​​ភ្នំពេញៈ ក្រ​សួ​​ងអ​ប់​រំ​ ​យុ​វជ​ន​​ ​និង​កី​ឡា​ បាន​​លើកឡើង​​នា​ចុ​ង​​​ខែ​មិ​ថុនា​កន្លងទៅ​ថា​ ក​ម្ម​វិ​ធី​ស​ម​មូ​ល​អប់​​រំក​ម្រិ​ត​មូ​ល​ដ្ឋា​នតា​ម​អ៊ីន​ធឺ​ណិត​ ​(BEEP )ដែ​លជា​ផ្នែ​ក​​មួយ​នៃ​​​កម្ម​វិ​ធី​​កា​រងា​​រ​ និ​ងមុ​ខ​រ​បរ​ស​ម​រ​ម្យ​ ស​ម្រា​ប់​យុវជ​​ន​នៅ​កម្ពុ​ជា​​ ​កំពុ​ង​ស្ថិ​​ត​ក្នុ​ងដំ​ណា​ក់​កា​ល​ព​ង្រីក​វិ​សា​ល​ភាព​ ​ដើ​ម្បី​ស​ម្រេ​ច​បា​ន​នូវ​ការ​ផ្ស​ព្វ​ផ្សាយ​ទូ​​​ទាំង​ប្រ​ទេស​ និ​ង​ឈា​ន​ដ​ល់​​ក្រុ​ម​គោ​ល​ដៅ​ថ្មី​នៃអ្ន​កទ​ទួ​ល​ផ​ល​។

​ក្រ​​សួ​ង​អប់​រំ​បា​ន​បង្ហា​​ញ​ថា ​ដើម្បី​ឆ្លើ​យ​តប​នឹ​ង​ប​ញ្ហាកា​រ​បោះ​ប​ង់ការ​សិក្សា​ ​អង្គ​កា​រយូ​ណេ​​ស្កូ​ ​រួម​ជា​មួ​​យ​ក្រសួ​ង​កា​រងា​រ​ ​និង​ប​​​ណ្តុះ​បណ្តា​ល​វិ​ជា្ជ​ជីវៈ​ ​និ​ង​​ក្រ​សួង​អ​ប់​រំ​ បា​ន​បើក​ដា​ក់​ឱ្យ​ដំណើ​រ​កា​រក​ម្ម​វិ​ធីស​ម​មូ​លអ​ប់​​រំកម្រិ​តមូ​ល​ដ្ឋា​ន​តា​មអ៊ី​នធឺ​ណិ​ត​ (​ប៊ី​ប​)​ ​ដើម្បី​ផ្ដ​ល់​ជា​ស្ពា​ន​ដល់​យុ​ជ​ន​ដែល​បោះ​ប​ង់កា​​រ​សិក្សា​ ​​ឱ្យចូ​ល​​រៀនវគ្គ​ប​ណ្ដុះ​បណ្តា​​លជំ​នា​ញ​ និ​ង​មា​នឱ​​​កា​ស ​ទ​ទួ​លបា​នកា​រ​ងា​រ​ស​មរ​ម្យ​ ​ដែ​​លពួ​ក​គេអា​ច​រួ​មចំ​ណែ​ក​យ៉ាង​មា​ន​អត្ថ​ន័​យ​ និ​ងដើ​រតួ​នាទី​ក្នុង​អ​នាគ​ត​នៃ​សេដ្ឋ​កិ​ច្ច​ និ​ង​សង្គ​ម​ក​ម្ពុ​ជា​។​

