តំបន់​បេតិកភណ្ឌ​អង្គរ​ក្នុង​ខេត្ត​សៀមរាប គឺជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ក្នុង​ពិភពលោក ដូច​ច្នេះ​ដើម្បី​ចាប់យក​ភ្ញៀវទេសចរ ការផ្គត់ផ្គង់​ទឹកស្អាត គឺមាន​ភាពចាំបាច់​បំផុត​។​

​កិច្ចសហប្រតិបត្តិការ​ខេត្តសៀមរាប លើ​វិស័យ​ទឹកស្អាត​ចាប់ផ្តើម​លេច​រូបរាង​ឡើង តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង ដើម្បី​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ដែលមាន​សមត្ថភាព​ផលិត​ទឹកបាន ៨ ០០០ ​ម៉ែត្រគុប​/​ថ្ងៃ ដោយ​ប្រើ​ប្រភពទឹក​ក្រោម​ដី និង​បានបញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ២០០៦ បន្ទាប់ពី​មាន​សំណើសុំ​ទៅ​រដ្ឋាភិបាល​ជប៉ុន ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ ​១៩៩៣ បន្ទាប់ពី​ដាក់​ដំណើរការ​សមត្ថភាព ផ្គត់ផ្គង់​ទឹកស្អាត​បាន ២៤​ ម៉ោង និង​កើន​ដល់ ៩ ១៥៦​ ម៉ែត្រគុប​/​ថ្ងៃ សម្ពាធ​ទឹក​កើនឡើង​ដល់ ២,២​ គ​.​ក /​ស​.​ម​២ និង​បានរួម​ចំណែក​កាត់បន្ថយ ជំងឺ​បង្ការ​ដោយ​ទឹក​មិន​ស្អាត និង​ជំរុញ​កំណើន​ទេសចរ​នៅក្នុង​ខេត្ត​។

បច្ចុប្បន្ន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ កំពុង​ផ្គត់ផ្គង់​ទឹក​នៅ​ភាគ​ពាយព្យ​នៃ​ក្រុង​-​សៀមរាប ឆ្លើយតប​នឹង​តម្រូវការ​ទឹកស្អាត​យ៉ាងគំហុក ក្នុង​ខេត្ត​សៀម​រាប ចៃ​កា និង​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​​សៀមរាប បាន​សហការ​ក្នុងការ​សិក្សា​សមិទ្ធ​លទ្ធភាព ពី​ឆ្នាំ​ ២០០៩ ដល់​ឆ្នាំ​ ២០១១ ដើម្បី​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់ ទឹកស្អាត​ឱ្យដល់ ៦៦ ០០០​ ម៉ែត្រគុប​/​ថ្ងៃ​។

១. សាងសង់​ស្ថានីយ​បូមទឹក​ឆៅ​ដែលមាន​សមត្ថភាព ៦៦ ០០០ ​ម៉ែត្រគុប​/​ថ្ងៃ ប្រឡាយ ​២,៥​ គម ត​ភ្ជាប់​ទៅ​ទន្លេសាប បំពង់​មេ​នាំ​ទឹក​ឆៅ​ប្រវែង ​១៩​ គម បំពង់​មេ​បញ្ជូន​ទឹកស្អាត​ប្រវែង ២៩​ គម​។

២. បណ្តាញ​ចែកចាយ​ទឹក​ប្រវែង​ ២៥៩​ គម ។​

៣. សាងសង់​រោងចក្រ​ប្រ​ព្រឹ​តិ្ត​កម្ម​ទឹកស្អាត​ដែលមាន​សមត្ថភាព ៦០ ០០០​ ម៉ែត្រគុប​/​ថ្ងៃ ដោយ​ប្រើ​ទឹក​ពី​បឹង​ទន្លេសាប និង​បំពាក់​ប្រព័ន្ធគ្រប់គ្រង និង​បញ្ជា​រួមទាំង​ប្រព័ន្ធ SCADA​។

