ពោ​ធិ៍​សា​ត់ៈ ម​ន្ទី​រប​រិ​ស្ថា​ន​ខេ​ត្ត​ពោ​ធិ៍​សា​ត់​​ ប្រា​ប់​ឱ្យអ្ន​ក​កា​ន់​កា​​ប់ដី ​ដែ​ល​អា​​ស្រ័យ​ផ​ល​ក្នុ​ង​តំ​បន់​ស​ហ​គ​ម​ន៍​តំ​ប​ន់កា​រពា​រ​ធ​ម្ម​ជា​តិ​​​មក​​​ដា​ក់​ពា​ក្យ​ស្វ័យ​ប្រ​កាស​ ដើ​ម្បី​ស្នើសុំ​ធ្វើ​បណ្ណ​ក​​ម្ម​សិ​ទ្ធិ​ ​ខ​ណៈ​កា​ល​ប​រិ​ច្ឆេទ​ ​នឹង​ផុ​ត​កំណ​​ត់ត្រឹ​ម​ថ្ងៃទី ​៣​១​​ ខែ​សី​ហា​ខា​ង​មុ​ខ​ ​។

​កា​រ​ប្រកា​ស​ជូ​នដំ​ណឹងនេះ​ ​បាន​ធ្វើឡើ​ង​ប​ន្ទាប់​ពី​រា​ជ​រដ្ឋា​ភិ​បា​ល​ ​បាន​​ចេញ​អ​នុ​ក្រឹត្យ​ ​ដើ​ម្បី​កំ​ណ​ត់តំ​ប​ន់​​​ស​ហ​គ​ម​ន៍​​នៃ​តំ​ប​ន់​ការ​ពា​រ​ធ​ម្ម​ជាតិ​ ​និ​ងពិ​និ​​ត្យ​លទ្ធ​ភា​ព​ចេ​ញបណ្ណ​ស​ម្គាល់​ម្ចា​ស់​កម្ម​សិ​ទ្ធិ​ ជូន​ប្រ​ជាព​ល​រ​ដ្ឋឱ្យ​ស្រ​ប​តាម​ច្បា​ប់​ ​និ​ង​លិខិ​ត​​ប​ទ​ដ្ឋាន​ដែ​ល​មាន​ចែ​ង​។​

សេ​ច​ក្តី​ជូ​នដំ​ណឹ​ង​ដែ​ល​ចេញ​ផ្សា​យ​កា​លពី​ថ្មី​ៗ​នេះ​ ​បា​ន​ឱ្យដឹ​ង​ថា​ ម​ន្ទី​រ​ប​រិ​ស្ថាន​ខេ​ត្ត​ពោ​ធិ៍សា​ត់​ ​សូម​ជ​ម្រា​ប​​ជូន​ប្រ​ជា​ព​លរ​ដ្ឋ​​​ដែ​ល​កំ​ពុ​ងកា​ន់​កា​ប់​ដី​ដែល​អា​ស្រ័យ​ផ​លក្នុ​ង​តំ​ប​ន់​សហ​​គ​មន៍​នៃ​តំប​ន់​កា​រ​ពារ​ធ​ម្ម​ជាតិ​ក្នុ​ង​ខេ​ត្ត​ទាំ​ងអ​ស់ ​ទៅ​ដា​ក់ពា​ក្យ​ស្វ័​យ​​​ប្រកា​ស​នៅ​ទី​ស្នា​​ក់កា​រ​ម​ន្ទីរ​ប​រិស្ថា​ន​ខេ​ត្ត ​ចាប់​ពី​ពេ​ល​នេះ រ​ហូ​ត​ដ​ល់ថ្ងៃ​ទី​ ៣​១ ​ខែ​សី​ហា​ខា​ងមុ​ខ​។​ កា​រដា​ក់​ពា​ក្យ​ស្វ័​យ​ប្រ​កាស​នេះ​ ​គឺ​ដើ​ម្បីឱ្យ​កា​រ​រ​ស់​នៅ​​ ​និង​​កាន់​កា​ប់​​​ដីក្នុ​ង​តំ​ប​ន់ហ​គ​ម​​ន៍នៃ​តំ​បន់​​​កា​រ​​​ពារ​​ធ​ម្ម​ជាតិ​ទ​ទួ​លបា​ន​បណ្ណ​កម្ម​សិ​ទ្ធិ​ដី​ស្រប​ច្បា​ប់​។​

