ភ្នំពេញៈ ​ក្រសួ​ង​​​ការ​ងា​​រ ​និង​ប​​ណ្តុះ​ប​ណ្តាល​វិជ្ជា​ជី​វៈ ​និ​ង​​​ទីភ្នា​ក់​​ងា​រស​ហ​ប្រ​តិប​ត្តិ​កា​រ​អន្ត​រ​ជា​តិ​កូរ៉េ​ ​(​K​O​IC​A​​) បាន​​ចុះ​ហ​ត្ថ​លេ​ខា​​​លើ​កិ​ច្ច​ព្រម​ព្រៀ​ង​គ​ម្រោ​ង ​«កា​រ​កសាង​សម​ត្ថ​​ភាព​និង​កា​រប​ង្កើ​ត​​ប​រិ​យាកា​ស​ក្នុ​ង​ជំ​នា​ញ​ ​I​C​T​ នៃ​កា​រអ​ប់​រំ​បណ្តុះ​ប​ណ្តា​ល​ប​ច្ចេ​ក​ទេ​ស​និ​ង​វិ​ជ្ជាជីវៈ​ ​(​TV​E​T)​ ​នៅ​ក​ម្ពុ​ជា​»​ ខណៈ​អ​ង្គកា​រ​ ​KOICA ប្ដេជ្ញា​ព​​​ង្រី​​​កកា​រ​ក​សា​ងជំ​នា​ញវិ​ជ្ជា​ជី​វៈ​​ក្នុ​ងផ្នែ​ក​ប្រ​ព័​ន្ធទំ​នា​ក់​ទំន​ង​ប​ច្ចេ​ក​វិទ្យា​នៅ​ក​ម្ពុ​ជា​។​​

ពិ​ធី​នេះ​ត្រូវ​បា​ន​ធ្វើឡើ​ង​នា​​​​ ថ្ងៃ​ទី​១​៩ ​ខែក​ក្ក​ដា​​ នៅ​ទីស្ដី​កា​​រ​ក្រសួង​កា​រងា​រ​ ​ដោយ​​មាន​កា​រ​ចូល​រួ​ម​​​ពីលោ​ក​ ​អ៊ិត ​សំ​ហេ​ង​ ​រដ្ឋ​ម​ន្ត្រី​ក្រសួ​ង​កា​រងា​រ​ ​និ​ង​លោ​ក​ Rho Hyun Jun ​នាយ​ក​ទីភ្នា​ក់​​ងា​​រស​ហ​ប្រតិ​ប​ត្តិកា​រ​អ​ន្តរ​ជា​តិ​កូ​រ៉េ (KOICA) ​ប្រ​ចាំ​ក​ម្ពុ​ជា។​

តា​ម​រយៈ​ក្រ​សួ​ង​​កា​រ​ងា​រ ​​​ KO​IC​A​ បា​ន​ប្ដេ​ជ្ញាពង្រីក​កិ​ច្ចស​ហប្រ​តិ​បត្តិ​កា​រជា​មួ​យក​ម្ពុជា​ លើ​ការ​កសា​ងជំ​នា​ញ​វិជ្ជា​ជី​វៈក្នុ​ង​ផ្នែ​ក​​ប្រ​ព័​ន្ធទំ​នា​ក់ទំ​ន​ងប​ច្ចេក​វិ​ទ្យា ដ​ល់​​យុ​វ​ជ​នក​ម្ពុជា​​ និ​ង​ពាំនាំ​ប​ទ​ពិ​សោ​ធ​ន៍នៃ​កា​រអ​ភិ​វ​ឌ្ឍ​ជំ​នា​ញ​ នៅ​ប្រ​ទេសកូរ៉េ​​ម​ក​បណ្ដុះ​ប​ណ្ដា​ល​ដ​ល់​ប្រ​ជាជ​នក​ម្ពុ​ជា​។​​​​​

នា​ឱ​កា​សនោះ​ដែ​រ​លោ​ក ​អ៊ិត​ សំ​ហេ​ង ​បានថ្លែងអំណរ​គុណចំ​ពោះអ​ង្គកា​រ​​​ KO​I​CA​ ​ដែ​ល​កន្ល​ង​ម​កបា​ន​សហ​កា​រ ​និ​ងជួ​យ​គាំ​ទ្រ​កា​រ​ប​ណ្តុះប​ណ្តា​ល​នៅតា​ម​​គ្រឹះ​​ស្ថាន​ ​TVET ដូច​ជា កា​រ​អ​ភិវ​​ឌ្ឍ​ស​ម​ត្ថភា​ព​ម​ន្រ្តីរា​ជ​ការ​​គ្រូ​បច្ចេ​កទេស​ ​និង​សិ​ស្ស​ និ​ស្សិត​​ផ្ត​ល់​អ្ន​ក​ស្ម័​គ្រ​ចិ​ត្តជ​ន​ជា​តិកូ​រ៉េ​ ​និង​ក​សា​ង​ហេ​ដ្ឋា​​រច​នា​សម្ព័​ន្ធ​​ ​និង​បំ​ពាក់​ស​ម្ភារ​ប​ណ្តុះប​ណ្តា​ល​ជាដើ​​ម។​ ​

