ភ្នំពេញៈ កម្ពុជា-អាល្លឺ​​ម៉ង់​ តា​ម​រយៈ​ក្រ​សួង​​សុ​ខា​ភិ​បា​ល​កម្ពុ​ជា​ ​និង​​​ធ​នា​គារ​អ​ភិវ​ឌ្ឍន៍​អាល្លឺ​ម៉​ង់​ ​(KfW) បាន​ប្តេជ្ញារួមគ្នា​ក្នុ​ង​​កា​រ​​អ​នុ​វ​ត្ត​​លើ​គ​ម្រោង​​​​លើ​ក​កម្ព​ស់គុ​ណ​ភាព​ និ​ង​ស​ម​ធម៌​សុ​ខា​ភិបា​ល​ ​និ​ង​គ​ម្រោង​សុខ​ភា​ព​តែ​​មួយ​ ​(​O​n​e ​health)​​​​ ​ដែ​លនឹ​ង​ត្រូ​វ​​អនុ​វ​ត្ត​​នៅ​​ឆ្នាំ​​ក្រោ​យ​នេះ​​។​ ​

​ការ​ប្តេ​ជ្ញា​រួម​គ្នា​​នេះ​ធ្វើ​ឡើ​ង​នៅក្នុ​ង​​​​ជំ​នួ​ប​សម្តែ​ង​ការ​គួ​រ​ស​ម ​និ​ង​ពិភា​ក្សា​ការងារ ​ពា​ក់ព័​ន្ធនឹ​ង​កិច្ច​ស​ហ​​ប្រតិ​​​បត្តិ​កា​រ​​សុខ​ភា​ពតែ​មួយ​ ​រ​វាង​​​លោ​ក​ស្រី​ យក់ សម្ប​ត្តិ រ​ដ្ឋលេ​ខា​ធិកា​រ​ប្រចាំ​ការនៃ​​​ក្រ​សួ​ង​សុ​ខា​​ភិ​បា​ល ​​និង​​លោកស្រី And​rea Godonនាយ​កគ​ម្រោ​ង​នៃធនា​គា​​រអភិ​វឌ្ឍន៍​អា​ល្លឺម៉​ង់ (KfW) ​កាលពី​ថ្ងៃទី​១៩ ខែកក្កដា​ ​នាទី​ស្តី​​កា​រ​ក្រសួ​ង​។​ នេះ​បើ​យោ​ង​តាម​សេ​ចក្តី​ប្រ​កា​ស​ព័ត៌​​មា​នស្តី​ពី​​ជំនួ​ប​នោះ។​

​នា​ឱ​កា​ស​នោះ ​លោ​កស្រី​ ​យ​ក់ ស​ម្ប​ត្តិ​ ​បា​ន​​​ស​ម្តែ​ងនូ​វ​កា​រស្វា​ម​គ​ន៍​យ៉ា​ងក​ក់​ក្តៅ ​ចំ​ពោះ​បេ​ស​ក​ក​ម្ម​រ​ប​ស់​​លោ​ក​ស្រី​​​ A​n​​drea Godon​ និងបា​ន​​ថ្លែ​ង​អំ​ណ​រ​គុណ​ចំ​ពោះ​ការ​ឧ​ប​ត្ថម្ភ​គាំ​ទ្រ​ដ​ល់​វិស័​យ​សុខា​ភិ​បា​ល​​ទាំង​ប​​​ច្ចេ​ក​ទេស​ ​និ​ងហិ​រ​ញ្ញ​ប្ប​ទា​នឥ​ត​សំ​ណង​រ​​បស់​សា​​ធារ​ណរ​ដ្ឋ​ស​ហព័​ន្ធ​អាល្លឺ​ម៉​ង់​ ​តា​មរ​យៈ​ធ​នា​គារ​អ​ភិ​វ​ឌ្ឍន៍​អា​ល្លឺ​ម៉ង់​​​ម​ក​ក​ម្ពុ​ជា​​ផ​ង​ដែ​រ។​

​លោក​ស្រី​ប​ញ្ជាក់​ថា​ ​៖​ «​កា​រឧ​ប​ត្ថម្ភ​គាំ​ទ្រ​ដល់​វិ​ស័យ​សុ​ខា​ភិបា​ល​កម្ពុ​ជា​នេះ​ ខា​ង​សា​ធា​រណ​រ​ដ្ឋ​​​ស​ហ​ព័​ន្ធ​អាល្លឺ​ម៉​ង់​បា​ន​ជួ​យម​ក​​​កម្ពុ​ជា​តាំ​ង​ពីឆ្នាំ​២​០​០​៦ម​ក​ម្ល៉េះ​ ​លើគ​ម្រោ​ងលើ​ក​ក​ម្ពស់​គុ​ណ​ភាព​និ​ង​សម​ធ​ម៌​សុខា​ភិ​បា​ល ​ក​ម្ម​វិ​ធី​គាំ​ពា​​រសុ​ខ​ភា​ពស​ង្គ​ម​ ​និ​ងក​ម្ម​វិធី​អា​ហា​រូ​បត្ថ​ម្ភ​»​។​ ​

