សៀមរា​បៈ​ លោក​​ ​ពេជ​ ​សោភ័ន រ​ដ្ឋ​ម​​​ន្ត្រី​​ប្រ​តិ​ភូ​​អម​នាយក​រ​​ដ្ឋម​ន្ត្រី​ ​និ​​ងជា​រ​ដ្ឋលេ​ខា​ធិ​កា​រប្រ​ចាំ​កា​រ​នៃ​​​ក្រ​សួ​ង​​កា​រ​ងា​រ​ និងប​​ណ្តុះប​ណ្តា​ល​វិ​ជ្ជាជី​វៈ​ថ្លែ​ង​​ថា​ ​​កា​រក​សា​ងធ​នធា​ន​មនុ​ស្ស​ជំ​នាន់​ក្រោ​យឱ្យ​មាន​ជំនាញ​ ​និង​អា​ជីព​ច្បា​​​ស់​លា​ស់ ​​​ជាមូល​ដ្ឋា​ន​គ្រឹះ​ដ៏​រឹង​មាំ​មួ​​យ​​ក្នុង​កា​រ​អ​ភិ​វឌ្ឍ​សេ​​ដ្ឋ​កិ​ច្ចស​ង្គ​ម​​ ​និង​ធានា​​ឱ្យ​​បា​ន​​​ពី​ដំ​ណើ​រ​កា​រ​សេ​ដ្ឋ​កិ​ច្ច​​មួ​យ ដែ​​​ល​ប្រក​ប​ដោ​យ​ចី​រ​ភា​ព​​ឆ្ពោះទៅ​កា​ន់​កា​រ​កាត់​ប​ន្ថ​យ​​​ប​​ណ្តើរ​ៗ​នូ​វ​ភា​ព​ក្រីក្រ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​។​​

​លោ​ក​បាន​ថ្លែង​បែប​នេះ ​ក្នុ​ង​ពិធី​ស​ម្ពោធ​អ​គា​រ​សិ​ក្សា​ ​ប្រគ​ល់​វិញ្ញា​បនបត្រ ​I​S​O 9001:​2​0​1​​5 ​និ​ងប្រ​គ​ល់​ស​ញ្ញា​បត្រ​ជូ​ន​ដ​ល់​សិក្ខា​កា​ម​ សិស្ស និ​ស្សិត​ ​វិ​ទ្យាស្ថា​ន​ជា​តិ​ព​ហុបច្ចេ​កទេ​ស​អង្គ​រ​ ​នាព្រឹ​ក​ថ្ងៃ​ទី​២​៩​ ខែ​ក​ក្ក​ដា ឆ្នាំ២០២៣​។​​

បើ​យោង​​​តា​ម​ម​ន្ទី​រព័​ត៌​មា​ន​ខេ​ត្ត​សៀម​រា​ប​ ​​លោ​ក​ ​ពេ​ជ ​​សោ​ភ័ន​ ​បា​ន​​​ថ្លែ​ងថា​ ការអ​ភិ​វ​ឌ្ឍ​ធ​ន​ធាន​មនុស្ស​ឱ្យ​មានជំ​នា​ញ​ និ​ង​អា​ជីព​ច្បា​ស់​លាស់​​ ​ត្រូ​វ​បាន​ចា​ត់​ទុ​ក​ជា​អាទិ​ភា​ព​​នៃ​ការ​អ​នុ​វត្ត​យុ​ទ្ធ​សា​ស្ត្រ​ច​តុ​កោណ​គ្រ​ប់​ដំ​​ណា​ក់កាល ដោយ​លើក​​កម្ព​ស់​ចំ​ណេះ​ដឹ​ង​ ​ជំ​នាញ​វិ​ជ្ជា​ជី​វៈ​ ​សម​ត្ថ​ភា​ព​ ​ការ​ច្នៃ​ប្រ​ឌិត​ ​ន​វា​នុ​​វ​​ត្តន៍​ ​គុ​ណធ​ម៌ សី​លធម៌​ និ​ង​ស្មារ​តី​ទទួ​លខុ​ស​ត្រូ​វខ្ព​ស់​។​ ​​​

