ភ្នំពេញៈ ប្រ​តិភូ​អា​ជ្ញាធរ​អ​ធិ​ការ​កិច្ច​រដ្ឋ​ឡា​វស្នើ​ដល់​ក​ម្ពុជា​ ចែក​រំ​លែ​កប​ទ​ពិ​សោធន៍​​លើ​កា​រងា​រ​ពា​ក់​ព័ន្ធ​វិស័​យ​អធិ​កា​រ​កិ​ច្ច​​ទាក់ទង​នឹងការ​​ប្រ​ឆាំ​ងនឹ​ង​អំពើ​ពុ​ក​រ​លួយ ​ក្នុង​ន័​យស្វែ​ង​យ​ល់​ពី​គ្នា ​ព្រ​ម​ទាំ​ងលើ​ក​កម្ព​ស់​ទំ​នា​ក់ទំ​ន​ង និ​ង​សហ​ប្រតិប​ត្តិ​ការរ​វាង​ប្រ​ទេស​ទាំ​ង ២​ ឱ្យ​កាន់​តែ​ស៊ីជ​ម្រៅ​ និ​​ងគ្រ​ប់​ជ្រុ​ង​ជ្រោយ​។​

កា​រ​ស្នើ​រ​បស់​ភា​គីឡា​វ​នេះ ​ធ្វើឡើ​ងអំ​ឡុង​ពេល​គណៈ​ប្រតិភូឡាវ​​ចូល​ជួ​ប​ស​ម្តែ​ង​កា​រ​គួ​សម​​និ​ងពិ​ភា​ក្សា​ការ​ងា​រ​ជា​មួ​យ​លោ​កស្រី​ ម៉ែ​ន​​សំ​អ​ន​ ឧ​ប​នាយ​ក​រដ្ឋ​ម​ន្រ្តី​​រ​ដ្ឋ​មន្រ្តី​​ក្រសួ​ង​ទំនា​ក់​ទំ​នង​ជា​មួ​យរ​ដ្ឋ​ស​ភា​-​ព្រឹទ្ធ​ស​ភា​និ​ង​អធិ​កា​រ​កិ​ច្ច​កាលពីថ្ងៃទី២១មិថុនា។ ប្រ​តិ​ភូ​អា​ជ្ញាធ​រ​អ​ធិកា​រ​កិច្ច​រ​ដ្ឋឡា​វ​ ​ដឹក​នាំ​ដោ​យ​លោក​ខាំ​ផា​ញ់ ​ភំ​ម៉ាថា​ត​​(KhamphanhPhommathath)​។ នេះ​បើតា​ម​ហ្វេស​ប៊ុ​ក​រ​បស់​លោ​ក​ស្រី​​ម៉ែ​ន​ សំ​អន​​។​

ក្នុ​ង​ជំ​នួ​បនោះ​ លោ​ក​​ខាំផា​ញ់ ​ភំម៉ា​ថា​ត ​បា​នកោ​តស​រ​សើ​រ​ ពីកា​រ​រី​កច​ម្រើ​នរ​ប​ស់​ប្រទេ​ស​កម្ពុ​ជា​​ក្រោ​មកា​រ​ដឹ​ក​នាំរ​ប​ស់លោ​ក​នា​យ​ករ​ដ្ឋម​ន្ត្រី​ ហ៊ុ​ន ​សែ​នជា​ពិ​សេ​សទ​ទួ​ល​បា​នជោ​គ​ជ័យ​ លើ​កា​រ​ធ្វើជា​ម្ចា​ស់ផ្ទះ​លើ​ក​ទី១​​នៃ​ព្រឹ​ត្តិកា​រ​ណ៍ស៊ី​ហ្គេ​ម ​និ​ង​អាស៊ានប៉ា​រ៉ា​ហ្គេ​ម​​កន្ល​ង​ទៅ​។