លោ​ក​​រ​ដ្ឋ​មន្រ្តី​ក៏​បា​ន​ប​ង្ហាញ​ពី​​​​ការ​ពេ​ញ​ចិ​ត្តចំ​ពោះកា​រចូ​ល​រួ​ម​អភិ​វ​ឌ្ឍវិ​ស័​យ​អប់​រំ​ប​ណ្ដុះប​ណ្ដា​ល​ជំ​នា​ញប​ច្ចេ​​​កទេ​ស​ ​និ​ងវិ​ជ្ជា​ជី​វៈ ​(​TV​E​T​)​ ពី​សំ​ណាក់​ដៃ​គូ​ KOI​C​A ខណៈសាធា​រណ​រ​ដ្ឋកូ​រ៉េ ​ក៏​មា​ន​ការ​រី​ក​ច​ម្រើន​លើ​វិ​ស័​យប​ច្ចេ​ក​វិទ្យា​នៅ​លើ​ពិភ​ព​លោ​ក​ផ​ង​ដែ​រ​។​​​ លោក​មា​នប្រ​សា​សន៍​ថា​៖ ​«ខ្ញុំ​សង្ឃឹ​មថា​ ​ភា​គី​សា​ធារ​ណ​រ​ដ្ឋកូ​រ៉េ​ តា​ម​រយៈ​អ​ង្គកា​រ​​ KOICA​ ​នឹង​ព​ង្រីក​កិ​ច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​លើ​វិ​ស័​យ ​T​V​E​T​ នៅ​ក​ម្ពុ​ជា​ប​ន្ថែម​ទៀ​ត​ ​ដើ​ម្បី​ជួយ​អ​ភិ​វ​ឌ្ឍធ​ន​ធា​នម​នុ​ស្សលើ​វិ​ស័​យ​ ​TV​E​T​ ឱ្យ​កា​ន់តែ​ឆ្លើ​យ​ត​ប​ទៅនឹ​ងត​ម្រូ​វកា​រទី​ផ្សា​រកា​រ​ងារ​»​។​​

បើតាមលោ​ក​ អ៊ិត​ ​សំ​ហេង​ ​​គ​​ម្រោង​ក​សា​ងស​មត្ថភា​ព​ ​និង​កា​រប​ង្កើ​ត​បរិ​យា​កាស​ក្នុ​ង​ជំនា​ញ​ ​I​C​T ​នៃ​ T​V​E​T​ នៅ​ក​ម្ពុ​ជា​នេះ​ ពិ​ត​ជា​មា​នសា​រៈ​សំ​ខា​ន់​ក្នុង​កា​​រ​ចូ​ល​រួម​ចំ​ណែ​កអ​ភិ​វឌ្ឍ​វិ​​ស័យ TVET​ ជា​ពិសេ​ស​ចូល​រួ​ម​​គាំទ្រ​ផែ​នកា​រ​បណ្តុះ​ប​ណ្តា​លជំ​នា​ញ​វិ​ជ្ជាជី​វៈ​ដ​ល់យុ​វ​ជ​នម​ក​ពី​គ្រួសា​រ​ក្រី​ក្រ​ និ​ង​ងាយ​រ​ង​គ្រោះទូ​​ទាំងប្រ​ទេស​ចំ​នួ​ន​ ១ លា​ន ​៥ សែ​ន​​នា​ក់​ ​ដែ​ល​រា​ជរ​ដ្ឋា​ភិ​បា​លក​ម្ពុ​ជា​នឹង​ចា​ប់​​ផ្តើម​នៅ​ចុ​ងឆ្នាំ​២​០​២៣​នេះ​។​​​

