ភ្នំពេញៈ ម​ន្ត្រី​​រដ្ឋា​ភិបាល​​ក​ម្ពុ​ជាបា​នជួ​ប​ប្រជុំ​ពិ​ភា​ក្សា​ លើ​សេ​ចក្តី​ព្រា​ង​រ​បាយ​កា​រ​ណ៍ពា​ក់​ព័​ន្ធនឹ​ង​​ស្ថានភាព​សិទ្ធិ​ម​នុ​ស្សនៅ​ក​ម្ពុ​ជា ដើម្បី​ឆ្លើយ​តប​ទៅនឹង​របាយការណ៍ស្តីពី​សិទ្ធិមនុស្ស​របស់​​អ​ង្គ​កា​រ​ស​​ហប្រ​ជា​​ជា​តិ ​​ខ​ណៈក​ម្ពុ​ជា​ចា​ត់​​ទុក​រ​បា​យ​កា​រ​ណ៍​នេះថា​ មាន​ភា​ព​លម្អៀង​​និង​មិ​ន​ឆ្លុះ​បញ្ចាំ​ងពី​ស្ថា​ន​ភាព​សិ​ទ្ធិម​នុ​ស្ស​ពិ​ត​រប​ស់​ក​ម្ពុជា​​ពីព្រោះប្រ​ភ​ព​ព័ត៌​មា​ន​ច្រើ​ន​យោ​ង​ពី​ក្រុម​អ​ង្គ​កា​រស​ង្គ​ម​ស៊ីវិ​ល​ដែ​ល​មា​ននិ​ន្នា​កា​រ​ប្រឆាំ​ង​។​

កា​រ​ជួ​​បប្រ​ជុំ​នេះ​ធ្វើឡើ​ង​នៅ​ក្រសួ​ង​កា​រប​រ​ទេ​ស​ និ​ងសហប្រ​តិ​បត្តិ​កា​រ​អ​ន្តរ​ជា​តិ​​នៅ​ថ្ងៃទី​​ ១​ ខែ​សី​ហា ​​ឆ្នាំ​ ២០​២​៣ ​​ដែ​ល​មា​ន​ការ​ចូ​ល​រួម​ពី​ក្រ​សួ​ងស្ថា​ប័​ន​​​ពាក់​ព័​ន្ធ​នា​នាដើ​ម្បី​​ពិ​ភា​ក្សា​និ​ងផ្ត​ល់​យោប​ល់​លើសេ​ច​ក្តីព្រា​ង​របា​យ​ការ​ណ៍​ដើម្បីឆ្លើយ​តប​ទៅអ​គ្គ​លេខា​ធិ​ការ​អ​ង្គ​ការស​ហ​ប្រជា​ជា​តិពា​ក់​ព័ន្ធ​សិ​ទ្ធិ​មនុ​ស្ស​​នៅក​ម្ពុជា​​ស្តី​ពី ​“​តួ​នាទី​​និ​ងស​មិ​ទ្ធ​ផល​រ​ប​ស់​កា​រិយា​ល័​យ​​ឧត្ត​ម​ស្ន​ងកា​រ​អង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ទទួ​ល​ប​ន្ទុក​សិ​​ទ្ធិម​នុ​ស្ស​ក្នុ​ង​កា​រ​ជួ​យរដ្ឋាភិបាល និងប្រជា​ជ​នក​ម្ពុជា​​ក្នុង​ការ​លើ​ក​កម្ព​ស់​ និ​ង​កា​រពា​រ​សិ​ទ្ធិ​មនុ​ស្ស​”​។​

បើ​​តាម​លោ​ក​ ជិ​ន​​ម៉ាលី​ន​​រដ្ឋ​លេ​ខាធិ​កា​រក្រ​សួ​ង​យុត្តិ​​ធ​ម៌ដែ​ល​បា​ន​ចូល​រួ​​ម​ក្នុងកិច្ចប្រជុំ​នោះ​​បា​នឱ្យ​ដឹ​ង​ថា ​កិ​ច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើ​ម្បី​ពិភា​ក្សានិ​ងវា​យ​តម្លៃ​​ព្រ​ម​ទាំងផ្ត​ល់​អ​នុ​សា​សន៍​ក្នុ​ង​គោល​​ដៅឆ្លើ​យ​​ត​​​បត្រ​ឡ​ប់​ទៅ​រ​បា​យកា​រ​ណ៍​ស្តី​ពីសិ​ទ្ធិ​ម​នុស្ស​រ​ប​ស់​អ​ង្គ​កា​រស​ហ​​​ប្រជា​ជា​តិ​វិ​ញដើ​ម្បី​រ​ក្សាតុ​ល្យ​ភា​ពព័​ត៌​មា​ននៅ​ក្នុ​ង​រ​បា​យ​ការ​ណ៍​​ជា​​ពិសេ​ស​កា​រកា​រ​ពា​រ​មុខ​មា​ត់ ​និ​ង​កិ​ត្តិ​យ​សរ​ដ្ឋា​ភិបា​ល​ក​ម្ពុ​ជា​ផ្ទា​ល់​។

