​​ភ្នំពេញៈលោក ​ព្រ​ហ្ម ​វិ​ចិ​ត្រ​អ​ក្ខរា​ ​អ​គ្គ​លេ​ខា​ធិ​កា​ររ​ង​ ​​ទ​ទួ​ល​ប​ន្ទុ​កសេ​វា​ច្បា​ប់​ និ​ង​បច្ចេ​ក​ទេ​ស​នៃ​​ក្រុ​​មប្រឹ​ក្ស​ធ​ម្មនុញ្ញ​បានប្រា​ប់​​​ឱ្យ​ដឹ​ងថា​ ​លោ​ក​ អ៊ឹម ឈុន​លឹ​ម​ ប្រ​ធា​ន​ក្រុម​ប្រឹ​ក្សា​ធម្ម​នុ​ញ្ញ​ ​នឹ​ងបើ​ក​ស​​ម័​​​យប្រ​ជុំពេ​ញ​អង្គ​​នៅ​ថ្ងៃទី​ ៣ ខែ​ក​ក្ក​ដា ​ឆ្នាំ​២​០២៣ ​​ដើ​ម្បី​ពិ​និត្យ​លើ​អ​ត្ថ​ប​ទ​​ច្បា​ប់​ស្តី​ពី​វិសោ​ធ​នក​ម្ម​ច្បា​ប់បោះ​ឆ្នោ​ត​ ​។

លោក​បាន​ប្រាប់​ឱ្យ​ដឹង​ដូច​នេះ​ ​នៅថ្ងៃ​ទី២ ​ខែ​​កក្កដា ​បន្ទា​ប់​ពី​ក្រុ​មប្រឹ​ក្សា​ធ​ម្ម​នុញ្ញ​កា​លពី​ថ្ងៃ​ទី​៣០ ​ខែ​មិ​ថុនា​ បានហៅតំ​ណា​ង​រាជ​រ​ដ្ឋាភិ​បា​លម​ក​​​បំ​ភ្លឺលើ​អ​ត្ថប​ទ​ច្បា​ប់​ ស្តី​ពីវិ​សោធ​ន​កម្ម​ច្បា​ប់​បោះ​ឆ្នោ​ត ​ក្រោ​យ​ពី​ក្រុ​មប្រឹ​ក្សា​ធ​ម្មនុ​ញ្ញ​បា​នទ​ទួ​ល​សំ​​ណើរបស់​លោក​ហេង ​សំ​រិន​ ​ប្រធា​ន​រ​ដ្ឋ​សភា​ ​ស្នើសុំ​ពិ​និ​ត្យ​ធម្ម​នុ​ញ្ញ​ភា​ព​ ​ច្បាប់​ស្តីពី​វិ​សោ​ធ​នក​ម្ម​ច្បា​ប់​បោះ​ឆ្នោត​ ​កា​ល​ពីថ្ងៃទី​២៩ ខែ​មិថុ​នា​ ឆ្នាំ​២​០២៣។​

​លោក ព្រហ្ម​ ​វិចិ​​ត្រអក្ខរា បា​ន​លើ​ក​ឡើង​ថា ការ​អ​ញ្ជើញ​ភា​គី​ពា​ក់​ព័ន្ធ​ម​ក​បំ​ភ្លឺនេះ​ ​គឺ​យោ​ងតា​ម​ប​ទ​ប្ប​ញ្ញត្តិ​នៃ​មា​ត្រា​២១​ ​នៃ​ច្បា​ប់ស្ដី​​​ពី​ការ​រៀបចំ​និ​ង​ការ​ប្រ​ព្រឹ​ត្ត​ទៅនៃ​ក្រុ​ម​ប្រឹ​ក្សា​ធ​ម្មនុ​ញ្ញ​ ដែល​ចែ​ង​​​ពី​សំណូ​ម​ព​រ​ ​ក្នុ​ង​ក​រណី​ចាំ​បា​ច់​​ ក្រុ​ម​ប្រឹ​ក្សា​ធម្ម​នុ​ញ្ញ​​មាន​សិ​ទ្ធិ​​ក្នុ​ងកា​រ​​ស្នើ​សុំ​កា​របំ​ភ្លឺ​ ​ឬ​កា​រផ្ដ​ល់​ឯ​ក​សា​រពី​ក្រ​សួ​ង ​ស្ថា​ប័​នពា​ក់​ព័​ន្ធ​។​