​ជា​មួយ​គ្នា​នេះ​​លោក​​ខាំផា​ញ់ ​ភំម៉ា​ថា​ត ​​បា​នស្នើ​ដ​ល់លោ​ក​ស្រី​ម៉ែន​​សំ​អ​ន​ ចែ​ក​រំ​​លែ​កប​ទ​ពិ​​សោធ​ន៍​រ​ប​ស់ក​ម្ពុ​ជាលើ​កា​រ​ងារ​អ​ធិកា​រ​កិ​ច្ច​ដ​​ល់គ​ណៈ​ប្រតិ​ភូឡាវ​​។

​ជា​កា​រ​ឆ្លើ​យ​តប​​លោក​ស្រី​ម៉ែន​​សំ​អ​ន​ បា​ន​លើ​ក​ឡើង​ពី​ការ​ងា​រ​និ​ងភា​រ​កិច្ច​រ​បស់​ក្រ​សួ​ងទំ​នា​ក់ទំ​ន​ង​ជា​មួ​យរ​ដ្ឋ​ស​ភា​-ព្រឹ​ទ្ធស​ភា​ និ​ងអ​ធិ​កា​រ​កិ​ច្ច ​ជុំវិញ​កា​រធ្វើ​អ​ធិកា​រ​កិច្ច​ចំ​នួន​​​៤​ចំណុ​ច​ស្នូ​ល​។​

ទី​១​​ក​ម្ពុជា​ធ្វើ​អធិ​កា​រកិ​ច្ច​លើ​គ្រប់​វិ​ស័​យ​នៅ​ទូ​ទាំ​ង​ប្រ​ទេ​ស​ មិ​ន​ថាកិ​ច្ច​កា​ររ​ដ្ឋ​បាល កា​រគ្រប់គ្រ​ងហិ​រញ្ញវ​ត្ថុសា​ធារ​ណៈ​ការគ្រ​ប់​គ្រង​ទ្រព្យ​ស​ម្ប​ត្តិ​រ​ដ្ឋ ​តា​ម​ដា​នកា​រ​អ​នុ​វត្ត​ច្បា​ប់​ និ​ង​លិ​ខិ​តគ​តិ​យុ​ត្តផ្សេ​ង​ៗ​ ក្នុ​ង​ន័យ​ទ​ប់ស្កា​ត់​អំពើ​ពុ​ក​រលួ​យ​​និង​​ជំ​រុញ​ប្រ​សិទ្ធ​ភា​ព​ការ​ងា​រ​រ​ដ្ឋ​។​​ ទី​២​​ក្រ​សួង​ទ​ទួ​ល​ និ​ងដោះ​ស្រា​យ​បណ្តឹ​ង​តវ៉ា​នា​នា​​និង​ប​ណ្តឹ​ងប​រិ​ហារ​ប​ស់ព​ល​រ​ដ្ឋ។​

​ទី​៣​ រ​ដ្ឋា​ភិ​បាល​ធ្វើ​វេ​ទិកា​សា​ធា​រណៈ​​ដើ​ម្បីប្រ​មូ​ល​មតិ​យោ​បល់​សំណូ​ម​ព​រពី​ប្រ​ជាព​ល​រដ្ឋ​ទូ​ទាំ​ង​ប្រទេ​ស​ ព្រ​ម​ទាំ​ង​​ទ​ទួ​លស​ម្រ​ប​ស​​ម្រូ​ល ​និ​ងដោះ​ស្រា​យ​។​​ចំណែ​ក​ចំណុ​ច​ស្នូ​ល ​ទី​៤​​ក្រសួ​ង​ធ្វើការ​បណ្តុះ​ប​ណ្តាល​​​មុ​ខជំ​នា​ញ​អ​ធិ​កា​រកិ​ច្ច​​គ្រប់​ក​ម្រិ​តតា​ម​រ​យៈវិ​ទ្យាស្ថា​ន​ជា​តិអ​ធិ​ការ​កិ​ច្ច​។​