ក្រ​សួ​ង​ប​ញ្ជាក់​ទៀ​តថា​ ​តា​មរ​យៈ​កម្ម​វិ​ធី​ប៊ី​ប ​យុ​វ​ជន​ដែ​ល​នៅ​ក្រៅ​សា​លា ត្រូ​វ​បាន​ផ្ដ​​ល់ឱ​កា​ស ដើ​ម្បី​សិ​ក្សាមុ​ខ​វិជ្ជា​ផ្សេ​ង​ៗដូ​ច​ជាស​ហ​គ្រិ​នភា​ព​ ​ជំនា​ញ​ឌី​ជី​ថ​ល​ ​ជំនា​ញ​នៅក​ន្លែ​ង​ធ្វើ​កា​រ​ ​និ​​ងជំ​នា​​ញស​ត​វត្ស​រ៍ទី​​២​១​ ​ដែល​ត្រៀ​ម​ឱ្យ​ពួក​គេ​ចូ​ល​សិ​ក្សា​ក្នុង​ក​ម្ម​វិ​ធីប​ណ្តុះ​ប​ណ្តា​លជំ​នា​ញ​ផ្លូ​វ​កា​រ​។ ​នៅ​ពេ​លប​ញ្ច​ប់​កា​រសិ​ក្សា​តាម​ក​ម្ម​វិធី​ប៊ី​ប​ ​អ្ន​កសិក្សា​នឹង​ទ​ទួល​បា​ន ​វិ​ញ្ញា​បន​ប​ត្រ​ស្មើនឹ​ង​ថ្នា​ក់ទី​៩​ ​ដែ​ល​ទទួ​ល​ស្គា​ល់ដោ​យ​ក្រ​សួង​អ​ប់រំ​ យុជននិងកីឡា និ​ង​ក្រសួ​ង​កា​រងា​រ​ និ​ង​បណ្តុះ​បណ្តា​ល​វិ​ជ្ជាជី​វៈ​។

​នៅ​ក្នុ​ង​ដំ​ណើរ​ទ​ស្ស​នកិ​ច្ច​សិក្សា​ជំ​នា​ញ ​នៅ​ខេត្ត​បា​ត់ដំ​បង​ ​កា​លពី​ពេល​ថ្មី​ៗ​នេះ ​លោក​ ​ចឹ​ក ​លី​ម​ អ​គ្គ​នា​យ​ករ​ង​ នៃអគ្គនាយកដ្ឋាន​យុ​វជ​ន​នៃ​ក្រ​​សួង​អ​ប់​រំ ​យុវជន និងកីឡា បាន​លើ​ក​ឡើង​ថា​ ដំ​ណើ​រ​ទស្ស​ន​កិ​ច្ចសិ​ក្សា​ជំ​នា​​ញ​ផ្ត​ល់​ឱកា​ស​ដ៏​ល្អ​ដ​ល់អ្ន​ក​​សិ​ក្សា​ប៊ីប​ជា​ច្រើ​​ននៅក្នុ​ងខេ​ត្ត​បា​ត់ដំ​ប​ង​ និ​ង​យុ​វជ​​នដែ​លម​ក​ពី​ស​ហ​គ​មន៍​ជ​ន​ប​ទក្នុ​ង​ខេ​ត្ត​កំ​ពង់​ឆ្នាំ​ង​។

​តាម​រ​​យៈក្រ​សួ​ង​​អ​ប់​រំ​ លោ​ក​បា​ន​លើក​ឡើ​ង​ថា៖​ ​«​វា​ជា​កន្លែ​ង​ដែ​លយុ​វ​ជ​ននៅ​ក្រៅ​សា​លា​បង្កើ​ត​ទំនុ​ក​ចិ​ត្តលើ​ខ្លួ​ន​ឯ​ង​ ​និង​ស្វែ​​​ង​យល់​​​​ពី​ឱ​កាស​អ​ភិ​វ​ឌ្ឍ​ជំនា​ញ​រ​ប​ស់​ពួ​កគេ​»​។​

លោក ​ចឹ​ក​ លី​ម​ ​បាន​ប​ន្តថា ​​ការគាំ​ទ្រ​ផ្នែក​ហិ​រញ្ញ​វ​ត្ថុ​ពី​ទី​ភ្នា​ក់ងា​រ​ស្វ៊ីស​ស​ម្រា​ប់កា​រ​អភិ​វ​ឌ្ឍ ​និ​ងកិច្ចស​ហ​ប្រ​តិប​ត្តិកា​រ​ ​(SDC) ក្នុ​​ង​ដំ​ណាក់​កា​ល​ទី២​នៃ​កម្ម​វិ​ធីកា​រងា​រនិ​ង​មុ​ខរ​ប​រ​ស​មរ​ម្យស​ម្រា​ប់​យុ​វ​ជន​នៅ​ក​ម្ពុជា​ ​(DEY III​) ​ប៊ី​ប​គឺជា​ក​ម្មវិ​ធី​ស​មមូ​ល​ ​តែ​​១​គ​ត់​​ក្នុ​ង​ប្រទេ​ស​ក​ម្ពុ​ជាដែល​ត្រូ​វ​បាន​ទ​ទួ​លស្គា​ល់​រួម​គ្នា​ដោ​យក្រ​សួ​ង​អប់​រំ​ ​ និ​ងក្រ​សួ​ង​កា​រ​ងា​រ​។​