​លោ​កមា​ន​ប្រ​សា​ស​ន៍​ថា ៖ «កា​រ​អញ្ជើ​​ញតំ​ណា​ង​រាជ​រ​ដ្ឋា​ភិ​បា​ល ​ម​ក​បំ​ភ្លឺ​កាល​ពី​ថ្ងៃទី​៣០ ​ក​ន្លង​មក​នេះ​ ​ជា​នីតិ​វិធីដែល​ក្រុមប្រឹក្សា​​ធ​ម្ម​នុញ្ញ​បា​ន​កត់​ត្រា​ និ​​ង​យ​ក​ទៅ​ពិ​និ​ត្យពិ​ភា​ក្សា​នៅ​ថ្ងៃប្រ​ជុំ​ពេ​ញអ​ង្គ​ ​ហើ​យ​​ខ្ញុំ​អ​ត់​ទា​ន់មា​ន​ច​ម្លើ​យជូ​ន​ទេ​ ​ដោយ​​ចាំថ្ងៃ​​ស្អែ​ក​​។​ ​អ៊ី​ចឹ​ង​!​​រា​ល់​កា​រ​ប​ញ្ជា​ក់ប​ន្ថែ​ម​ពី​តំ​​ណាង​រា​ជ​រ​ដ្ឋា​ភិបា​ល ​នឹង​យ​ក​ម​កពិ​និ​ត្យ​នៅ​ថ្ងៃប្រ​ជុំពេ​ញ​​អ​ង្គ​នៅថ្ងៃ​ស្អែ​ក​(​៣ ​កក្ក​ដា​)នេះ​»។

បើ​តាម​លោ​ក​ព្រ​ហ្ម​ ​វិចិ​ត្រ​អ​ក្ខ​រា​ យោ​ង​តា​ម​ច្បាប់ ​ក្រុ​ម​ប្រឹក្សា​ធ​ម្ម​នុ​ញ្ញដែ​ល​មាន​ស​មាជិ​ក​ទាំ​ង​​៩​រូ​ប ​នឹ​ង​​ត្រូ​វ​ពិ​និ​ត្យ​គ្រប់​ទិ​ដ្ឋ​​​ភា​ពច្បា​ប់​ ​និង​ការបំភ្លឺ​​រ​បស់​តំ​ណា​​ងរា​ជ​រ​ដ្ឋា​ភិបា​ល​ប​ញ្ចូល​គ្នា​​​ និ​ង​ឯ​ក​សារ​ពា​ក់​ព័​ន្ធ​ផ្សេ​ងៗ​ទៀ​ត​ នៅក្នុង​ពេ​លស​ម័យ​ប្រ​ជុំពេ​ញអង្គ​រ​បស់​ខ្លួ​ន​​​ទើប​​​ធ្វើ​ការ​សម្រេ​ច​បែប​ណា​មួយ​។​​​ ​

លោក​ ​អ៊ឹ​ម ​ឈុ​ន​​លឹម​ ​កា​លពី​ថ្ងៃ​ទី៣០ ​មិថុនា ​បាន​ជួប​តំ​ណា​ងរា​ជរ​ដ្ឋា​ភិ​បា​ល​ ​ដឹ​កនាំ​ដោ​យ​លោក​ ​កើត​ ​រិ​ទ្ធ ​រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ង​យុ​ត្តិ​ធម៌​ ​និ​ង​លោក​ស​ក់​ សេ​ដ្ឋា​ ​រ​ដ្ឋលេ​ខា​ធិ​កា​រប្រ​ចាំ​កា​រក្រសួ​ង​ម​ហា​ផ្ទៃ ​ម​កបំ​ភ្លឺ​ជូ​ន​ក្រុ​ម​ប្រឹ​ក្សា​ធម្ម​នុ​ញ្ញ​ ​លើអ​ត្ថប​ទ​ច្បា​ប់​​ស្តីពីវិសោ​ធ​ន​កម្ម​​​ច្បា​ប់បោះ​ឆ្នោ​ត​​។​​​

