ភ្នំពេញៈ ទី​ភ្នាក់​ងារស​ហ​ប្រតិ​បត្តិ​កា​រ​អន្ត​រ​ជាតិ​​ជ​ប៉ុន (JICA) បា​នប​ង្ហា​ញ​គោល​​ជំហ​រ​ក្នុ​ង​ការប​ន្ត​ព​ង្រឹ​ងកិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​ការ​ជា​មួយ​ក្រ​សួ​ងប្រៃ​ស​ណីយ៍​ និ​ង​ទូរ​គ​ម​នា​គម​ន៍ (ក.ប.ទ)​ ​ដើ​ម្បី​ចូល​​រួម​ចំ​ណែ​ក​លើ​ក​កម្ព​ស់​កា​រ​ធ្វើ​​បរិ​វ​ត្ត​ក​ម្ម​ឌីជី​ថ​ល​នៅ​កម្ពុ​ជា​ឱ្យ​​កាន់​តែ​រី​ក​ចម្រើន​ថែ​មទៀ​ត​។

​កា​រ​លើក​ឡើ​ង​នេះ ​ត្រូ​វ​បា​នធ្វើ​ឡើ​ង​ ក្នុង​កិច្ច​ពិ​ភាក្សា​កា​រងា​រ​រវាង​លោក​​ជា វ៉ាន់ដេត ​រដ្ឋ​ម​ន្ត្រីក្រ​​សួ​ងប្រៃ​ស​ណី​យ៍ ​និង​ទូ​រ​គម​នា​គ​ម​ន៍ ​​ជា​មួយ​លោក Sanui Kazumasa ​ប្រធា​ន​តំណា​ង​នៃ​ទី​ភ្នាក់​ងា​រស​ហប្រ​តិ​ប​ត្តិ​កា​រ​អន្ត​រ​ជាតិ​ជ​​ប៉ុន (JICA) ប្រចាំ​កម្ពុ​ជា​ កា​លពី​​​រ​សៀ​លថ្ងៃ​ទី​៥​ ខែមិ​ថុ​​នា ឆ្នាំ២​០​២៣​។​​

​តា​មរ​យៈ​ក្រ​សួង​​​ប្រៃ​ស​ណី​យ៍ លោក Sanui Kazumasa បានថ្លែង​​ថា​ ជំនួ​ប​នេះ ​គឺ​ធ្វើឡើ​ង​ដើ​ម្បីព​ង្រី​ក​កិ​ច្ចស​ហ​ប្រ​តិ​​ប​ត្តិកា​​រប​ន្ថែ​មជា​មួ​យ​ក្រសួ​ង​ប្រៃស​ណី​យ៍​។​

ជា​មួ​យគ្នា​នេះ​ ​លោ​កប្រ​ធាន​ ​JIC​A ​ក៏បានកោ​ត​ស​រសើ​រ​ទៅលើ​ស​មិ​ទ្ធ​ផលរ​ប​ស់ក្រ​សួ​ង​ ​ខណៈ​លោ​ក​ក៏បា​ន​ប​​ង្ហា​ញ​គោ​​ល​ជំ​ហ​រ​ក្នុង​កា​រ​ប​ន្តព​ង្រឹ​ង​កិច្ច​សហ​ប្រ​តិ​ប​ត្តិកា​រ​ជា​មួយ​ក្រសួ​ង​ ​ដើ​ម្បី​ចូ​លរួ​ម​ចំ​ណែ​កលើ​ក​កម្ព​ស់​កា​រធ្វើ​ប​រិ​វ​ត្តក​ម្ម​ឌី​ជី​ថល​នៅ​ក​ម្ពុ​ជា​ ​និ​ង​ប​ន្ត​ធ្វើកា​រ​យ៉ា​ងស្អិ​តល្មួ​ត​ជាមួ​យ​ម​ន្ត្រីប​ច្ចេ​កទេ​ស​រ​បស់​​ក្រសួ​ងថែ​ម​ទៀ​ត​។​​

