​ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​ករ​ណី​ឆ្លង​មេរោគ​កូ​វីដ​ ១៩ ​ថ្មី​ ៦ នាក់​បន្ថែម​ទៀត រីឯ​អ្នក​ទើប​ជា​សះ​ស្បើយ​មាន​ម្នាក់​ តែ​គ្មាន​អ្នក​ស្លាប់​ថ្មីទេ​។​

​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​អ្នក​ឆ្លង​មេរោគ​កូ​វីដ​ ១៩​ សម្រាប់​ថ្ងៃទី ៥ ​ខែ​មិថុនា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ​ ១៩ ក្នុង​សហ​គមន៍​ចំនួន ៦ ករណី​បន្ថែម និង​មាន​អ្នក​ជា​សះស្បើ​យ​ពី​ជំងឺ​នេះ​ចំនួន ១ ​នាក់​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​៦​ ខែមិថុនា កម្ពុ​ជា​មាន​អត្រា​ឆ្លង​មេរោគ​កូ​វីដ ​១៩ សរុប​ចំនួន ​១៣៨ ៨១៣​ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន​ ១៣៥ ៧១៧ ​នាក់ និង​អ្នក​ស្លាប់​ចំនួន​ ៣ ០៥៦ នាក់​៕