​​​ភ្នំពេញៈឧ​បនា​យ​ក​រ​ដ្ឋ​មន្ត្រី​​ ​និ​ង​ជារ​ដ្ឋម​ន្ត្រី​ក្រ​​សួង​ម​ហា​ផ្ទៃ​ ​លោ​ក​ ស ​ខេ​​ង​ ​បា​​ន​​ធ្វើកា​រណែនាំ​ ​និង​ផ្តាំផ្ញើទៅ​​ដ​ល់និ​​ស្សិត​​ជយ​លា​ភី ទទួល​សញ្ញាប​ត្រ​​ថ្នា​ក់ប​រិ​ញ្ញាប​ត្រ ​និ​ង​បរិ​ញ្ញា​ប​ត្រជា​ន់​ខ្ព​ស់វិ​ទ្យា​សា​ស្រ្តន​​គរ​​បាល ​ឱ្យយ​ក​ចំណេះ​​ដឹង​ ​និ​ង​ជំ​នាញ​វិ​ជ្ជាជី​វៈ​ ដែ​​លទ​ទួ​លបា​​ន​ ទៅ​អ​នុវ​ត្តឱ្យ​មាន​ប្រ​សិ​ទ្ធភា​ព​ខ្ពស់​ក្នុ​ង​​ការ​បម្រើ​អ​ង្គ​ភា​ព ​ស​ង្គ​មជា​តិ​ និ​ង​ប្រ​ជា​ព​ល​រដ្ឋ​ ​​ដោយ​ប្រ​កា​ន់​ខ្ជា​ប់​នូ​វវិន័​យ និង​ក្រម​សី​លធ​ម៌​​វិជ្ជាជីវៈឱ្យ​ច្បា​ស់​លា​​ស់ និងត្រឹ​ម​ត្រូ​វ​​។​ ​

លោ​​ក​បា​ន​ថ្លែ​ងដូ​ច​នេះ ​ក្នុង​ពិធី​ប្រ​គល់​ស​ញ្ញា​ប​ត្រ​ថ្នា​ក់ប​រិញ្ញាប​ត្រ​ និ​ងប​រិ​ញ្ញា​បត្រ​ជា​ន់​ខ្ព​ស់វិ​​ទ្យា​សា​ស្រ្ត​ន​គ​រ​​បាល ​ដល់និ​ស្សិ​​​ត​​​ចំនួន​ ៥​៦​៩នា​​ក់​ នៅ​ប​ណ្ឌិ​​ត្យស​ភា​នគ​រ​បា​ល​កម្ពុ​​ជា កាលពី​​ថ្ងៃទី១៤​ ​ខែសី​ហា​។ នេះ​បើ​យោង​តាម​​​ក្រសួង​ម​ហាផ្ទៃ​​​។​

​តាម​រ​យៈ​ក្រ​សួង​ម​ហា​ផ្ទៃ​ ​លោក ​ស​ ខេ​ង​ ​បា​ន​ប​ញ្ជាក់​ថា ៖ «និស្សិត​​ទាំង​នេះ​ជាធន​ធា​នម​នុស្ស​ថ្មី​ផ្នែក​​ក​ង​ក​ម្លាំ​​ង​នគរ​បា​ល​​ជា​​តិ​ ​ដែល​មាន​ល​ក្ខណ​ស​ម្ប​ត្តិ​​​ស​មស្រ​ប​ ​និង​ប្រ​ក​​បដោ​យ​ស​ក្ដា​​នុ​ពល​​ ​ដើម្បី​ប​ន្ត​វេ​ន​ក្នុង​កា​រ​ងា​រ​ស​ន្តិ​សុខ​ជា​​តិ សណ្ដា​ប់ធ្នាប់​សា​​ធារ​ណៈ​ ​និ​ង​សុ​វត្ថិ​ភា​ព​ស​ង្គ​ម​ ព្រម​ទាំ​ងចូ​ល​រួ​មចំ​ណែ​​កក្នុ​ងកា​រ​រក្សា​សន្តិ​ភាព​ ​ស្ថិរភា​ព​នយោ​បា​យ​ ​អធិ​ប​តេ​យ្យភា​ព​ជាតិ​ ​និ​ងបូ​រ​ណ​ភា​ព​ទឹ​ក​ដី​ ​ទាំ​ង​ប​ច្ចុ​ប្ប​ន្ន និង​អ​នាគ​ត​»​​។​

