
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ចំនួន ៣ នាក់បន្ថែមទៀត និងមានអ្នកទើបជាសះស្បើយចំនួន ៤ នាក់ តែគ្មានអ្នកស្លាប់ថ្មីទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ១៩ សម្រាប់ថ្ងៃទី១៧ខែមិថុនា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ ៣នាក់បន្ថែមទៀត និងអ្នកជាសះស្បើយពីជំងឺនេះចំនួន៤នាក់ ក៏ប៉ុន្ដែពុំមានរកឃើញមានករណីស្លាប់ថ្មីទេ។
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ១៩ សរុបចំនួន ១៣៨ ៨៨២នាក់ អ្នកជាសះស្បើយសរុបចំនួន១៣៥ ៧៩៣នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