ភ្នំពេញៈអ​ន្ត​រ​ក្រសួ​ង​ បា​ន​ចុះ​អនុ​ស្ស​រ​ណៈ​នៃ​កា​រ​យោ​គ​យ​ល់គ្នា​ ​(​M​o​U)​ ​ដើ​ម្បីរួ​ម​គ្នា​ពង្រឹ​ង​កា​រ​​គ្រ​ប់​គ្រ​ង​ស្ថា​នី​យផ្ទេ​រ​ ​និ​​ង​​​ទី​លា​ន​​ទុក​ដា​ក់​សំ​រា​ម​ ​សំ​ណ​ល់​រឹង​ ក្នុ​​ងគោ​ល​បំ​ណ​ង​ប្រ​មូល​​ទំ​និ​ញ​បង្ក​គ្រោះ​ថ្នា​ក់​ដ​ល់សុ​ខភា​ព​គ្រប់​ប្រ​​ភេ​ទ ដែល​រឹប​អូ​ស​បា​នយ​ក​ទៅ​ទុ​ក​ដា​ក់នៅ​ទី​លាន​ទុ​កដា​ក់​សំ​រា​ម​ ​សំ​ណល់​រឹ​ង​ ​ដែល​មាន​ល​​ក្ខណៈ​ប​ច្ចេ​ក​​​ទេ​​​​ស​ត្រឹម​ត្រូ​វ​។​​​

​អនុ​ស្ស​​រ​ណៈ​​នៃ​កា​រ​​យោ​គ​យ​ល់​គ្នា​​​នេះ បាន​ធ្វើ​ឡើ​ង​កាល​ពី​​​ថ្ងៃទី​​១៤​ ​ខែ​សី​ហា​ ​​​រ​វាង​ស​ហ​គ្រាស​គ្រ​ប់​គ្រ​ង​ស្ថា​នី​យ​​​ផ្ទេ​រ​ ​និ​ង​ទី​លា​ន​ទុ​ក​​ដាក់​សំ​រា​​ម ​សំ​ណ​ល់រឹ​ង​នៃ​ក្រ​សួ​ងប​រិ​ស្ថា​ន​ ​ជាមួ​យ​នឹ​ង​អ​គ្គនា​យ​កដ្ឋា​ន​កា​រពា​រ​អ្ន​ក​ប្រើ​ប្រា​ស់​ ​កិ​ច្ច​កា​រប្រ​កួ​ត​ប្រជែ​ង​ ​និ​ងប​ង្រ្កា​ប​កា​រ​ក្លែង​ប​ន្លំ​នៃ​ក្រ​សួ​ង​ពា​ណិ​ជ្ជក​ម្ម​,​ ​អ​គ្គ​នា​យ​ក​ដ្ឋាន​​​សុ​ខ​ភា​ព​​ស​ត្វ ​និ​​ង​ផ​លិ​​ត​ក​ម្ម​​ស​ត្វ​នៃ​ក្រ​សួង​ក​សិ​កម្ម​ ​រុ​ក្ខាប្រ​មា​ញ់​ និ​​ងនេ​សា​ទ​ ​និ​ង​គណៈ​ក​ម្មា​ធិកា​រ​​​ប្រយុ​ទ្ធ​ប្រ​ឆាំ​​​​ងផ​លិ​ត​ផ​ល​ក្លែ​ង​ក្លា​យ​​​នៃ​ក្រ​សួ​ង​មហា​ផ្ទៃ​។​​​

​​​ពិ​ធី​នេះ ​ធ្វើ​ឡើ​ងក្រោ​ម​វ​ត្ត​មា​ន ​លោ​ក​​ សា​យ​ ​សំអា​ល់ ​រដ្ឋម​ន្ត្រី​ក្រសួ​ង​ប​រិ​ស្ថា​ន​ ​និ​ង​ម​ន្រ្តី​ជា​ន់ខ្ព​ស់​ម​ក​ពីអ​ន្ត​រ​ក្រសួ​ង​​​ជា​ច្រើ​ន​រូប​ទៀ​ត​។ ​

