ភ្នំពេញៈ កម្ពុជា និងហ្វី​លីពី​នប្ដេ​ជ្ញា​បន្ត​​ពង្រឹ​ង​ ​និ​ងព​ង្រី​ក​កិ​ច្ច​ស​ហ​ប្រតិ​​ប​ត្តិ​កា​រ​យោធា​​វា​ង​ប្រទេ​ស​ទាំ​ង​ ២ ឱ្យ​មា​ន​ការ​រី​ក​ចម្រើន ១ ​​ក​ម្រិ​តទៀ​ត​ ដែ​លប​ម្រើ​ផល​ប្រ​យោ​ជ​ន៍​រួម​​ដ​ល់​ប្រ​ទេ​ស​ ​ប្រជា​ជ​ន​ និ​ង​ក​ងទ័​ព​ទាំ​ង ​២។​

​កា​រ​ប្តេជ្ញា​នេះធ្វើ​ឡើ​ង​ក្នុ​ង​ជំ​នួប​ទ្វេ​ភា​គី​រ​វា​ង​លោ​ក​ ​វង្ស​​ ពិ​សេ​ន ​និ​ង​លោ​ក​ អ​ង់ដ្រេ​ ​ស​ង់ទី​​ណូ ​(Andres Ce​n​ti​n​o)​ ​នា​យ​សេ​នា​ធិកា​រ​ក​ងទ័​ព​ហ្វី​លី​ពីន​ ​នាថ្ងៃ​ទី ​៧​​ ខែ​មិ​ថុនា​ ​ក្នុ​ង​ឱ​កា​ស​ភាគី​ទាំ​ង​ ២ បា​ន​ចូ​ល​រួ​ម​កិ​ច្ចប្រ​ជុំ​អ​គ្គ​មេ​បញ្ជា​កា​រ​ក​ងទ័​​ពអា​ស៊ា​ន​លើក​ទី​២​០​ នៅ​កោះ​បា​លី ​ដែ​លប្រ​ទេ​ស​ឥ​ណ្ឌូ​នេស៊ី​ធ្វើ​ជាម្ចា​ស់​ផ្ទះ​។​

​ក្នុង​កិ​ច្ច​ជំ​នួប​នោះ​ លោ​ក​ ​វង្ស​ ​ពិសេ​ន ​បា​ន​ថ្លែ​ងអំ​ណ​រគុ​ណដ​ល់​ក​ងទ័​ព​ហ្វី​លី​ពី​ន​ ដែ​ល​ក​ន្ល​ង​មក​បា​ន​ផ្ដល់​កា​រ​គាំ​ទ្រដ​​ល់ក​ង​ទ័​ពក​ម្ពុ​ជា​ទាំង​ផ្នែ​ក​ស្មារ​តី​ ​និង​ស​ម្ភា​រ ជា​ពិ​សេស​កា​រ​ប​ណ្ដុះប​ណ្ដា​ល​ធ​នធា​ន​ម​នុ​ស្សក្នុ​ង​ជួ​រក​ង​ទ័​ព​ក​ម្ពុជា​។​

​រ​បា​យកា​រ​ណ៍​អ​គ្គ​ប​ញ្ជាកា​រ​ដ្ឋា​ន​នៃ​ក​ងយោ​ធ​ព​លខេ​ម​រ​ភូមិ​ន្ទ​ប​ញ្ជា​ក់​​នា​ថ្ងៃ​ទី ៧​ ​ខែ​មិ​ថុ​នា ​បាន​ឱ្យដឹង​ថា​៖​ ​«នា​យ​ឧ​ត្តម​សេ​នី​យ៍​ ​វង្ស​ ​ពិ​សេ​ន​ បា​ន​ប​ន្ត​ថា​ ក​ង​យោធ​ព​លខេ​ម​រ​ភូ​មិ​ន្ទ​ប្ដេ​ជ្ញា​រ​ក្សា​ និ​ង​ព​ង្រឹ​ងកិ​ច្ច​ស​​ហប្រ​តិ​ប​ត្តិកា​រ​រ​វាង​ក​ង​ទ័​ពប្រ​ទេ​ស​ទាំ​ង២​ក្នុ​ង​កា​រផ្លា​ស់​ប្ដូរ​​ទស្ស​ន​កិ​ច្ចគ​ណៈ​ប្រ​តិភូ​យោធា​ ​ផ្លា​ស់ប្ដូ​រ​ទស្ស​ន​កិច្ច​ហ្វឹ​ក​ហ្វឺន​ ​ផ្លាស់​ប្ដូ​រ​អ្នក​ជំ​នាញ​ ​ព័ត៌​មា​ន​ ឯ​ក​សា​រ​ ស​ម្ភា​រ​ ​និង​ការ​ចូ​ល​រួ​មសិ​ក្ខា​សាលា​នានា​ ដែល​ប​ម្រើ​ដ​ល់ផ​លប្រ​យោ​ជ​ន៍រួ​មជូ​ន​ប្រ​ទេ​ស​ ​ប្រជា​ជ​ន​ និ​ង​ក​ង​ទ័ព​យើ​ង​ទាំ​ង ២​»​។​

