
ផ្លែគុយ ដែលប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង បេះពីក្នុងព្រៃសហគមន៍។ រូបថត ក្រសួងបរិស្ថាន
កោះកុងៈ ក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ៣២៧ គ្រួសារ នៃសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានជីវភាពកាន់តែល្អប្រសើរ តាមរយៈការប្រមូលផល-អនុផលព្រៃឈើប្រកបដោយចីរភាព។
បើតាមក្រសួងបរិស្ថាន ផលនិងអនុផលព្រៃឈើទាំងនោះ មានដូចជាការប្រមូលផលលក់( ផ្លែគុយ ឫស្សីស្រស់ ផ្តៅស្រស់ ផ្សិតប៉ក់ ទឹកឃ្មុំ រុក្ខជាតិឱសថ...) និងការកែច្នៃផលឫស្សីជាសម្ភារប្រើប្រាស់ផ្សេងៗ។
ក្រៅពីនេះ មានការផ្តល់សេវាអេកូទេសចរណ៍ (បោះតង់ ជូនភ្ញៀវ ម្ហូបអាហារ និងកញ្ចុះកម្សាន្ត) រួមទាំងការបណ្តុះកូនឈើផ្សេងៗ ដូចជាផ្តៅ កូនឫស្សី និង កូនច័ន្ទគ្រឹះស្នាជាដើម៕