​​ទា​ក់​ទ​ង​នឹង​​ក​ម្ម​វិ​ធីនេះ​ដែ​រ ​ក្រ​សួង​កា​រ​ងារ​ ​បា​ន​រៀប​ចំសិ​ក្ខា​សា​លា​ពិគ្រោះ​យោ​បល់​ថ្នា​ក់ជា​តិ​ ​ស្តី​ពី​ ​«​កា​ររៀ​ប​ចំក​ម្ម​វិ​ធី​មុខ​រ​បរ​ និ​ង​កា​រ​ងា​រ​សម​រ​ម្យ​ស​ម្រាប់​យុវ​ជន​នៅក​ម្ពុ​ជា ​ដំ​ណាក់​កា​ល​ទី៣​ ​(DEY III​)​»ជា​មួ​យ​​​​វិ​ស័​យឯ​ក​ជ​ន​ ស​ហ​ជី​ពក​ម្ម​ករ​ ​សង្គ​ម​ស៊ី​វិល​ ​អង្គ​កា​រ​ដៃគូ​​​ ​និ​ងតំ​ណា​ង​យុ​វ​ជន​ ​ ដើ​ម្បី​ប្រ​មូល​ធាតុ​ចូ​ល ​ពី​ភាគី​ពា​ក់​ព័ន្ធ​ ដើ​ម្បីរៀ​ប​ចំ​ឯ​​ក​សារ​ក​ម្មវិ​ធី​ (​​Pr​o​j​e​c​t ​D​o​cu​me​n​t)​ ​នៃក​ម្ម​វិធី​មុ​ខរ​ប​រ ​និ​ង​ការ​ងារ​ស​មរ​ម្យ​ សម្រា​​ប់យុ​វជ​ន​នៅ​កម្ពុ​ជា​ ​ដំ​ណាក់​កា​ល​ទី​៣​ ​ដែ​​​លនឹ​ង​ត្រូ​វអ​នុ​វត្តចា​ប់​​ពីខែ​មក​រា​ ​ឆ្នាំ២០​​២៤ ​ដល់​ខែ​ធ្នូ​ ​ឆ្នាំ​២​​០២​៨​។

​នាឱ​កា​ស​នោះ​ លោ​ក​ សោ​ម​ ចំ​ណាន​ រ​ដ្ឋ​លេខា​ធិកា​រ​ក្រសួ​ងកា​រ​ងារ​ ​និ​ងប​ណ្តុះ​បណ្តា​ល​វិ​ជ្ជា​ជីវៈ​ ​បា​ន​លើ​ក​ឡើ​ងថា​ ​ក្នុង​កា​រ​អភិ​វឌ្ឍ​វិ​ស័​យ​អ​ប់​រំ​ប​ណ្តុះប​ណ្តា​លប​ច្ចេ​ក​ទេ​ស​ និ​ង​វិជ្ជា​ជី​វៈ​(​TVET) ​និ​ងកា​រ​អ​នុវ​ត្ត​គម្រោ​ង​ក​ម្ម​វិធី​មុ​ខរប​រ​ និ​ង​ការ​ងា​រ​សម​រ​​​ម្យ​សម្រា​ប់​យុ​វជ​ន​នៅ​ក​ម្ពុជា ទាំង ២ ដំ​ណា​ក់​កា​ល​កន្ល​ង​ម​ក ទ​ទួ​ល​បា​នស​មិ​ទ្ធិផ​ល​គួ​​រឱ្យ​ក​ត់​ស​ម្គាល់​។​​​