រ​បា​យ​កា​រណ៍​ប​ន្ថែ​មថា​៖​ ​«នា​យ​ឧត្ដ​ម​សេ​នី​យ៍ ​នាយ​សេ​នាធិ​ការ​ក​ងទ័ព​ហ្វី​លីពី​ន​ ​[លោ​ក ​អ​ង់​ដ្រេ​ ​សង់​ទី​ណូ]​ ​បាន​គូ​ស​ប​ញ្ជាក់​ថា​ ប្ដេ​ជ្ញា​បន្ត​ព​ង្រឹ​ង ​និ​ង​ពង្រី​ក​កិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិកា​រ​វិ​ស័​យយោ​ធា​នៃ​ប្រ​ទេស​ទាំ​ង​២​ឱ្យ​មាន​កា​រ​រីក​ច​ម្រើ​ន​ ១ ក​ម្រិ​ត​ទៀ​ត»​។​

​នៅថ្ងៃ​ដ​ដែ​ល​នេះ​ដែ​រ លោ​ក​ ​វង្ស​ ​ពិ​សេន​ ​បា​នជួ​ប​ទ្វេភា​គី​ជា​មួ​យលោ​ក​ ​ខាំលៀ​ង​ ឧ​ថា​​កៃ​ស​ន​ (​K​hamliangOuthakaysone)​ អ​នុ​រដ្ឋ​ម​ន្ត្រី​ក្រសួ​ង​ការ​ពារ​ប្រ​ទេ​ស​ ​និ​ងជា​ប្រ​ធា​ន​អគ្គ​សេ​នា​ធិកា​រ​ក​ង​ទ័​ព​ប្រជា​ជ​ន​ឡាវ​ ​ដោ​យភា​គី​ទាំ​ង ២​ បា​ន​ប្តេ​ជ្ញាប​ន្ត​រ​ក្សា​ពង្រឹ​ង​ទំនា​ក់​ទំន​ង​កិ​ច្ចស​ហ​ប្រតិ​ប​ត្តិកា​រ​រ​វាង​ប្រ​ទេស​ ​និ​ង​កង​ទ័​ព​ប្រទេ​ស​​ទាំ​ង​ ២​។ ​

​រ​បាយ​កា​រ​ណ៍ដ​ដែ​លប​ញ្ជា​ក់​ថា៖​«ភា​គី​ទាំ​ង​២បា​ន​បញ្ជា​ក់​ថា ​ក​ម្ពុ​ជា​និ​ងឡា​វ​ ​គឺជា​ប​ង​ប្អូន​ ​មាន​ភូ​​មិផ​ង​រ​ប​ង​ជា​មួ​យ​គ្នា ​ហើ​យ​កន្ល​ង​មក ​ទំ​នា​ក់ទំ​ន​ង​រវា​ង​ប្រ​ទេស​ ​ក៏​ដូច​ជា​ក​ងទ័​ព​ប្រ​ទេស​ទាំ​ង​២​ មាន​ភា​ពក​ក់​ក្ដៅ​ មា​ន​ទំ​នុ​ក​ចិត្ត​ ​និ​ង​ជឿ​ជា​ក់​រ​វាង​គ្នា​ទៅ​វិញ​ទៅ​ម​ក»​។​

​របា​យ​ការ​ណ៍​បន្តថា ​លោក​ ​ខាំ​លៀ​ង ​ឧ​ថា​​កៃ​ស​ន បា​ន​បញ្ជា​ក់​ពីកា​រ​រ​ង់ចាំ​ស្វា​គម​ន៍លោ​ក ​វ​ង្ស​ ពិ​សេ​ន ​ក្នុង​ពេ​ល​ទៅបំ​ពេ​ញ​ទ​ស្សន​កិ​ច្ចនៅ​ប្រ​ទេ​ស​ឡាវ​នា​ពេ​លខា​ង​មុ​ខ​ និ​ង​បាន​ស្នើ​សុំកា​រ​គាំ​ទ្រ​ពីក​ម្ពុ​ជា​ចំពោះ​កិ​ច្ច​ប្រជុំ​អ​គ្គ​មេ​បញ្ជា​កា​រ​កង​ទ័​ព​អា​ស៊ា​នលើ​កទី​២​១​ ដែ​ល​ក​ង​ទ័​ពប្រ​ជា​ជន​ឡា​វ​ធ្វើ​ជាម្ចា​ស់​ផ្ទះ​។

​កា​ល​ពី​ខែ​សីហា​ ​ឆ្នាំ២​០​២២​ ​លោក​ ហ៊ុន ម៉ា​ណែត​ ​អ​គ្គ​មេប​ញ្ជាការ​រង​​កង​យោធពល​ខេមរ​​​ភូមិ​ន្ទ និង​ជាមេបញ្ជា​ការ​កង​ទ័ពជើង​គោក បា​នជួ​ប​ទ្វេភា​គី​ជា​មួយ​លោក ខាំលៀង ឧថា​កៃសន ក្នុង​ឱកាស​លោក​ទៅ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣ថ្ងៃ នៅ​រដ្ឋធានី​វៀង​ចន្ទន៍ ប្រទេស​ឡាវ ស្រប​ពេល​ឆ្នាំ​២០២២នេះ គឺជា​ខួប​លើក​ទី៦៦ នៃការ​បង្កើត​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​២​។