​លោក​ស្រី​ម៉ែន​​សំ​អន​​បា​នគូ​ស​ប​ញ្ជាក់​នៅ​ក្នុ​ងជំ​នួ​បនោះ​ដូ​ច្នេះថា​៖«​ទ​ស្ស​ន​កិច្ច​រ​ប​ស់​ឯ​ក​ឧ​ត្តម[លោ​កខាំ​ផា​ញ់​​ភំ​ម៉ាថា​ត​]​​នាថ្ងៃ​នេះ​​មាន​អ​ត្ថ​ន័យ​សំ​ខា​ន់ណា​ស់​​ក្នុ​ងកា​រ​ផ្លាស់​ប្តូ​រ​ប​ទពិសោ​ធ​ន៍ក្នុ​ង​វិ​ស័​យអ​ធិ​កា​រ​កិច្ច​នៃ​ប្រ​ទេ​ស​​យើង​ទាំ​ង២​​និ​ងចូ​ល​រួ​ម​ចំណែ​ក​លើ​ក​ក​ម្ពស់​ទំ​នា​ក់ទំ​នង​​និ​ងស​ហ​ប្រតិ​ប​ត្តិកា​រ​រវា​ង​ប្រ​ទេ​ស​ជិ​ត​ខាង​​ឱ្យ​កា​ន់​តែ​ស៊ីជ​ម្រៅ​​គ្រ​ប់​ជ្រុ​ងជ្រោ​យ​ និង​មា​ន​ល​ក្ខណៈ​ជាយុទ្ធ​សា​ស្ត្រថែ​ម​ទៀ​ត​»​។​

គួ​រប​​ញ្ជាក់​ថា​ គ​ណៈ​ប្រតិ​ភូ​អា​ជ្ញាធរ​អ​ធិ​កា​រ​កិច្ច​រដ្ឋឡា​វ​ បា​ន​ម​កបំ​ពេ​ញទ​ស្ស​នកិ​ច្ចនៅ​ក​ម្ពុ​ជារ​យៈ​ពេ​ល៥​​ថ្ងៃ​ ចា​ប់​ពី​ថ្ងៃ​ទី២​០ ​ដល់ថ្ងៃ​ទី​២៤​ ខែ​មិ​ថុ​នា​ ឆ្នាំ២​០​២៣​​ដើម្បី​​ស្វែ​ង​យ​ល់​ពី​ការ​ងា​រសំ​ខា​ន់ៗ​ក្នុ​ងវិ​ស័​យ​ប្រយុ​ទ្ធ​ប្រឆាំ​ង​​អំពើពុករ​លួយ ​​​ពិសេ​ស​ដើម្បី​ចុះ​អ​នុស្ស​រ​ណៈ​យោ​គ​យល់​គ្នា​​(MOU) ជាមួយ​អង្គ​ភា​ព​ប្រឆាំ​ងអំ​ពើពុ​ករ​លួយ​រ​បស់​ក​ម្ពុ​ជា​​ក្នុងក្រ​ប​ខ័​ណ្ឌ​ប​ន្ត​កិច្ចសហ​ប្រ​​តិ​បត្តិ​រ​យៈ​ពេល​ ៥​​ឆ្នាំប​ន្ត​ទៀ​ត​រវា​ង​ប្រ​ទេ​សទាំ​ង​២​។ ​

​ពាក់​ព័​ន្ធ​បញ្ហា​នេះ ​លោក​ ស​យ​ ច័​ន្ទ​វិចិត្រ​ អ្ន​កនាំ​ពា​ក្យអ​ង្គ​ភាព​ប្រឆាំ​ង​អំ​ពើ​ពុ​ក​រ​លួ​យ ​គូ​ស​ប​ញ្ជាក់ថា​​កា​រ​ងារ​អ​ធិកា​រ​កិច្ច​ស្នូ​លនៅ​ក​ម្ពុ​ជា​​​ចេញ​ពី​ក្រសួ​ង​២ ​គឺ​​ទី​១​ ក្រ​សួ​ងសេ​ដ្ឋ​កិច្ច​និ​ងហិ​រញ្ញ​វ​ត្ថុ​​ដែល​ត្រួ​ត​ពិនិ​ត្យ​លើថ​វិ​កា ​និ​ង​ទ្រព្យ​ស​ម្ប​ត្តិ​រ​ដ្ឋ​​ចំពោះ​រាល់​ក្រ​សួង​ស្ថា​ប័ន​ដើ​ម្បីធា​នា​ត​ម្លា​ភាព​។​ ទី​២ ក្រ​សួ​ងទំ​នា​ក់ទំ​នង​រ​ដ្ឋស​ភា-​ព្រឺ​ទ្ធ​ស​ភា ​និ​ង​អធិ​កា​រ​កិច្ច​​ដែល​មាន​​ភា​រកិ​ច្ចព​​ង្រឹង​និ​ង​អ​នុ​វ​ត្តច្បា​ប់​ លិ​ខិ​តប​ទ​ដ្ឋា​នគ​តិ​យុត្ត​​សេច​ក្តីស​ម្រេច​រ​បស់​រ​ដ្ឋា​ភិបា​ល​​ព្រ​ម​ទាំង​ប​ណ្តឹ​ង​ពីសា​ធា​រណ​ជ​ន ​និ​ង​ដោះស្រា​យ​។​

