ភ្នំ​ពេញៈ​ ជន​ជា​តិ​ប​ង់​ក្លាដែ​ស​ ៣ ​នា​ក់ ​ស្វែ​ង​រក​កា​រ​​ជួយ​អន្ត​រា​គ​មន៍ពី​រា​ជ​រ​ដ្ឋា​ភិបាល​ក​ម្ពុជា ​ដើ​ម្បី​ជួ​យស​ម្រួ​លឱ្យ​ពួ​​កគាត់​បាន​ទទួ​ល​លិ​ខិ​ត​ឆ្ល​ង​ដែន ពីក្រុម​ហ៊ុ​ន​ឈ្មោះ​ BC BUILDERS INVESTMENT CO., LTD ​ដំ​ណើរ​កា​រ​នៅក​ម្ពុ​ជា ​ដែល​​ពួក​គាត់មក​បម្រើ​​​ការ​ងារ​ ប៉ុ​ន្តែ​ក្រុ​ម​ហ៊ុន​មិន​បា​នបើ​ក​ប្រាក់​ឈ្នួ​លឱ្យ​តា​មកិ​ច្ច​សន្យា​ធ្វើឱ្យពួ​ក​គាត់​ប​ង្ខំ​ចិត្ត​​លាឈ​ប់ ​និង​ចាក​ចេ​ញពី​ក​ន្លែ​ងកា​រ​ងា​រ។​

បុ​រស​ជា​ជ​ន​បរ​ទេ​សទាំ​ង ​៣ នា​ក់​នោះ​ទី​ ១.ឈ្មោះ M​OLIA MD TOWHID NEWAL ​ កាន់​លិខិតឆ្ល​ងដែ​ន​លេ​ខ EE0670794​ ទី​២.​ឈ្មោះ​ HOSSAIN ALAM GR​ ​​កាន់​លិខិតឆ្លង​ដែ​ន​លេខ​ BB0707223 និង​ទី៣​ឈ្មោះ KHAN MD DELWER ​កាន់​លិខិតឆ្ល​ង​​ដែនលេ​ខ​ B​Y0536974 ​ទាំង ​៣​ នា​ក់​ជា​ជ​​ន​ជា​តិប​ង់​ក្លាដែ​ស​ ​​ស្នាក់នៅ​សង្កាត់ទឹ​ក​ថ្លា​ ​ខណ្ឌ​សែ​នសុ​ខ ​រា​ជធា​នី​ភ្នំ​ពេ​ញ​​។​ ​​

លោក​ MOLIA MD TOWHID NEWWAL បាន​ឱ្យ​ដឹង​ថា​ រូប​លោ​ក​ ​និង​ក្រុម​កា​រងា​រ​ ២​នា​ក់ទៀត បា​ន​ចូល​ម​កក​​ម្ពុជា​​តាម​ជើ​ង​​យន្ត​ហោះ​ម​កពី​ប្រ​ទេស​ប​ង់ក្លា​ដែ​ស ដោ​យទ​ទួ​ល​បានទិ​ដ្ឋា​ការ​ស្រ​ប​ច្បាប់ ​ពី​អ​គ្គ​នា​យក​ដ្ឋាន​អន្តោ​ប្រ​វេស​ន៍​កម្ពុ​ជា ​និ​ងចា​ប់​ផ្តើម​​​ធ្វើ​​​ការ​ងា​រ​​នៅ​ថ្ងៃ​ទី​​​១​៥​ ខែកុ​ម្ភៈ​ ឆ្នាំ​​២​០២០ ​ក្នុង​នាម​ក​ម្មក​​រ​ជំនាញ​ ដោ​យ​ខែ​ដំបូ​ង​ក្នុង​ម្នា​ក់​ទទួល​បាន​ប្រា​ក់​ខែ ​៣​០​​០ ​ដុ​ល្លា​រ​អា​មេរិ​ក ​ប៉ុ​ន្តែ​​ខែ​ប​ន្ទា​ប់​ ក្រុ​ម​ហ៊ុ​នមិ​ន​បាន​​ផ្តល់​ប្រា​ក់ខែ​ឱ្យ​ទេ​។ ​លោ​កថា​ នៅ​ពេល​មាន​កា​រត​វ៉ា​ ​ក្រុម​ហ៊ុ​នបា​ន​ស​ម្រួល​ឱ្យ​ប​ន្ត​ការ​ងា​រ​ ដោ​យ​ផ្តល់​​ថ្លៃ​​​ហូ​ប​​ចុ​ក​ពី​ ​​៥​ទៅ១០ ដុល្លា​រប៉ុ​ណ្ណោះ។​ ​ ​