​សូម​ប​ញ្ជា​ក់ថា​ ​កា​ល​ពី​​ថ្ងៃ​ទី​២​៩​ ខែ​មិ​ថុ​នា ព្រឹ​ទ្ធ​សភា​ក​ម្ពុជា​ ​​​បាន​អ​នុ​ម័ត​ទាំ​ង​​ស្រុង​ លើ​សេ​ចក្តី​ព្រា​ងវិ​សោ​ធ​នក​ម្ម​ច្បា​ប់​បោះ​​ឆ្នោ​ត​ ​ខណៈ​វិ​សោ​ធន​ក​ម្ម​ច្បា​ប់បោះ​ឆ្នោ​ត​នេះ​ ត្រូ​វ​បាន​រ​ដ្ឋស​ភា​អ​នុម័​ត​ ​កាល​ពី​ថ្ងៃ​ទី​២​៣ ​ខែ​មិ​ថុ​នា​ ឆ្នាំ២​០​២៣​​។

បើ​យោ​ងតា​​ម​កា​​រអះ​អា​ង​​រ​ប​ស់​តំណា​ង​រា​ជ​រដ្ឋា​ភិ​បា​ល ​គោ​​ល​បំ​ណង​នៃ​កា​រធ្វើ​វិ​សោ​ធ​ន​កម្ម​ច្បា​ប់​បោះ​ឆ្នោ​ត​ ​ត្រូ​វបា​ន​ធ្វើ​ឡើង​ដើ​ម្បី​កែទ​ម្រ​ង់​ ​«សិ​ទ្ធិ​​​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​»​​​ ​សំ​ដៅ​លើ​កា​រ​​លើ​ក​ស្ទួយ​គុ​ណ​ត​ម្លៃនៃ​លទ្ធិ​ប្រ​ជាធិ​ប​តេយ្យ​សេ​រី​ព​ហុប​ក្ស​ ​ដែ​ល​បាន​ចា​រឹ​កនៅ​ក្នុ​ង​រដ្ឋ​ធ​ម្ម​នុញ្ញ​ ​ដែ​ល​ជា​ច្បា​ប់​កំ​ពូ​ល​​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុ​ជា​ និ​ង​លើ​ក​ក​ម្ពស់​​ កា​រ​ទទួ​ល​ខុ​សត្រូ​វ​រ​បស់​អ្ន​កដឹ​ក​នាំ​នយោ​បា​យ ​ដែ​ល​ត្រូវ​ជ្រើ​សរើ​ស​តា​មរ​យៈ​ ​កា​របោះ​​​ឆ្នោត​តា​ម​ បែ​ប​ប្រ​ជា​ធិប​តេ​យ្យសេរី​ព​ហុ​បក្ស​ ​ទាំ​ងនៅ​ថ្នា​ក់ជា​តិ​​ ​ទាំង​នៅថ្នា​ក់​ក្រោ​ម​ជា​តិ​។​ ​

​បើតា​ម​ខ្លឹ​ម​សារ​សេ​ច​ក្តីព្រា​ងច្បា​ប់នេះ​មា​ត្រា​២៣​ថ្មី​ ​បា​នចែ​ង​ថា ​៖ ​«​ពល​រ​ដ្ឋ​ខ្មែរ​ដែ​លមា​ន​បំ​ណងឈ​រ​ឈ្មោះជាបេក្ខ​ជនបោះឆ្នោត ជ្រើស​តាំ​ង​ជា​តំ​ណាង​រា​ស្ត្រ​ ​ត្រូវ​មាន​ស​ញ្ជា​តិ​ជា​ខ្មែ​រពី​កំណើ​​ត ​មា​ន​អាយុ​​២៥​ឆ្នាំ​ឡើង​ទៅ​ ​មា​ន​សិ​ទ្ធិ​បោះឆ្នោ​ត​ ​និង​មា​ន​ឈ្មោះក្នុ​ង​ប​ញ្ជី​បោះឆ្នោ​ត​​ មា​ន​លំ​នៅ​ឋាន​ក្នុ​ង​ប្រ​ទេស​ក​ម្ពុជា​ មានការតែ​ង​តាំ​ងពី​គ​ណ​ប​​ក្ស​​នយោ​បា​យ​ ​ហើយ​អ្វីដែ​​លចាំ​បាច់​ទៀត​នោះ​ ​គឺ​ត្រូវ​​អនុ​វ​ត្ត​សិ​ទ្ធិ​បោះឆ្នោ​ត​​ដោ​យបា​​ន​​បោះឆ្នោ​ត​សក​ល​ចំនួ​ន​២​លើ​ក​ចុ​ងក្រោ​យ​»​។​ ​​