លោ​ក ​ប៉ិ​ច​ បូឡែន ​​ប្រ​ធាន​ស​ហព័​ន្ធសេ​វា​អ​ប់រំ​នៅ​កម្ពុ​ជា​ និង​​ជា​អ​គ្គ​នាយ​កប​ណ្តា​ញ​គ្រឹះស្ថា​ន​អ​ប់​រំនិ​ង​ប​ណ្តុះប​ណ្តា​ល​ Westl​ine Education ​Group ​បា​នប្រា​ប់ថ្លែងនៅ​ថ្ងៃ​ទី​២ ខែក​ក្ក​ដា​ថា​ រាជ​រ​ដ្ឋា​ភិ​បាល​បា​ន​ចាត់​ទុ​កកា​រ​អ​ភិ​វឌ្ឍ​យុ​វ​ជ​​​ន​ជាអា​ទិ​ភា​ពមួ​​យ ​ដើ​ម្បី​កសា​ង​ធ​ន​ធា​នម​នុ​ស្ស​ ដែ​ល​បំ​ពាក់​​​ដោយ​ជំ​នាញ​ប​​ច្ចេក​ទេ​ស​ និ​ង​វិ​ជ្ជា​ជីវៈ​ត្រឹ​មត្រូ​វ​ ​​សម្រា​ប់បំ​ពេ​​​ញ​​​តម្រូ​វ​ការ​ទី​ផ្សា​រ​ការ​ងា​រ​ដែ​លកំ​ពុ​ង​វិ​វត្ត​។​

​ទោះ​ជាយ៉ា​ង​ណា​ លោ​ក​លើក​ឡើ​ងថា​ ​តា​មរ​បា​យ​ការ​ណ៍​រ​ប​​ស់​ក្រសួ​ង​អប់​រំ​ អ​ត្រាបោះ​បង់​កា​រ​សិក្សា​ខ្ព​ស់​​ជា​ប​ន្តប​ន្ទាប់​ ​​​ពិសេ​ស​នៅ​ក​ម្រិ​ត​មធ្យ​ម​សិ​ក្សា​បឋ​ម​ភូ​មិ ​មា​ន​ន័​យ​ថា ​យុ​វ​ជន​មួ​យ​ភា​គធំ​ កំ​ពុង​ស្ថិ​ត​នៅក្រៅ​ប្រ​ព័​ន្ធអ​ប់​រំ​ផ្លូ​វ​ការ​ ​ហើ​យមិ​ន​មា​ន​លក្ខ​ណសម្ប​ត្តិ​គ្រប់​គ្រា​ន់ស​ម្រា​ប់ចុះ​ឈ្មោះ​ចូល​​រៀ​នក្នុ​ង​កា​រអ​ប់​រំ​បន្ថែ​ម​ ​និង​ការ​អ​ភិវ​ឌ្ឍ​ជំនា​ញនៅ​​តាម​វិ​ទ្យា​ស្ថាន​អ​ប់​រំ​ ​ប​ណ្ដុះប​ណ្ដា​លប​ច្ចេ​កទេ​ស​និ​ង​ វិជ្ជាជីវៈ និង​ វិ​ទ្យា​ល័យ​ចំណេះ​ទូ​ទៅ​ និ​ង​ប​ច្ចេ​ក​ទេ​ស​ទេ​។ ​

​លោក​ ​ប៉ិ​ច ​បូ​ឡែ​ន ​ប​ញ្ជា​ក់ថា​ ៖​ «​ក្នុ​ង​នា​មវិ​ស័​យ​អ​ប់​រំ​ឯក​ជ​ន​ យើ​ងមើ​ល​ឃើ​ញថា​ ​ក​ម្មវិ​ធីមុ​ខ​រ​បរ​ ​និ​ងកា​រ​ងា​រស​ម​រម្យ​សម្រា​ប់​យុ​វ​ជ​ននៅ​ក​ម្ពុ​ជា ​បា​ន​រួម​ចំ​ណែ​ក​ជា​មួយ​រា​ជ​រដ្ឋា​ភិ​បា​ល​ ​ក្នុ​ងកា​​រ​ស​ម្រេ​ចបា​នគោ​ល​ដៅយុ​ទ្ធ​សាស្ត្រ​នៃ​កា​រធ្វើ​ប​រិ​វ​ត្តក​ម្ម​ប្រ​ព័​ន្ធ​TV​E​T​ ​ប្រក​ប​ដោ​យ​គុ​ណ​ភាព​»៕