ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៦ ៣៩៨ ៣១១ សំឡេង និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រចំនួន ៧១៦ ៤៩០ សំឡេងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ១ ខែសីហានេះ។
តារាងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដែលចេញដោយ (គ.ជ.ប) បានបង្ហាញថា តាមការគណនាក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន ១២០។ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានអាសនៈចំនួន ៥ ដែលក្នុងនោះរួមមានភ្នំពេញទទួលបាន ១ អាសនៈ ខេត្តកណ្តាល ១ អាសនៈ កំពង់ធំ ១ អាសនៈ ព្រៃវែង ១ អាសនៈ និងខេត្តកំពង់ចាម ១ អាសនៈផងដែរ៕