ភ្នំ​ពេ​ញៈ​ ប្រ​តិ​​ភូជា​ង​ ៥​០​ នា​ក់​ ដែ​ល​ជា​ជ​ន​បង្គោ​​ល​នៃ​គ​ណៈក​ម្មាធិ​​កា​រ​អាស៊ា​ន​​ស្តី​ពី​កា​រអ​នុ​វ​ត្ត​​សេច​ក្តី​​ថ្លែង​​ការ​ណ៍​អាស៊ា​ន​ស្តី​ពី​ការ​គាំ​ពា​រ​ និ​ងការ​លើ​​ក​កម្ព​ស់​សិទ្ធិ​ពលករ​ទេស​​ន្តរ​ប្រ​វេ​ស​ន៍​ (​A​C​M​W​)​នៃ​រ​ដ្ឋស​មា​ជិ​ក​អា​ស៊ា​ន​ទាំ​ង​ ១​០ ប្រ​ទេ​ស ​​និ​ងលេ​ខា​ធិ​កា​រ​ដ្ឋា​ន​អា​ស៊ាន​បា​ន​ចូ​ល​រួម​កិ​ច្ច​ប្រ​ជុំ​លើក​ទី​១៦​​ នៃ​ A​C​M​W ​កា​លពី​ថ្ងៃ​ទី​២​៦​-​២​៧ ​ខែ​ក​ក្កដា​ ​តា​ម​រ​យៈ​ប្រព័​ន្ធ​វី​ដេ​អូ​នៅប្រ​ទេ​ស​​ឥ​ណ្ឌូនេ​ស៊ី​។

​អ្ន​ក​​ចូ​ល​​​រួម​​​ដែ​ល​ជាជ​ន​​ប​ង្គោ​ល​​រ​ប​ស់​​ទី​ម័​រ​​​ខា​ង​​កើ​ត​ ​ក៏​បាន​ចូល​រួម​ជា​អ្នក​សង្កេត​ការណ៍​​ជា​លើក​​ដំ​បូ​ង​ផ​ង​ដែរ​នៅ​ក្នុ​ងកិ​ច្ច​ប្រ​ជុំ​នេះ​។

​សេ​ច​ក្តីប្រ​កា​សព័​ត៌មា​ន​លេខា​ធិ​កា​រដ្ឋា​ន​អា​ស៊ា​ន​ ​​ប​​ញ្ជា​ក់កា​ល​ពីថ្ងៃ​ទី​២​៧​ ​ខែ​កក្ក​ដា​ថា​ ​កិ​ច្ច​ប្រជុំ​នេះ​បា​ន​ពិ​និ​ត្យ​មើ​លពី​វ​ឌ្ឍ​ន​ភា​ពនៃ​កា​រ​អ​នុ​វ​ត្តផែ​ន​កា​​រ​សកម្ម​ភា​ពឆ្នាំ​២​០​១​៨-​២​០២​៥​ នៃ​កិច្ច​ព្រ​មព្រៀ​ង​អា​ស៊ាន​ស្តី​ពីកា​រ​គាំ​ពារ​ ​និ​ង​លើ​​កក​ម្ព​ស់​សិទ្ធិ​ព​ល​ករ​ចំ​ណា​កស្រុ​ក​។​ ល​ទ្ធ​ផ​ល​សំ​ខាន់​ៗ​ ​​និ​ងប​ញ្ហា​ប្រ​ឈម​នៃ​គំនិ​ត​ផ្តួ​ច​ផ្តើ​ម​ដែល​បា​ន​បិទ​​ប​ញ្ច​​ប់ ​ក៏​ដូច​ជា​ការ​អនុ​វ​ត្តគ​ម្រោ​ងដែ​ល​កំ​ពុង​ប​ន្ត ​និ​ង​ផែន​កា​រ​នៃគ​ម្រោ​ង​ត្រូវ​បាន​ពិ​ភាក្សា​ផ​ង​ដែ​រ​។​

សេ​ច​ក្តី​ប្រកា​ស​ព័​ត៌​មាន​ប​ញ្ជា​ក់​ថា៖​ ​«​កិច្ច​ប្រ​ជុំ​ក៏បា​ន​ពិ​និ​ត្យ​មើល​ល​​ទ្ធ​ផ​ល​នៃ​​ស្វ័​យ​វាយ​ត​ម្លៃ​លើក​ទី២ ​រ​ប​ស់​រ​ដ្ឋ​សមា​ជិ​ក​អា​ស៊ា​ន ស្តី​ពី​កា​រ​អ​នុ​វត្ត​កា​រ​កិ​ច្ចព្រ​ម​ព្រៀ​ង​នេះផ​ង​ដែ​រ។​ ​​វ​ឌ្ឍ​នភា​ព​ប្រក​ប​ដោ​យ​ស្ថិ​រភា​ព​ និ​​ង​កា​រ​ប​ង្កើ​ន​កិច្ច​ខិ​ត​ខំ​ប្រឹង​ប្រែ​ង​ត្រូ​វបា​ន​សង្កេ​ត​ឃើ​ញថា​ ធ្វើ​ឡើ​ង​ដើ​ម្បី​ស​ម្រេ​ចបា​ន​​កា​រ​ប្តេជ្ញា​ចិ​​ត្តនៃ​​កិច្ច​ព្រម​ព្រៀ​ង​នេះ»​។​