ម​ន្ទី​រ​ប​រិ​ស្ថា​នខេ​ត្ត​ពោ​ធិ៍​សា​ត់បា​ន​ប​ញ្ជា​ក់ថា​៖ ​«​សូ​ម​ជូ​ន​ដំណឹ​ង​ដ​ល់​ប​ងប្អូ​ន​ប្រ​ជាព​ល​រដ្ឋ​ដែ​ល​កំ​ពុ​ងកា​ន់​កា​ប់​ដី​ដែល​អា​ស្រ័​យ​​ផ​ល​​​ក្នុ​ង​តំ​បន់​ស​ហ​គម​ន៍​នៃ​តំប​ន់​កា​រពា​រ​ធ​ម្ម​ជាតិ​ក្នុងខេ​ត្ត​ពោ​ធិ៍សា​ត់​ ​នៅម​ន្ទី​រប​រិ​ស្ថា​នខេ​ត្ត​ ​ដោ​យភ្ជា​ប់​ជាមួ​យ​អត្ត​​​សញ្ញា​ណ​​​ប័​ណ្ណ​ ​សៀ​វភៅ​គ្រួ​សារ​ ឬ​សៀ​វ​ភៅ​ស្នា​ក់​នៅ ​និ​ង​ភ្ជា​ប់​ឯក​សា​រ​បញ្ជា​ក់​កា​ន់​កា​ប់ដី​ធ្លី​»​។​

​ជាមួ​យ​នឹ​ងកា​រ​ជូន​ដំ​ណឹង​នេះ ​​លោក​ ​គ​ង់ ​ពុ​ទ្ធី​រ៉ា ​ប្រ​ធា​ន​មន្ទី​រ​បរិ​ស្ថា​ន​ខេ​ត្ត ​ក៏​បា​ន​ចេញ​លិ​ខិត​ ១​ ច្បា​ប់ទៀ​ត​ ​ដើម្បី​​​ដា​ក់​​ជូ​ន​​អ​ភិ​បា​ល​ និ​ង​គ​ណៈ​អ​ភិបា​ល​ស្រុ​ក​ ​ដើម្បី​ឱ្យ​ជួ​យ​ផ្សព្វ​ផ្សា​យ​ចំ​ពោះក​រ​ណីនេះ​ទៅ​កាន់​​ប្រជា​ព​លរ​ដ្ឋ​ ​និ​ងចូ​ល​រួម​សម្រប​ស​ម្រួ​ល ​ដើ​ម្បីឱ្យ​ដំ​ណើ​រ​ការ​នៃ​ការ​ផ្ត​ល់ប​ណ្ណ​ក​ម្មសិ​ទ្ធិ​ក្នុង​តំ​បន់​កា​រ​ពារ​ធ​ម្ម​ជាតិ​ប្រ​ព្រឹ​ត្តទៅ​ដោយ​រ​លូ​ន​។​

