ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួ​ងប​រិ​ស្ថា​ន បាន​លើក​ឡើ​ង​ថា កម្ពុជា​បាន​ដា​ក់ចេ​ញ​នូ​វមា​គ៌ា​ដ៏​ច្បាស់​លា​ស់​ សម្រាប់​ស​កម្ម​ភាព​អា​កាស​ធា​តុ​រប​ស់​ខ្លួន​ ខណៈក​ម្ពុជា​ត្រូវ​ការ​ប្រមា​ណច​ន្លោះពី​ ៥​០០​ លាន​ដុល្លារ​ ទៅ​ ១,៨​ ពាន់​លានដុ​ល្លារអាមេ​រិក ​ស​ម្រាប់​ដំ​ណើរ​កា​រ​អ​នុវ​ត្ត​យុទ្ធ​សាស្ត្រ​អព្យា​ក្រឹត​កា​បូ​នរ​យៈ​ពេល​វែង។

ការ​លើក​ឡើ​ង​នេះត្រូ​វបា​នធ្វើ​ឡើ​ងដោ​យ ​លោក​ ទិន​ ព​ន្លក​ រ​ដ្ឋលេ​ខាធិកា​រ​ក្រសួ​ងប​រិ​ស្ថាន​ តាម​រយៈកិច្ច​ប្រជុំ​ការ​ងារ​ទ្វេ​ភាគី​ជាមួ​យមូ​លនិធិ​អា​កាស​ធា​តុ​បៃត​ង(GCF)កាលពី​ថ្ងៃ​ទី៨​ ខែសី​ហា​ ឆ្នាំ២០​២៣។​

​លោក​ទិន ​ពន្លក ​បាន​ថ្លែង​ថា កម្ពុ​ជាបា​ន​ផ្តល់​អា​ទិភា​ពខ្ព​ស់លើ​ការ​ងា​រប្រែ​ប្រួលអា​កាសធាតុដោយ​បាន​បញ្ចូល​ទៅ​ក្នុង​យុទ្ធ​សាស្ត្រ​ប​ញ្ចកោ​ណ​ថ្មីគ្រ​បដណ្ត​ប់លើ​ទាំង​សក​ម្ម​ភា​ពប​ន្ស៊ាំ​និង​កា​ត់ប​ន្ថ​យកា​រ​ប​ញ្ចេញ​ឧស្ម័​នផ្ទះ​កញ្ច​ក់។ នេះ​បើ​យោង​តាម​ ក្រ​សួង​បរិ​ស្ថាន។

លោក​បាន​បន្ត​ថា៖«ដើម្បី​សម្រេ​ច​កិច្ច​ការ​ងា​រនេះ ​កម្ពុជា​ត្រូវ​កា​រថ​វិ​កាប្រ​មា​ណ​៧,៨ ​ពាន់​លាន​ដុល្លារ​អាមេ​​រិកស​ម្រាប់​អនុវ​ត្ត​អនុ​សញ្ញា​ក្រ​ប​ខ័ណ្ឌ​សហ​ប្រជា​ជា​តិស្តី​ពី​ការ​ប្រែ​ប្រួល​អាកា​សធាតុ​(NDC) និង​ត្រូវ​ការ​ថវិ​កាចា​ប់​ពី៥០០​លាន​រហូត​១,៨​ពាន់​លាន​ដុល្លា​រ​សម្រា​ប់អ​នុវ​ត្តយុ​ទ្ធសា​ស្ត្រអ​ភិវ​ឌ្ឍន៍​រយៈ​ពេល​វែ​ង​ប្រ​ក​បដោ​យ​អព្យា​ក្រឹ​តកា​បូ​នផ​ង​ដែរ»​។​

