បាត់ដំបងៈ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ប្រកាស​ឱ្យ​ដឹង​ថា នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២៣ នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ទទួល​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ភាគច្រើន​ជា​ទំនាស់​ដីធ្លី និង​ទំនាស់​រំលោភ​ទំនុក​ចិត្ត​បាន​ចំនួន ២៦​ករណី ក្នុង​នោះ បាន​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ​ចំនួន ១៨​ករណី និង​កំពុង​បន្ត​ដោះស្រាយ​ចំនួន ៨ករណី។

ជាមួយគ្នា​នេះ បើ​គិត​ចាប់​ពី​ខែ​តុលា ឆ្នាំ ២០២២ មក​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​សម្រុះ​សម្រួល​ដោះស្រាយ​បញ្ចប់​នូវ​វិវាទ ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប ១៥៨ ករណី និង​មាន​ផែនការ​បន្ត​ដោះស្រាយ​ករណី​វិវាទ បណ្ដឹង​នានា​ជា​បន្តបន្ទាប់​ទៀត៕