The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស ខេង រំឭក​ពីការតស៊ូ​យ៉ាងលំបាក​លំបិន​ដើម្បី​បុព្វហេតុ​សន្តិភាព ការបង្រួបបង្រួម និង​អភិវឌ្ឍន៍​ជាតិ​លើ​គ្រប់វិស័យ

លោក ស ខេង រំឭក​ពីការតស៊ូ​យ៉ាងលំបាក​លំបិន​ដើម្បី​បុព្វហេតុ​សន្តិភាព ការបង្រួបបង្រួម និង​អភិវឌ្ឍន៍​ជាតិ​លើ​គ្រប់វិស័យ

Content image - Phnom Penh Post
លោក ស ខេង រំឭក​ពីការតស៊ូ​យ៉ាងលំបាក​លំបិន​ដើម្បី​បុព្វហេតុ​សន្តិភាព ការបង្រួបបង្រួម និង​អភិវឌ្ឍន៍​ជាតិ​លើ​គ្រប់វិស័យ។ រូបថត ហ្វេសប៊ុក ស ខេង​

លោក ស ខេង រំឭក​ពីការតស៊ូ​យ៉ាងលំបាក​លំបិន​ដើម្បី​បុព្វហេតុ​សន្តិភាព ការបង្រួបបង្រួម និង​អភិវឌ្ឍន៍​ជាតិ​លើ​គ្រប់វិស័យ

បាត់ដំបងៈ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រំឭក​ពីការតស៊ូ​ធ្វើពលិកម្ម​យ៉ាងលំបាកលំបិន​ដើម្បី​បុព្វហេតុ​សន្តិភាព ការបង្រួបង្រួម និងអភិវឌ្ឍន៍​ជាតិ​លើគ្រប់វិស័យ។

លោកបានថ្លែង​បែប​នេះក្នុងពេល​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ មន្រ្តី​កិច្ចសន្យា កងកម្លាំង​ប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ថ្ងៃទី១០ ខែមិថុនា​នេះ។

លោកបញ្ជាក់​ថា៖«ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការ​ជំនាន់​ក្រោយ​បានចងចាំ និងកត់ត្រា​ទុក​ជាប្រវត្តិសាស្រ្ត​នូវការចូលរួម​ចំណែក​របស់​អតីត​ថ្នាក់ដឹកនាំ អតីត​មន្រ្តីរាជការ និងអតីត​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់»។

លោកបន្ថែម​ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​លោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា ជាប្រមុខ​ដឹកនាំ បានថ្លែង​អំណរគុណ និងកោត​សរសើរ​ចំពោះ​រដ្ឋបាល​ស្រុក​ភ្នំព្រឹក មន្រ្តី​រាជការ និងកងកម្លាំង​ប្រដាប់​អាវុធ​ចំណុះ​រដ្ឋបាល​ស្រុក​ទាំងអស់​ដែលបាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និងភារកិច្ច​សម្រេច​បានសមិទ្ធផល​ថ្មីៗ​ជាបន្តបន្ទាប់ រួមចំណែក​ធ្វើ​ឱ្យ​សម្រេចបាន​ជោគជ័យ​នូវគោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល ៥ ឆ្នាំ នៃ​នីតិកាល​ទី៦​នេះ។

លោក ស ខេង ក៏បាន​ផ្ដល់​ទស្សនាទាន​ជូន​អង្គពិធីក្នុង​ស្រុក​ភ្នំព្រឹក អំពី​សភាពការណ៍សកល​ដែលកំពុង​មានការប្រឈម​នឹងបញ្ហា​ស្មុគស្មាញ ដូចជា ជំងឺឆ្លង​កូវីដ១៩ ដែលនៅ​តែមិនទាន់​បញ្ចប់។ ការប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ វិបត្តិសង្គ្រាម​រុស្ស៊ី និងអ៊ុយក្រែន ការប្រែប្រួល​អាកាសធាតុ​កាន់តែ​អាក្រក់ និងបទល្មើស​មិនប្រពៃណី​ជាអន្តរជាតិ​ផ្សេងៗទៀត។ សម្រាប់​កម្ពុជា លោកបាន​បន្ថែម​ថា ទន្ទឹមនឹង​ការប្រឈម​បញ្ហា​សកល​នេះ ក្រុម​ប្រឆាំងជ្រុល​និយម ក៏នៅតែ​មិន​បោះបង់ផែនការ​​បំផ្លាញ​សុខសន្តិភាព និងស្ថិរភាព​សង្គម​នោះដែរ៕

អត្ថបទគួរចាប់អារម្មណ៍