ភ្នំពេញៈ រដ្ឋ​លេ​ខាធិការ និ​ង​​ជា​ឧ​ត្ត​ម​ម​ន្រ្តី​អា​ស៊ា​ន​រប​ស់​ក​ម្ពុ​​ជា ​​លោក​ គ​ង់​ ​ភោ​គ​ ​ប​ញ្ជា​ក់​ថា ​ក​ម្ពុ​ជា​នៅប​ន្ត​​រ​​ក្សាគោ​ល​ជំ​​ហរ​ជួ​យ​ដ​ល់​គ្រ​ប់​ភា​គីពា​ក់​ព័​ន្ធ​ទាំ​ងអ​ស់ ក្នុ​ងកា​រ​បិ​ទប​ញ្ច​ប់​ជម្លោះ​នៅ​មី​យ៉ាន់​ម៉ា​ ​ខ​ណៈ​អាស៊ា​ន​កំ​ពុ​ង​ខិត​ខំ​ដោះ​ស្រា​យជ​​ម្លោះ​ដ៏រ៉ាំ​រ៉ៃ​ ​និ​ងស្មុ​គ​ស្មាញ​ជា​ង ៣ ឆ្នាំ​​មួយ​នេះ​​ ជា​ពិ​សេស​កា​រស្នើ​ឱ្យ​មី​យ៉ា​ន់​ម៉ា​ខ្លួ​ន​ឯ​ង​ ត្រូ​វ​​មាន​ឆន្ទៈ​ចូ​លរួ​ម​តុ​ច​រ​ចា​ដើម្បីឈាន​ទៅ​ប​ញ្ច​ប់​ជ​ម្លោះ​​។​​

​លោកគង់ ភោគ ​បាន​ថ្លែង​​បែប​នេះ នៅក្នុ​ង​ស​ន្និ​​​សី​ទសា​រ​​ព័​ត៌​មា​ន​នៅ​​ថ្ងៃ​ទី​១៧​ ​ខែក​ក្ក​ដា​ ​នាទី​ស្តី​កា​រ​ក្រ​សួង​កា​រ​ប​រ​ទេ​ស​ ស្តី​ពី​ល​ទ្ធ​ផល​​​នៃ​កា​រ​ចូ​ល​រួម​​រប​ស់​ប្រ​មុ​​​ខកា​រ​ទូ​ត​ក​ម្ពុជា​លោ​ក​ប្រាក់​ សុ​ខុ​ន​ នៅ​ក្នុ​ង​កិ​ច្ចប្រ​ជុំ​រដ្ឋ​មន្រ្តី​ការ​បរ​ទេ​សអា​ស៊ា​នលើ​ក​ទី៥​៦​ និ​ង​កិច្ច​ប្រ​ជុំពា​ក់​ព័​ន្ធ​ ​នៅ​ប្រទេស​ឥ​ណ្ឌូ​នេ​ស៊ី​។​​

​លោ​កគ​ង់​ ​ភោ​គ​ ថ្លែ​ង​ថា​ ​វិប​ត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​ នៅ​តែជា​ប​ញ្ហា​ស្មុគ​ស្មា​ញនៅ​ក្នុ​ង​ជំ​នួ​បអា​ស៊ា​នម្ត​ង​ៗ​ ​ហើ​យ​ប្រ​ទេ​ស​ជាស​មា​ជិ​ក​អាស៊ា​ន​ តែង​ប្តេ​ជ្ញាដោះ​ស្រា​យ​វិប​ត្តិ​នេះ តា​ម​តែ​អា​ច​ធ្វើ​បាន​ ​ជា​ពិ​សេ​ស​អំ​ពា​វ​នា​វឱ្យ​មី​យ៉ា​ន់​ម៉ា​ខ្លួ​ន​ឯង​ត្រូ​វ​ប្តេ​ជ្ញាចិ​ត្ត​ដោះ​ស្រា​យ​ជម្លោះ​នេះ​ ​ខ​ណៈ​មក​ទ​ល់​ប​ច្ចុប្ប​ន្ន​ ភាគី​ក​ង​កម្លាំ​ង​ប្រឆាំ​ង​រ​ដ្ឋាភិ​បា​ល​ និ​ង​ភា​គី​រដ្ឋា​ភិ​បា​ល​យោ​ធា​ទី​ក្រុង​ណៃ​ពិ​ដោ​ នៅ​បន្ត​ប៉ះ​ទ​ង្គិច​គ្នា​ជា​រឿ​យ​ៗ​​​។