​គម្រោង​នេះ​បានបញ្ចប់​ការ​សាង​សង់ នៅ​ខែឧសភា ឆ្នាំ​ ២០២៣ ដោយ​ឥណទាន​សម្បទាន​ចំនួន ៣​ ជំហាន​មានទឹក​ប្រាក់​សរុប ១៦ ៥៧៨​ លានយ៉េន​។ តាមរយៈ​រោងចក្រ​ប្រព្រឹត្តិកម្ម ទឹកស្អាត​ថ្មី​នេះ ប្រជាជន និង​អ្នក​ទេសចរ​នឹង​ទទួលបាន​ទឹកស្អាត និង មាន​សុវត្ថិភាព​។ ចៃ​កា កំពុងតែ​ពិនិត្យ​លទ្ធភាព​សម្រាប់​សហការ​បន្ថែមទៀត​ក្នុង​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរ​-​ភាព និង​សុខុមាលភាព​ប្រជាជន​។

ចៃ​កា (JICA) នៅក្នុង​វិស័យ​ថាមពល​របស់​កម្ពុជា ​ការអភិវឌ្ឍ​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ឆ្ពោះទៅរក​សង្គម​អព្យាក្រឹត​កាបូន​

​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​កម្ពុជា​បាន​ផ្សារភ្ជាប់ និង​ជំរុញឱ្យមាន​កំណើន​ជា​លំដាប់​នូវ​តម្រូវការ​ថាមពល ជាមួយគ្នានេះ​ដែល​ទី​ភ្នា​ក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ហៅ​កាត់​ថា (JICA) បាននិងកំពុង​អនុវត្ត​នូវ​គម្រោង​ជាច្រើន​ដើម្បី​រួមចំណែក​ដល់​ការ​​អភិវឌ្ឍ​វិស័យ​ដ៏​សំខាន់​មួយ​នេះ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង​រ៉ែ និង​ថា​ម​​ពល និង​អគ្គិសនី​កម្ពុជា​។

ជាក់ស្តែង​គម្រោង​ថ្មី​មួយ​ដែលមាន​ឈ្មោះថា​ «​គម្រោង​អភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល​ឆ្ពោះទៅរក​សង្គម​អព្យាក្រឹត​កាបូន​»​។ ជាការ​ពិតណាស់​ចំហេះ​នៃ​ហ្វូ​ស៊ី​ល​ឥន្ធនៈ​បាន​ជះ​ឥទ្ធិ​-​ពល​យ៉ាងខ្លាំង​ទៅលើ​បរិស្ថាន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​វា​បាន​បង្កើតឱ្យមាន​ចំណាប់​អារម្មណ៍​ជាច្រើន​ផ្តោតទៅលើ ការ​​អភិវឌ្ឍ​ប្រកបទៅដោយ​និរន្តរភាព​ដោយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ទៅក្នុង​បរិយាកាស​។

រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បានធ្វើការ​ប្តេជ្ញាចិត្ត​ធ្វើឱ្យមាន​អព្យាក្រឹតភាព​កាបូន​នៅត្រឹម​ឆ្នាំ​ ២០៥០ ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ អនុលោម​ទៅនឹង​គោល​នយោបាយ​លើ​គម្រោង​នេះ​ផងដែរ មាន​គោលបំណង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការប្រែប្រួល​អាកាស​ធាតុ​តាមរយៈ​ការលើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​វិស័យ​ថាមពល​នៅ​កម្ពុជា​។

គោលបំណង​រំពឹងទុក​របស់​គម្រោង ​គឺ​បង្កើតឡើង​ដើម្បី​ផ្តល់​សកម្មភាព​គោ​លន​យោ​បាយ​ក្របខ័ណ្ឌ​ទទួលខុសត្រូវ​របស់​ស្ថាប័ន​រួមជាមួយ​គម្រោង និង​យុទ្ធ​សាស្ត្រ​វិនិយោគ​ដែល​ត្រូវអនុវត្ត​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ឆ្ពោះទៅរក​សង្គម មួយ​ដែលមាន​អព្យាក្រឹត​កាបូន​។ ក្រុម​​ការងារ​ដែលមាន​សមា​សភាព​ចូលរួម​ពី​ក្រសួង​រ៉ែ និង​ថាមពល ​(MME) អគ្គិសនី​កម្ពុជា​ (EDC) និង​អ្នក​ជំនាញការ​របស់​ចៃ​កា ​(JICA Expert) និង​បង្កើត​គំរូ​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​មួយ​ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដោយ​ធ្វើការ​សិក្សា​និង​វិភាគ​អំពី​សេណារីយោ​សំខាន់ៗ​ជាច្រើន​។