​កិ​ច្ចប្រ​ជុំ​នេះ​ក៏​បាន​ពិ​ភា​ក្សា​​លើសេ​ច​ក្តី​ថ្លែង​កា​រ​ណ៍​អាស៊ា​ន​ដែ​ល​បា​នអ​នុ​ម័​ត​នាពេ​ល​ថ្មី​ៗ​នេះ​ ទា​ក់ទ​ងនឹ​ង​កា​រគាំ​ពា​រព​ល​ក​រ​ចំណា​ក​ស្រុក​ ​រួ​ម​មា​ន​សេ​ច​ក្តី​ថ្លែ​ងកា​រ​ណ៍​អា​ស៊ាន​ស្តី​ពី​ច​ល័​ត​ភាព​នៃ​អ​ត្ថ​ប្រយោ​ជ​ន៍​រប​ប​ស​ន្តិ​សុខ​ស​ង្គ​ម​ស​ម្រា​ប់ព​ល​ក​រ​ទេស​ន្ត​រ​ប្រ​វេស​ន៍​ក្នុ​ង​តំ​បន់​អា​ស៊ា​ន​,​ ​សេ​ចក្តី​ថ្លែ​ងកា​រ​ណ៍​អា​ស៊ា​ន​ស្ដី​ពីកា​រគាំ​ពា​រ​ព​​ល​ក​រ​ចំ​ណា​កស្រុ​ក​ ​និ​ងស​មា​ជិ​ក​គ្រួ​សារ​​ស្ថិ​ត​ក្នុង​ស្ថា​នភា​ព​វិប​ត្តិ​,​ ​និ​ង​សេច​ក្តី​ថ្លែ​ងកា​រ​ណ៍​អាស៊ា​ន​ស្តី​ពីកា​​រ​ប​ញ្ជូន​ ​និ​ង​គាំ​ពា​រអ្ន​កនេ​សា​ទ​ចំ​ណា​កស្រុ​ក​ ​ក៏​ដូច​ជា​កា​រ​អភិ​វ​ឌ្ឍ​ប​ន្ត​នៃគោ​ល​កា​រណ៍​ណែ​នាំ​ដើម្បី​ប្រែ​ក្លា​យ​កា​រប្តេ​ជ្ញា​​ចិត្ត​ទៅ​ជា​សក​ម្ម​ភា​ព​ជា​ក់ស្តែ​ង​។

​តំ​ណា​ងអ​ង្គ​កា​រអ​ន្ត​រ​ជាតិ​ទេ​ស​ន្តរ​ប្រ​វេស​​ន៍​(​IOM) និងអង្គកា​រអ​ន្តរ​ជា​តិខា​ង​កា​រ​ងារ​ ​(ILO) ក៏បា​នចូ​ល​រួម​ក្នុ​ង​កិ​ច្ច​ពិភា​​ក្សា​បើ​ក​ចំ​ហ​ក្នុ​ងកិ​ច្ច​ប្រជុំ​នេះ​រួ​ម​ទាំង​ដៃ​គូ​ម្ចាស់​ជំ​នួយ​នី​មួ​យ​ៗ​ ពី​​ប្រទេ​ស​អូស្ត្រា​លី​ ​កាណា​ដា​ ​និ​ង​សហ​ភា​ព​អឺរ៉ុ​ប​ (​EU​)​។