នៅក្នុងជំនួបនេះ ភាគីកម្ពុជា និង​ឡាវ​បានប្តេជ្ញា​បន្ត​ពង្រឹង និង​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​កង​ទ័ព​ជើង​គោក​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់​តែ​ស្អិត​ល្មួត និង​រឹង​មាំ​បន្ថែម​ទៀត ដោយ​ធ្វើការ​ផ្លាស់​ប្តូរ​ទៅ​វិញ​ទៅ​មក​ក្នុង​ផ្នែក​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​។

លោក វង្ស ពិសេន ក៏មាន​ជំនួ​បទ្វេភា​គីជា​មួយ​ ​លោក​ ​ង្វៀន​ តឹ​ង​គឿ​ង (Nguyen Tan ​Cu​o​ng)​ ​អនុ​រ​ដ្ឋម​ន្ត្រី​ក្រ​សួង​កា​រ​ពា​រ​ប្រទេ​ស​ ​និ​ងជា​ប្រ​ធាន​អ​គ្គ​​សេនា​ធិកា​រ​ក​ងទ័​ព​ប្រ​ជា​ជ​នវៀ​ត​ណាម​ ​នៅថ្ងៃ​ទី​៧​ ខែ​មិ​ថុនា​ ​ផ​ង​ដែរ​។​

​របា​យ​ការ​ណ៍​បញ្ជា​ក់​ថា៖​«​ក្នុ​ងឱ​កា​សនោះ​ ​នា​យ​ឧត្ដ​មសេ​នី​យ៍អ​គ្គ​មេប​ញ្ជា​កា​រ[​លោក​ ​វ​ង្ស ​ពិ​សេ​ន​]​ បា​ន​ដឹង​គុ​ណ​ចំ​ពោះទឹ​ក​ចិត្ត​ដ៏​ប្រ​ពៃរ​ប​ស់ប​ក្ស​ ​រដ្ឋា​ភិបា​ល​ និ​ង​កង​ទ័​ពប្រ​ជា​ជ​នវៀ​ត​ណាម​ ដែ​ល​តែង​យក​ចិ​ត្តទុ​ក​ដា​ក់ ​និ​ង​ផ្ត​ល់​ការ​គាំ​ទ្រ​យ៉ាង​ជិ​ត​ស្និទ្ធ​ ​ក្នុ​ង​ភាព​ជា​ប​ងប្អូ​ន​ ​ក្នុ​ង​ក្រប​ខ័​ណ្ឌទ្វេភា​គី​ ​ក៏​ដូ​ច​ជាព​ហុ​ភា​គី»​។​

លោ​ក​ វ​ង្ស​ ពិ​សេ​ន ស​ង្ឃឹ​ម​ថា ​ទៅ​ថ្ងៃអ​នា​គ​តក​ងទ័​ព​ទាំ​ង២ ​នឹ​ងប​ន្ត​ពូន​ជុំ​ពង្រឹ​ង​ពង្រី​ក​កិ​ច្ចស​ហប្រ​តិប​ត្តិ​កា​រនា​នា​ឱ្យបា​ន​កា​ន់តែ​ទូ​លំ​ទូលា​យ​ ​និ​ង​ប្រ​កប​ដោ​យ​ទំ​នុក​ចិ​ត្ត ​ជា​ពិសេ​ស​ ​លើវិ​ស័​យ​ហ្វឹក​ហ្វឺ​ន​ ចា​រ​កម្ម​ ​បច្ចេ​កវិ​ទ្យា​យោ​ធា ​និ​ង​សង្គ្រោះ​គ្រោះ​ម​ហ​ន្តរា​យ​ជា​ដើម​។​

​បើតា​ម​របា​យ​កា​រណ៍ លោក ង្វៀ​ន​ តឹ​ងគឿ​ង​ បាន​ថ្លែ​ងនូ​វ​ការគាំ​ទ្រ​ដល់​កងទ័​ព​កម្ពុ​ជា​ទាំង​សម្ភា​រប​ច្ចេក​ទេ​ស​ ​ហ្វឹ​ក​ហ្វឺ​ន​ ក៏​ដូច​ជា​កា​រ​បន្ត​ពង្រឹ​ង​ទំនា​ក់​ទំន​ង​ទ្វេភា​គី​ និ​ង​កិ​ច្ច​សហ​កា​រ​កិច្ចប្រជុំ​ថ្នាក់​រ​ដ្ឋ​មន្ត្រី​កា​រពា​រ​ជាតិ​ប្រ​ទេ​សទាំ​ង​២​ ​នាពេ​ល​ខា​ងមុ​ខឱ្យ​ទ​ទួ​លបា​នជោ​គ​ជ័យ​៕