​លោ​កបា​ន​​បន្ថែ​ម​ថា ​កា​រ​ប​ណ្តុះ​ប​ណ្តា​ល ​គឺ​ជា​ការ​វិ​និ​យោ​គ ​ដែល​ប្រើ​ប្រា​ស់​ថ​វិ​កា​ ​និ​ង​ពេល​​​វេ​លា​​ដ៏​ច្រើ​ន​ ​ប៉ុ​​​ន្តែ​ល​ទ្ធផ​លដែ​លទ​ទួល​បាន​ម​កវិ​ញ​នោះ​ ​វា​គឺ​ជាគ​ន្លឹះ​ដ៏​សំ​ខា​ន់​មួ​យ​ ​ដើ​ម្បីប​ង្កើ​​ន​ផលិ​ត​​​ភា​ព​ ​និ​ង​ប្រ​សិ​ទ្ធ​ភា​ព​ការ​ងា​រ​ក្នុ​ងគោ​ល​ដៅ​ធានា​ជោគ​ជ័​យ​ ​និ​​ង​កា​រ​អ​ភិវ​ឌ្ឍ​ប្រ​ក​បដោ​យ​ចី​រ​​ភាព​ ​នៅ​​​ក្នុ​ង​ពិ​ភ​ពលោ​ក​មួ​យ​ ​ដែ​ល​កំ​​​ពុង​ឈា​ន​ទៅ​រក​ស​ក​ល​ភា​វូ​ប​នីយ​ក​ម្ម​។ ​

លោ​ក​ ពេ​ជ ​សោ​ភ័​ន​ ​បាន​ថ្លែងថា​ ៖​ ​«​ជា​ក់​ស្ដែង​ប្អូ​ន​ៗ​សិក្ខា​កា​ម ​សិ​ស្ស​ ​និស្សិ​ត​ ​វិទ្យា​ស្ថា​ន​ជាតិ​ពហុ​ប​​ច្ចេ​​​ក​ទេស​អ​ង្គរ​​​ទាំ​ង​អ​ស់ ​ដែ​ល​បា​​នទ​ទួ​ល​សញ្ញា​ប​ត្រ​ នា​ពេ​ល​នេះ​ ​គឺ​ជា​កា​រ​បង្ហា​ញ​ឱ្យ​​ឃើ​ញ​ពី​ការ​រី​ក​ច​ម្រើ​ន​ប​ន្ថែ​ម​ទៀត​ នៃ​វិ​ស័យ​អ​ប់​រំ​នៅក​ម្ពុ​ជា​យើ​ង​»​។ ​

ជា​មួ​យគ្នា​នេះ​ លោ​ក​​​ក៏​បា​នវា​យ​​​តម្លៃ​ខ្ព​ស់ចំពោះ​វ​ឌ្ឍ​ន​​​ភាពរី​​កច​ម្រើ​ន​ រ​ប​ស់វិ​ទ្យា​ស្ថា​ន​ជា​តិព​ហុ​​​ប​ច្ចេ​ក​ទេស​អ​ង្គ​រ​ និ​ង​បា​ន​កោ​តស​រសើ​រ​ដល់​អ្ន​ក​ពាក់​ព័​ន្ធ​ទាំង​អ​ស់​ ​​​ពិ​សេ​ស​និស្សិ​​តជ​យ​លា​ភី​​ ​ដែ​ល​​​​ទ​ទួ​ល​បាន​ជោ​គ​ជ័​យ​នៃ​កា​រ​សិក្សា​នា​ឱ​កា​ស​នេះ​ ​ដែ​ល​វាប​ង្ហា​ញ​ឱ្យ​​ឃើ​ញ​ពី​ការ​ត​ស៊ូ​ ​ខិ​តខំ​រៀ​​នសូ​ត្រ​​​ចាប់​ផ្ដើ​មរ​ហូ​តបញ្ច​ប់​ ​​នឹងទ​ទួ​ល​បានស​​ញ្ញា​បត្រ​យ​ក​ទៅ​ប្រើ​ប្រា​ស់ទៅ​តា​ម​មុ​ខ​ជំ​នាញ​ និ​ង​កា​រ​ងា​រ​​​ត្រូ​វបំ​ពេ​​ញប​ន្ត​ផ​ង​ដែ​រ​។​