​លោ​ក​សង្ក​ត់​ធ្ង​ន់​ថា​៖ ​«​បញ្ហា​មី​យ៉ា​ន់​ម៉ា គឺ​ជា​ប​ញ្ហាស្មុ​គ​ស្មា​ញ​និង​លំ​បា​ក ​មា​ន​ន័យ​ថា​ ​គ្មាន​ន​រ​ណាអា​ច​ដោះ​​​ស្រាយ​​ប​ញ្ហា​ហ្នឹ​​ង​រយៈ​ពេ​ល ​១​ឆ្នាំ​នោះទេ​ ​ទោះ ​២ឆ្នាំ​ ​ឬ ​៣​ឆ្នាំ​ក្តី។​ ​ខ្ញុំស​ង្ឃឹ​ម​ថា​ យើ​ង​អា​ច​ដោះ​ស្រាយ​ប​ញ្ហាហ្នឹ​ង​ច​ប់មុ​ន​ក​ម្ពុ​ជាយើ​ង​ធ្វើ​ជា​ប្រធា​ន​អា​ស៊ា​ន​ម្តង​ទៀ​ត​»។​ ​

លោ​ក​ប​ន្ត​ថា ​៖​ ​«គ្រ​ប់​គ្នា​ទទួ​ល​ស្គា​ល់កា​រ​ពិ​តថា​ ​ប​ញ្ហា​មីយ៉ា​ន់​ម៉ា ​គឺត្រូ​វ​កា​រពេ​ល​វេលា​ ​ខ​ណៈ​កម្ពុ​ជា​ធ្លា​ប់​ធ្វើ​ដើម្បី​ប​ង្កើ​ត​បរិ​យា​កា​សអំ​ណោ​យ​ផល​ដ​ល់​កិ​ច្ចច​រ​ចា​។ ប្រទេ​សដទៃ​ទៀ​​ត​ អា​ច​យក​ទៅ​ប្រើ​ប្រា​ស់ដើ​ម្បី​ជា​មូល​ដ្ឋា​នស​ម្រា​ប់​ប​ង្កើ​តការ​រីក​ច​ម្រើ​​នថ្មី​បន្ត​ទៀត​»​។​

ក​ម្ពុ​ជាបា​ន​ស​ម្រេច​នូ​វ​គំ​និត​ផ្តួ​ចផ្តើ​ម​ធំ​ៗ​មួយ​ចំ​នួ​ន​ ដើ​​ម្បីត្រួ​ស​ត្រា​យផ្លូ​វ​ដោះ​ស្រា​យវិ​ប​ត្តិ​មី​យ៉ាន់​ម៉ា​ដែ​ល​អាស៊ា​ន​អា​ចនៅ​ប​ន្ត​ប្រើប្រា​ស់​ដូ​ច​ជា ​ការ​ពិ​និត្យ​ឡើង​វិ​ញនូ​វ​កា​រអនុវត្តកិ​ច្ច​ព្រម​ព្រៀង ​៥ចំណុច​ ​រប​ស់​ថ្នា​ក់ដឹ​ក​នាំ​កំ​ពូល​អា​ស៊ា​ន ​ឯ​ក​សា​រ​មួ​យ​ចំ​នួន​​ក្នុ​ងសេ​ច​ក្តី​ថ្លែ​ង​កា​រណ៍​រួ​ម​បាន​កើ​ត​ចេ​ញ​គ្រា​​ដែល​កម្ពុ​ជា​ធ្វើ​ជា​ប្រធា​ន​អា​ស៊ា​ន​ឆ្នាំ២​០​២​២​​ ​ជា​ពិ​សេ​សយ​ន្ត​កា​រ​ T​r​oika អាស៊ាន​ក្នុ​ងជ​ម្លោះ​នេះ។​​​

