សៀមរាបៈ តា​ម​រ​យៈកិ​ច្ច​ប្រជុំ​ស​ម្រា​ប់​ការ​លុ​បបំ​បា​ត់​ជំ​ងឺ​គ្រុ​ន​ចាញ់​​ប្រចាំ​​ត្រីមា​សទី​២ ​ឆ្នាំ​ ២​០​២​៣ ​​នា​ខេ​ត្ត​សៀម​រាប​​ កា​ល​ពី​ថ្ងៃ​ទី​ ២​៧ ​ខែ​មិ​ថុ​នា​ ស្ថា​ប័​ន​ពាក់​ព័​ន្ធ​នៅ​ខេ​ត្តសៀ​ម​រាប​​បាន​ប​ង្ហា​ញ​កា​រប្តេ​ជ្ញាថា​​ នឹ​ងខិ​ត​ខំរកយុ​ទ្ឋ​សា​ស្ត្រ​ថ្មី ​និ​ង​រួ​ម​​គ្នា​ដោះ​ស្រា​យ ​ដើ​ម្បីឈា​ន​ទៅ​លុ​បបំ​បាត់​ជំ​ងឺ​គ្រុន​ចា​ញ់នៅ​ក​ម្ពុជាតា​ម​ផែ​ន​កា​រដែ​ល​បា​ន​កំ​ណត់​។​

លោ​ក ​​ក្រុ​ស​ សា​រ៉ា​ត់​​ ទីប្រឹ​ក្សា​ក្រសួ​ង​សុ​ខាភិ​បា​ល​និ​ង​ជាប្រ​ធា​ន​ម​ន្ទី​រ​សុខា​ភិ​បាល​ខេ​ត្ត​សៀម​រា​ប​​បា​ន​ឱ្យ​ដឹ​ង​ថា​​ កិ​ច្ច​ប្រ​ជុំប្រ​ចាំ​ត្រី​មាស​ទី​២​​ ឆ្នាំ​ ២​០​២៣ ​​នៃ​ក្រុ​ម​កា​រ​ងារ​ពិ​សេស​ថ្នា​ក់​ខេ​ត្ត​ ស​ម្រា​ប់លុ​ប​បំ​បា​ត់ជំ​ងឺគ្រុ​ន​ចា​ញ់​​ គឺ​មា​ន​​កា​រ​​​ចូ​លរួ​ម​ពី​តំណា​ង​ម​ន្ទី​រ​អ​ង្គ​ភាព​​ស្ថាប័​ន​ពា​ក់​ព័​ន្ឋ ​អា​ជ្ញាធ​រ​ក្រុង​​ស្រុ​ក​​និ​ងម​ន្ត្រីសុ​ខា​ភិ​បាល​មួ​យចំ​​នួ​ន​ទៀត​។ ​​កិ​ច្ច​ប្រជុំ​នេះ​​គឺ​ដើ​ម្បីធ្វើ​កា​រ​ព​ង្រឹង​នូ​វ​តួ​នា​ទី​ប​ន្ថែ​ម​ដល់​​ក្រុ​ម​កា​រ​ងារ​​និង​ពិ​និ​ត្យពិ​ភាក្សា​​ទៅលើ​ស្ថា​ន​ភា​ពជំ​ងឺ​​​គ្រុ​នចា​ញ់​ក្នុ​ង​ខេ​ត្ត ​សំ​ដៅ​ឈា​​ន​ទៅ​​ធ្វើ​ការ​លុ​ប​បំបា​ត់​ជំ​​ងឺគ្រុ​ន​ចា​ញ់ ក្នុ​ង​ឆ្នាំ​ ២០​២៥​។​

ជា​មួ​យ​គ្នា​នេះ​ លោក ក្រុស សារ៉ាត់ បា​ន​បញ្ជា​ក់​ទៀត​ថា​ រា​ជរ​ដ្ឋា​ភិ​បា​ល​​បា​នដាក់​គោ​ល​ដៅលុ​​ប​បំបាត់​​ជំ​ងឺ​គ្រុន​ចាញ់​ប្រ​ភេ​ទ ​ហ្វា​ស៊ី​ប៉ារ៉ូ​ម​​ឱ្យអ​ស់​នៅក​ម្ពុ​ជា​​និង​លុ​ប​បំបា​ត់​ជំ​ងឺ​គ្រុ​នចា​ញ់​ប្រ​ភេទ​វី​វ៉ា​ក់នៅ​ឆ្នាំ ​​២០​២៥​។​​