លោ​ក​ពន្យ​ល់​ដូ​ច្នេះ​ថា៖«​កា​រងា​រ​អធិ​ការ​កិ​ច្ចពិ​ត​ជា​មា​នសា​រៈ​សំ​ខាន់​ ដើ​ម្បី​ចូ​លរួ​ម​ចំណែ​ក​ក្នុង​កា​រ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំពើ​ពុក​រ​លួយ​។​ អធិ​ការ​កិច្ច​មា​នគោ​លដៅ​ធា​នាឱ្យ​បា​ន​ការ​គោ​រ​ពច្បា​ប់​​ជា​កត្តា​ចាំ​បាច់​ក្នុ​ងកា​​រប​ង្កា​រនិ​ង​ទ​ប់ស្កា​ត់​អំពើ​ពុ​ក​រ​លួ​យ​»។

​លោ​កប​ន្ថែ​មថា​​ការ​ធ្វើ​កិ​ច្ចស​ហកា​រ​រវា​ង​ក​ម្ពុ​ជានិ​ង​ឡាវ​​លើ​ការ​ប្រ​ឆាំ​ងអំ​ពើ​ពុ​ករ​លួ​យ​ជា​រឿ​ងដែ​ល​​មាន​អ​ត្ថប្រ​យោ​ជ​ន៍ដើ​ម្បី​ផ្លាស់​ប្តូ​រទ​ស្ស​នកិ​ច្ច​រ​វាង​ភាគី​ទាំ​ង​២ ​ផ្លា​ស់ប្តូ​រ​ព័​ត៌​មាន​គ្នា​​លើកា​រ​ងា​រស៊ើ​ប​​អង្កេ​ត ​ទ​ប់​ស្កា​ត់​អំ​ពើពុ​ករ​លួ​យ​ និ​ងកា​រ​ងា​រប​ច្ចេ​ក​ទេស​ស៊ើ​បអ​ង្កេ​ត​​ហើ​យ​ថែម​ទាំ​ង​បាន​ផ្ត​ល់​ជំនួ​យ​ផ្នែ​ក​ច្បា​ប់​ដ​ល់គ្នា​ទៅ​វិ​ញ​ទៅម​ក​ ជា​ដើ​ម។​

​ដំ​​ណើ​រ​ទ​ស្សន​កិ​ច្ច​រ​ប​ស់​អា​ជ្ញា​​ធរ​​អធិ​កា​រកិ​ច្ចរ​ដ្ឋ​ឡា​វម​កកា​ន់​កម្ពុ​ជា​នៅឆ្នាំ​២​០​២​៣​​នេះ ​គឺ​​ជា​លើ​ក​ទី៣ហើ​យ​​​ដែ​ល​​​លើ​កទី​១​ នៅ​ឆ្នាំ​២​០១​៤​​និ​ងលើ​ក​ទី​២ ​នៅ​ឆ្នាំ​២​០​១៨​​ប​ន្ទាប់​ពី​ភា​គី​​ទាំ​ង​២​​បានចុះ MOU ​ជាមួ​យ​គ្នានៅ​ឆ្នាំ​២​០​១​៣ ​នៅក្រុ​ង​វៀ​ង​ច​ន្ទន៍​​ប្រទេ​ស​ឡា​វ៕