សីហនុៈ​ គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​ព្រះ​សីហនុ​បាន​ចុះ​ណែនាំ​ក្រុម​អនាធិប​តេយ្យដែល​ចូល​កាប់​រាន​ទន្ទ្រាន​ដីព្រៃ​អាកា​ស្យា ​និង​សង់​ខ្ទម​អនាធិប​តេយ្យ​ចំនួន ​១៨ ​ខ្ទម ​នៅ​ចំណុច​អូរ​ត្រាវ ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំង ​ស្រុក​ព្រៃ​នប់ ក្នុង​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​ឱ្យ​ពួក​គាត់​ស្ម័គ្រ​ចិត្ត​រុះរើ​ដោយ​ខ្លួន​ឯង​ និង​ដក​ហូត​ទីតាំង​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​។

​សេចក្តី​ជូន​ដំណឹង​រប​ស់​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​ចុះ​ថ្ងៃទី​ ១២​ ខែមិថុនា​ ដែល ​ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​ ១៣ ​ខែមិថុនា ​បា​នឱ្យ​ដឹង​ថា ការ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​ចំណុច​ខាង​លើនេះ​ធ្វើឡើ​ង​ដោយ​មានកា​រ​ចូលរួម​សម្រប​សម្រួល​នីតិ​វិធី​ពី​ព្រះ​រាជ​អាជ្ញា​រ​ងនៃ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសី​ហនុ​។​

​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​បាន​ឱ្យដឹង​ថា សកម្ម​ភាព​នេះ​ធ្វើឡើ​ង​បន្ទាប់​ពី​មាន​ក្រុម​អនាធិ​បតេ​យ្យបា​ន​លប​លួច​ចូល​មក​កាប់​រាន​ទន្ទ្រាន​ដីព្រៃ​អា​កាស្យា​អស់​ជា​ច្រើន​ហិកតា​ក្នុង​ពេល​ថ្មីៗ​នេះ ​ទោះបី​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយស​ហការ​ជា​មួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​សមុទ្រ​ព្រះសី​ហនុ​រាម​បាន​ចុះ​ទៅអប់​រំ​ណែនាំយ៉ា​ងណាក៏​ដោយ​ ក៏​ក្រុម​អនា​ធិ​ប​តេយ្យមិន​ត្រឹម​តែ​មិន​ព្រម​រុះ​រើទេ ​តែថែម​ទាំង​បន្ត​នាំ​គ្នា​មក​សាង​សង់​ខ្ទម​បន្ថែម​ជា​បន្ត​បន្ទាប់​ទៀត។

​ប្រភព​ដដែល​បញ្ជាក់​ថា ​ក្រោយ​ពី​បាន​ស្តាប់​ការ​ពន្យល់​អំពី​ទិដ្ឋ​ភាព​ច្បាប់​ពី​ក្រុម​មន្ត្រី​ជំនាញ​ ក្រុម​អនាធិប​តេយ្យ​ខាង​លើ​បាន​យល់​ព្រម​រុះរើ ​និង​ធ្វើ​កិច្ច​សន្យា​ចាក​ចេញ​ដោយ​សន្តិ​វិធី​។​ជា​មួយ​គ្នា​នោះ​ រដ្ឋបាល​ខេត្ត​ក៏បាន​សម្រប​សម្រួល​ផ្តល់​មធ្យោ​បាយ​ដឹក​ជញ្ជូន​មនុស្ស​និង​សម្ភារ​ចេញ​ពី​ទីតាំង​ទៅ​កាន់​មូល​ដ្ឋាន​ដើម​រៀងៗ​ខ្លួន​វិញ​ផង​ដែរ​។​

​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​បញ្ជាក់​បន្ថែម​ថា ​សកម្ម​ភាព​របស់​ក្រុម​អនាធិប​តេយ្យ​ខា​ងលើ​នេះគឺជា​​ការ​ឆ្លៀត​ឱកាស​ក្នុងពេ​លដែល​ អាជ្ញា​ធរ​កំពុង​មាន​ភា​ព​មមា​ញឹក​ក្នុងការ​ការពារ​សន្តិសុ​ខ សណ្តាប់​ធ្នាប់​សាធារ​ណៈ​ក្នុង​ការ​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​​ទី​៧​ នា​ពេល​ខាង​មុខ​។​