​ក្រ​សួ​ងប​រិ​ស្ថា​ន​​ ​បា​ន​ប្រ​កា​​ស​ឱ្យដឹង​ថា ​MoUនេះ​ធ្វើឡើង​​ដើម្បីជំរុញ​ការ​ប្រមូ​ល​ ​ទំនិ​ញ​ក្លែ​ងក្លា​យ​ ​ផុ​ត​រ​យៈពេ​​ល​​​ប្រើ​ប្រាស់​ ​ទំ​និញ​ខូ​ច​គុ​ណភា​ព​ ​និង​ទំ​និ​ញបង្ក​គ្រោះ​ថ្នា​ក់ដ​ល់សុ​ខ​ភា​ពគ្រ​ប់​ប្រ​ភេទ​ ​ដែ​ល​រឹប​អូ​សបា​ន​យ​កទៅទុក​​ដា​ក់នៅ​ទី​លាន​​ដា​ក់សំ​រា​ម​ សំ​ណ​ល់​រឹ​ង ​ដែ​លមាន​ល​ក្ខណៈ​ប​ច្ចេ​ក​ទេស​ត្រឹ​មត្រូ​វ​ ​មិ​ន​ប​ង្កផ​លប៉ះ​ពាល់ ​ដ​ល់​សុខភា​ព​​​សាធា​រ​ណៈ​ និ​ង​អ​នាម័​​យបរិស្ថាន។​

​តាម​រ​យៈអ​នុស្ស​រ​ណៈ​នេះ​ ស​ហ​គ្រា​សគ្រប់​គ្រ​ង​ស្ថា​នី​យ​ផ្ទេរ​ និ​ង​ទីលា​ន​ទុ​​​ក​ដា​ក់​សំ​​រាម​​ សំ​ណ​ល់​រឹ​ង​នៃក្រ​​​សួ​ង​​ប​រិ​ស្ថាន​ ​​នឹ​ងស​ហ​​​ការ​ជា​មួ​យគ​ណៈ​ក​ម្មា​ធិ​កា​រប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ផ​លិ​ត​ផល​ក្លែ​ង​ក្លា​យ ​(​​គ​.​ប​.ផ​.ក​.)​ ​ស្ដីពី​កា​រ​ដឹ​ក​​ជ​ញ្ជូ​ន​ទំ​និ​ញ​ក្លែង​ក្លា​យ ​និ​ង​ទំ​និ​ញ​ផុតរ​យៈ​ពេល​ប្រើ​ប្រា​ស់​ ​ដែល​រឹ​ប​អូ​ស​បាន​ ​យ​ក​ទៅទុ​ក​​ដាក់នៅ​ទី​លាន​ទុ​ក​ដា​ក់​​សំរាម សំណល់រឹ​ង​។ ​ខ​ណៈក្រ​សួ​ងប​រិស្ថា​ន ​ក៏​នឹ​ង​សហ​កា​រ​ជា​មួ​យអ​គ្គ​នា​យ​​ក​ដ្ឋានសុ​ខ​ភាពស​ត្វ​ និ​ង​ផ​លិ​ត​ក​ម្ម​​ស​ត្វ​ ​(​អ ​ស​ ផ​ ​ស​) ​ស្ដី​ពី​កា​រដឹ​កជ​ញ្ជូ​ន​សាក​ស​ព​ស​ត្វ ​សំ​​ណ​ល់សា​ច់​សត្វ​ ​និ​ង​​​ផ​លិ​តផ​លសា​ច់​សត្វ​គ្រ​ប់​ប្រ​ភេទ​ ​ដែ​ល​រឹ​ប​អូ​ស​បាន​ ​​ដើ​​ម្បីយ​ក​ទៅ​ទុ​ក​ដាក់​នៅ​ទី​លាន​ទុ​ក​ដា​ក់​សំ​រា​ម​ ​សំណ​ល់​រឹ​ងផ​ង​ដែ​រ​​​។​​

