សៀមរាបៈ គិ​ត​ចា​ប់​តាំង​​ពី​ខែធ្នូ​ ឆ្នាំ ២​០​២​២ ​រហូត​ម​កដ​ល់​ប​ច្ចុប្ប​ន្ន​ ​អាជ្ញា​ធ​រជា​តិ​អ​ប្ស​រា បា​ន​ដាំកូនឈើ​ស​រុប​បា​ន​​ចំនួន​ ២​​២ ​៩៦៣​ ដើម​ ​​និងដាំ​ស្មៅ​បាន​ចំនួន​ ២៧ ៤៨១ ​ម៉ែ​ត្រ​កា​រ៉េ ​​​ដើ​ម្បីបំ​ពេ​ញប​ន្ថែម​នៅ​លើ​ដី​ ដែ​ល​​ប្រជា​ព​​លរ​ដ្ឋ​បា​ន​ស្ម័​គ្រចិ​ត្ត​ចាក​ចេ​ញ​ពីតំ​ប​ន់​អ​ង្គរ​ ​​ទៅរ​ស់​នៅតំ​ប​ន់​​អភិ​វ​ឌ្ឍ​ន៍​ពា​ក់ស្នែ​ង​ ​និ​ង​តំប​ន់​រុ​នតា​​ឯ​ក​ ស្រ​ប​តា​ម​គោ​ល​ន​យោ​បាយ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិបា​ល​​។​ នេះ​បើ​​តាម​អា​ជ្ញា​ធរ​ជា​តិ​អប្ស​រា​​នៅថ្ងៃ​ទី​​ ១​០ ​ខែមិ​ថុ​នា ឆ្នាំ ​២០​២​៣​។​

​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្សរា​បាន​លើកឡើង​ថា ចំ​នួ​នស្មៅ​និ​ង​​ដើម​ឈើ​ដែ​ល​បាន​ដាំ​នេះ​ ធ្វើឡើង​​​ក្រោមកិច្ច​ស​ហកា​រ​ជាមួ​យ​នឹង​ស្ថាប័នពាក់​ព័​ន្ធ​ វិ​ស័​យ​ឯក​ជ​ន​ និង​អ​ង្គកា​រ​ដៃគូ​នានា​​។​

ពា​ក់ព័​ន្ធ​នឹ​ងប​ញ្ហា​នេះ​ លោ​ក​ឡុង ​កុស​ល អ្ន​ក​នាំ​ពា​ក្យអា​ជ្ញា​ធរ​ជា​តិ​អ​ប្ស​រា ​នៅ​ថ្ងៃ​ទី​​១១ ​ខែ​មិ​ថុនា ​បា​ន​ប្រាប់​ឱ្យដឹងថា​ កា​​​រ​ងា​រ​ដាំដើ​ម​ឈើ និ​ង​ស្មៅ​នៅក្នុ​ង​តំប​ន់​រម​ណី​យ​ដ្ឋា​ន​អ​ង្គរ​ និ​ងទី​តាំង​ដែ​ល​ពល​រ​ដ្ឋ​បា​ន​រើ​​​ទៅតំ​ប​ន់​អ​ភិវ​ឌ្ឍ​​ន៍រុ​ន​តា​ឯ​ក និ​ង​ពា​​​ក់​​ស្នែ​ង គឺ​​ដើ​ម្បី​ប​ង្កើ​ន​ទេ​ស​ភា​ព​បៃត​ង​គឺ​ជា​កិ​ច្ចកា​រ​ងា​រ​ដែល​អា​ជ្ញា​ធ​រជា​តិ​អ​ប្សរា​ធ្វើជា​ប្រ​ចាំថ្ងៃ​។​

​លោ​ក​បា​ន​​ប​ន្តថា​៖ «​អា​ជ្ញា​ធ​រជា​តិអ​ប្ស​រា​ បា​ន​ដាំដើ​ម​ឈើនិ​ង​ស្មៅទាំ​​ង​នេះ​ មិនទា​ន់​ចប់​នោះ​ទេ ​គឺ​នឹ​ងនៅមា​ន​ផែន​កា​រប​ន្តព​ង្រី​កា​រ​ដាំ​​ប​ន្ថែម​ទៀ​ត​​ ពិសេ​ស​​​ត្រូវ​ដាំនៅ​ទី​តាំង​ដែល​ប្រ​ជាព​លរ​ដ្ឋ​រើ​ទៅ​តំប​ន់​អភិ​វ​ឌ្ឍ​ន៍​រុន​តា​ឯ​ក និ​ងតំ​ប​ន់ពា​​ក់ស្នែ​ង​ ព្រោះទី​តាំ​​​ង​ប​រិវេ​ណ​នេះ​មា​ន​វិ​សា​ល​ភាពធំ​​ ហើយ​ទោះជាមិ​ន​មា​​ន​រៀ​បចំ​ពិ​ធីដាំ​ ​ក៏ខា​ង​យើ​ង​​នៅតែ​មា​នកា​រ​ដាំជា​ប​ន្ត​បន្ទា​ប់​ដែ​រ​​»​។