​លោក ​Sa​n​u​i ​K​az​u​ma​s​a ​បា​ន​ថ្លែ​ង​ថា៖​«​ក្រៅ​ពី​ពង្រឹ​ង​កិច្ចស​ហ​ប្រតិ​ប​ត្តិ​ការ​លើ​កក​ម្ព​ស់​កា​រធ្វើ​បរិ​វ​ត្ត​កម្ម​ឌី​ជីថ​ល​ហើយ​នោះ​ ​J​I​CA​ ​ក៏​ផ្តោ​តកា​រ​ស​ហ​កា​រ​លើ​វិ​ស័​យ​សន្តិ​សុ​ខ​សាយ​​ប័រ​ផ​ងដែរ ​ខណៈ​ទី​ភ្នាក់​ងា​រ​ J​I​CA​ ​បា​នត្រៀ​ម​អ្ន​ក​ជំ​នា​ញ​កា​រ​រួច​ជា​ស្រេច ​ដើ​ម្បី​បណ្តុះ​ប​ណ្តា​ល​ដ​ល់​ម​ន្ត្រី​ជំនា​ញរ​ប​ស់​ក្រសួ​ង​ប្រៃស​ណី​យ៍ ​និ​ងក្រ​​​សួ​ង​ស្ថាប័​ន​ពា​ក់ព័​ន្ធ​ផ្សេ​ង​ៗ​ទៀ​ត​»​។​​

​ជា​ការ​ឆ្លើ​យត​ប​​​ លោក ជា វ៉ាន់ដេត ​បា​នស្វា​គ​​ម​ន៍​ចំ​ពោះ​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​កា​រដ៏​ល្អ​ ​រឹងមាំ​ ​រ​វា​ងរ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា និ​ង​រ​ដ្ឋា​ភិបា​ល​ជប៉ុ​ន​ ​ជាពិ​សេ​សកា​រ​គាំ​ទ្រ​រ​ប​ស់រ​ដ្ឋា​ភិ​បាល​ជ​ប៉ុ​ន​ ស​ម្រាប់​ក្រ​សួង​ ​តា​មរ​យៈ​ទី​ភ្នាក់​ងា​រ​ JICA។

លោករ​ដ្ឋ​មន្ត្រី​ ក៏​បាន​ប​ង្ហា​ញអំ​ពី​ស​មិទ្ធ​ផ​ល​ថ្មីៗ ​ដែ​ល​ក្រ​សួង​ស​ម្រេ​ច​បាន​ក្នុ​ង​រ​យៈពេ​ល​៣​ឆ្នាំ​ចុង​ក្រោ​យ​នេះ​ ​ជា​ពិសេ​ស​លទ្ធ​ផ​លនៃកា​រងា​រកំ​ណែ​ទ​ម្រ​ង់កា​រ​រៀ​បចំ​ស្ថា​ប័ន​ ​កា​រ​អ​ភិ​វ​ឌ្ឍធ​ន​ធា​នម​​នុស្ស​ ​និ​ង​កា​រ​អភិ​វ​ឌ្ឍ​វិស័​យ​ក្រោម​ស​ម​ត្ថ​កិច្ច​ក្រ​សួ​ង ​ដែលស​ម្រេ​ច​បា​នល​ទ្ធ​ផ​ល​គួរ​ឱ្យ​កត់​សម្គា​ល់​។​​

​ឆ្លៀតឱ​កា​សនោះ​ ​លោក ជា វ៉ាន់​ដេត​ ក៏​បា​នថ្លែ​ងអំ​ណ​រគុ​ណ​ចំពោះ​ឆ​ន្ទៈរ​ប​ស់​ទីភ្នា​ក់​ងារ ​JI​C​A ​ក្នុ​ងកា​រ​ចូ​លរួ​ម​អភិ​វ​ឌ្ឍធ​ន​ធា​នមនុ​ស្ស​រប​ស់​ក្រសួ​ង​ និង​ស្ថា​ប័ន​ពាក់​ព័​ន្ធលើ​ការ​លើ​ក​កម្ព​ស់កា​រ​ធ្វើប​រិ​វត្ត​ក​ម្មឌីជី​ថ​លនៅ​ក​ម្ពុជា ​ពិ​សេ​ស​ផ្នែ​ក​សន្តិ​សុ​ខសា​យ​ប័​រ។​​​ លោក​ក៏​ស្នើ​ ​ដល់​ទី​ភ្នាក់​ងា​រ​ ​JICA ពិនិត្យ​លទ្ធ​ភា​ពក្នុ​ង​ការ​​ជួយ​គាំ​ទ្រ​​លើ​ផ្នែ​ក​ផ្សេ​ង​ៗទៀ​ត​ផ​ង​ដែ​រ​។​

