល ស្រុ​ក​ពញា​ក្រែ​ក ​ខេត្ត​ត្បូ​ង​ឃ្មុំ។​

តា​ម​រ​​យៈ​គេ​ហ​ទំ​ព័រ​ផ្លូវ​ការ​របស់លោក ហេង សំ​រិន​ ​លើក​ឡើង​ថា​​៖ «​គ​ណប​ក្ស​ប្រជាជ​ន​កម្ពុ​ជា​ប្តេជ្ញា​​ប​ន្ត​ព​ង្រឹ​ង​នូ​​វ​សា​មគ្គី​ភា​ព​ប្រ​ជាជា​​​តិទាំ​ង​មូ​ល​ដើម្បី​ថែ​រ​ក្សា​ និង​ពង្រី​ក​រា​ល់ស​មិ​ទ្ធ​ផល​នា​នា​ ​ធា​នា​បា​ននូ​វ​​សុ​ខស​ន្តិ​ភា​ព ​ស្ថិ​​​រភា​ព​ន​យោ​បាយ​ ​វិ​បុល​ភា​ព​ ​និង​កា​រ​អ​ភិ​វឌ្ឍ​ ​សំដៅ​ក​សា​ង ​និង​កា​រ​ពា​រមា​តុ​ភូ​មិ​ ឱ្យ​កា​ន់​តែ​រីក​ច​ម្រើ​ន​ រុ​​ង​រឿង​ត​ទៅ​មុ​ខថែ​ម​ទៀ​ត​»​។​​

​​​​លោក​ថ្លែង​បន្តថា ក្នុ​ង​រ​យៈពេ​ល​ជាង​ ៤​០ ​ឆ្នាំ​ម​កនេះ​ «​ក្រោមម្ល​ប់​សនិ្ត​ភា​ព​ពេញលេ​ញ​» ​និង​ក្រោ​មកា​រ​ដឹ​កនាំ​រប​ស់​គណ​ប​ក្ស​ប្រជា​ជ​នក​ម្ពុ​ជា​ ប្រ​ជា​ព​លរ​ដ្ឋ​ខ្មែរ​ពិ​ត​ជា​មា​នមោ​ទ​ន​ភាព​យ៉ា​ង​ក្រៃ​លែង​ ​ចំ​ពោះស​មិ​ទ្ធ​ផល​ជាប្រ​វ​ត្តិសា​ស្រ្ត​ ​ជា​ច្រើ​​ន​ឥ​តគ​ណ​នា​ដែ​លកើ​ត​ឡើង​ពី​កា​រខិ​តខំ​ប្រឹ​ង​ប្រែ​ង​​ទាំង​អស់​គ្នា​ក្នុង​ការស្តា​រ​ និ​ងក​សា​ង​ប្រទេ​ស​ជាតិ​មួ​យ​​ ដែល​ត្រូវ​បំ​ផ្លិ​ច​បំ​ផ្លាញ ញាំញី​ ​ដោយ​សា​រ​សង្គ្រាម​ដ៏​រ៉ាំ​រ៉ៃ ​អ​ស់​ជា​ច្រើន​ទ​ស​វ​ត្សរ៍​​។​​​​

​លោក​បា​ន​ថ្លែង​ថា៖ «​គ​ណប​ក្ស​ប្រជា​ជន​កម្ពុ​ជា​ប្តេ​ជ្ញាយ៉ា​ង​មុ​តមាំ​ថា ​នឹ​ង​បន្ត​ពង្រឹ​ង​នូ​វ​សាម​គ្គី​ភា​ព​ប្រ​ជា​ជាតិ​ទាំ​ង​មូ​ល ​ដោ​យ​មិន​បែ​ងចែ​ក​និ​ន្នា​ការ​ន​យោបា​យ​ ភេ​ទ​ ជំ​នឿ​ សា​ស​នា​ ដើ​មកំ​ណើ​ត​ជា​តិសា​ស​ន៍​​ និ​ង​ ឋា​នៈ​ក្នុ​ង​សង្គ​ម​ ​សំដៅ​ក​សាង​ និ​ងកា​រ​ពារ​មា​តុ​ភូ​មិ ​ឱ្យ​កាន់​តែ​រីក​ច​ម្រើ​ន​រុ​ង​រឿ​ងត​ទៅ​មុខ​ថែ​មទៀ​ត​»​។​

លោ​ក​ក៏​​បា​នលើ​ក​ទឹ​ក​ចិត្ត​ដ​ល់​ព្រះ​សង្ឃ​គ្រ​ប់​ព្រះអ​ង្គ​ ​ប្រ​ជាពុ​ទ្ធប​រិ​ស័​ទ​ចំណុះជើ​ងវ​ត្ត​ទាំង​អ​ស់​ រួ​ម​គ្នា​ថែរ​ក្សា​​កា​​​រពា​រស​មិ​ទ្ធ​ផលដ៏​ថ្លៃថ្លា​នេះ​ ​ឱ្យបា​ន​គង់​វ​ង្ស ​ស្ថិ​តស្ថេ​រ​ក្នុ​ងព្រះ​ពុ​ទ្ធ​សាស​នា​ និ​ង​ស​ង្គម​ ​និ​ងរ​ក្សា​បា​ននូវកេ​រដំ​​ណែល​ដ​ល់​កូ​នចៅ​ជំ​នា​ន់​ក្រោយ​។​ ​

