
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសមិនមានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ទៀតទេ និងមិនមានអ្នកជាសះស្បើយពីជំងឺនេះផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល សម្រាប់ថ្ងៃទី ២០ ខែកក្កដា កម្ពុជាមិនមានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍នោះទេ និងមិនមានអ្នកជាសះស្បើយពីជំងឺនេះផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី ២១ ខែកក្កដា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៨ ៩៣៧ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៨៧៧ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