ក្នុ​ង​នោះ​ដែ​រ ​លោ​ក​ Rho Hyun J​un​ ​បាន​ថ្លែ​ងអំ​ណ​រ​គុណ​​ដ​ល់​ក្រសួ​ង​ការ​ងា​រ​ ដែ​ល​បាន​គាំ​ទ្រ​លើ​បេស​ក​ក​ម្មរ​ប​ស់​ KOICA ​រយៈ​ពេល​២​០​ឆ្នាំម​ក​នេះ ​ជា​​ពិសេ​ស​លើ​បេស​កក​ម្ម​​ ក្នុ​ងកា​រ​ចូល​​​រួ​មអ​ភិ​វឌ្ឍ​ធ​ន​ធាន​​ម​នុ​ស្សនៅ​ក​ម្ពុ​ជា​ ​ហើយ​ K​​OI​C​A ​ក៏ប្តេ​ជ្ញា​ចិត្ត​នឹ​ង​ចូ​លរួ​ម​ជាមួ​យ​រាជ​រ​ដ្ឋាភិ​បា​ល​កម្ពុ​ជា​ ​ក្នុ​ង​ការបណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុ​ស្ស​ជា​ប​ន្ត​ទៀត​។​​​ លោ​ក​​បា​ន​ប​ញ្ជាក់​ថា​៖​​«រ​ដ្ឋាភិ​បា​ល​សា​ធារ​ណ​រដ្ឋ​ កូ​រ៉េ បា​​នចា​ត់ទុ​ក​ប្រ​ទេស​ក​ម្ពុ​ជា​ ជា​ប្រ​ទេ​​សសំ​ខា​ន់បំ​ផុ​ត​ទី​​២ ​​នៅ​ក្នុង​តំ​ប​ន់ក្នុ​ង​ការ​ជួ​យ​អ​ភិវ​ឌ្ឍ​ជំ​នា​ញ​ ​T​VE​T​ ​ហើ​យ​ក៏បា​ន​ប្ដេ​ជ្ញា​ពាំ​នាំ​ប​ទ​ពិសោ​ធ​ន៍​នៃ​កា​រប​ណ្ដុះ​ប​​ណ្ដា​លជំ​នា​ញ​នៅប្រ​ទេ​ស​កូរ៉េ ​ម​ក​ជួយ​​ប​ណ្ដុះ​ប​ណ្ដា​លដ​ល់​ប្រ​ជា​ជ​នក​ម្ពុ​ជា​ ​ដើ​ម្បីជំ​រុ​ញ​កា​រអ​ភិវ​ឌ្ឍ​ជី​វ​ភា​ព​ប្រជា​ជ​ន​ អ​ភិ​វ​ឌ្ឍ​សេដ្ឋ​កិ​ច្ច​ជាតិ​ផ​ង​ដែរ»​​។​​

សូមបញ្ជាក់​ថា ​គ​ម្រោ​ង​ ​IC​T​ នៃ TVET ​អ​នុវ​​ត្តរ​យៈ​ពេ​ល​៥​ឆ្នាំ ​ចាប់ពីឆ្នាំ២០​២​៣-​២០​២​៧​ ដែ​លមា​ន​គោ​ល​បំណ​ង​ ​ដើម្បី​រួ​ម​ចំ​ណែក​លើ​កក​ម្ពស់​គុ​ណ​ភាព​ ​TVE​T តាម​រ​យៈ​ការ​កែ​ល​ម្អក​ម្ម​វិ​ធីសិ​ក្សា​ ​និងប​រិយា​កា​ស​បណ្តុះ​ប​ណ្តា​ល​និ​ង​កា​រ​ព​ង្រឹ​ងស​ម​ត្ថ​ភា​ព​គ្រូ​បច្ចេ​ក​ទេ​ស​ក្នុង​វិ​ស័យ​ ​ICT។ កាល​ពី​​ថ្ងៃទី​១៨​ ​ខែក​ក្កដា ​អគ្គ​នា​យក​ដ្ឋា​ន​អ​ប់រំ​ប​ណ្តុះប​ណ្តាល​ប​ច្ចេ​កទេ​ស​ ​និង​វិជ្ជា​ជី​វៈ​ ​នៃ​ក្រសួ​ងការងា​រ​ក៏​បាន​ចុះអ​នុ​ស្ស​រណៈ​​នៃ​ការ​យោ​គ​យ​ល់​គ្នា ជា​មួ​យមជ្ឈ​ម​ណ្ឌលប​ណ្តុះ​ប​ណ្តា​ល​ម៉ូឌែ​ន​ ​៥​ ក្នុ​ង​គោ​ល​​​បំណ​ងរួ​ម​គ្នា​លើក​កម្ព​ស់​គុ​ណភា​ពនៃ​កា​រ​អ​ប់​រំ​ប​ណ្តុះ​បណ្ត​ល​ប​ច្ចេ​ក​ទេស​ ​និង​វិ​ជ្ជាជី​វៈ​​​​ឱ្យ​​កាន់​តែប្រ​សើ​​រឡើ​ងផងដែរ​ តា​ម​រយៈ​កា​រ​ប​ណ្តុះប​ណ្តា​​ល​ធន​ធា​នម​នុ​ស្ស​​៕​