​ភ្នំពេញៈ​ សន្លឹកឆ្នោត​មិនបានការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ ​២០២៣ មាន​ចំនួនជាង ៤៤​ ម៉ឺន​សន្លឹក ហើយការបោះឆ្នោត​ឆ្នាំ​ ២០១៨ មាន​ជិត ៦០ ​ម៉ឺន​សន្លឹក​។ នេះ​បើតាម​ការផ្សាយ​លើ​តេ​ឡេ​ក្រាម​ឯកសារ​មន្ត្រី​សាធារណៈ​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា​។

គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យ​ដឹង​ថា ដំណើរការ​ទូទៅ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ​និងយោងតាម​តួលេខ​បណ្តោះអាសន្ន មាន​ប្រជាពលរដ្ឋ​ចំនួន ៨ ២១៣ ២៦០ នាក់ ស្មើ៨៤,៥៨​ ភាគរយ ​បាន​ទៅ​បោះឆ្នោត​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៩ ៧១០ ៦៥៥ នាក់​។​ លទ្ធផល​ក្រៅផ្លូវការ​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ១២០ កៅ​អីនៅ​ក្នុង​រដ្ឋសភា​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈ្នះ ៥ កៅអី​៕