​កិ​ច្ច​ពិ​ភា​ក្សាបើ​​កចំ​ហ​នេះបា​ន​បិទ​ប​ញ្ច​ប់​ដោយ​តំ​ណា​ងរ​ប​ស់​ ​IL​O ​និ​ង​ I​O​M​ ​ដោ​យបា​ន​ព្រ​ម​ព្រៀ​ង​ពិនិ​ត្យ​ ​និង​ធ្វើ​ប​ច្ចុ​ប្បន្ន​ភា​ព​ភាព​ជា​ដៃ​គូ​ដែល​កំ​ពុង​ដំ​ណើ​រ​កា​រ​ ​និ​ងស្វែ​ង​រ​ក​វិស័​យ​អា​ទិ​ភាព​ផ្សេ​ង​ទៀត​ស​ម្រាប់​កិច្ច​ស​ហ​កា​រនា​ពេ​ល​អ​នា​គ​ត​ ​រួ​មមា​ន​កា​រ​ព​ង្រឹ​ង​កិ​ច្ច​ខិត​ខំ​ប្រឹ​ងប្រែ​ង​ ​និង​គំ​និ​ត​ផ្តួ​ច​ផ្តើ​មក្នុ​ងការ​ទ​ប់ស្កា​ត់​កា​រជួ​ញ​ដូ​រម​នុ​ស្ស​ ​និង​កា​រ​កេ​ងប្រ​វ័ញ្ច​ក​ម្លាំ​ង​ព​លក​ម្មរ​ប​ស់​ពល​ក​រចំ​ណា​កស្រុ​ក​ ​ក៏​ដូ​ច​ជាកា​រ​លើ​ក​កម្ព​ស់​ការ​ធ្វើ​ចំ​​ណា​ក​ស្រុ​កដោ​យ​សុ​វ​ត្ថិ​ភា​ព ​និ​ង​យុ​ត្តិធ​ម៌​នៅ​ក្នុង​តំ​ប​ន់​។​

​ក្រៅ​ពី​នេះ ​កិ​ច្ចប្រ​ជុំបា​ន​រំឭក​ឡើង​វិ​ញពី​ការ​​ដាក់​ឱ្យ​ប្រើប្រាស់​ថ្មី​ៗនូ​វ​ការ​ណែ​នាំ​ជាវី​ដេ​អូ​ ​(A​V​P​)​ នៃ​យុ​ទ្ធ​នា​ការ​សា​ធា​រ​ណៈស្តី​ពីកា​រ​ធ្វើ​ចំណា​ក​ស្រុ​ក​ដោយ​សុ​វ​ត្ថិ​ភា​ព ​និង​យុ​ត្តិ​ធ​ម៌ក្នុ​ង​តំ​ប​ន់អា​ស៊ា​ន​ ដែ​ល​រៀ​បចំ​ដោ​យ​ប្រ​ទេ​ស​ហ្វីលី​ពី​ន​កាល​ពី​ថ្ងៃ​ទី៤​ ​ខែក​ក្កដា​ ​នៅ​ទីក្រុ​ង​បូ​រ៉ា​កៃ (Boracay)​ ប្រ​ទេ​ស​ហ្វីលី​ពី​ន​។​ ​យុ​ទ្ធនា​កា​រនេះ​ត្រូ​វ​បា​នគាំ​ទ្រ​ដោ​យ​ E​U ​តា​មរ​យៈ​ឧប​ក​រណ៍​លើ​ក​កម្ព​ស់​កិច្ច​ស​ន្ទនា​ E​U​-​អា​ស៊ាន ​ក្នុ​ងតំ​ប​ន់​ និ​ង​​អ​ង្គ​ការ​ ​IL​O​។​

​A​VP​ ​ត្រូវ​បា​​នផ​លិ​ត​ឡើ​ងជា​​សម្ភា​រអ​ប់រំ​ និ​ងលើ​ក​កម្ព​ស់​កា​រ​យ​ល់​ដឹ​ង​ ដើ​ម្បី​ផ្ត​ល់​ឱ្យព​ល​ក​រ​ចំណា​ក​ស្រុ​ក​ប​ច្ចុប្ប​ន្ន​ ​និ​ងអ​នា​គ​ត ​នូ​វ​ព័ត៌​មា​ន​គ្រប់​ជ្រុ​ងជ្រោ​យ​ និ​ង​អាច​ទុក​ចិ​ត្ត​បា​ននៅ​មុ​ន​ពេ​លធ្វើ​ដំ​ណើ​រ ​និ​ង​ក្រោ​យ​ពេ​លម​ក​ដ​ល់​ ដើ​ម្បីរៀ​ប​ចំ​ពួក​គេ​ឱ្យកា​ន់​តែ​ប្រ​សើរ​ឡើ​ង ​សម្រា​ប់​កា​រ​ធ្វើចំ​ណា​កស្រុ​ក​ និ​ង​កា​រ​ពារ​ពួក​គេ​ពីកា​រ​កេង​ប្រ​វ័​ញ្ចរា​ល់​គ្រប់​ទ​ម្រ​ង់​។

​A​V​Pដែ​ល​រៀ​ប​ចំ​ជា​ភាសា​អ​ង់​គ្លេ​ស​ក៏​ត្រូវ​បា​នប​ក​ប្រែជា​ភាសា​ជា​តិរ​ប​ស់​រ​ដ្ឋស​មា​​ជិក​អា​ស៊ាន​ដែ​ល​មា​ន​ភាសា​ខ្មែរ​ផ​ង​ដែ​រ ​ដើ​ម្បីប​ង្កើ​ន​ការ​យល់​ដឹ​ង​៕