​យោង​តាម​មាត្រា​៦២ និង​មាត្រា​៥៦ ​ចំណុច​ទី​៤ នៃ “​ច្បាប់​ស្តីពី​តំបន់​ការ​ពារធម្ម​ជាតិ​- សកម្ម​ភាព​កាប់​រាន​ទន្ទ្រាន​ដីព្រៃ​យកម​ក​ធ្វើជា​កម្ម​សិទ្ធិ​នេះគឺ​ជា​ទង្វើ​ខុសច្បា​ប់ដែល​ត្រូវ​មានទោ​ស​ដាក់​ពន្ធ​នាគា​រ​ពី​៥​ឆ្នាំដ​ល់១​០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី១៥ ​០០០​០០០​រៀល ដល់​១៥០​ ០០០ ០០០​រៀល​ហើយ​ក្នុង​ករណី​មិន​រាង​ចាល​ត្រូវ​ផ្តន្ទា​ទោស​ទ្វេ​ដង​។

​ជា​មួយ​នេះដែរ​ រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​បាន​ព្រមាន​ចា​ត​វិធាន​ការ​ផ្លូវ​ច្បាប់​ដោយ​មិន​លើក​លែង​ចំពោះ​មេខ្លោង​ប្រព្រឹត្ត​បទល្មើ​ស​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ជា​ដាច់​ខាត​។ ក្នុង​លិខិត​រដ្ឋ​បាលខេ​ត្ត​សរសេរ​ថា​៖«​រដ្ឋបាល​ខេត្ត​នឹង​អនុវត្ត​វិធាន​ការ​ផ្លូវ​ច្បាប់​ដោយ​ម៉ឺង​ម៉ាត់​បំផុត​គ្មាន​ការ​លើក​លែង​ចំពោះ​ក្រុម​អនាធិប​តេយ្យនិង​មេខ្លោង​ទាំងឡា​យណា​​ដែល​ព្យា​យាម​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​នាំយ​ក​មក​ផ្តន្ទា​ទោសតាម​ផ្លូវ​ច្បាប់​ឱ្យ​ខាង​តែ​បាន​»​។​

​លោក​ មា​ច ចាន់ មេឃុំ​បិត​ត្រាំ​ង បាន​ឱ្យដឹ​ង​នៅ​ថ្ងៃទី១​៣ ខែមិថុនា​ថា ​ប្រជា​ពលរដ្ឋ​ដែល​នាំគ្នា​មក​សង់​ខ្ទម​នៅ​ចំណុច​អូរ​ត្រាវ ក្នុង​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ​ស្រុក​ព្រៃ​នប់​នេះ ​មកពី​ខេត្ត​ព្រះ​សីហនុ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ដូចជា​បាត់ដំ​បង​ ស្វាយ​រៀង និង​ព្រៃវែ​ង​។ ពួ​កគាត់​បាន​ចូលម​ក​កាប់​ឆ្ការព្រៃ​អាកា​ស្យា​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹកសាប​ក្បាល​ឆាយ​អស់​ច្រើន​ដើម​លើ​ផ្ទៃដី​ប្រមាណ​២​ហិក​តា​។

​ដោយ​ឡែក ​រដ្ឋ​បាល​ខេត្ត​កណ្តាលក៏​បានជំ​រុញនិ​ង​ក្រើនរំ​ឭក​ដល់​អាជ្ញា​ធរ និង​មន្ទីរ​ អង្គភា​ព​ពាក់​ព័​ន្ធត្រូវ​ពង្រឹ​ងលើ​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​ប​ទល្មើស​​គ្រប់​ប្រភេទ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន និង​បន្ត​ទប់ស្កា​ត់​ការ​លួច​ចូលមក​កាប់​រាន​ទន្ទ្រាន​ដី​រដ្ឋ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព​ផង​ដែរ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​អនុ​គណ​:​កម្ម​ការដើម្បី​ទប់ស្កា​ត់ ​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិជា​មួយ​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១៣ ​ កាល​ថ្ងៃទី​១២ ​ខែមិថុនា ឆ្នាំ​២០២៣ លោក ​គង់ សោ​ភ័​ណ្ឌ អភិ​បាល​ខេត្ត​កណ្ដាល​បាន​បញ្ជាក់​ថា៖«​កង​កម្លាំង​ទាំង​៣ត្រូ​វ​ពង្រឹង​ការកា​រពា​រ​នូវ​សុខ​សុវត្ថិ​ភាព ​សន្តិសុខ​សង្គម ​ដោយ​អនុវត្ត​នូវ​ភូមិ​-​ឃុំ ​មាន​សុវត្ថិ​ភាព​ជូន​ពលរដ្ឋ​នៅ​គ្រប់​មូល​ដ្ឋាន​របស់​ខ្លួន​ឱ្យបាន​ល្អប្រ​សើរ ​និង​បន្ត​ទប់​ស្កាត់​បទ​ល្មើស​នានា ពិ​សេស​បទ​ល្មើស​គ្រឿង​ញៀន ​បទល្មើ​ស​ធន​ធានធ​ម្មជាតិ​ ដែលជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​ផង​ដែរ​»៕