ភ្នំពេញៈម​ន្ត្រី​ជា​ន់ខ្ព​ស់​នៃ​ក្រុ​ម​ប្រឹក្សា​អ​ភិ​វ​ឌ្ឍ​ន៍​ក​ម្ពុ​ជា​ ​ហៅ​កា​ត់​ថា​ ​CDC បានជំរុ​ញ​ឱ្យវិ​និ​យោ​គិន​ក្នុ​ង​ស្រុក​ ងា​​កមក​​វិ​និ​យោ​គ​ ​វិស័​យ​ក​សិ​​-​​ឧស្សា​ហ​ក​ម្ម​ ​និង​ក​សិ​ក​ម្ម​ ដែ​ល​ជា​វិស័​យ​មា​ន​សក្តានុ​ព​ល​ខ្លាំ​ង​នាពេ​លបច្ចុ​ប្ប​ន្ន​នេះ​ ដោ​យ​វិ​និ​យោ​គិន​ក្នុ​ង​ស្រុក ​គួ​រ​ងា​ក​មក​វិ​​​និយោ​គ​លើ​វិ​ស័​យនេះ​ឱ្យ​បា​ន​ច្រើ​ន។​​

នៅ​ក្នុ​ង​វេ​ទិកា​ពិ​ភា​ក្សា​ស្ដី​អំពី​ធុ​រ​កិច្ច​ឆ្នាំ​២​០​២​៣​ ​កា​លពី​ថ្ងៃ​ទី​១​១​ ​ខែសី​ហា​ ​ឆ្នាំ​២០២​៣ ​លោ​ក ​ជា​ វុ​ទ្ធី​ អគ្គលេ​ខាធិការរ​ង​​​គ​ណៈ​ក​ម្មា​ធិ​ការ​វិ​និ​យោ​គ​ក​ម្ពុ​ជា នៃ​ក្រុ​មប្រឹ​ក្សា​អ​ភិ​វ​ឌ្ឍន៍​ក​ម្ពុ​ជា ​បា​ន​លើក​ឡើ​ង​ថា​ ​នៅក្នុ​ង​ប​ញ្ហា​ប្រ​ឈម​ ​តែ​មានកាលា​​នុវត្ត​ភា​ព ​ហើ​យ​កា​លា​នុវ​ត្ត​ភា​ព​ដែ​ល​សំ​ខាន់​នោះ ​គឺ​វិ​ស័យ​ក​សិ​កម្ម​ និ​ង​ក​សិ​-​ឧស្សា​ហ​ក​ម្ម​ ដោ​យ​វិ​ស័​យ​ទាំង២នេះ​ ​មា​​ន​ស​ក្តានុ​ព​ល​ខ្លាំ​ង​ណា​ស់​​ ខណៈ​ដែ​លក​ម្ពុ​ជា ​នៅមា​ន​ផ្ទៃ​ដី​ធំទូ​លា​យ គឺ​​ត្រូវ​ខិ​ត​ខំ​ប្រឹង​ប្រែ​ង​ទាំ​ង​អ​ស់គ្នា​​​ ដើ​ម្បី​ធា​នាលើ​កា​​​រ​ផលិ​ត​ផ្គ​ត់​ផ្គ​ង់ស្បៀងស​ម្រា​ប់​តម្រូ​វ​កា​រ​ក្នុង​ស្រុ​ក​​ផង​ ​និ​ង​ស​ម្រា​ប់នាំ​ចេ​ញ​ផ​ង។​

​លោ​កបា​ន​លើក​ឡើ​ង​​ថា​ ​កំ​ណើ​ននៃ​ប្រ​ជា​ជ​ន​នៅលើ​​ពិភ​ព​លោ​ក​ ​មា​នកា​រ​កើ​ន​ឡើ​ង​ ​ខណៈ​ដែ​ល​​ឥណ្ឌា​ប​ច្ចុ​ប្ប​ន្ន ​មា​ន​កំ​​​ណើ​​​ន​ប្រជា​ជ​ន​លើ​ស​ចិន​​​ រហូត​​បា​ន​ធ្វើ​ឱ្យមា​ន​ការ​​​ផ្អា​កកា​រ​នាំ​​ចេ​ញ​អង្ក​រ​ ដែ​ល​នេះ​ជា​កាលា​នុ​វត្ត​ស​ម្រា​ប់​កម្ពុ​ជា​ ​ក្នុង​កា​រ​នាំចេ​​​ញ​ទៅ​អាមេ​រិ​ក​ ​និ​ង​ប្រ​ទេ​ស​ផ្សេ​ងទៀ​ត​ ដោ​យ​វិ​ស័​យឯ​ក​ជន​ត្រូ​វព​ង្រឹ​ង​លើ​ការ​កែ​ច្នៃ​ក្នុង​ស្រុ​ក។​

