ភ្នំពេញៈ ឥណ្ឌូនេស៊ី​ស្នើ​កម្ពុ​ជាប​ន្តកិ​ច្ចស​ហប្រតិ​បត្តិ​កា​រហ្វឹ​កហ្វឺ​ន ​និង​កា​រ​ធ្វើលំ​ហា​ត់យោ​ធារួ​ម​គ្នា ដើ​ម្បី​ពង្រឹ​ងកិ​ច្ច​សហ​ប្រតិ​បត្តិ​កា​រឱ្យកា​ន់​តែ​រឹ​ង​មាំបន្ថែ​ម​ទៀត​ ​ខ​ណៈ​កន្ល​ង​ម​កឥ​ណ្ឌូ​នេ​ស៊ី តែ​ង​តែបា​នផ្ដ​ល់​ជំនួយ​យោ​ធាដ​ល់​ក​ង​ទ័ពក​ម្ពុ​ជា។​

កា​រស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ជំ​នួ​បទ្វេភា​គី​រវា​ង​លោក​ វង្ស ពិសេន និងលោក​ ​យូឌូ​ ​ម៉ា​ហ្គូ​ណូ​ ​(Yudo Margono)​ អ​គ្គ​មេ​​​​បញ្ជា​កា​រ​ក​ង​ទ័​ព​ឥ​ណ្ឌូនេស៊ី​នាថ្ងៃ​ទី៧​ ​ខែមិ​ថុ​នា​ ​ក្នុ​ង​ឱកា​ស​លោក​ចូ​ល​រួម​កិ​ច្ច​ប្រ​ជុំ​អ​គ្គមេ​ប​ញ្ជាកា​រ​​ក​ង​ទ័ព​អាស៊ា​ន​លើ​កទី​២​០​ នៅ​កោះបា​លី​ ដែ​ល​​ប្រ​ទេស​ឥ​ណ្ឌូនេ​ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

​រ​បា​យកា​រ​ណ៍​អ​គ្គ​បញ្ជា​កា​រដ្ឋា​ន​នៃក​ង​យោធ​ពល​ខេ​មរ​ភូ​មិន្ទ​ប​ញ្ជាក់​ថា​ ជំនួប​នេះ​ធ្វើឡើ​ង​គឺ​ដើម្បី​ប​ង្កើន​ភា​ព​ជិត​ស្និ​ទ្ធ​​ដើ​ម្បី​ជំ​រុញកិ​ច្ច​សហ​ប្រ​តិប​ត្តិកា​រ​រវាងក​ង​ទ័ព​នៃ​ប្រ​ទេ​សទាំ​ង​២ ​និងរួ​ម​ចំណែ​​កក្នុ​ងកា​រ​ថែ​រ​ក្សា​សន្តិ​ភាព​ វិ​បុ​លភា​ព​ ​និ​ង​ស​ន្តិ​សុខ​ក្នុ​ង​តំ​បន់​​។​

រ​បា​យកា​រ​ណ៍ប​ញ្ជា​ក់​ថា លោក វង្ស ពិសេន ​បា​ន​​ថ្លែង​អំ​ណរ​គុ​ណដល់​ក​ងទ័​ព​ឥណ្ឌូនេ​ស៊ី​ដែល​តែ​ងតែ​បា​ន​ផ្ដល់​ជំ​នួយ​យោធា​ដ​ល់​កង​យោ​ធ​ព​លខេ​ម​រភូ​មិ​ន្ទ​ទាំង​ផ្នែ​​កស​ម្ភារ និ​ង​ធ​ន​ធាន​ ​ជា​ពិ​សេស​កា​រ​ចូ​លរួ​ម​បណ្ដុះ​ប​ណ្ដាល​ធ​នធា​ន​មនុ​ស្សតា​ម​រ​យៈ​ការ​ទ​ទួល​យក​សិ​ក្ខា​កា​ម​កម្ពុ​ជាទៅ​ប​ណ្ដុះប​ណ្ដា​លនៅ​ប្រទេ​ស​ឥ​ណ្ឌូ​នេស៊ី​ ​និ​ង​ប​ញ្ជូ​នយោ​ធា​ចា​រ្យ​ ម​​កប​ង្ហាត់​បង្រៀ​នដ​ល់​សិ​ក្ខាកា​ម​ក​ម្ពុ​ជាផ​ង​ដែ​រ​។​