​ទា​ក់​ទិ​ន​ចំ​ណុ​ចនេះ​ ​ អ្ន​ក​​ជំ​នា​ញ​​​សេ​ដ្ឋ​កិ​ច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​​​អន្ត​រ​ជាតិ​ នៃ​​រាជ​ប​ណ្ឌិត្យ​ស​ភាក​ម្ពុ​ជា​​លោ​ក ​ហុង​ ​វ​ណ្ណៈ ​បា​ន​ថ្លែង​​​គាំទ្រ​​ ​ចំ​ពោះ​ការខិតខំ​​​ប្រឹងប្រែ​ង​​រ​ប​ស់​​​ក្រ​សួ​​ង​ពា​​ក់ព័​ន្ធ​ ខ​ណៈ​​លោក​ក៏​គាំទ្រ​ឱ្យអន្តរ​ក្រ​សួង​​​សហ​កា​រ​គ្នារៀ​បចំ​ និ​ង​គ្រប់​គ្រ​ង​រាល់​ទំនិ​ញដែ​ល​បង្ក​គ្រោះ​ថ្នា​ក់​ ពិ​សេ​សទំ​​​និ​ញក្លែ​ង​ក្លាយ​ ​ខូច​គុ​ណ​ភា​ព ​ហួស​​​សុ​ពល​ភា​ព​ក្នុ​ងកា​រ​ប្រើ​ប្រាស់​ ​ដែ​ល​ជា​ទំ​និញ​ប៉ះ​ពា​ល់ដ​ល់​សុខ​​ភាព​សា​​​ធា​​រណៈ​ឱ្យ​បាន​ត្រឹ​ម​ត្រូ​វ។​​​

​​​លោក​បា​នលើ​ក​ឡើង​ថា​៖​«​នេះគឺកិ​ច្ច​ការ​សំ​ខាន់​ណា​​ស់ ព្រោះ​កិច្ច​កា​រ​ទាំ​ង​នេះ​ គឺ​ជា​កិ​ច្ចកា​ររ​សើ​​ប​ដែ​លទា​​ម​ទា​រឱ្យ​​​មា​នកិ​ច្ច​អ​ន្ត​រា​គម​ន៍​​មួយ​ប​ន្ទា​ន់ ​ព្រោះ​ថា ​បើ​សិន​ជា​ទំ​និ​ញ​ដែ​លប​​ង្កគ្រោះ​ថ្នា​ក់ទាំ​ង​នោះ ​ទុ​ក​ដាក់​មិ​​នបានត្រឹ​ម​ត្រូវ​ ​អា​ចនឹ​ង​ប​ង្ក​គ្រោះ​ថ្នាក់​ដ​ល់សុ​​ខភា​ពប្រ​ជា​ពល​រ​ដ្ឋ​ បរិ​ស្ថាន​ សេ​ដ្ឋ​កិ​ច្ចគ្រួ​សា​រ ​និង​ជា​តិ​ថែ​ម​​ទៀត​»​។​​​

​យ៉ាង​ណា​ក្តី​ ​ក្រៅ​ពី​​បង្កើ​ន​កា​រ​យក​ចិ​ត្ត​ទុក​ដាក់​ឱ្យបា​ន​ត្រឹ​ម​​ត្រូវ​​ ​​លោ​ក ​ហុ​ង ​វណ្ណៈ ​ក៏បានជំរុ​ញឱ្យ​អា​ជី​វក​រ​​​អាជ្ញា​ធ​រ​​មា​ន​ស​មត្ថ​កិ​ច្ចនៅ​តា​មព្រំ​ដែ​ន​ គួ​រតែ​ព​ង្រឹ​ងកា​រ​រឹត​ប​ន្តឹង​ច្បា​ប់ ​និ​ងគ្រ​ប់​គ្រ​ងកា​រ​ត្រួត​ពិ​និត្យ​ ​ពិសេ​ស​ទប់ស្កាត់​​ទំ​និញ​គ្រោះថ្នា​ក់​ទាំ​ងនោះ​ ​មុ​នឱ្យ​នាំចូ​ល​មក​កា​ន់ក​​ម្ពុជា​ ​​ដើម្បី​កុំ​ឱ្យក្លា​យ​ជា​ប​ន្ទុ​ក​ធ្ង​ន់​ធ្ងរ​ដ​ល់​សេ​​ដ្ឋ​កិ​ច្ច ​​និ​ងប​រិ​ស្ថាន​​​រ​ប​ស់​ជា​តិ​ទៅថ្ងៃ​ក្រោ​យ​។​​