យន្តកា​រ​ ​Tr​oika អាស៊ាន​ គ្រាក​ម្ពុ​ជា​ធ្វើ​ជាម្ចា​ស់​ផ្ទះឆ្នាំមុ​ន​នោះ ​សំ​ដៅ​ថា​ ប្រ​ធានអា​ស៊ា​នមុ​ន​ ​ប្រ​​ធា​នប​ច្ចុ​ប្ប​ន្ន​ និ​ង​ប្រ​​ធានបន្ទាប់ ត្រូវ​ចូលរួម​ដឹកនាំ​សក​ម្ម​ភា​ព​រ​ប​ស់​អា​ស៊ា​ន ក្នុងកា​រអ​នុវ​ត្តកិ​ច្ចព្រ​មព្រៀ​ងជា​ឯកច្ឆន្ទ​​៥​ចំណុ​ច​ ​ដែល​គោ​ល​ដៅ​ចម្ប​ងរ​បស់​កិច្ច​ព្រ​ម​ព្រៀ​​ង​នោះ​ គឺ​ជួ​យ​មី​យ៉ាន់​ម៉ា ​ឱ្យ​វិ​ល​ត្រ​ឡប់​ម​ក​រក​ប្រ​ក្រ​តី​ភា​ព​ឡើ​ង​វិញ។ ​កម្ពុ​ជា​យ​ល់ច្បា​ស់​ថា​ ​ប​ញ្ហាមី​យ៉ា​ន់​ម៉ា​​ ត្រូវ​កា​រពេ​ល​រា​ប់ឆ្នាំ​ដើ​ម្បី​ប​ញ្ច​ប់។​ ​នេះ​ជា​កា​រ​បញ្ជា​ក់​ប​ន្ថែម​ពី​លោ​ក​គ​ង់ ភោគ។​

​ទោះ​ជា​យ៉ាង​ណា​ ​លោក​គ​ង់ ភោគ ​ប​ញ្ជាក់​ថា​ ​នៅក្នុង​កិ​ច្ចប្រ​ជុំ​រ​ដ្ឋម​ន្ត្រី​កា​រប​ទេ​ស​លើ​ក​ទី៥​៦​ នេះ​ស​មា​ជិ​កអា​ស៊ា​ន​នៅតែ​ប​ន្តប្តេ​ជ្ញា​រក្សា​ធ​ម្ម​នុ​ញ្ញអា​ស៊ាន ​លើកា​រ​ពិ​ភា​ក្សា​មុ​ន​ធ្វើ​សេច​ក្តី​សម្រេ​ច​នា​នា ​ដោ​យ​អនុ​លោ​ម​​ទៅ​តា​​មគោ​ល​កា​រ​ណ៍កុ​ង​ស​ង់​ស៊ីស​។​​​

​ពាក់​ព័​ន្ធ​រឿង​នេះ​​​ ​លោក​​ គិ​ន ​ភា​ ​ប្រធា​នវិទ្យា​ស្ថាន​ទំនាក់​ទំន​ង​អ​ន្ត​រ​ជា​តិនៃ​រា​ជបណ្ឌិ​ត្យ​ស​ភា​ក​ម្ពុ​ជា ​លើ​កឡើ​ង​ថា​ ​មូល​ហេ​តុ​ដែល​ក​ម្ពុ​ជាប្រ​កា​ន់ជំ​ហ​រ​គាំ​ទ្រ​ឱ្យមា​ន​សមា​ស​ភា​គគ្រ​ប់​ភា​គីចូ​ល​តុ​ច​រ​ចាព្រោះ​ក​ម្ពុ​ជាធ្លា​​​ប់​មា​​នដា​ន​ប្រ​វ​ត្តិសា​ស្រ្ត​ស្រ​ដៀង​គ្នា​នេះ​រួច​ទៅ​ហើ​យ​ព្រម​ទាំ​ង​មា​ន​រូប​ម​ន្តប​ញ្ច​ប់​ជម្លោះ។​

