ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា (ទទក) រយៈពេល ២១ ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋបានស្វែងយល់ពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ។

គជប បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១ ខែកក្កដា ថា៖ «គជប សហការជាមួយស្ថានីយវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា នឹងធ្វើការចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ (កម្មវិធីស្មើភាព) ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា»។ វិទ្យុជាតិ មានប៉ុស្តិ៍ AM918KHz FM105MHz និងFM96MHz៕