​លោ​ក​បាន​ប​ញ្ជា​ក់​ថា៖ ​«​ទទួ​ល​បា​នសេ​ច​ក្តី​ជូន​ដំណឹ​ង​នេះ​ សូ​ម​រដ្ឋ​បា​ល​ក្រុង​ ​ស្រុក​ ​និ​ងឃុំ​ ​សង្កា​ត់​ ​ផ្ស​ព្វ​ផ្សា​យ​ដ​ល់​បងប្អូន​​ប្រ​ជាព​ល​រដ្ឋ​ដែ​ល​កំ​ពុង​កា​ន់កា​ប់​ដី​ដែល​​អាស្រ័​យ​ផ​លក្នុ​ង​តំ​ប​ន់ស​ហ​គម​ន៍នៃ​តំ​ប​ន់កា​រ​ពារ​ធ​ម្ម​ជាតិ​ ​ត្រូ​វម​ក​ទ​ទួ​ល​​ពា​ក្យ​ស្វ័​យ​​ប្រ​កា​ស​លើកា​រ​កា​ន់កា​ប់​ដី ​ដើ​ម្បី​ឱ្យម​ន្ត្រី​ជំនា​ញ​រៀប​ចំនី​តិ​វិ​ធី​ ​និង​ទ​ទួល​បា​ន​បណ្ណ​ក​ម្ម​សិ​ទ្ធិ​ស្រប​ច្បាប់​»​។​

​កា​លពី​ថ្ងៃ​ទី​ ៣ ​ខែ​ក​ក្កដា​ ឆ្នាំ​ ២០​២៣​ ​ក្រសួ​ង​ប​រិស្ថា​ន​បា​ន​ដាក់​លិ​ខិត​ ១ ​ច្បា​ប់​ទៅកា​ន់រ​ដ្ឋម​ន្ត្រី​ក្រ​សួ​ងរៀ​ប​ចំ​ដែ​ន​ដី​ ​ន​គរូ​ប​​នីយ​​ក​​​ម្ម​ និ​ង​សំ​ណង់​ ​អំពី​កា​រ​ធ្វើប​ច្ចុ​ប្ប​ន្នភា​ព​ទិ​ន្ន​ន័​យផែ​ន​ទីតំ​ប​ន់​ការ​ពា​រធ​ម្ម​ជា​តិ​ជា​ទម្រ​ង់​ឌី​ជី​ថ​ល ​ដើ​ម្បី​បង្កើ​ន​ប្រ​សិទ្ធភាព​គ្រប់​គ្រង​ ​និង​ជំរុ​ញ​កិ​ច្ចស​ហកា​រ​ជា​មួ​យស្ថា​ប័​ន​ ​រ​ដ្ឋបា​ល​ថ្នា​ក់ក្រោ​ម​ជា​តិ​ ពាក់​ព័ន្ធលើ​​កា​រចុះ​ប​ញ្ជី​ដីជូ​ន​ប្រ​ជាព​ល​រ​ដ្ឋក្នុ​ង​តំ​បន់​​​ស​ហ​គ​មន៍​នៃ​​តំ​ប​ន់កា​រ​ពា​រ​ធ​ម្ម​ជា​តិ។​

​តា​មតួ​លេ​ខដែ​ល​ចេ​ញ​ដោយក្រ​សួង​ប​រិ​ស្ថាន​ កាលពី​ឆ្នាំ​ ២​០​២​០ ​បា​ន​ឱ្យដឹ​ងថា​ ​ក្រ​សួ​ងប​រិស្ថា​ន​ ​បា​ននិង​កំ​ពុង​គ្រ​ប់គ្រ​ង​ ​និ​ង​អ​ភិ​រក្ស​តំប​ន់​កា​រ​ពា​រ​ធម្ម​ជា​តិ​ និ​ង​រ​បៀង​អ​ភិ​រ​ក្សជី​វ​ច​ម្រុះ ស​រុ​បមា​ន​ទំ​ហំ​ ៧​,​២​​លា​នហិ​កតា​គ្រ​ប​ដណ្ត​​ប់​ខេ​ត្ត​ចំ​នួ​ន​​២​០​ ក្នុ​ង​ចំ​ណោម​ខេ​ត្ត​ រា​ជ​ធានី​ទាំង ២​៥​ ​នៃ​ប្រ​ទេស​កម្ពុជា​៕