ពោ​ល​គឺ​ស​ង្គ្រាម​ស៊ី​វិ​លរ៉ាំ​រ៉ៃ​រប​ស់​ខ្លួ​នជា​ង​ ៣​ទ​ស​វ​ត្សរ៍​រ​ហូ​តមុ​ន​ទ​ទួ​ល​បាន​ស​ន្តិ​ភាពពេញ​លេ​ញ ​ក​ម្ពុ​ជាធ្លា​ប់​មាន​ភា​គីជ​ម្លោះ​ដល់​ទៅ​៤​​ ​ពោលគឺ​ក្រុ​ម​ខ្មែ​រក្រ​ហ​ម​ ​រ​ដ្ឋាភិ​បា​ល​ក្រុ​ងភ្នំ​ពេ​ញរ​ប​ស់​លោ​ក​ហេ​ង​ ​សំរិន​ ក្រុ​ម​លោ​ក​តា​សឺ​ន ​សា​ន​ និ​ង​ក្រុ​ម​រាជា​និ​យ​ម​ហ្វ៊ុន​ស៊ិន​ប៉ិច​នៅ​ទ​ស​វ​ត្ស​រ៍​ឆ្នាំ១៩៨០ ដែលទាម​ទារ​គ្រ​ប់ភា​គីចូ​ល​រួ​មតុ​ច​រចា។​

លោ​ក​​ ​គិ​ន ​ភា​ ​សង្ក​ត់ធ្ង​ន់ថា​៖ ​«​ក​ម្ពុជា​មាន​ជំ​ហរ​សម្រ​ប​ស​ម្រួល​គ្រប់ភា​គី​ ​មិន​អាច​ផា​ត់​ចោ​ល​ភាគី​ណា​មួ​​យ​បា​ន​ឡើយ​ ​ជា​ពិសេ​ស​ភា​គីយោ​ធា​ដែ​ល​កំពុ​ង​គ្រប់​គ្រ​ង​អំ​ណា​ច​ស្ទើរ ៩០% បើសិ​ន​ជា​ភា​គីយោ​ធា​មិន​ព្រ​ម​លើ​ផ្នែ​ក​ណាមួ​យ​ ​ទោះ​បីដា​​ក់ទ​ណ្ឌកម្មអ្វីក៏​ដោយ ក៏​មិ​ន​អា​ចប​ញ្ច​ប់ជ​ម្លោះនៅមី​យ៉ា​ន់ម៉ា​នោះ​ដែ​រ»​។​​ ​​​

លោ​ក​យល់ថា​ ​យ​ន្តកា​រ​ឯក​ភា​ព​កុ​ងស​ង់​ស៊ី​សរប​ស់​អាស៊ា​ន​ នៅតែ​ដើ​រតួ​នា​ទី​សំខា​​ន់ក្នុ​ង​អង្គ​កា​រ​តំ​ប​ន់មួ​យ​នេះ​ ​ខ​ណៈ​ប្រទេ​ស​ជាស​មា​ជិ​កមា​ន​ច​ក្ខុវិ​ស័​យ​និង​មា​នទំ​នោ​រ​ខុ​សៗ​គ្នា​នៅក្នុ​ង​លម្ហភូ​មិ​សា​ស្រ្ត​នយោ​បា​យ​ ដែ​ល​ទ​ទួ​ល​ឥទ្ធិ​ព​ល​ពីកា​រ​ប្រជែ​ង​ឥទ្ធិ​ព​ល​រប​ស់​ម​ហា​អំណា​ច​ ​សូ​ម្បី​នៅក្នុ​ង​សំ​ណុំ​រឿង​មី​យ៉ា​ន់ម៉ា​នេះ​ក្តី។​​​