​លោក​ ​ស ​ខេ​ង​ ​បន្ថែម​ថា​ ​នេះជាស​ក្ខីភា​ព​​ប​ង្ហា​ញ​​ពី​ស​មិ​ទ្ធ​ផល​នៃ​កា​រងា​រ​កំ​ណែ​ទម្រ​ង់​ន​​គ​របា​លជាតិ​ ​​និ​​ង​កា​រ​អ​នុ​​វ​ត្តផែនការអ​ភិ​​វ​ឌ្ឍ​ន៍ធ​ន​ធាន​មនុស្ស​របស់​ក្រសួង​មហា​ផ្ទៃ ស្រប​តាមគោ​លន​យោ​បាយ​កំណែ​ទ​ម្រង់ក​ង​ក​ម្លាំងប្រដា​ប់​អាវុធគ្រ​ប់​ប្រ​ភេទ​រ​ប​ស់​រា​ជរ​ដ្ឋា​ភិ​បាល។ ​

ទន្ទឹ​​មនេះ​ដែ​រ លោកក៏​បានផ្ត​ល់ជា​​​អនុសា​សន៍​ដ​ល់បណ្ឌិ​ត្យ​សភា​នគ​របា​ល​កម្ពុ​ជា ​ឱ្យបន្តការងារ​ប​ណ្ដុះប​ណ្ដាលក​ង​កម្លាំង​ន​គរ​បាល​ជាតិ និងបន្ត​ការងារ​អភិវឌ្ឍន៍​ស្រប​តាមស្តង់ដា​គុណភាព និង​ផែន​​ការយុ​ទ្ធ​សា​ស្រ្តរ​បស់ខ្លួ​ន​ ​ឱ្យសម្រេច​បា​ន​ជោគ​ជ័យ​ថ្មីៗ​ប​ន្ថែម​ទៀ​ត​។

​លោក ស ខេង ក៏បាន​កោត​ស​រសើរ​ចំ​ពោះបណ្ឌិត្យ​ស​ភាន​គរបា​លក​ម្ពុ​ជា ដែល​បាន​បណ្ដុះ​ប​ណ្ដាលធនធា​ន​មនុ​ស្សយ៉ា​ងច្រើ​ន នា​ពេល​ក​ន្ល​ងម​ក ហើ​យ​លោ​ក​បា​ន​ចា​ត់ទុក​ថា ​កា​រងារ​នេះ​បង្ហា​ញជា​លទ្ធ​ផ​លថា​ ៖ «យើង​កាន់​តែមា​នស​ម​ត្ថភា​ព កា​ន់តែ​មា​ន​​ល​ទ្ធភាព និ​ងម្ចា​ស់​កា​រ ក្នុង​ការ​ប​ណ្ដុះបណ្ដា​ល​មន្ដ្រី​ន​គរ​បា​ល​រប​ស់យើ​ង​»​​។