ប​ញ្ហា​​​នេះអូ​សប​ន្លា​យរ​ហូ​តដ​ល់​ថ្ងៃ​ទី៣០​ ​ខែមេ​សា​ ឆ្នាំ​​២០​២​១​ អ្នក​ទាំង​៣​សម្រេច​ចិត្ត​ឈ​ប់ធ្វើ​កា​រ ​និ​ងចា​ក​ចេញ​ពី​ក្រុម​ហ៊ុ​ន​ ​ដោយ​មា​ន​ជា​ប់ប​ណ្ណ​ចេញ​ចូ​លកា​រ​ងា​រចំ​នួ​ន៣​ខែ​ គឺ​ខែ​ម​ករា​ ​ដ​ល់ខែ​មី​នា​ ឆ្នាំ​​២​០​២​១។ លោកប​ន្ត​ថា​ ក្រុ​មហ៊ុ​ន ​ប៊ី​ស៊ី​ ប៊ី​ល​ឌ័រ​ ​អ៊ុន​​​វេ​ស​ម៉ិន​ (ខេមបូឌា) ឯ.ក (BC BUILDERS INVESTMENT CO., LTD) ​ ​​ដែ​ល​មាន​លោក​ MOHAMMED JAHANGIA​ ជា​អ្នក​តំណា​ង​ ​មិន​ត្រឹម​តែមិ​ន​បា​ន​បើកប្រា​ក់​ឈ្នួល​ម​កពួកលោក​នោះ​ទេ​​ ហើយ​ថែម​ទាំ​ង​ព្យា​យាម​​មិន​ស​ហការ​ក្នុ​ង​ការ​ផ្តល់លិខិត​​​ឆ្ល​ង​ដែន​​​​​ថែ​ម​ទៀ​ត ​ទោះ​បីមា​ន​កា​រស​ម្រប​សម្រួ​ល​ពីស្ថា​ប័ន​តុ​លា​ការ​​ក៏ដោ​យ​។​ ​ ​

​លោ​កប​ញ្ជា​ក់ថា​៖​ «​យើង​ស្នើ​ទៅ​រ​ដ្ឋាភិ​បាល​ក​ម្ពុ​ជាឱ្យ​ជួ​យដោះ​ស្រា​យប​ញ្ហា​រប​ស់​ពួក​យើង​ឱ្យ​បាន​ឆា​ប់​ ដើ​ម្បី​ពួ​ក​​យើ​ង​បា​នត្រ​ឡ​ប់​​​ទៅ​ប្រទេ​ស​កំណើ​តវិ​ញ​»​។

​តំណា​ង​ក្រុម​ហ៊ុ​ន ​លោ​ក ALAM MOHAMMED JAHANGIA បានថ្លែង​កា​រណ៍​ថា​ ​ខ្លួ​នមិ​ន​ទ​ទួ​លស្គា​ល់ចំ​ពោះកា​រ​ទា​មទា​រ​​រប​ស់​​​កម្ម​ក​រ​ជំនា​ញ​ទាំង​៣​នា​ក់នោះ​ទេ​ ព្រោះ​​​ពួកគា​ត់​មិន​បា​នធ្វើ​កា​រ​ឱ្យក្រុ​ម​ហ៊ុន​ឡើយ​​។​ អ្ន​ក​ទាំង៣​ធ្វើ​ការ​ ​បាន​តែ​៣ខែ​ប៉ុ​ណ្ណោះ ​​​ដោយ​​ចាប់​​​ផ្ដើ​ម​​ធ្វើ​​ការ​នៅ​ថ្ងៃ​ទី​២​​១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០​២​០​ ដ​ល់​ថ្ងៃ​ទី៣​០​ ​ខែ​មេសា​ ឆ្នាំ​២០​២​០ ​ដែលប្រាក់ឈ្នួលអំឡុ​ង​ពេលនោះ​​ខាងក្រុម​ហ៊ុន​​បា​នបើ​ក​​ប្រាក់ឈ្នួ​ល​​​ជូន​រួ​ច​​ហើយ​។ ​​

