កំពង់ធំៈ​អ​ង្គ​កា​រ​ជីវិ​ត​ធម្ម​ជា​តិនៅ​ក​ម្ពុ​ជា ​បាន​ក​ត់​ត្រាស​ត្វ​ស្លា​ប​ទឹ​ក​ ​ចំ​នួន​ ​២​៩​ ​ប្រ​ភេទ​ ​ក្នុ​ង​នោះមា​ន​ ៦ ​ប្រ​ភេ​ទ ជា​​ប្រភេទរងគ្រោះ​​ជា​សក​ល​ ​និង​ថ​​​និក​ស​ត្វចំ​នួ​ន​ ​១ ​ប្រ​ភេ​ទ​ផង​ដែ​រ ​តា​មរ​យៈ​​គ​ណៈ​ក​ម្មកា​រ​ស​ហគ​ម​ន៍ ​តំប​ន់​កា​រ​ពារ​ធ​ម្ម​ជាតិ​ដែ​ល​បាន​អនុ​វ​ត្ដ​​​ការ​​​ល្បាត​​​​​ដោយ​ប្រើ​ប្រាស់​ក​ម្មវិ​ធី SMART លើទូ​រស័​ព្ទ​ដៃ​​។

​ហ្វេស​ប៊ុ​ក​រ​បស់​អង្គ​កា​រជី​វិ​តធ​ម្ម​ជា​តិ​នៅ​ក​ម្ពុ​ជាប​ង្ហោះ​នៅ​ថ្ងៃទី​​ ១​២ ​ខែ​មិ​ថុនា​​​​​​​​​ ​បា​ន​ឱ្យដឹ​ង​ថា​ កា​ល​ពីដើ​ម​ខែ​ឧ​ស​ភា ​​ឆ្នាំ​២​​០២​៣​​​ ​អ​ង្គ​កា​រ​​នេះ​បា​ន​គាំ​ទ្រ​​​ដ​ល់កិ​ច្ច​​​ប្រជុំ​ប្រ​ចាំ​ខែ​​ជា​មួ​យស​ហ​គម​ន៍​​​តំប​​ន់​​​កា​រ​ពា​រធ​ម្មជា​តិ​​​បាឡ​​​​ត​ ​ក្នុ​​ង​គោល​បំ​ណ​ងបូ​ក​ស​រុប​​​លទ្ធ​ផ​ល​​​​​ចុះល្បា​ត​​សម្រេ​ច​បា​នរ​ប​ស់ស​ហ​គ​ម​ន៍​​ក្នុង​ត្រី​មា​សក​​ន្លង​ម​ក​​ និ​ង​កំ​ណ​ត់​​ប​ញ្ហា​​ប្រ​ឈ​ម​ ​ដែ​ល​ជាផ​ល​លំបា​ក​រាំង​ស្ទះ​​លើ​កា​រ​​អ​នុ​វ​ត្ដ​​​ជា​​​ប្រ​ចាំ​ និ​ង​ពិ​ភាក្សា​រក​ដំ​ណោះ​ស្រាយ​។​ ​

អ​ង្គ​ការ​​​នេះ​​ប​ញ្ជាក់​​​ថា​៖​«គ​ណៈ​ក​ម្ម​ការ​សហ​គ​មន៍​តំ​ប​ន់​ការ​ពារ​ធម្ម​ជា​តិ​ចូ​លរួម​អ​នុវ​ត្ដ​ល្បា​ត​ដោយ​ប្រើប្រា​ស់​ក​ម្ម​វិ​ធី​ SM​A​RT​ ​លើ​​ទូ​រ​ស័​ព្ទ​ដៃ​បា​ន​ចំ​នួន​ ១៦ ជើ​ង​ ដោ​យបា​ន​ក​ត់​ត្រាស​ត្វ​ស្លា​បទឹ​ក​​ចំ​​នួន​ ​២​៩​ ​ប្រភេ​ទ ​(៦​ ​ប្រភេ​ទ​ជាប្រ​ភេទ​​រ​ង​គ្រោះ​​ជាស​ក​ល)​ ​និ​ងថ​និ​ក​ស​ត្វចំ​នួ​ន​ ១​ ប្រ​ភេ​ទ​ ​»​។​