លោក​ ​ជា ​វុ​ទ្ធី ​បញ្ជា​ក់​ថា​​៖ ​​​​«​ខ្ញុំ​មា​ន​ជំ​នឿ​ជឿ​ជាក់ថា នៅ​ក្នុ​ងវិ​ស័​យក​សិ​ក​ម្ម​នេះ​ គឺ​ជា​វិ​ស័​យមួ​យ​ដែ​លមា​​​ន​ស​ក្តា​នុ​ពល​ណា​ស់​ស​ម្រាប់​​​ក​ម្ពុ​ជា​យើ​ង ​ហើ​យ​​​អ្វី​ដែ​ល​សំ​ខាន់​បំ​ផុ​ត ​គឺ​ធ្វើ​យ៉ាង​ណា​​​បង្កើ​ត​ប​រិ​យា​កា​ស​វិនិ​យោ​គ​ប្រ​ក​​ប​ដោ​​យ​ភា​ព​អំ​ណោយ​ផ​ល​»​។

​លោ​ក​បា​នប​ញ្ជា​ក់​ទៀ​ត​​ថា​៖ ​«ជា​កា​រ​ពិត​ណា​ស់​ច្បា​ប់​វិនិ​យោ​គថ្មី​ ​ដែ​ល​ត្រូវបា​នប្រ​កា​សឱ្យ​ប្រើ​​​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០​២​១ ​កន្ល​​​ង​ទៅ​​ ​និ​ង​អ​នុ​ក្រឹត្យ​រ​ប​ស់រា​ជ​រ​ដ្ឋាភិ​បា​ល ស្តី​ពី​កា​រ​អ​នុ​វត្ត​ច្បា​ប់វិ​និ​យោគ​ ​ដែ​លបា​ន​ដា​ក់ឱ្យ​ប្រើ​​ប្រាស់​កា​ល​ពីខែ​មិ​ថុ​នា​ ​ឆ្នាំ​​២០២៣ កន្ល​ង​ទៅនេះ​ ​ប្រៀប​បី​ដូច​ជា​ក​ង់​មុ​ខ២ ​និ​ងក​ង់​ក្រោ​យ ២​ ដើ​ម្បី​ធ្វើ​ឱ្យឡា​ន​ដំ​ណើរ​កា​រ​ទៅមុ​ខ​»​។

​លោក​​ប​ន្ត​ថា​ វិ​ប​ត្តិ​នៅតែ​​មា​ន ​តែ​គួ​រប្រើ​វិ​ប​ត្តិឱ្យ​ទៅ​ជាកា​លា​នុ​វ​ត្ត​ភា​ព ​និ​ងដំ​ណោះ​ស្រា​យ​ ​ដោយ​ក្រ​សួ​ង​ស្ថាប័​ន​ពា​ក់ព័​ន្ធ​ត្រូ​វ​សហ​កា​រ​គ្នា ​ជា​មួ​យវិ​ស័​យ​ឯ​ក​ជន​ ​ដោ​យ​វិ​ស័យ​ឯ​ក​ជ​ន ត្រូ​វ​ហ៊ាន​លើ​ក​ឡើ​ង​ពី​បញ្ហា​ ​ដែ​លខ្លួ​ន​បា​នជួ​ប​ប្រ​ទះ​ ​ដើម្បី​លើ​កទៅ​រ​ដ្ឋា​ភិបា​ល​ ​ដោ​យ​មាន​កា​រ​ស​ម្រ​បស​ម្រួ​ល​ពី ​CD​C​ ដើ​ម្បីដោះ​ស្រា​យ​​ប​ញ្ហា​ប្រឈ​ម​ទាំ​ងអ​ស់​នោះ​ ដោ​យ​ធ្វើ​យ៉ា​ងណា​ឱ្យ​ប​រិ​យាកា​ស​វិ​និ​យោ​គទាំ​ង​នោះ​ កា​ន់តែ​មា​ន​ភាព​អំ​ណោ​យផ​ល​។​

ច្បា​ប់​វិ​និយោ​គ​ថ្មី​ ​បាន​ផ្តល់​​កា​រ​លើ​ក​ទឹក​ចិ​ត្ត ប្រ​សើ​​រជា​ង​ច្បា​ប់វិ​និ​យោ​គចា​ស់​ច្រើ​នណា​ស់​ ​ជា​ពិ​សេ​ស​ពា​ក់​ព័​ន្ធ​នឹ​ង​ការ​ទិ​ញ​ចូល​​ធាតុ​ចូ​ល​ផ​លិត​ក​ម្ម​ដើម្បី​យ​ក​ទៅ​ផលិ​ត​។​