​លោ​ក​ជិ​ន​ ម៉ា​លី​ន​​ស​ង្កត់​ធ្ង​ន់​ថា ​រ​បា​​យ​កា​រណ៍​សិ​​ទ្ធិ​ម​នុ​ស្សរ​ប​ស់​​U​N​​បាន​រំ​លេ​ច​លើ​កិ​ច្ច​ខិ​តខំ​ប្រឹ​ង​ប្រែង​រ​ប​ស់​រ​ដ្ឋា​ភិបា​ល​មួ​យ​ចំ​នួន​ដែ​រ​​ប៉ុ​ន្តែមា​ន​ទិ​ដ្ឋភា​ព​អ​វិជ្ជ​មា​ន​ច្រើន​ ដោ​យ​ហេ​តុ ​ព្រោះ​​របា​យ​កា​រ​ណ៍នោះ​យោ​ង​ប្រ​ភព​ព័​ត៌មា​ន​ពីក្រុ​ម​អ​ង្គកា​រ​សង្គ​ម​ស៊ីវិ​ល​ដែល​មា​ន​និ​ន្នាកា​រ​ប្រ​ឆាំង​រ​ដ្ឋា​ភិបា​ល​​ដែ​ល​នាំឱ្យ​ប្រាស​ចា​ក​ត​ថ​ភាព​ពិ​ត​នៃ​ស្ថា​នភា​ព​សិ​ទ្ធិ​ម​នុ​ស្សរ​ប​ស់​កម្ពុ​ជា​។​

​លោ​កជិ​ន​ ម៉ា​លី​ន​​បញ្ជា​ក់​ប​ន្ត​ថា​៖​«កា​រ​ឆ្លើ​យត​ប​រ​ប​​ស់​យើ​ងគឺ​ប​ង្ហាញ​ពីកិច្ច​ខិ​តខំ​ប្រឹ​ង​ប្រែ​ងរ​ប​ស់រ​ដ្ឋា​ភិ​បាល​​រឿ​ងវ​ឌ្ឍ​ន​ភាព​នៃ​ស្ថា​នភា​ព​សិទ្ធិ​ម​នុស្ស​​ហើ​យប​ញ្ហា​ប្រឈ​ម​ដែល​យើ​ង​ត្រូវ​រួ​ម​គ្នាដោះ​ស្រា​យ​។​​ យើ​ង​ក៏​បក​ស្រា​យ​ចំ​ពោះ​​រឿង​មួ​យចំ​នួ​ន​ ដែ​ល​ខុស​ពី​កា​រ​ពិត​​ដែ​លភា​គ​ច្រើ​នគេ​ស​ន្និ​ដ្ឋា​នថា​​វិ​ធា​ន​ការ​​ច្បាប់​ទៅ​លើ​ស​ក​ម្ម​ជន​ន​យោបា​យ​​ជាកា​រ​រំលោ​ភ​សិ​ទ្ធិ​ម​នុ​ស្ស ​តែនេះគឺ​ជាការ​​​អនុ​វ​ត្ត​​ច្បាប់​សុ​ទ្ធ​សា​ធ»​។​

​ពា​ក់ព័​ន្ធ​ប​ញ្ហានេះ​​លោ​កអំ​ សំ​អា​ត ​នា​យ​ករ​ង​ទ​ទួល​ប​ន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​សិទ្ធិ​មនុ​ស្ស​លីកា​ដូ​​​​ថ្លែ​ងថា​​មិ​ន​មែ​ន​ជារឿ​ង​ចម្លែ​ក​ឡើ​យដែ​លរ​ដ្ឋា​ភិ​បា​លក​ម្ពុជា ​មិ​ន​ទទួ​ល​យ​ករ​បា​យកា​រ​ណ៍​សិទ្ធិ​ម​នុ​ស្ស​U​N​​និ​ង​រប​ស់​អ​ង្គ​ការ​ដ​ទៃ​ទៀ​តដែល​បង្ហា​ញ​ទិ​ដ្ឋភា​ព​អវិ​ជ្ជ​មាន​ពី​រដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​ខ្លួន​ឯ​ង​ ដើ​ម្បីការ​ពា​រ​ខ្លួ​ន​។