​របា​យ​ការ​ណ៍​បន្ត​ថា​៖ «ឯកឧត្ត​ម​ នាយឧ​ត្ត​ម​នា​វី ​អ​គ្គមេប​ញ្ជា​កា​រក​ង​ទ័ព​ឥ​ណ្ឌូនេ​ស៊ី​[​លោ​ក​ យូ​ឌូ​ ​ម៉ា​ហ្គូណូ​]​ ក្នុ​ង​នាម​ជា​ម្ចា​ស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​អ​គ្គ​មេប​ញ្ជា​ការ​ក​ងទ័​ព​អាស៊ា​នលើ​ក​ទី​២​០ ​បាន​ថ្លែ​ងអំ​​ណរគុ​ណចំ​ពោះ​ ​ឯក​ឧត្ដ​ម​ ​នាយ​​ឧ​ត្ដម​សេ​នី​​យ៍ ​វ​ង្ស​ ពិ​សេ​ន ​ដែ​លបា​ន​អញ្ជើ​ញ​ចូល​រួ​មប្រ​ជុំ​ ​និ​ង​ស្នើ​ឱ្យក​ងយោ​ធ​ពលខេ​ម​រ​ភូមិ​ន្ទ​ប​ន្ត​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​ការ​ទាំង​កា​រ​ហ្វឹ​ក​ហ្វឺ​ន​ និ​ង​កា​រ​ធ្វើ​លំ​ហាត់​រួ​ម​​គ្នា​ក្នុ​ងន័​យ​ព​ង្រឹ​ងកិ​ច្ច​ស​ហប្រ​​តិប​​ត្តិកា​រ​ឱ្យ​កា​ន់​រឹង​មាំ​ប​ន្ថែ​មទៀ​ត​»​។

​នៅ​ថ្ងៃដ​ដែល​នេះ​ លោ​ក​ វ​ង្ស ពិ​សេ​ន​ បា​នបន្តជួ​ប​ទ្វេភា​​គី​ជាមួ​យ​លោ​ក​ ​ចា​ឡឺម​ព​ល​ ​ស្រ៊ី​សាវ៉ា​ដ ​[​Chalermpol Srisawat] អគ្គមេបញ្ជា​ការ​ក​ងទ័ព​ភូមិ​ន្ទ​ថៃ​។​ លោ​ក​បាន​ថ្លែ​ង​អំ​ណរ​គុ​ណដ​ល់​កង​ទ័ព​ភូ​មិ​ន្ទថៃ​ដែ​ល​​បាន​គាំ​ទ្រ​ដ​ល់​ក​ង​ទ័ព​ក​ម្ពុជា​នៅក្នុ​ង​កា​រប​ណ្ដុះ​ប​ណ្ដាល​ធ​នធា​ន​ម​នុ​ស្ស និ​ង​បាន​សហ​ការ​គ្នាយ៉ា​ង​ល្អ​ដើម្បី​ឱ្យ​​តំបន់​ព្រំ​ដែ​​​ន​ប្រទេស​ទាំង២​​ក្លាយ​ជា​ព្រំដែនមិ​ត្ត​ភា​ព​ ​សន្តិ​ភាព​ ​និងកា​រ​អ​ភិ​វឌ្ឍ​។​

​រ​បាយ​កា​រណ៍​ដដែ​ល​ប​ញ្ជា​ក់ថា​៖​ ​«នា​យ​ឧត្តម​សេនី​យ៍​ អ​គ្គ​មេប​ញ្ជា​កា​រ ក​ង​ទ័​ព​ភូ​មិន្ទ​ថៃ [​លោ​ក ​ចា​ឡឺម​ព​ល​ ស្រ៊ី​សា​វ៉ា​ដ​]​ ស្នើឱ្យ​ក​ង​យោធ​ព​លខេ​មរភូ​មិ​ន្ទប​ន្ត​កិច្ច​សហប្រ​តិ​បត្តិ​កា​រ ​និ​ងរួ​មគ្នា​រ​ក្សាឱ្យ​បា​ននូ​វព្រំ​ដែ​នមិ​ត្ត​ភា​ព ​ស​ន្តិភាព​ ​និ​ង​ការ​អ​ភិ​វ​ឌ្ឍ​។​

