
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញនាពេលកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ថ្មីចំនួន ១៤ នាក់បន្ថែមទៀត រីឯអ្នកទើបជាសះស្បើយមានចំនួន ៤ នាក់ តែពុំមានអ្នកស្លាប់ថ្មីទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលអ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ៧ ខែមិថុនា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ១៤ ករណីបន្ថែម និងមានអ្នកជាសះស្បើយពីជំងឺនេះចំនួន ៤ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ៨ ខែមិថុនា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៨ ៨៣៦ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៧៣២ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