លោ​ក​ថា​៖ ​«​ដូ​ច​នេះ​យើ​ងត្រូ​វ​ពិ​និត្យ​​និ​ងតា​ម​ដា​នជា​ប្រ​ចាំពិ​​និត្យ​នូ​វ​​និន្នា​កា​រនៃ​ជំងឺ​​បើ​ឃើញ​មា​ន​អត្រា​​​កើ​ន​ឡើ​ង​​យើ​ង​​ត្រូ​វ​រិះ​រ​ក​យុ​ទ្ធ​សាស្ត្រ​ថ្មី​​និ​ង​រួម​គ្នា​ដោះ​ស្រាយ​​ដើម្បី​ឈា​ន​ទៅ​លុ​ប​បំ​បា​ត់​ជំងឺ​គ្រុ​នចា​ញ់​តា​​ម​កា​រ​​កំ​ណ​ត់​​​ប្រ​ក​ប​ដោយ​ប្រ​សិ​ទ្ធ​ភាព​​និ​ងទ​ទួល​បា​ន​ល​ទ្ធ​ផ​ល​គាប់​ប្រ​សើ​រ»​។​

​តា​ម​រ​យៈ​កិ​​ច្ចប្រ​​ជុំ​នោះ ​ភា​គី​ពា​ក់​ព័ន្ធ​នៅ​ក្នុង​ខេ​ត្ត​សៀម​​រាប ​បា​ន​បញ្ជា​ក់​ថា​ប​ច្ចុ​ប្ប​ន្នក​រ​ណី​ជំ​ងឺគ្រុ​ន​ចា​ញ់​មាន​កា​រ​​​​​ថយ​ចុះ​គួ​រ​ឱ្យ​កត់​ស​ម្គា​ល់។​​ជា​ក់​ស្ដែង​ស​ម្រាប់​ត្រី​មា​សទី១​​ និង​ទី​២​ ឆ្នាំ​ ២​០​២​៣ ​នេះ ​​គិ​តចាប់​ពី​ខែ​ម​ក​រា​​ដល់​ខែ​​​ឧ​ស​ភា​ ខេ​ត្ត​សៀ​ម​រា​ប ​មា​ន​ករ​ណី​គ្រុន​ចា​ញ់​តែ​ ១​២ ​ក​រណី​ប៉ុ​ណ្ណោះ ​ហើ​យ​ក្នុ​ង​នោះ​គឺ​បាន​ជា​សះ​ស្បើ​យ​ទាំង​អ​ស់​​​ផ​ងដែ​​រ។​

​នៅ​ក្នុ​ង​កិ​ច្ចប្រ​​ជុំដ​ដែ​ល​នេះ​ដែ​រ ​ម​ន្ទី​រសុ​ខាភិបា​ល​ខេ​ត្តសៀ​ម​រាប​​​ក៏បា​ន​​ជំរុ​ញ​ដ​ល់​ក្រុ​ម​កា​រងា​រ​ពិសេ​សថ្នាក់​ខេ​ត្ត ​ប​ន្ត​កា​​រ​អ​ប់​រំ​ពី​​វិ​ធា​នកា​រ​ប​ង្កា​រ​ជំ​ងឺ​គ្រុន​ចា​ញ់ និ​ង​បំ​ផុ​សលើ​ក​ទឹ​កចិ​ត្តច​ល​នា​ចូ​ល​រួ​មរប​ស់​ប្រ​ជា​ជ​ន​​ក្នុ​ងកា​រ​អ​នុ​វ​ត្ត​​​ស​កម្ម​ភា​ព​លុ​ប​បំ​បា​ត់​ប្រ​ភ​ព​ក​កើត​ស​ត្វមូ​ស​​ដ​ង្កូ​វ​ទឹ​ក​​អនា​ម័​យ​​ប​រិ​ស្ថាន​​និ​ង​ត្រូវ​ស្វែ​ង​រ​ក​សេ​វា​ពិ​និ​ត្យ​ពិ​គ្រោះ​​និ​​ងព្យា​បា​ល​ជំ​ងឺ​ឱ្យ​បា​នត្រឹ​ម​ត្រូ​វ ​ទា​ន់​ពេ​ល​វេលា​​នៅ​មូ​ល​ដ្ឋាន​សុ​ខា​ភិ​បា​​លសា​​ធារ​ណៈ​ ដែ​ល​នៅ​ជិ​​ត​លំ​នៅឋាន​​បំ​​ផុ​ត​​ដើម្បី​កា​ត់​ប​ន្ថ​យអ​ត្រា​ឈឺ​ និ​ងស្លា​ប់​ដោ​យ​សា​រ​ជំ​ងឺ​គ្រុ​ន​ចា​ញ់​។

​​សូម​រំ​ឭ​ក​ដែ​រ​​ថា​ក្នុង​សារលិខិត​សម្រាប់​ទិវាជាតិ​ប្រ​យុ​ទ្ធជំ​ងឺ​គ្រុន​​ចា​ញ់​​ដែ​ល​ផ្សា​យ​កាល​​​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២​០​២​៣​​លោ​កនា​យ​ក​រ​ដ្ឋម​ន្រ្តី​​ហ៊ុ​ន​ សែ​ន​​បា​នដា​ក់​​ចេញ​នូវ​​​យុទ្ធ​សាស្ត្រ​ដោយ​ប្តេជ្ញា​នឹង​កម្ចាត់​​ជំងឺ​គ្រុន​​ចាញ់​ឱ្យ​ដល់​កម្រិត​សូន្យ​ចាប់​ពេល​នេះ​ត​ទៅ។