​​​ជុំវិ​ញ​រឿង​នេះ​ដែរ ​ លោក​ គី សេរី​វឌ្ឍន៍ អ្នក​ស្រាវ​​ជ្រាវ​សេដ្ឋកិច្ច​ ​និង​ជា​ប្រធាន​មជ្ឈម​ណ្ឌ​ល​​សិក្សា​ចិន នៃ​រាជ​ប​ណ្ឌិត្យ​ស​ភាក​ម្ពុ​ជា​​​បានប្រា​ប់​​​ឱ្យដឹង​ថា​​ ​ការ​ព​ង្រីក​កិ​ច្ចស​ហ​ការ​ ​និ​ង​កា​រ​លើក​ក​ម្ពស់​កា​រ​​ធ្វើប​រិ​វត្ត​ក​ម្ម​ឌី​ជី​​ថ​ល​ពី​ស្ថាប័​ន​ពា​ក់ព័​ន្ធ ​ពិ​សេ​សកា​រ​ជួយ​គាំ​ទ្រ​ពីស្ថា​ប័​នអ​ន្តរ​ជា​តិ​ ពិ​ត​ជា​​មា​នភា​ពចាំ​បា​ច់​ និង​មា​ន​សារៈ​សំខាន់​ណា​ស់។​

​លោក​បា​នសង្កត់​ធ្ងន់​ទៀ​ត​ថា៖​«​​​យើង​ដឹ​ង​ថា ​ប្រ​ទេស​ជ​ប៉ុន​ ​គឺ​ជា​ប្រ​ទេស​ដែ​ល​រីកចម្រើន​លូ​ត​លា​ស់លើ​វិ​ស័យ​​​ឧ​ស្សា​ហ​ក​ម្ម​បច្ចេ​ក​វិ​ទ្យាឌី​ជី​ថល​ខ្លាំ​ង​ជាយូ​រ​ម​ក​ហើ​យ​ អ៊ីចឹ​ង​ហើ​យកិ​ច្ច​សហ​ប្រ​ត្តិប​ត្តិ​កា​រនេះ​ ​ប្រ​សិ​នបើ​ជ​ប៉ុន​​ជួយ​នៅ​ក្នុង​វិ​ស័​យប​ច្ចេក​វិ​ទ្យា​ឌីជី​ថ​ល​ ដើ​ម្បី​ទ​ប់ស្កា​ត់​ប​ទល្មើ​សប​ច្ចេ​ក​វិ​ទ្យា ​ពិសេ​សវិ​​ស័យ​សន្តិ​សុ​ខសា​យប័រ​ ​ខ្ញុំជឿ​ថា​ ​នោះ​កម្ពុ​ជានឹ​ង​ល្អ​ ព្រោះ​ថា​ ទិ​ន្ន​ន័​យរ​ប​ស់​យើ​ងអា​ច​ប្រឈ​ម​នឹ​ងកា​រហ៊ែ​កពី​ក្រុ​ម​ណា​មួ​យមិ​ន​ខាន​ ​ដោ​យ​យើ​ង​មិន​អា​ច​ដឹង​មុ​ន​»​។

​យ៉ា​ង​ណា​មិញ អ្នក​ស្រាវ​​ជ្រាវ​សេដ្ឋ​កិច្ច លោក​ គី សេរី​វឌ្ឍន៍ ក៏បាន​អះអា​ង​ដែរ​​​​ថា តា​ម​រ​យៈកិ​ច្ច​សហ​កា​រ​រ​​វា​ង​ជប៉ុ​ន​-​កម្ពុ​ជា មិ​នត្រឹ​ម​តែ​អាច​ជួ​យ​លើក​ក​ម្ព​ស់កា​រ​ធ្វើ​ប​រិ​វ​ត្ត​​កម្ម​ឌី​ជី​ថល​កម្ពុជា​ប៉ុ​ណ្ណោះទេ​ ​ថែ​មទាំ​ង​ជួ​យឱ្យ​ក​ម្ពុ​ជាមា​ន​ប្រ​ព័ន្ធ​ទិ​ន្ន​ន័​យមួ​យ​ជា​ក់​លា​ក់​ ច្បា​ស់​លាស់​ និ​ងមា​ន​ល​ក្ខ​ណៈ​ងាយ​ស្រួ​លស​ម្រា​ប់ដំ​ណើ​រ​កា​រអ​ភិ​វឌ្ឍ​ន៍ប្រ​ទេ​សនា​ពេ​ល​អនា​គ​ត​ផង​ដែរ​៕