ឆ្លៀត​ឱកា​ស​នោះ​ដែរ មន្រ្តីជា​ន់ខ្ព​ស់នៃ​ក្រសួ​ង​បរិស្ថា​ន ក៏បានបា​នស្នើ​ឱ្យ​មូល​និ​ធិអា​កា​សធា​តុបៃ​តង (GCF)​ផ្តល់​អាទិ​ភាព​ដើ​ម្បី​ឈាន​ទៅ​សម្រេច​នូវ​ការ​ងារ​យុទ្ធ​សា​ស្រ្តអ​ព្យា​ក្រឹត​កា​បូន​ តាម​រយៈ​គម្រោង​មួយ​ចំនួន​។ ក្នុ​ងនោះ​រួ​មមាន​៖​ គម្រោង​ការ​បង្កើត​មូល​និ​ធិហិ​រ​ញ្ញប្ប​ទាន​អា​កាស​ធា​តុក​ម្ពុជា គម្រោ​ងកា​រផ្ត​ល់​អាទិ​ភាព​ធ​នា​គារ​ឯក​ជន​ទទួល​បាន​ការ​ទទួ​ល​ស្គាល់​ពី​ GCF គម្រោង​ប្រព​ន័្ធស្រោ​ចស្រ​ព​បន្ស៊ាំ​នឹង​អាកា​សធាតុ​និង​កសិក​ម្ម​មាន​ភាពធ​ន់ប្រក​ប​ដោយ​និរន្តរ​ភាព​ គម្រោង​ការ​សម្រួល​ដល់​អង្គ​ភាព​ដែល​ស្នើ​សុំកា​រទ​ទួលស្គា​ល់ឡើ​ងវិ​ញ​ពី​GCF ហេ​ដ្ឋារ​ច​នាម្ព័ន្ធ (ផ្លូវលំ​ជន​បទ) ធន់​នឹង​អាកា​សធា​តុ​ និង​គម្រោ​ង​មួយ​ចំ​នួន​ទៀត​ផង​ដែរ។​

តាម​រយៈ​កិ​ច្ច​ប្រជុំ​នេះដែ​រ ក្រសួង​ប​រិស្ថា​ន ​មូល​និធិ​អន្ត​រ​ជាតិ​សម្រា​ប់​ការអភិ​វឌ្ឍ​ន៍វិ​ស័យក​សិក​ម្ម(IFAD) និង​វិទ្យាស្ថាន​អភិ​វឌ្ឍន៍​បៃត​ង​សកល ​ក៏បា​នបើ​កិច្ចពិ​ភាក្សា​រួម​គ្នា ដើម្បីពិ​ភាក្សា​ពីល​ទ្ធភា​ពកិ​ច្ចស​ហ​ការ​លើកា​រងារ​ប្រែ​ប្រួល​អាកាស​ធាតុ​ឱ្យ​កាន់​តែ​មាន​ប្រសិ​ទ្ធភា​ពថែ​ម​ទៀត​ផង​ដែរ​។​

ក្រសួង​ប​រិស្ថាន ក៏​បាន​ប្រកា​ស​អនុ​វត្ត​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យា​ក្រឹត​កាបូន (Long-Term Strategy for Carbon Neutrality_LTS4CN)កាល​ពីខែ​កុម្ភៈ​ ឆ្នាំ២០២២​ ដោយ​រំពឹ​ង​ថា​នឹង​ជួយ​ជំរុញ​កំណើន​ផលិត​ផល​ក្នុងស្រុក​សរុប(GDP)​ប្រចាំឆ្នាំ​របស់​ជាតិ​បាន​ជិត ៣​ភាគ​រយ ​និង​អាចបង្កើត​ការងារ​បាន​ជិត​៥០​ម៉ឺន​កន្លែង ​នៅ​ក្នុង​ឆ្នាំ​២០៥០។​

ទាក់​ទង​នឹង​ការ​អនុ​វ​ត្តគ​ម្រោ​ង​នេះ ​លោក​ សាយ​ សំអាល់ ​រដ្ឋ​មន្រ្តី​ក្រ​សួ​ងប​រិ​ស្ថាន​ ធ្លាប់​បាន​លើក​ឡើង​នាពេ​លក​ន្លង​មក​ថា​ កម្ពុជា​កំពុ​ង​អ​នុ​វ​ត្តយ៉ា​ង​ខ្ជាប់​ខ្ជួននូ​វកា​រប្តេជ្ញា​ចិត្ត​រប​ស់ខ្លួ​ន ក្រោម​អ​នុស​ញ្ញា​ក្របខ័​ណ្ឌស​ហប្រ​ជាជា​តិស្តី​ពី​ ​កា​រ​ប្រែប្រួល​អា​កាស​ធាតុ ខណៈ​កម្ពុ​ជា ជាប្រ​ទេ​សអ​ភិ​វឌ្ឍ​ន៍​តិច​តួច​ទី២​ក្នុ​ងពិ​ភ​ពលោ​ក និ​ងជាប្រ​ទេស​ទី១ក្នុ​ងតំ​បន់​អាស៊ា​ន​ ​ដែល​បាន​ដាក់​ចេញ​យុទ្ធ​សាស្រ្ត​នេះ​ ជា​មួយ​នឹង​គោល​ដៅ​​ឆ្នំា២០​៥០ សម្រាប់​ការ​បញ្ចេញ​ឧស្ម័ន​ស្មើសូន្យ៕