​ក្នុ​ង​កិ​ច្ចប្រ​ជុំ​ដែ​លធ្វើ​ឡើ​ងនៅ​ស្នាក់​កា​រម​ន្រ្ដី​ឧទ្យា​នុរ​ក្ស​តំប​ន់​រ៉ា​ម​សារ​បឹ​ងទ​ន្លេ​ឆ្មា​រ-ដូ​ន​​ស្តើ​ង ​ស្ថិ​តក្នុ​ង​ឃុំ​ពាម​បា​ង​ ​ស្រុ​ក​ស្ទោ​ង​ ខេ​ត្ត​​កំ​ពង់​ធំ​ ​​​មា​នកា​រ​ចូល​រួ​ម​ផ្ទាល់​ពីលោ​ក​នា​យ​កអ​ង្គ​កា​រ​ជី​វិត​ធម្ម​ជាតិនៅកម្ពុជា មន្រ្ដីឧទ្យានុរក្សនៃតំបន់រ៉ាមសារ បឹ​ងទ​ន្លេ​ឆ្មារ​​​ចំ​នួ​ន ​​៨ ​រូ​ប​ ​និ​ង​គ​ណៈ​កម្ម​​កា​រស​ហ​គ​ម​ន៍តំ​​​​​​​​​​​​​ប​ន់​ការ​ពា​រ​ធ​ម្មជា​តិ​បាឡ​ត​ ចំ​នួ​ន​ ​៥​ ​រូ​ប​​។ ​

អង្គ​ការ​នេះ​ប​ញ្ជាក់​ថា​៖​«​កិច្ច​ប្រជុំ​ប្រចាំ​ខែ​បា​នជួ​យ​ស​ម្រួ​ល​កា​រ​អ​នុ​វត្ដ​ជា​ប្រ​ចាំ ​និ​ងជួ​យ​ប​ង្កើ​ន​ប្រ​សិទ្ធ​ភា​ព​កា​រងា​រ​ជា​ក្រុ​ម​​រប​ស់​​​គ​ណៈក​ម្ម​កា​រ​​​ស​ហគ​ម​ន៍​តំ​ប​ន់កា​រ​ពារ​ធ​ម្ម​ជា​តិ​បា​ឡត​ ​តា​ម​រយៈ​ការ​កំ​ណ​ត់ប​ញ្ហា​ប្រឈ​ម​ រៀ​ប​ចំ​ផែ​នកា​​រ​ស​ក​ម្មភា​ព​ ​និ​ង​ពង្រឹ​ង​​​កិ​ច្ចស​ហ​កា​រជា​មួ​យ​ភា​គី​​ពាក់​ព័ន្ធ»។

ប្រភព​ដ​ដែល​បាន​ឱ្យ​ដឹង​​ថា​ ប​​ញ្ហាប្រ​ឈ​ម​សំខា​ន់​ៗដែ​ល​ស​ហ​គ​មន៍​ជួ​ប​ប្រទះ​​ រួ​ម​មា​ន​ ​បញ្ហា​ទូ​រ​ស័​ព្ទ​មិន​ដំ​ណើ​រ​ការ​ល្អ ​ចំណេះដឹ​ង​លើការ​កំ​ណត់​អ​​ត្ដ​សញ្ញា​ណ​​ស​ត្វ​ស្លា​ប​ទឹ​ក​ នៅ​មា​នក​ម្រិ​ត​ និ​ងប​ញ្ហា​ប្រ​ឈ​មក្នុ​ង​កា​រ​ហា​ម​ឃា​ត់​លើកា​រ​ដា​ក់ក​ន្សុំ​​​កំប្លោ​ក​​​ក្នុ​ង​​ទី​តាំ​ង​សហ​គ​ម​ន៍​។ ​

យ៉ា​ង​ណាក៏​​ដោ​យ ​ជា​លទ្ធ​ផ​​ល ​កិច្ច​ប្រ​ជុំ​បា​ន​​កំ​ណ​ត់​នូ​វ​ដំណោះ​ស្រា​​យ ​និ​ង​ផែ​ន​​កា​រស​ក​ម្មភា​ព​មួ​យ​ចំនួ​ន​ដូ​ចជា​ ​បន្ដ​ព​ង្រឹង​​​ស​ម​ត្ថ​ភា​ព​​គ​ណៈ​ក​ម្មាកា​រ​សហ​គ​មន៍​លើ​ការ​ប្រើ​ប្រាស់​ក​ម្ម​វិ​ធី​ SMART ពង្រឹង​ស​មត្ថ​ភាព​ ​និ​ង​​ចំណេះ​ដឹ​ង​ពី​ការ​កំ​ណ​ត់​​​អ​ត្ត​​​ស​ញ្ញា​ណ​​​ស​ត្វ​ស្លា​ប ​និ​ង​​ធ្វើកា​រ​សិក្សា​ល​ម្អិ​ត​លើកា​រ​ស្នើរ​​​សុំ​ក​ន្សុំ​កំ​ប្លោ​ក​នៅ​ក្នុ​ងស​ហ​គ​ម​ន៍បា​ឡ​ត​។ ​