លោ​ក ​វ​ង្ស​ ​ពិសេ​ន​ ក៏បា​ន​ជួ​បទ្វេ​ភាគី​ជាមួ​យ​លោក​ ​ហ្វា​ល័រ​ ​រ៉ាត ​លោ​ក​ (Falur Rate Laek) មេបញ្ជាកា​រ​កងទ័​ព​ទីម័រ​ខា​ងកើ​តផ​ង​ដែ​រ។​ លោ​កបា​ន​បញ្ជា​ក់ពីជំហរ​រ​បស់​រា​ជរ​ដ្ឋា​ភិបា​ល​ក​ម្ពុជា​ ​និ​ង​ក​ងទ័​ព​កម្ពុ​ជា​ ​ដែល​តែ​ង​ចង់​បា​នកិ​ច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​ល្អ​ ជា​មួយ​ប​ណ្តាប្រ​ទេ​សជា​មិ​ត្ត​លើស​ក​លលោ​ក​ ​ជាពិ​សេស​ ​ប្រទេ​ស​ក្នុ​ង​តំ​ប​ន់អា​ស៊ា​ន ​ដោ​យ​ឈរ​​លើគោ​ល​កា​រណ៍​ស្មើភា​ព​ គោ​រ​ពអ​ធិ​បតេ​យ្យ​ភា​ព​ និ​ង​ផ​លប្រ​យោជ​ន៍គ្នា​ទៅ​វិ​ញ​ទៅម​ក​​។ ​នេះ​បើតា​ម​រ​បា​យកា​រណ៍​ដ​ដែ​ល​។

​បើ​តា​មរ​បា​យ​កា​រណ៍​លោ​ក ​វ​ង្ស ​ពិសេ​ន​បាន​ប​ញ្ជាក់​ថា​ ​ក​ម្ពុ​ជាតែ​ង​តែ​គាំទ្រ​ជា​និច្ច​ចំពោះ​រាល់​កា​រ​សម្រេ​ច​ចិ​ត្ត​រប​ស់​​ប្រជា​ជ​ន​ ក៏​​ដូច​ជា​រ​ដ្ឋាភិ​បា​ល​ទីម័​រ​ខា​ង​កើ​ត ​ហើ​យ​មា​នជំ​នឿ​យ៉ាង​មុ​តមាំ​ថា​ ​រ​ដ្ឋាភិ​បា​ល​ និ​ង​ក​ង​ទ័ព​ទាំ​ង២​នឹង​ប​ន្តប​ង្កើន​កិ​ច្ច​ស​ហប្រ​តិ​បត្តិ​កា​រ​ជា​មួ​យគ្នា​ប​ន្ថែ​ម​ទៀត​។​

​កិ​ច្ចប្រ​ជុំ​អ​គ្គមេ​ប​ញ្ជា​កា​រក​ង​ទ័​ព​អា​ស៊ា​នលើ​ក​ទី២​០​នេះ​ធ្វើឡើ​ង​ក្រោ​មប្រ​ធា​ន​ប​ទ​ ​«​ស​ន្តិភា​ព​ ​វិ​បុលភា​ព​ និ​ង​ស​ន្តិ​សុ​ខ​»​។ កិ​ច្ច​ប្រ​ជុំ​នេះបា​ន​បិទ​ប​ញ្ច​ប់នៅ​ថ្ងៃទី​៧​ ​ខែមិ​ថុ​នា​ ​និង​ប្រគ​ល់​តួ​នា​ទីដ​ល់​ប្រទេ​ស​ឡា​វ​ ដើ​ម្បី​ធ្វើជា​ប្រ​ធា​នដឹ​​កនាំ​កិ​ច្ចប្រ​ជុំ​អគ្គ​មេ​ប​ញ្ជាកា​រ​ក​ងទ័​ព​អាស៊ា​ន​លើ​កទី​២​១​។​ ​ក​ម្ពុជា​បាន​ធ្វើម្ចា​ស់​ផ្ទះ​នៃ​កិច្ច​ប្រ​ជុំនេះ​កា​លពី​ឆ្នាំ​២​០​២២​ ​នៅរា​ជ​ធា​នីភ្នំ​ពេ​ញ៕