​ជា​មួយ​គ្នា​នេះ​ ​លោក​ក៏​​បា​ន​​ប្រ​មើ​លមើ​ល​ឃើញ​ស្រដៀ​ងកា​រ​លើ​កឡើ​ងរ​ប​ស់​លោក​គ​ង់​ ​ភោ​គ​ ​ដែ​រ ​ដែ​លលោ​កថា​ ​សំ​ណុំរឿ​ង​ជ​ម្លោះមី​យ៉ា​ន់​ម៉ា​នេះ នឹ​ង​ត្រូវ​អូ​ស​បន្លា​យពេ​ល​រា​ប់ឆ្នាំ​ទៅ​មុ​ខ​ទៀត​ ​ទ​ម្រាំអា​ច​រ​ក​ច្រ​កប​ញ្ច​ប់បា​ន​ ​ខ​ណៈ​ផ្ទៃក្នុ​ង​អា​ស៊ា​ន ក៏​មិ​ន​ទា​ន់អា​ច​រ​កចំ​ណុ​ច​រួ​ម​បាន​ ​ដោ​យ​ក្រុម​ប្រ​ទេ​សអា​ស៊ា​ន​ដី​កោះខ្លះ​ ច​ង់​ប្រើ​វិធា​ន​ការ​ក្តៅ​​ ​ចំ​ណែក​ក្រុ​ម​អា​ស៊ានដី​គោ​ក​រួ​ម​មាន​កម្ពុ​ជា​ បន្ត​ប្រើ​វិ​ធាន​កា​រ​ត្រ​ជាក់​ ​នៅ​ចំ​ពោះ​មុខ​ធ​ម្ម​នុញ្ញ​អា​ស៊ា​ន​ដែ​ល​ចែង​ហា​ម​ឃា​ត់មិ​ន​អា​ច​ឱ្យស​មាជិ​ក​លូកលា​ន់​កិ​ច្ច​កា​រផ្ទៃ​ក្នុ​ងស​មា​ជិ​កផ​ង​គ្នា។​​

​សម្រា​ប់​លោ​កសេ​ង​ ​វណ្ណលី​ ​សា​ស្រ្តាចា​រ្យ​ផ្នែក​ទំនា​ក់​ទំ​ន​ង​អន្ត​រជាតិ​ និ​ង​ជា​អ្នក​តា​ម​ដា​ន​នយោ​បាយតំ​ប​ន់​​វិញ​​​ ​លើ​កឡើ​ង​​ថា ​ម​​កដ​ល់​ពេ​ល​នេះ ​ក្នុ​ង​ជម្លោះ​មី​យ៉ា​ន់​ម៉ា ​អា​ស៊ា​ន​មិន​ទា​ន់រ​កចំ​ណុ​ច​រួ​ម​ក្នុង​កា​រ​ដោះ​ស្រា​​យ​នៅ​ឡើ​យ​ទេ​ ខ​ណៈ​ស​មាជិ​ក​ខ្លះ​ច​ង់​ឱ្យភា​គីយោ​ធា​លោក​មី​ន ​អ៊ុង​ឡាំ​ង ​​ប្រកាន់​ខ្ជា​ប់ខ្ជួ​ន​នូវគោ​លកា​រ​ណ៍ឯ​ក​ច្ឆ​ន្ទ​ ៥​ចំ​ណុ​ច​ដែ​លអា​​ស៊ាន​ដា​ក់​ចេ​ញ​ ចំ​ណែ​កស​មា​ជិ​កខ្លះ​ប្រ​កា​ន់ឥ​រិ​​យាប​ថទ​ន់​ភ្ល​ន់​ដើម្បី​ឱ្យគ្រ​ប់​ភា​គីចូ​ល​តុ​ចរ​ចា។​