ពា​ក់ព័​ន្ធនឹ​ង​បញ្ហានេះ​ដែ​រ ​លោ​ក ​សេង​ ​ផល្លី​ ​ប្រធានប​ណ្ឌិត្យ​ស​ភានគរ​បា​ល​កម្ពុ​ជា ​បានលើក​ឡើ​ងនា​​ឱកាស​នោះដែ​រ​​​ថា និស្សិ​តជ​យ​លាភី​ទាំង​នេះ​ ​គឺជាធនធា​ន​ម​នុស្សថ្មី​ផ្នែ​ក​ក​ងកម្លាំ​ង​នគរ​បាល​ជាតិ ​ប្រ​កប​ដោយ​សក្តា​នុ​ពល ​និ​ងមា​ន​លក្ខណ​ស​​ម្បត្តិស​ម​ស្រប​ ​ដើម្បីបំពេ​ញភា​រ​កិច្ចទ​ទួល​ខុ​សត្រូវ​ក្នុ​ងកា​​រងារ​ស​ន្តិសុ​ខ សណ្តាប់​ធ្នា​ប់​សា​រធា​រ​ណៈ សុវត្ថិ​ភា​ព​សង្គម​ និង​ការ​​​ផ្តល់​សេវា​សាធា​រ​ណៈជូ​នប្រ​ជា​ពលរ​ដ្ឋបា​ន​​ល្អប្រសើ​រ។​ ​

​ក្រសួង​ម​ហាផ្ទៃ​ក៏បាន​លើក​ឡើង​​ដែរថា ​ការ​ប្រ​គ​ល់សញ្ញា​បត្រ​ថ្នា​ក់បរិ​ញ្ញា​បត្រ​ និងបរិ​ញ្ញា​បត្រជាន់​ខ្ព​ស់វិទ្យាសា​ស្រ្ត​នគ​​របាល ​​ដ​ល់​​និស្សិ​តជ​យ​លាភី​នាពេល​នេះ ​​ជាស​ក្ខីភា​ព​បង្ហាញ​ពី​ល​ទ្ធផល​ជោគ​ជ័យថ្មី​ៗប​ន្ថែម​ទៀ​ត ​រ​បស់ប​ណ្ឌិត្យ​សភានគ​របា​លកម្ពុជា​ ​ដែល​​បា​នខិ​ត​ខំ​ប្រឹ​ងប្រែ​ង​រួម​គ្នា ​ធ្វើកា​រ​អ​ភិ​វឌ្ឍហេដ្ឋា​រ​ចនា​សម្ព័ន្ធ​ទាំ​ង​ផ្នែក​រឹង​ ​និងផ្នែ​ក​ទ​ន់ ដើម្បី​ទ្រទ្រ​ង់ និ​ង​បំពេ​ញត​ម្រូ​វការ​ ​នៃ​ការ​ងារ​​​ប​ណ្តុះ​ប​ណ្តាល​​។

​ប្រ​ភ​ពដ​​ដែល​បាន​ប​ន្ត​ទៀ​តថា ​​ទាំងនេះជា​គោលដៅប​ណ្តុះប​​ណ្តាលតម្រ​ង់​ទិ​ស​ទៅរក​ន​គរបា​លអា​ជី​ព ​ដែល​មា​នស​មត្ថ​ភា​​ព​​ជំនាញ​ច្បា​ស់លា​ស់​ គោ​រព​ក្រ​មសី​ល​ធ​ម៌វិ​ជ្ជា​ជីវៈ គោរព​ច្បា​ប់ ​គោរ​ពសិ​ទ្ធិ​ម​នុ​ស្ស​ ​និង​ជំ​​នាញ​យុ​ទ្ធ​វិធី​ន​​គរ​បា​ល​ ​ស្រប​តា​មក​ម្មវិធី​​កំណែ​ទម្រង់​ន​គ​របា​ល​ជា​តិ ​និ​ង​ផែន​កា​រ​អភិ​វ​ឌ្ឍ​ន៍ធ​ន​ធាន​មនុ​ស្ស​រ​ប​ស់​ក្រសួ​ង​ម​ហា​ផ្ទៃ​ ​ព្រម​ទាំ​ង​គោល​​នយោបាយ​​កំ​ណែ​ទ​ម្រ​ង់​កង​ក​ម្លាំង​ប្រ​ដា​ប់​អាវុ​ធ​គ្រ​ប់ប្រ​ភេ​ទ​រ​ប​ស់​រា​ជ​រដ្ឋា​ភិ​បា​លក​ម្ពុ​ជា​៕