​លោ​ក​អំ ​សំអា​ត​​សង្ក​ត់ធ្ង​ន់​​ថា៖​«​ខ្ញុំ​គិ​ត​ថា​​អ្ន​កជំ​នា​ញ​សិ​ទ្ធិម​នុ​ស្សរ​ប​ស់​អ​ង្គ​កា​រ​សហ​​ប្រ​ជា​ជាតិ​​មិ​ន​ត្រឹម​ជឿ​តែ​លើ​រ​បា​យ​ការ​ណ៍រ​បស់​ស​ង្គ​ម​ស៊ីវិ​ល​នោះទេ​​គេ​មា​នកា​រិ​យាល័​យ​ឧ​ត្តម​ស្ន​ង​កា​រ​ទ​ទួលប​ន្ទុ​ក​សិ​ទ្ធិម​នុ​ស្ស​ប្រចាំ​នៅ​កម្ពុ​ជា​ផ​ង​​ហើយ​គេ​មា​នអ្ន​ក​ជំ​នាញ​សិ​ទ្ធិ​​មនុ​ស្ស​ដែ​លធ្វើ​កា​រ​​ស្រា​វ​ជ្រាវ​ប​ន្ថែ​មផ​ង​ ទៅ​លើស្ថា​ន​ភា​ព​សិទ្ធិ​ម​នុ​ស្ស​គ្រប់ជ្រុ​ង​ជ្រោ​យ​​មុ​ន​នឹង​គេ​បញ្ចេ​ញ​រ​បា​យ​កា​រណ៍​»​។​

ក្នុ​ង​នា​ម​ជាអ្ន​ក​ស​ង្គ​ម​ស៊ីវិ​ល​ លោ​​ក​អំ​​សំអា​ត​​ចង់​ឱ្យ​រ​ដ្ឋា​ភិ​បា​ល​ពិ​និត្យ​រ​បា​យ​កា​រ​ណ៍សិ​ទ្ធិ​មនុ​ស្ស​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជា​តិ​ឱ្យ​បាន​ស៊ី​ជ​​ម្រៅ ​ជា​ពិ​សេ​សពិ​និ​ត្យ​និ​ង​ទទួ​​លយ​ក​អនុ​សា​ស​ន៍កែ​ល​ម្អ​នា​នា​​ដើ​ម្បី​ជំ​រុ​ញ​និ​ងលើ​ក​ស្ទួ​យ​ស្ថាន​ភា​ព​សិទ្ធិ​ម​នុ​ស្ស​នៅក​ម្ពុ​ជា​ឱ្យមា​នភាព​​ប្រសើ​​រ​ឡើង​​។​

​យ៉ា​ង​ណាក្តី​ លោ​ក​ ជិ​ន​​ម៉ា​លីន​​បា​ន​ឱ្យដឹ​ង​ថាម​ន្ត្រី​រ​ដ្ឋា​ភិបា​​លដែ​​ល​ពាក់​ព័​ន្ធ​នឹ​ង​គូ​សប​ញ្ជា​ក់​ត្រឡ​ប់​ចំ​ពោះ​រ​បា​យ​កា​រ​ណ៍សិ​ទ្ធិ​មនុ​ស្ស​រប​ស់​អ​ង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ​ដោ​យ​សំអា​ង​លើអ​ង្គ​ហេ​តុ​និ​ង​អ​ង្គច្បា​ប់​រ​ប​ស់​កម្ពុ​ជា​ ព្រ​ម​ទាំ​ង​ច្បាប់​អន្ត​រជា​តិ​នា​នា​។ ​

លោ​កថា​៖​«​កា​​រប​ញ្ជា​ក់​នេះ ​ដើ​ម្បីជា​ការ​ប្រៀ​ប​ធៀប​​​ខ្លឹ​មសា​រ​ទៅ​នឹង​រ​បា​យ​កា​រ​ណ៍​រប​ស់​UN នោះ ឱ្យអ្នក​អា​ន​បាន​ពិ​និត្យ​ថ្លឹង​ថ្លែ​ង ​ហើ​យ​រដ្ឋា​ភិ​បា​ល​ក​ម្ពុជា​​​​​មិន​រំ​ពឹង​ថា ​ក្រុម​ប្រឹ​ក្សា​សិទ្ធិ​ម​នុ​​ស្ស ​U​N​​មាន​កា​រកែ​ប្រែ​ខ្លឹ​ម​សា​រ​រ​បាយ​កា​រ​ណ៍​របស់ខ្លួន​នោះ​ទេ»៕