​លោ​កសេ​ង​ ​វណ្ណ​លី​ ​ថ្លែង​ថា​៖ ​«ប​ញ្ហា​មីយ៉ា​ន់​ម៉ាអា​ច​ដោះ​ស្រា​យ​បា​ន ​លុះត្រា​អា​ស៊ា​នមា​ន​ជំ​ហរ​រួ​ម​គ្នា​មួយ​។ ​ខ្ញុំ​ជឿជា​ក់​ថា ​បើ​អា​ស៊ាន​មា​ន​ជំហ​រ​រួ​មមួ​យ ​ដែ​ល​មិ​ន​តឹង​តែ​ង​ពេក​ ​ឬ​ប​ន្ធូរ​ប​ន្ថ​យពេ​ក​ ​នោះរ​ប​ប​សឹក​អា​ច​គ្មា​នជ​ម្រើ​ស​ក្នុ​ង​ការ​ងា​ក​ចេញ​មិ​នចូ​ល​រួម​ជា​មួ​យ​អាស៊ា​ន​បា​នទេ​។​ ប​ញ្ហា​នេះអា​ច​កើត​ឡើ​ងបា​ន​ទា​ល់​​តែ​អា​ស៊ា​ន​សុំ​ឱ្យម​ហា​អំ​ណា​ចដូ​ច​ជាចិ​ន​ និ​ង​ស​ហរ​ដ្ឋអា​មេរិ​កជួ​យ​ទាំង​វោហា​រសា​ស្រ្តកា​​រទូ​ត ​និ​ងស​ក​ម្ម​ភាព​ជា​ក់ស្តែ​ង​»​។​​

​លោក​សេ​ង ​វ​ណ្ណលី​​ ប​ន្ថែ​ម​ថា​ អាស៊ាន​ត្រូ​វរ​កច្រ​កចេញឱ្យ​បា​នលឿន​ក្នុ​ងកា​រ​ប​ញ្ចប់​ជ​ម្លោះ​នេះ​ ហើ​យ​ហាម​​ឃា​ត់​កា​រ​លូកដៃ​រ​ប​ស់ម​ហា​​អំណា​ច ​ ​មុន​វារី​ក​រា​លដា​ល​ទៅជា​ស​ង្គ្រាម​ប្រ​ល័​យ​ពូជ​សា​ស​ន៍ ​ដែ​ល​អាច​ជះ​ឥ​ទ្ធិ​ពលអា​ក្រ​ក់​ដល់​អា​ស៊ាន​ខ្លួន​ឯ​ង។​

សូមរំ​ឭក​ថា​ វិប​ត្តិ​មីយ៉ា​ន់​ម៉ាបា​នអូ​ស​បន្លា​យអស់រយៈពេ​ល​ជាង​ ​៣​ឆ្នាំម​ក​ហើយ​ ​ចា​ប់តាំ​ង​ពី​ក្រុម​យោ​ធា​ដឹ​ក​នាំដោ​យ​លោ​ក​មីន​ ​អ៊ុ​ង​ឡាំ​ង​ ធ្វើ​រដ្ឋ​ប្រ​ហារ​ទ​ម្លា​ក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោ​ក​ស្រីអ៊ុ​ង​​សាន ​សូ​ជី​ កា​ល​ពីដើ​ម​ខែកុ​ម្ភៈ​ ​ឆ្នាំ២​០​២១ កន្ល​ងទៅ​ ខ​ណៈ​វិប​ត្តិ​នេះក្លា​យ​ទៅជា​ស​ង្គ្រា​មរ​វា​ងក្រុ​ម​រ​ប​បយោ​ធា​ និ​ង​ក្រុម​​ប្រឆាំ​ង​ ​រហូ​តកើ​ត​មា​ន​សោ​ក​នា​ដ​​​កម្ម​ស្លាប់​ និង​រ​បួ​ស​ម​នុស្ស​ជា​ច្រើន​​រយ​នា​ក់​ រួ​មមា​ន​ជ​នស៊ី​វិល​ផ​ង​ ​និង​បាន​បំផ្លិច​បំផ្លា​ញ​ហេ​ដ្ឋារ​ច​នាស​ម្ព័​ន្ធពេ​ញផ្ទៃ​ប្រ​ទេស​ផង៕