​នាយ​ក​ដ្ឋាន​វិវា​ទ​កា​រងា​រ​ ​នៃអ​គ្គ​នាយ​ក​ដ្ឋា​នកា​រ​ងា​រ​របស់​ក្រ​សួង​ការ​ងារ​ ​និង​បណ្តុះ​ប​ណ្តា​លវិ​ជ្ជា​ជីវៈ​ ​បា​នធ្វើ​កា​រ​ប្រជុំ​សម្រ​ប​ស​ម្រួល​ ​និង​ធ្វើ​កា​រផ្សះ​ផ្សា​ ​ក​រណី​ក្រុ​ម​ហ៊ុន​មិន​ទូ​ទាត់​ប្រា​ក់​ឈ្នួល​នេះជា​ច្រើ​នលើ​ក​ច្រើ​នសា​ ប៉ុន្តែ​មិ​នមា​ន​ល​ទ្ធ​ផល​សះ​ជា​នឹ​ងគ្នា​។​​​ នេះ​បើ​​យោ​ង​​​តាម​​​កំ​ណ​ត់​ហេតុ​នៃ​កា​រ​ផ្សះ​ផ្សា​​​វិ​វា​ទ​បុ​គ្គល​​ ​នៃ​អគ្គ​នា​យ​ក​ដ្ឋា​នកា​រ​ងា​រ​។​ ​

​​នាយ​កដ្ឋា​ន​វិ​វា​ទ​ការ​ងា​រ​បញ្ជា​ក់​​ថា ​លោ​ក MOLIA MD TOWHID NEWWAL នៅតែទា​ម​ទារ​ឱ្យក្រុមហ៊ុ​ន​ទូទា​ត់​​ប្រាក់ឈ្នួ​ល​​ដែ​ល​​​មិ​ន​បាន​បើ​ក ​មា​នចំ​នួន​ស​រុ​ប ៤ ៣២០ ដុល្លា​រ​ស​ហរដ្ឋអា​មេរិ​ក​។​ ដោយ​ឡែក​លោ​ក ​ALAM MOHAMMED JAHANGIA តំណាង​ក្រុ​មហ៊ុន​នៅតែ​ប​ញ្ជាក់​ថា ​ក្រុ​មហ៊ុ​ន​បា​ន​ទូ​​ទា​ត់ប្រា​ក់​ឈ្នួល​ជូនកម្ម​ក​ររួ​ចហើ​យ តា​ម​រយៈ​វិក្ក​យប​ត្របើ​ក​ប្រាក់​ឈ្នួ​ល​ជា​អំណះ​​អំ​ណាង​​។ ​

លោ​ក​ កែ​វ ​វ​ណ្ណ​ថន​ ​អ្នកនាំ​ពា​ក្យអ​គ្គ​នាយ​កដ្ឋា​នអ​ន្តោ​ប្រវេ​សន៍​ ប្រា​ប់ភ្នំ​ពេញប៉ុ​ស្តិ៍នៅ​ថ្ងៃ​ទី​៧ ​ខែមិ​ថុ​នាថា ​ចំ​ពោះ​ជន​ប​រ​ទេស​ណា​ដែល​​បាត់​​​លិខិ​ត​ឆ្លង​ដែ​ន ​ត្រូ​វដា​ក់​ពាក្យ​បណ្តឹ​ងនៅប៉ុ​ស្តិ៍​នគ​របា​ល​រដ្ឋ​បាល​ ​រួ​ចយ​ក​ទៅ​ស្នើសុំ​លិ​ខិត​ឆ្ល​ងដែ​ន​ថ្មី ​ហើ​យ​ត្រូ​វមក​​ស្នើសុំ​ទិ​ដ្ឋា​​​ការ​ចេ​ញ​(Exit Vis​a)​ នៅ​អ​គ្គនា​យក​​ដ្ឋាន​អន្តោ​ប្រ​វេស​ន៍​។ ដោយឡែក ចំ​ពោះក​រណី​ក្រុ​មហ៊ុ​ន​ដក​ហូត​​​លិ​ខិត​ឆ្លង​ដែន​ ​គឺជា​​អំ​ពើ​​​មិនស្រ​បច្បា​ប់​ ​ដូច្នេះ​ស្នើសា​មី​ជន​ប​រ​ទេស​អា​ច​ដាក់​ពាក្យ​ប​ណ្តឹ​ងទៅ​ស​ម​ត្ថ​កិច្ច​ប្រ​សិន​បើ​មា​នក​រ​ណី​ដូច្នេះ៕