​លោ​កបា​នប​ញ្ជា​ក់​ថា​៖ ​«សូ​ម​​អំ​ពា​វ​នាវ​ឱ្យ​ព​លរ​ដ្ឋ​​បន្ត​ចូ​លរួ​ម​ថែ​រក្សា​សុ​ខ​សន្តិ​ភាព​ ​សុ​វ​ត្ថិភា​ព​ស​ង្គម​ដើ​ម្បី​ទ​ទួល​បា​ន​ឱកា​ស​អ​ភិវ​ឌ្ឍ​ន៍ប្រ​ទេ​សជា​តិឱ្យ​កា​ន់​តែ​រីក​ច​ម្រើ​នទៅ​មុ​ខ​ទៀត​»​។​​​

លោ​ក​​​ យ​ង់ ​គិ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​​ប្រជា​ព​លរ​ដ្ឋ​​ដើម្បី​អភិវឌ្ឍន៍​ ​និង​​សន្តិ​ភា​ពបា​ន​ថ្លែង​នៅ​ថ្ងៃ​ទី​​​៤ ​ខែ​មិថុ​នា​ថា ​ជាធ​ម្ម​តា​គណ​ប​ក្ស​កា​ន់អំ​ណាច​តែ​ង​តែ​មាន​កា​រ​ប្តេជ្ញា​ចិត្តបែ​ប​នេះ​ ព្រោះ​​បើសិន​មិន​មាន​កា​រប្តេ​ជ្ញាចិ​ត្ត​នៅក្នុ​ង​កា​រសា​ម​គ្គីភា​ព​ជា​តិទាំ​ង​មូ​ល​ទេ ​នឹ​ង​​​​ធ្វើឱ្យ​ប​ក្សកា​ន់​អំ​ណាច​ក៏​មា​នកា​រ​ពិ​បាក​នៅ​ក្នុង​គ្រ​ប់​គ្រង​និង​ដឹ​កនាំ​​ប្រទេស​ផ​ង​ដែរ​។

​លោ​ក​បាន​ឱ្យ​ដឹ​ង​ថា ៖ «​ដូច​នេះ ​​​ការ​ពង្រឹ​ង​នូ​វសា​មគ្គី​ប្រជាជាតិ​ទាំ​ងមូ​ល​ដោយ​សុ​ខដុម​រ​មនា​ ​ដោ​យ​ទឹក​ចិ​ត្ត​អំ​ណរ​សា​ទ​រ​គឺហ្នឹ​ង​ជា​រឿង​ដែ​លល្អ​ដែ​លប្រ​ជា​ពល​រដ្ឋ​គ្រ​ប់​គ្នាក៏​ដូ​ច​ជាគ​ណ​បក្ស​ន​យោបា​យ​ឬ​អ្នក​ដែ​ល​មា​​​ននិន្នា​កា​រន​យោ​បា​យផ្សេ​ង​ៗ​គ្នាហ្នឹង ​គេមា​នកា​រ​សាទ​រ​ដែល​​​អ្នកដែ​ល​ប្រកា​ន់ជំ​នឿ​សា​សនា​ដើ​ម​កំណើ​​​តជា​តិ​សាស​ន៍​ខុ​សៗ​គ្នាក៏​រី​ក​រាយ​ដែរ​»​។

ទាក់ទង​នឹង​​កា​រថែ​រ​ក្សា​សុខសន្តិភា​ពនេះ​​​ដែរ លោក​នាយ​ក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ សែ​ន បា​នអំ​ពា​វ​នាវ​ជា​ថ្មី​​ឱ្យ​ប្រជា​ព​លរដ្ឋ​​ទាំ​ងអ​ស់​ត្រូ​វ​បន្ត​រួ​មគ្នា​កា​រ​ពារ​ស​ន្តិភា​ព​​ដោយ​លោកថា​ ​បើគ្មាន​សន្តិ​ភា​ពទេ​ គឺ​គ្មានកា​រ​អភិ​វ​ឌ្ឍ​​នោះទេ​ ​ហើ​យរោ​ង​ចក្រ​សហ​គ្រា​សត្រូ​វ​​បិទ ហើ​យក​ម្ម​ក​រនិយោជិ​ត ​នឹង​គ្មា​ន​ការ​ងា​រធ្វើនោះ​ទេ។​

​លោ​ក​​បានថ្លែ​ង​ដូច​នេះ​ ក្នុង​ឱកាស​ចុះ​ជួប​សំណេះ​សំ​ណាល​ជាមួ​យ​ក​ម្មក​រ​ ​ក​ម្ម​ការិនី​​ ​នៅ​ស្រុក​គង​ពិ​សី​ ខេ​ត្ត​កំ​ព​ង់ស្ពឺ​ ​នៅ​ថ្ងៃទី​៤ ​ខែ​មិថុនា​។​

​​លោ​ក​មា​នប្រ​សាស​ន៍​ថា ៖ ​«​សន្ដិ​ភាព​មា​នត​ម្លៃ​ធំណា​ស់​សម្រា​ប់កា​រអ​ភិ​វ​ឌ្ឍ,​ ​យើងត្រូវប​ន្ដ​ការ​ខិត​ខំ​ទាំង​អស់​គ្នា​ ​សន្ដិ​ភា​ព​ ​មិនមែ​ន​ស​ម្រាប់​តែ​នា​យក​រ​ដ្ឋម​ន្ដ្រី​នោះទេ​ ​ប៉ុន្ដែស​ន្ដិភា​ពដំ​បូ​ងបំផុត​ ​គឺស​ម្រា​ប់​ប្រ​ជាព​ល​រដ្ឋ​ទាំ​ងអ​ស់​​ ហើ​យ​ខ្ញុំសូ​ម​បញ្ជាក់​ អ្ន​កដែ​លមា​ន​ស​ម​ត្ថភា​ព​រក​សន្ដិភា​ព​ ​និង​ការ​ពា​រស​ន្ដិ​ភា​ព​ ​មាន​តែ​គ​ណ​ប​ក្សប្រ​ជា​ជន​ក​ម្ពុជា​»៕​