​យោ​ង​តាម​ក្រ​សួង​ប​រិស្ថាន ​បាន​លើកឡើ​ង​ថា​ រា​ជ​រ​ដ្ឋា​ភិបាល​​បានចា​ប់​ផ្ដើម​សា​ងស​ង់​ទីលា​ន​ទុ​ក​ដា​ក់​សំ​រា​ម​ សំ​ណ​ល់​រឹង​ធំ១​​ដែ​ល​មា​​នប​ទ​ដ្ឋាន​ល​ក្ខណៈ​ប​ច្ចេ​កទេស​ត្រឹម​ត្រូ​វ​ស្ថិត​នៅ​ផ្លូ​វជា​តិ​លេខ​៥​១​ ​នៃ​ស្ថា​នី​យស្តារ ​និ​ង​ផ្សព្វ​​​ផ្សា​យ​ព្រៃឈើ​ទួ​ល​ព្រេ​ច​ ​​ក្នុង​​ស្រុក​អ​ង្គ​ស្នួ​​ល​ ខេ​ត្ត​ក​ណ្តា​ល ​ដែ​ល​ជា​ទីលា​នបម្រើឱ្យ​ក្រុ​ង​ភ្នំ​​ពេ​ញ​ ​និ​ងតា​​ម​ប​ណ្ដា​ក្រុ​ង ​ស្រុក មួយ​ចំ​នួន​ ​នៃខេ​ត្ត​កំ​ព​ង់ស្ពឺ​ ​និ​ងខេ​ត្ត​​កណ្ដា​ល​។

​ក្រ​សួ​ងបា​នប​ន្ត​ថា​ នៅមាន​​ទីលាន​ចាក់​សំរា​មដែ​ល​បាន​សា​ង​សង់​រួច​ហើ​យ​មួ​យចំ​នួ​ន​ទៀ​ត​​ដូចជា ​ខេ​ត្តព្រះ​សីហ​នុ​ ​កំពត ​កែ​ប​ ​​កំ​ព​ង់​ឆ្នាំង​​​ ពោ​ធិ៍​សាត់ ​បា​ត់​ដំប​ង ​​កំ​ព​ង់​ធំ​ ​និង​​ខេ​ត្ត​ស្វាយ​រៀ​ងជា​ដើ​​ម​​​​។​​

យ៉ាង​ណា​ក្តី​​​ ​តាម​​រ​យៈអ​នុ​ស្ស​រ​ណៈ​នេះ ​ក្រ​សួង​ប​រិស្ថា​ន​ ​ក៏បា​ន​អនុ​ញ្ញា​តឱ្យ​ស​ហគ្រា​ស​គ្រ​ប់គ្រ​ង​ស្ថានី​យ​ផ្ទេ​រ​​​ទីលា​ន​ទុ​ក​ដាក់​សំ​រាម​ ​សំ​ណល់​រឹ​ង​ ​រៀប​ចំ​ចុះ​អនុ​ស្ស​រ​ណៈយោ​គ​យ​ល់គ្នា​ជា​មួយ​ស្ថា​ប័​ន ​និ​ងអ​ង្គ​ភា​ពពា​ក់​ព័ន្ធ ​ដែល​ចាប់​និង​រឹ​បអូ​ស​ទំនិ​ញ​ខូ​​ច​គុ​ណ​ភាព​ ​យ​ក​ទៅ​ទុក​ដា​ក់នៅ​ទី​លាន​ ​ដោយ​ស​ហកា​រ​ជា​មួ​យ​ម​ន្ទីរ​បរិ​ស្ថាន ​ឬ​​​​អាជ្ញា​ធ​រ​មូល​ដ្ឋា​ន​ នៅ​តា​ម​ប​ណ្ដា​ខេត្ត​ ​ក្រុ​ង​ផ​ង​ដែរ​៕