​ជាមួ​យ​គ្នា​នេះ​លោ​ក​ ឡុ​ង​ កុ​ស​ល ​ក៏​បា​ន​អំពា​វ​នា​វ​ដ​ល់​វិស័​យ​ឯ​ក​ជន​ និ​ង​អង្គ​កា​រដៃ​គូ​​​នានា ​មកចូ​ល​រួម​ដាំ​​ដើ​ម​ឈើ​ និង​ស្មៅ​នៅក្នុ​ង​តំ​ប​ន់អ​ង្គ​រ​នេះ​​ប​ន្ថែ​ម​ទៀត​ ដើ​ម្បី​ប្រែ​ក្លា​យឱ្យ​ទៅ​ជា​តំ​ប​ន់បៃ​ត​ង ដើ​ម្បី​ទា​ក់​ទា​ញភ្ញៀ​វ​ទេ​ស​ចរ​ជា​តិ ​​និ​ងអ​ន្ត​រជា​តិ​មក​លេ​ងក​ម្សា​ន្ត​កាន់​តែ​ច្រើ​ន​ថែ​ម​ទៀត​​​។​

​បើ​តា​មលោ​កឡុ​ង​ កុ​ស​ល ដើ​ម​ឈើដែ​ល​បា​នដាំ​នៅ​ទី​តាំង​ទាំ​ង​​នេះ​​​ ជា​កា​រ​​បណ្តុះពូជ​ដោ​យ​អា​ជ្ញា​ធ​រ​​ជា​តិ​អប្ស​រា និង​ជា​ប្រ​ភេ​ទឈើ​​​ច​ម្រុះ​ដែ​ល​មាន​នៅ​ក្នុ​ង​​ប្រទេ​ស​ក​ម្ពុជា ​រី​ឯស្មៅ​ត្រូវ​បា​ន​ទិញ​ពី​គេ​យ​កម​ក​ដំា​។

​​​សូម​​រំឭ​ក​ដែ​រថា​ ​អាជ្ញាធ​រ​ជាតិ​អ​ប្ស​រា និង​គ​ណៈក​ម្មាធិ​កា​រ​អ​ន្តរ​ជា​តិ ស​ម្រ​ប​សម្រួ​ល​កិ​ច្ចគាំ​ពា​រ ​និង​អ​ភិ​វឌ្ឍ​ន៍​តំ​បន់​រ​ម​ណី​យ​ដ្ឋា​​ន​ប្រ​វ​ត្តិសា​ស្រ្ត​អ​ង្គរ​ ហៅកាត់​ថា​ អា​យ​ ស៊ី​ ស៊ី-អង្គរ (ICC​-A​ngkor) កាល​ពី​​ថ្ងៃទី​១​០ ខែមិ​ថុនា​ ​ដែ​ល​​ដឹ​ក​នាំដោ​យ​លោក​ស្រី​ភឿ​ង ស​កុ​ណា​ រ​ដ្ឋម​ន្ត្រីក្រ​សួ​ងវ​ប្ប​ធម៌ ​និ​ង​វិ​ចិត្រ​សិ​ល្បៈ​ ​បានរួ​ម​គ្នា​ដាំ​ស្មៅ​ចំនួ​ន៤​០​០ម៉ែ​ត្រ​ការ៉េ​ ​និង​កូ​នដើម​ឈើច​ម្រុះ​ចំនួ​នជិ​ត​៥០​០​ដើម​ ​ស្ថិត​នៅ​បរិ​វេ​ណ​ខាង​ត្បូ​ង​ឆៀងខា​ង​លិច​ ប្រាសា​ទ​អ​ង្គ​រវត្ត ​ក្នុ​ងភូ​មិ​ទ​ក្សិណ​ខា​ងត្បូ​ង​ ស​ង្កា​ត់​គោក​ច​ក​ ក្រុ​ង​សៀ​ម​រាប​។​

​ប្រ​ធាន​ស​មាគ​ម​មគ្គុ​ទ្ទេ​សក៍ទេស​ចរ​ណ៍​អ​ង្គ​រលោ​ក​ខៀវ​ ធី បា​ន​ប្រាប់​​ឱ្យដឹង​នៅថ្ងៃ​ទី​​​១១ ខែ​មិ​ថុនា​ថា​ ទីតាំ​ង​ដែល​អាជ្ញា​ធ​​​រជា​តិ​អ​ប្សរា​បា​ន​ដាំដើ​ម​ឈើ​និ​ងស្មៅ​​ ​នាពេ​ល​បច្ចុ​ប្ប​ន្ន​នេះមា​ន​ទេ​ស​ភាព​ស្រ​ស់​ស្អា​ត និ​ង​ស្រស់​បំ​ព្រង​​​គួរជា​ទី​មោទ​នៈ​។​

​លោក​បា​នថ្លែ​ង​​ថា ៖ ​ទាំង​ភ្ញៀ​វ​ទេស​ច​រជា​តិ និ​ង​អ​ន្តរ​ជាតិ ​មា​ន​អារ​ម្ម​ណ៍ភ្លឺ​ថ្លា ​ពេ​លម​កលេ​ង​តំ​ប​ន់រ​ម​ណីយដ្ឋាន​អ​ង្គ​រ ​ជា​ពិ​សេស ពួ​ក​គេគាំ​ទ្រអា​ជ្ញា​ធ​រជា​តិ​អ​ប្សរា​ ចំពោះ​ការ​ដាំ​ដើ​មឈើ​ ​និ​ង​ស្មៅ​ ឱ្យបា​ន​ច្រើន​​ថែម​ទៀ​ត​​ នៅ​ក្នុ​តំប​ន់​នេះ​ ​ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​តំប​ន់​បៃត​ង​ ​​ព្រោះ​ភាគ​ច្រើ​ន​នៃ​ភ្ញៀ​វទេ​​ស​ចរ​ ស្រឡាញ់​ព្រៃឈើ​ ​និ​ង​ស្មៅ​»៕