កណ្ដាលៈ ​រដ្ឋ​បាល​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ថា ខេត្ត​កណ្ដាល នឹង​ដាក់​ឱ្យប្រើ​​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​មន្ត្រី​រាជ​ការ​ស៊ីវិល​ថ្មី​តាម​បែប​ឌីជី​ថល ​(smart card) ឆាប់ៗ​ខាង​មុខ​នេះ​ ក្នុង​បំណង​​កែ​ទម្រង់​រដ្ឋបាល​សា​ធា​រណៈ ​ដើម្បី​អភិ​វឌ្ឍធន​ធានម​នុស្ស និ​ង​កសាង​អភិវឌ្ឍ​ស្ថាប័ន​ឱ្យ​ស្រប​តាម​បច្ចេក​វិទ្យា​ទំនើប ​៤.០​។​

​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ធ្វើឡើ​ង​តាម​រយៈ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​អត្ត​សញ្ញាណប័ណ្ណ​មន្ត្រី​រាជ​ការ​ស៊ីវិល​ដល់​អាជ្ញា​ធរ​ស្រុក​-​ក្រុង និង​មន្ទីរ​ជុំវិញ​ខេត្ត ​កាល​ថ្ងៃទី​១៤ ​ខែសីហា ឆ្នាំ​២០២៣​។​

​នាឱ​កាស​នោះ ​លោក នូវ​ប៉េង ច័ន្ទ​តារា អភិ​បាលរ​ង​ខេត្ត​កណ្តាល​ បាន​ជំរុញ​ឱ្យ​សិក្ខា​កាម​ដែល​ចូល​រួម​វគ្គ​​បណ្តុះបណ្តាល​ត្រូ​វខិត​ខំ​ស្ដាប់​បទ​បង្ហាញ​របស់​វាគ្មិន​ជា​គ្រូ​ឧទ្ទេស​ទៅ​លើ​ការប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​អត្ត​សញ្ញាណប័ណ្ណ​មន្ត្រី​រាជ​ការ​ស៊ីវិល​ថ្មី​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​។​

​ជា​មួយ​គ្នានេះលោក នូវ​ប៉េង ច័ន្ទ​តារា បាន​ឱ្យដឹង​ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខខេ​ត្ត​នឹងដា​ក់​ឱ្យប្រើ​ប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរា​ជការ​ស៊ីវិល​ថ្មី​តាម​បែប​ឌីជីថ​ល​(smart card)ដែល​សប​ញ្ជាក់​ឱ្យ​ឃើញថា​វិស័យ​សាធារណៈ​និង​វិស័យ​ឯក​ជន​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ស្អិត​ល្មួត​គាំទ្រ​គ្នា​ទៅវិ​ញទៅ​មកមិ​នអាច​កាត់​ផ្តាច់​ពីគ្នា​បានឡើ​យ​។​

​លោក​បាន​បន្ដ​​ថា ការដា​ក់ឱ្យ​​ប្រើបា​ស់​អត្ត​សញ្ញាណប័​ណ្ណ​​នេះនឹ​ង​បាន​បង្ហាញ​ឱ្យ​ឃើញថា​ វិស័យ​សាធា​រណៈ និ​ង​វិស័យ​ឯកជន ជា​ពិសេស​ប្រទេស​កម្ពុជា​ទាំង​មូល​មាន​ការ​រីក​ចម្រើន ជឿន​លឿន ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទាន់សម័យ​ ដូច​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​នៅ​ក្នុង​តំបន់ និង​ក្នុង​ពិភព​លោក​។​

​លោក​ នូវ​ប៉េង ច័ន្ទ​តារា បាន​បញ្ជាក់​ថា​៖«​ការ​ដាក់​ឱ្យ​ប្រើប្រា​ស់ ​smart card​នេះដែរ ក៏​ជា​ភាព​ជោគជ័​យ​ដ៏​ធំធេង​លើ​ជ្រុង​មួយ​នៃ​កម្ម​វិធី​កំណែ​ទម្រង់រ​ដ្ឋបា​ល​សាធារ​ណៈ​នៅ​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មកបាន​ធ្វើឱ្យ​មន្ត្រីរាជការ​មាន​ទឹក​ចិត្ត​ស្រឡាញ់​ការងារ និង​មាន​ភាព​ស្វាហា​ប់ក្នុ​ងការ​បំពេញ​ការងា​រសំដៅ​​ធ្វើឱ្យ​​រដ្ឋបាល​សាធា​រណៈ​កាន់​តែ​មាន​តម្លា​ភាព ភាព​ឆ្លើយ​តបប្រកប​ដោយ​ប្រសិទ្ធ​ផល​ដើម្បី​ធ្វើឱ្យ​សម្រេច​គោល​ដៅ​បម្រើ​ប្រជា​ពលរដ្ឋ​ឱ្យ​កា​ន់តែ​ល្អ​ប្រសើរ​ឡើង​»​។​