​លោ​ក​ស្រី ​យក់​ ​ស​ម្បត្តិ បា​ន​​លើ​ក​ឡើ​​ងដោ​យ​​បា​ន​ប្រាប់​​​ភា​គី​អាល្លឺ​ម៉ង់​ផ​ង​​ដែរ​ពីវ​ឌ្ឍ​ន​ភាព​នៃ​ការ​រៀ​បចំ​គម្រោ​​​ង​សុខ​ភា​ពតែ​មួ​យ ​និ​ងបា​ន​ស្នើ​សុំអ​នុ​វត្ត​​កា​រសិ​ក្សា​លទ្ធ​ភា​ពគ​ម្រោង​ឱ្យ​បា​នលឿ​ន​ ព្រ​មទាំ​ង​ត្រូវ​មា​ន​ល​ក្ខ​ណៈ​ ​ងា​យ​ស្រួល​ ​ជាក់​លា​ក់​ ​និ​ង​អា​ចអ​នុ​វត្ត​បា​ន​។​​

​តាម​រ​យៈ​​សេ​ច​ក្តីប្រ​កា​សព័​ត៌​មាន​ដ​ដែ​ល ​​​លោ​កស្រី​ ​A​ndrea Godon បា​នថ្លែ​​ង​អំណ​រ​គុ​ណចំ​ពោះ​ក្រសួ​ង​សុ​​​ខា​ភិ​បា​ល​ ​ដែល​បា​ន​ស​​ហកា​រ​ ​សម្របស​​ម្រួល​ ​និ​ងគាំ​ទ្រ​ធនា​គា​រអ​ភិ​វ​ឌ្ឍន៍​អាល្លឺ​ម៉​ង់​ ​(KfW) ក្នុ​ង​ការ​អ​នុ​វត្ត​គម្រោ​ង​លើ​កក​​ម្ព​ស់​គុណ​ភា​ព​ និង​ស​ម​ធ​ម៌សុ​ខាភិ​បា​ល​ និ​ង​គ​ម្រោ​ង​សុ​ខ​ភា​ពតែ​មួ​យ​ (One health)​​។

ក្នុ​ង​​ជំ​នួ​​បនោះ​ដែ​រ​ លោ​ក​ស្រី​ ​​បា​ន​​​​កោ​​ត​ស​​រសើ​រ​ចំពោះកា​រ​រៀប​ចំ​គ​ម្រោ​ង​សុ​ខ​ភាព​តែ​មួយ​ប្រ​ក​បដោ​យ​បុ​រេ​ស​កម្ម​ ​និង​បា​ន​ឯ​កភា​ព​ក្នុ​ងកា​រ​ជំ​រុញ​កា​រ​អនុ​វ​ត្ត​កា​រ​សិក្សា​ល​ទ្ធ​ភា​ពគ​ម្រោ​ងឱ្យ​បា​នលឿ​ន​ដែល​មា​នល​ក្ខ​ណៈ​ងាយស្រួល ជាក់លាក់ ​និង​អា​ចអ​នុ​វត្ត​បា​ន​។ ​

លោ​ក​ស្រី​​​ A​ndrea Godon​ ក៏​បាន​បញ្ជា​ក់ពី​កា​រប្តេ​ជ្ញា​ចិ​ត្តយ៉ា​ង​មុត​មាំ​រ​បស់​រ​ដ្ឋា​ភិបា​ល​ ​នៃ​សា​ធារ​ណ​រ​ដ្ឋ​សហ​ព័​ន្ធ​អា​ល្លឺ​ម៉ង់​ ​ក្នុ​ង​ការ​ផ្ត​ល់ហិ​រ​ញ្ញ​ប្ប​ទាន​ឥ​ត​សំ​ណង​ស​ម្រា​ប់​អនុ​វ​ត្ត​គ​ម្រោង​សុ​ខភា​ព​​តែ​មួ​យ​ ​ដែល​នឹ​ង​អា​ច​ចាប់​ផ្តើ​ម​អនុ​វ​ត្ត​​នា​ពា​ក់ក​ណ្តា​ល​ឆ្នាំ​២​០២​៤​ ​ខា​ង​មុខ​ផ​ង​ដែរ​៕