បន្ទាយ​មាន​ជ័​យៈ ម​ន្ត្រី​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​បន្ទា​យមា​នជ័យ​បាន​ចាប់​ដ​កហូត​សត្វ​ព្រៃ​មួ​យ​ចំនួន​នៅ​ផ្សារ​កូនដំ​រី ស្ថិ​ត​ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត ​ខេត្តប​ន្ទាយមា​នជ័យ​ កាលពី​ថ្ងៃទី​៤​ ខែសីហា ឆ្នាំ​២០២៣ ​ប៉ុន្តែ​មិន​បាន​ឃាត់​ខ្លួន​អ្នក​លក់​ទេ​។​

លោក​ អ៊ឹម សិរី​វុ​ទ្ធិ​ន នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ព្រះ​នេត្រ​ព្រះ​បាន​ឱ្យដឹ​ង​នៅ​ថ្ងៃទី៦​ ខែសីហា​ថា ​សាច់​សត្វ​ព្រៃ​ដែល​ចាប់​បាន​នោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​ទៅ​កប់​ចោល​អស់​ហើយ ​ដោយ​ឡែក​សត្វព្រៃ​​ដែល​នៅ​មាន​ជីវិត​នឹង​ត្រូវ​យកទៅ​លែង​ឱ្យមាន​សេរីភាព​វិញ​។

​លោក​ប្រាប់​ថា ​ការ​ចុះទៅ​ទីតាំង​ផ្សារ​កូន​ដំរី ក្នុង​ភូមិ​កូ​នដំរី សង្កាត់​និមិត្ត​ ក្រុង​ប៉ោយប៉ែត​នេះ​មន្ត្រី​ជំនាញ​មាន​បំណង​អប់រំ ណែនាំ​ពលរដ្ឋ​ជា​អា​ជីវករ​លក់​ដូរ​ត្រី​សាច់ ​ម្ហូប​អាហារ​គ្រប់​ប្រភេទ​ក្នុង​ផ្សារ​ ដាច់​ខាត​កុំ​លក់ដូ​រ​សត្វ​ព្រៃ​ ព្រោះ​ជា​អំពើ​ល្មើស​ច្បាប់ ​ទោះបី​​លក់​ដូរ​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​ណាក៏​ដោយ​។ ។ លោក​ថា ពេល​ចុះទៅ​ទីតាំង​នោះ​ មន្ត្រី​ជំនាញបាន​ជួប​ការ​លក់​ដូរ​សត្វ​ព្រៃ ​ប៉ុន្តែ​អ្នក​លក់​ដឹង​ខ្លួនទាន់​ក៏​រត់​គេច​ខ្លួន​បាត់​អស់​។​

​សត្វ​ព្រៃ​ដែល​ដាក់​លក់​នោះ​រួមមាន ពស់​វែក​ក្របី​១​ថង់​ អណ្តើក​១០​ក្បាល ​សាច់​សត្វ​ធ្វើ​ហើយ​ស្រេច ​រួមមាន​ ទន្ស​ង​២​ដុំ សាច់​ពស់​ក្រចាន់​តាម​ម​១​ដុំនិង​សាច់សត្វ​​ត្រកួត​២​ដុំ​។ សាច់​សត្វ​ងាប់​ទាំង​នោះ​​ត្រូវបាន​យកទៅ​​កប់​ក្នុង​ដី​នៅ​បរិវេណ​សង្កាត់​អូរជ្រៅ ​ក្នុង​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ។ ​ចំណែក​សត្វ​ល្មូ​ន​នៅរស់​មន្ត្រី​ជំនាញ​ត្រៀម​លែង​នៅ​ថ្ងៃ​ចន្ទ ​ក្នុង​នោះ​សត្វ​អណ្តើក​នឹងត្រូវ​លែង​ក្នុង​ស្រះ​ធំ​នៅ​វត្ត​ស្រះ​កណ្តាល​ ក្នុង​ស្រុក​ព្រះ​នេត្រ​ព្រះ និង​ពស់​វែក​ក្របី​លែង​នៅ​តំបន់​អភិរក្ស​អូរ​រន្ទះ​បាញ់​ ក្នុង​ឃុំ​-ស្រុក​ព្រះ​នេត្រ​ព្រះ​ដូច​គ្នា​។

​លោក​ថ្លែង​ថា​៖«​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ធ្វើ​ការ​ចាប់​ឃាត់​ដក​ហូត​ប្រភេទ​សត្វ​ព្រៃ​មួយ​ចំនួន​ ប៉ុន្តែមិន​ចាប់​បាន​ឬ​ឃាត់​ខ្លួន​អ្ន​កលក់​ឬ​អាជីវក​រណា​ម្នាក់​ទេ ដោយ​សារ​លក់ដូរ​លក្ខ​ណ​:​គ្រួសារ​តិច​តួច ​និង​ទីតាំង​លក់ដូរ​របស់​ពួក​គាត​ពុំមាន​តូប​ច្បាស់​លាស់ ​ហើយ​ម្យ៉ាង​ពួក​គាត់គ្រាន់​តែ​ឃើញ​មន្ត្រី​សមត្ថ​កិច្ច​ក៏បាន​រត់​គេច​ខ្លួន​បាត់​អស់​​»៕