​អគ្គនា​យក​រ​ងនិង​ជា​ប្រធាន​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ICT លោកង​ន់ ម័​រ បាន​លើកឡើ​ង​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នោះ​ដែរ​ថា អត្ត​សញ្ញាណ​ប័ណ្ណ​មន្ត្រីរាជ​ការ​​ថ្មី​នេះមា​ន​ទម្រង់​ជា​ស្មា​ត​កាត​ដែល​អនុញ្ញា​តឱ្យ​មន្ត្រីរា​ជការ​ប្រើប្រាស់​បណ្ណ​នេះ ​សម្គា​ល់​ខ្លួន​ផង និង​ជា​បណ្ណ​អេ​ធី​អឹម​​(ATM) សម្រាប់​ដក​ប្រាក់​បៀវត្ស​រ៍ពី​ធនា​គារ​ផង​។​

​លោក​បញ្ជាក់​ដែរ​ថា លើសពី​នេះ ​បណ្ណ​នេះក៏​អាច​ប្រើ​ជាម​ធ្យា​បាយ​សម្រាប់​មុខ​ងារ​ចាំ​បាច់​ឯទៀ​ត​ផង​ដែរ​។​

​ជុំវិញ​រឿង​នេះ លោ​ក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​លីកាដូ​បាន​ថ្លែង​នៅ​ថ្ងៃទី​១៥ ខែសីហា​ថា នេះ​ជា​​រឿង​ល្អដែល​​អាច​ឱ្យ​មន្ត្រី​រាជការ​​ប្រើប្រាស់​​ប្រព័ន្ធ​បច្ចេ​កវិទ្យា​ទំនើប​តាម​រយៈ​​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី ប៉ុន្តែ​លោកថាអាច​មាន​ការ​ព្រួយ​បារម្ភ​ពី​មន្ត្រីរា​​ជកា​រ​មួយ​ចំ​នួន​ពី​សកម្ម​ភាព​ដកឬ​​ដាក់​ប្រាក់​បៀវត្ស​រ៍​របស់​ពួក​គាត់​។​

​លោក​អំ ​សំអា​ត បាន​បញ្ជាក់ថា​​៖«​ការដា​ក់​ឱ្យ​ប្រើប្រាស់​​ប្រព័ន្ធ​​ថ្មី​នេះ ​ជាការ​ល្អ​ដែល​អាច​ជួយ​សម្រួល​ដល់​មន្ត្រីរាជការ​និង​បំបាត់​អំពើ​ពុក​រលួយ តែ​ខ្ញុំ​សូម​ឱ្យ​ស្ថាប័​ន​ពាក់​ព័ន្ធ​បង្កើន​ការផ្ស​ព្វផ្សា​យ​ពី​រឿង​នេះ​ឱ្យបាន​ទូលំ​ទូលាយ​​បន្ថែម​ទៀត​ដើម្បី​ឱ្យ​មន្ត្រីរាជ​កា​រ​មាន​ការ​យល់ច្បា​ស់ ចៀសវា​ង​ការ​ភាន់ច្រ​ឡំនិង​ភ័យខ្លា​ច​ចំពោះ​បញ្ហា​នានា​ណាមួយ​»​។​

​បើ​តាម​រដ្ឋ​បាល​ខេត្តក​ណ្តាល អត្ត​សញ្ញា​ណ​ប័ណ្ណ​មន្ត្រី​រាជ​ការ​ថ្មី​ទម្រង់​(Smart Card)នេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​និង​ជាម​ធ្យា​បាយ​មួយ​ក្នុងការ​ឈាន​ទៅ​​សម្រេច​គោល​ដៅ​របស់​រាជ​រដ្ឋាភិ​បា​លក្នុ​ងការ​កែ​ទម្រង់រ​ដ្ឋបាល​សាធារណៈ​ដើម្បី​អភិវ​ឌ្ឍធន​ធាន​មនុស្ស​និង​កសាង​អភិ​វឌ្ឍ​ស្ថា​ប័ន​។​

​ការ​បោះពុ​ម្ព​អត្ត​សញ្ញាណ​ប័ណ្ណ​មន្ត្រីរា​ជកា​រ​ថ្មី​នេះគឺ​មិន​គ្រាន់តែ​ដើម្បី​ប្រើ​ប្រាស់​ជា​បណ្ណ​សម្គាល់​អត្ត​សញ្ញាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​គឺជា​ប្រភេទ​បណ្ណ​ប្រើ​ប្រាស់​ជា​កាត​ទំនើប​មួយ​ដែល​ដើរ​ទាន់​សម័យ​​បច្ចេក​វិទ្យា​ទំនើប​៤.០ដែល​ការ​ងារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ការងារ​ជំនាញ​របស់​ក្រសួង​មុខ​ងារសា​ធារណៈ​ផ្ទាល់​ផង​ដែរ​៕