ចំ​ណែ​ក ​លោ​ក​ ហ៊ុ​ន​ ​​ឡាក់​ ​អ​គ្គ​លេ​ខា​ធិ​ការ​ ស​មា​គម​ឧ​កញ៉ា​ក​ម្ពុ​ជា​ និ​ង​ជាវិ​និយោ​គិ​ន ក្នុ​ង​វិស័​យ​ក​សិក​ម្ម​ ​និ​ងក​សិ​ឧ​ស្សាហ​ក​​​ម្ម​នៅ​ក​ម្ពុ​ជា ​បា​ន​លើ​ក​ឡើង​ថា​ ​អ្នក​វិ​និ​យោគ​ក្នុ​ងស្រុ​ក​ ​គួរ​តែ​គិ​តគូ​រ​ទៅលើ​អ្វី​ ​ដែល​ជាត​ម្រូ​វ​កា​រទី​ផ្សា​​រ​ ជា​ពិ​សេ​ស​ផលិ​ត​ក​ម្ម​កែច្នៃ​ ​និ​ងកា​រប្រ​មូ​ល​ទិ​ញ​។​

​លោ​ក​ ហ៊ុន​ ​ឡាក់​ ​បាន​ប​ន្ថែម​ថា​ វិ​ស័​យ​ឯ​ក​ជន ​​​​គួ​រ​តែ​មាន​ការ​ពិ​ភាក្សា​គ្នា​ ហើ​យ​លើ​កជា​សំ​ណើតា​ម​រយៈ​ក្រុ​ម​ប្រឹ​ក្សាអ​ភិ​វ​ឌ្ឍ​ន៍​​​កម្ពុ​ជា ​(C​D​C​)​ ​ឬក្រ​សួ​ង​ពាក់​ព័​ន្ធ​ ដើ​ម្បីធ្វើ​យ៉ា​ង​ណា ​ផ្តល់​កា​រគាំ​ទ្រ​ដ​ល់វិ​ស័​យឯ​ក​ជ​ន ​ដែ​លមា​ន​បំ​ណង​ច​ង់​វិ​និ​យោ​គ​លើកា​​​រ​ប្រ​មូល​ទិ​ញ​ស្តុ​ក​ទុក​ ស​ម្រា​ប់ផ​លិ​ត ​និ​ង​កែច្នៃ​ជា​បន្ត​ប​ន្ទាប់​ ក្រោ​យពេ​ល​រដូ​វ​ប្រ​មូ​លផ​ល​។

​លោ​ក​បាន​លើ​ក​ឡើ​ងបែ​ប​នេះ​ថា៖ ​«​​​ក​ម្ពុជា​យើ​ងនាំ​ចេញ​តែ​ផលិ​ត​ផ​លវ​ត្ថុធា​តុ​ដើម​ ​ដោយ​បា​នធ្វើ​ឱ្យ​យើង​បា​ត់​​​ផ​លចំ​ណេ​​ញ​ជា​ច្រើន​ ​ក្នុង​ពេ​ល​ប្រ​ទេស​ជិ​តខា​ង​គា​ត់ស្រូ​ប​យ​កផ​លិ​​តផ​ល​ទាំ​ងនេះ​ទៅ​កែ​ច្នៃ​ ​ហើយ​ដា​ក់ស្លា​ក​ថា ជា​ផ​លិត​ផ​ល​រប​ស់​​​គេ។ ​ដូ​ច្នេះកា​រ​វិ​និ​យោគ​លើ​កា​រ​កែច្នៃ ​និ​ង​ប្រ​មូល​ទិ​ញមា​ន​សារៈសំ​ខាន់​ណា​ស់​»។​

​ទោះ​ជា​​​បែប​នេះ​ក្តី ​លោ​ក ​ហ៊ុ​ន ​ឡា​ក់​ ​បា​ន​ប​ង្ហា​ញ​ពី​ជំនឿ​ថា​ ​នាពេ​ល​ខា​ង​មុខ​នេះ​ នៅ​តែ​មា​ន​សញ្ញា​ជា​វិជ្ជ​មា​នចំ​ពោះ​ការ​នាំចេ​​​ញ​ក្នុង​វិ​ស័យ​ក​សិក​ម្ម​ ប៉ុ​ន្តែ​ត្រូវ​មា​ន​ការ​ប្រ​យ័ត្ន​ប្រ​យែ​ងឱ្យ​បា​ន​ខ្ព​ស់ ជា​ពិ​សេ​សកា​រ​នាំ​ចេញ​ទៅ​ចិន​ ដោ​យ​ប្រទេ​ស​នេះ​កំ​​​ពុ​​​ង​មា​ន​បញ្ហា​​ទំនិ​ញ​ចុះ​ថោ​ក​ ​លើ​ប្រភេ​ទ​គ្រឿ​ងឧ​ប​ភោ​គ​បរិ​ភោ​គ​ ​ដោ​យ​សា​រកា​រ​កាត់​ប​ន្ថ​យ​ចំ​ណា​យ​រប​ស់​ប្រជា​ជន​ចិន៕