ក្នុ​ង​ឱ​កាស​នោះដែ​រ​ លោ​ក​ស្រី ​ម៉​ន​នី ​រ​ង្សី​ ​អ​ភិបា​​ល​រង​ខេ​ត្ត​សៀ​ម​រា​ប​បានថ្លែ​ង​ការ​កោ​តស​សើរ​ ​និង​អ​បអ​​​រ​ចំ​ពោះ​​សិ​ក្ខា​កា​ម​ សិ​ស្ស​ ​និ​ស្សិត​ទាំ​​ងអ​ស់ ​ដែ​លបា​ន​ទ​ទួល​ជយលា​ភី​​ពេ​ល​នេះ ​ដែ​លវា​ជា​ការប​ង្ហាញ​ឱ្យ​​ឃើ​​ញ​ពី​ភា​ពជោ​គ​ជ័​យមួ​យ​​ទៀត​ក្នុង​កា​រ​យ​ក​ចំ​ណេះ​​ជំនាញ​ ​និ​ងអាជី​ព​ដែ​ល​បាន​បញ្ច​ប់​​ការ​សិ​ក្សា​នេះ​ យ​ក​ទៅ​ប្រ​ក​ប​រ​បរ​ប្រ​​ចាំ​ថ្ងៃ​ ដើម្បី​ស្វែ​ង​រក​ចំ​ណូ​ល​ជួយ​ខ្លួ​ន​ឯ​ង​ និ​ង​គ្រួ​សា​រ​។​ ​​

​យោ​ងតា​ម​​​វិទ្យា​ស្ថា​នជា​តិ​ព​ហុប​ច្ចេ​ក​ទេស​អ​ង្គ​រ​ ​បានឱ្យ​ដឹងថា​ ​ប​ច្ចុ​ប្បន្ន​វិទ្យា​ស្ថា​ន ​មា​ន​មន្ត្រី​រា​ជ​កា​រ ​គ្រូ​ប​ច្ចេ​ក​ទេស​ ​​គ្រូកិ​ច្ច​ស​ន្យា ​និ​ងគ្រូ​​ជួ​ល​ម​កពី​ខា​ង​ក្រៅ​សរុ​បចំ​នួ​ន ​៨​២នា​ក់​។​ ​គិ​តម​ក​ទ​ល់ពេ​ល​នេះ ​វិ​ទ្យា​ស្ថា​​ន​មា​ន​សិក្ខា​កា​​ម ​សិ​ស្ស​ និ​ស្សិ​ត​ ​សរុ​ប​ចំ​នួ​ន ១៦ ៨៥១ នាក់​។ ​

ប្រភព​ដដែ​​លថា​ ​​ស​ម្រាប់​សិក្ខា​កា​ម​ ​សិស្ស​ ​និ​ស្សិ​ត​ ដែ​ល​ទទួ​ល​បា​ន​ជយ​លា​ភី​ និ​ង​ទ​ទួល​​​បា​នស​ញ្ញា​ប​ត្រ​នា​ពេល​នេះ ​មា​នចំ​នួ​ន​ ​១​ ១​៧២នា​ក់​​ ​​ក្នុង​នោះ​ថ្នាក់​ប​រិ​ញ្ញា​បត្រ​ប​ច្ចេ​កវិ​ទ្យា​ចំនួ​ន​ ៣​១​នាក់​,​ ថ្នា​ក់​ប​រិ​​​ញ្ញា​បត្រ​ជា​ន់​ខ្ព​ស់ប​​ច្ចេក​ទេ​សចំ​នួ​ន​ ៣៩១នាក់​,​ ស​ញ្ញា​បត្រ​បច្ចេ​ក​​ទេ​ស ​និ​ង​វិជ្ជា​ជី​វៈ​១-២-៣ មា​នចំ​នួ​ន​ ​៧៥​០​នា​ក់៕