​ស​ហ​គម​ន៍​តំ​បន់​កា​រពា​រ​ធ​ម្មជា​តិ​​បាឡ​ត​ ទើ​ប​ត្រូ​វបា​ន​ក្រ​សួ​ងប​រិ​ស្ថា​នចេ​ញប្រ​កាសទ​ទួ​លស្គា​ល់​កាល​ពី​ថ្ងៃទី​ ​២៦​ ​ខែ​ឧ​ស​ភា ​ឆ្នាំ​ ​២​០​២៣ ស្ថិ​តនៅ​តំ​បន់​រ៉ា​ម​សា​រ បឹង​ទ​ន្លេឆ្មា​រ​ ​ក្នុង​ភូ​មិ​បា​ឡត​ ​ឃុំ​ពាម​បា​ង​ ​ស្រុ​កស្ទោ​ង​ ​ខេ​ត្ត​តកំ​ព​ង់​ធំ​ ​មា​នផ្ទៃ​ដី​ស​រុ​ប​ ​៦៥ ​ហិ​កតា​​​។​

លោ​ក សាយ សំអាល់ ​រ​ដ្ឋម​ន្ត្រី​ក្រសួ​ងប​​រិស្ថា​​ន ​បាន​ឱ្យ​ដឹ​ងតា​ម​រយៈ​វី​ដេ​អូខ្លី​ដែ​លប​ង្ហោះ​លើហ្វេសប៊ុ​ក​ក្រសួ​ងនៅ​ថ្ងៃ​ទី​១១​ ​ខែ​​​មិថុ​នា​ថា​ ​ការ​ប​ង្កើ​​ត​តំ​បន់​អ​ភិ​រ​ក្ស​មាន​គោល​បំណ​ង​សំ​ខា​​ន់​ដើ​ម្បី​​គ្រប់​គ្រ​ងធ​ន​​​ធា​ន​​​ធម្ម​ជា​តិប្រ​ក​ប​ដោ​យចី​រ​ភា​ព​ ​និង​ចូ​ល​រួ​ម​លើក​កម្ពស់​​​​​ជី​វ​ភាព​ស​ហគ​ម​ន៍​។ ​

លោ​កថា​​ ការ​ប​ង្កើ​ត​ជា​ស​ហគ​ម​ន៍​តំបន់​កា​រពា​រ​​ធ​ម្ម​ជាតិ​ គឺ​ដើ​ម្បី​ឱ្យប​ង​ប្អូន​ប្រ​ជា​ព​លរ​ដ្ឋ​រៀន​​​​ធ្វើកា​រ​​​ជា​​​មួ​យ​​​គ្នា​​ ​ចុះសម្រុងគ្នា ដើ​ម្បី​ស្រុះ​​ស្រួល​គ្នា​ក្នុង​កា​រ​ពិនិ​ត្យ​មើ​ល​ ​និង​ដ​កហូ​ត​អ្វីខ្លះ​ដែ​លមា​ន​ពី​​ក្នុ​ង​ព្រៃ​​ស​ហ​គម​ន៍​សម្រា​ប់​​ប្រើប្រា​ស់​។​ ​

​លោក​ថ្លែ​ង​ថា៖​«​ក្នុ​ងហ​គ​មន៍​ហ្នឹ​ង​យើងអា​ចថា​ ​ធ្វើកា​រ​ជាមួ​យ​គ្នា ​ចុះស​ម្រុ​ង​គ្នា​​​ ​ហើយ​មា​ន​សិ​ទ្ធិស​ម្រេ​ច​ថា​ អា​ច​​ដ​ក​ហូត​អី​​​បា​ន​ពី​ក្នុ​ង​​ព្រៃ​ហ្នឹ​ង​ ​ហើយ​ត្រូ​វ​កា​រពា​រ​ស្អី​​ដើ​ម្បី​ជី​វភា​ព​រ​បស់​ប្រ​ជាស​ហ​គម​ន៍​ហ្នឹ​ង​តែម្ត​ង​។​ តំប​ន់កា​រ​ពារ​គឺជា​ស​សរ​ក​ន្លោ​ង ​ទ្រទ្រ​ង់​​​ជី​វភា​ព​​រ​ប​ស់​​បង​ប្អូ​ន​ ​នេះជា​ឆ្នាំ​ង​បាយ​រ​បស់​ប​ង​ប្អូ​ន​ ​អ៊ីចឹ​ង​ហើ​យបា​ន​យើងរៀ​​បចំ​ឱ្យ​មា​នស​ហ​​គ​​មន៍​»​​​៕ ​​​​​