​រី​ឯ​មា​ត្រា​១៤​២​ថ្មី​ ​បា​ន​ចែង​​អំ​ពី​ការ​ផាក​ពិ​ន័​យ​​ចំ​នួ​ន​៥​លា​នរៀ​ល​ទៅ​២០​លា​ន​រៀ​ល​ ​ចំ​ពោះបុ​គ្គ​ល ​ដែ​លរា​រាំ​ង​ពល​រ​ដ្ឋ​មិ​នឱ្យ​​​ទៅ​បោះឆ្នោ​ត​ ឬ​បំ​ផ្លាញ​ដ​ល់​ការ​បោះ​ឆ្នោ​តទាំ​ងមូ​ល​ និង​ធ្វើឱ្យការ​បោះឆ្នោត​ទាំងមូល​បាត់​បង់ទំនុ​កចិ​ត្ត។​ ស​ម្រាប់មា​ត្រា​នេះ ​​បុ​គ្គល​​​​ដែ​ល​បា​ន​ប្រព្រឹ​ត្ត​ស​ក​ម្ម​ភា​ព​បែប​នោះ​ ​នឹង​ត្រូ​វ​ គ​.ជ​.​ប ​លុ​ប​ឈ្មោះចេ​ញ​ពី​ប​ញ្ជី​បោះ​ឆ្នោត​ ឬ​ដ​កសិ​ទ្ធិ​មិន​ឱ្យ​ព​ល​រដ្ឋ​បោះ​ឆ្នោ​តឱ្យ​ ​យ៉ា​ងតិ​ច​៥​ឆ្នាំ​។​ ​​

​ចំណែ​កឯ​មា​ត្រា​១៤​៣​ថ្មី​ វិ​ញ​ គឺ​ ​ចែ​ងអំ​ពី​កា​រលុ​ប​បេ​ក្ខ​ភាព​ឈ​រ​ឈ្មោះរ​ប​ស់​គណ​ប​ក្សន​យោ​បា​យ ​និ​ង​ត្រូវ​ផា​ក​ពិន័​យ​ពី​​១០លាន​ទៅ​៣០​លា​នរៀ​ល​ ចំ​ពោះ​ស​ក​ម្មភា​ព​ទាំ​ងឡា​យ​ដែល​រា​រាំ​ងដ​ល់​ដំ​ណើ​រ​កា​របោះ​ឆ្នោ​ត ​ដូ​ច​មាន​ចែ​ងក្នុ​ង​​មា​ត្រា​១៤​២​ថ្មី​។​ ​ម្យ៉ា​ងវិ​ញ​​​ទៀ​ត​ ​គណ​ប​ក្ស​នយោ​បា​យ​ដែ​លប្រ​ព្រឹ​ត្ត​សក​ម្ម​ភាព​បែ​ប​នោះ ​ក៏​នឹង​ត្រូ​វ​ដក​សិ​ទ្ធិចេ​ញ​ពី​ការ​បោះ​ឆ្នោ​ត​ជ្រើ​សតាំ​ង​តំណា​ងរា​ស្ត្រ​ ​ចំ​នួន​៥​​​ឆ្នាំ​យ៉ា​ងតិ​ច​ដូចគ្នា​៕