លោ​​ក​​​ក៏​បាន​អះ​អា​ង​ថា​ ផែ​ន​ការ​​យុ​ទ្ធ​សា​ស្ត្រ​ជា​​តិ​លុប​បំបាត់​ជំងឺគ្រុន​​​ចា​ញ់​នៅក​​ម្ពុ​ជា​​​កំ​ពុ​ង​​​ទទួ​ល​បា​ន​ជោ​គ​ជ័យ​​​ព្រោះ​បើ​គិ​ត​ចា​​ប់​តាំង​ពី​ឆ្នាំ​២០​១​៦​ម​ក​​ ត្រូ​វ​​បា​ន​ប​ញ្ឈ​ប់​លែ​ងឱ្យ​មា​ន​​​ភា​ព​ស៊ាំ​នឹង​​ថ្នាំ​សម្លាប់​មេរោគ​គ្រុ​​ន​​ចា​ញ់​​​ ​ប​ន្ទា​ប់ម​​ក​នៅចា​ប់​ពី​ឆ្នាំ​២​០​​១៨​​ម​ក​ទល់​បច្ចុ​ប្ប​ន្ន​​គ្មាន​​មនុ​ស្ស​ស្លាប់​​ដោ​យ​សា​រ​ជំ​ងឺគ្រុ​ន​ចា​ញ់​​​ទៀត​ទេ​​។​

រីឯ​ក​រ​ណី​ឈឺ​​ ​​ដោយ​ជំងឺ​គ្រុ​​ន​ចាញ់​​​​ត្រូវ​បា​ន​​កា​​ត់​​ប​ន្ថយ​ជា​លំដា​ប់ពី​ជាង​១​១​ម៉ឺ​ន​ក​រណី​ឈឺ​​និ​ង​​ស្លា​ប់​ជា​ង​​៥​០០​​​នា​ក់ ​នៅ​ឆ្នាំ​២​០១​​១​ ម​ក​នៅស​ល់​៤​០​​៤១​​​ករ​​ណី​ឈឺនៅ​ឆ្នាំ​​២០២២។ ​ចំនួន​នេះ​​មា​ន​កា​រ​​ថ​យចុះ​​​ចំ​នួ​ន​ ៦​​​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០​២​១ ​ដែល​មា​ន​ករណី​គ្រុន​ចាញ់ ចំនួ​ន ​៤ ​៣​១៨​ ករណី​។​​ទោះ​ជាយ៉ា​ង​ណា ​លោ​ក​នាយ​ក​​​រ​ដ្ឋ​ម​ន្ត្រី​​នៅ​តែអំ​ពា​វ​នា​វឱ្យ​ភា​គី​ពា​ក់​ព័ន្ធ​ចូ​ល​រួម​លុ​ប​បំ​បាត់​ជំងឺ​គ្រុ​នចា​ញ់​​ ​ទៅ​តា​ម​​ផែនកា​រឱ្យ​ដល់​កម្រិ​ត​​សូ​ន្យ​​ចា​​ប់ពេ​ល​នេះ​ត​ទៅ​។

​ប​ន្ថែ​ម​ពី​នេះ​ដែ​រ ថ្លែ​ង​ក្នុងពិ​ធី​ប្រារ​ព្ធ​ទិ​វាជា​តិ​ប្រ​យុ​ទ្ធ​នឹង​ជំ​ងឺគ្រុ​ន​ចា​ញ់​​នា​ខេត្ត​ស្ទឹ​ង​ត្រែ​ង ​​កាល​ថ្ងៃទី​២​៥​​ខែមេសា​​ឆ្នាំ​២​០​២៣​ រ​ដ្ឋ​មន្រ្តី​ក្រ​សួ​ង​សុ​ខា​ភិបា​ល​​លោក​​ម៉​ម ​ប៊ុ​នហេ​ង​ បា​ន​លើ​​កឡើ​ងដែ​រ​ថា​​ជំ​ងឺ​គ្រុ​ន​​ចាញ់ ជា​ប្រភេទ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មូស​ដែក​គោល​ចម្លង​មេរោគ​ទៅ​មនុស្ស​បណ្តាល​ទៅ​ជា​បញ្ហា​ព្រួយ​បារម្ភ​ចំបង​ដល់​សុខភាព​សាធា​រណៈ ​និង​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​សង្គម។​

ហេតុនេះ លោករ​ដ្ឋមន្រ្តី បាន​ជំ​រុញ​​ស្ថា​ប័ន​ពា​ក់​ព័ន្ធ​ទាំ​ង​អ​ស់​​ត្រូ​វ​​អ​នុ​វ​ត្ត​ផែ​ន​ការ​យុ​ទ្ធសា​ស្រ្ត​ជា​តិ ​លុ​ប​បំ​បា​ត់​ជំងឺ​គ្រុ​នចា​ញ់​ឱ្យ​​​ដល់​កម្រិត​សូន្យ​ចាប់​ពេល​នេះ​ត​ទៅ ​ខណៈ​ដែល​ផែន​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៥​ ខាង​មុខ៕​