
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ថ្មី ៤ នាក់បន្ថែមទៀត រីឯអ្នកទើបជាសះស្បើយមាន ៥ នាក់ តែគ្មានអ្នកស្លាប់ថ្មីទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ១៩សម្រាប់ថ្ងៃទី៥ ខែមិថុនា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ១៩ក្នុងសហគមន៍ចំនួន៤ករណីបន្ថែមនិងមានអ្នកជាសះស្បើយពីជំងឺនេះ៥នាក់។
គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ១៩ សរុបចំនួន១៣៨ ៨០៧នាក់ អ្នកជាសះស្បើយសរុបចំនួន១៣៥ ៧១៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