តាមរយៈ​គម្រោង​នេះ​ផង​​ដែរ​នឹងមាន​ផ្តល់ជូន​ការណែនាំ​អំពី​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មីៗ និង​លើក​-​កម្ពស់​ដល់​ការទទួលយក និង​ប្រើ​-​ប្រាស់​ប្រភព​ថាមពល​កើតឡើង​វិញ​ដូចជា​ឧស្ម័នអ៊ីដ្រូហ្ស៊ែ​ន / អា​ម៉ូ​នី​ញាក់ រួមជាមួយ​ការចាប់យក​ឧស្ម័ន​កា​​បូ​ន​ឌីអុកស៊ីត​ការប្រើប្រាស់ និង​ការ​ស្តុក​ទុក​។

​បន្ថែម​ពីលើ​នេះ​អ្វីដែល​ពិសេស​នោះ ​គឺ​គម្រោង​នឹងចូលរួម​ចំណែក និង​ពង្រីក​ចំណេះដឹង​ទៅដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ដែលជា​ផ្នែក​មួយ​ជំរុញ​ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​កម្ពុជា និង​ជប៉ុន​ក្នុង​គោល​-​ដៅ​ដោះស្រាយ​ប្រឈម​ផ្នែក​ថាមពល​សកល​ជាមួយគ្នា​។

ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ចុះបញ្ជី PPAP អាច​ធ្លាក់ចុះ​ជាង​ ៤ ​ភាគរយ បើធៀបកាលពីឆ្នាំមុន។ ហេង ជីវ័ន

​​ដើម្បី​ជួយ​ដល់​ជន​រួច​ពី​ការជួញដូរ​មនុស្ស ​បង្កើន​សមត្ថភាព​ក្នុង​ការផ្តល់សេវា​ដោយ​ប្រកាន់យក​យុទ្ធសាស្ត្រ​ការពារ​ផល​​ប្រយោជន៍​ជន​រួច​ពី​ការជួញដូរ​ជា​ចម្បង ​

​គម្រោង​កិច្ច​សហប្រតិបត្តិ​បច្ចេក​​ទេស របស់​ JICA ក្នុងការ​អភិវឌ្ឍ​សមត្ថភាព ដើម្បី​ជួយ​ដល់​ជន​រួច​ពី​ការ​ជួញដូរ​មនុស្ស​នៅ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ត្រូវបាន​ចាប់ផ្តើម​ក្នុង​ខែមីនា ឆ្នាំ​២០២៣​។​

​នៅក្នុង​របាយការណ៍​ជាច្រើន​បានបង្ហាញ​ថា ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុ​ជាមាន​ចំនួន​កើនឡើង​។ អាជ្ញាធរ​​កម្ពុជា​ដែល​ពាក់ព័ន្ធ​បាន​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ឆ្លើយតប​លើ​បញ្ហា​នេះ​ក្នុងនោះ​ក៏មាន​ក្រសួង​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវនីតិសម្បទា​ដែលមាន​តួនាទី​ចម្បង​ក្នុងការ​ការពារ​ជន​រួច​ពី​ការជួញដូរ​ផងដែរ​។ ដូច្នោះ​គោល​​បំណង​របស់​គម្រោង JICA គឺ​ការ​​បង្កើត​សមត្ថភាព​ក្នុង​ការផ្តល់សេវា​តាមរយៈ​ប្រកាន់យក​៖ យុទ្ធសាស្ត្រ​ការពារ​ផលប្រយោជន៍​ជន​រួច​ពី​ការជួញដូរ​ជា​ចម្បង ដែល​ផ្តោតលើ​តម្រូវការ​របស់​ជន​រួច​ពី​ការ​​ជួញដូរ សុវត្ថិភាព និង​សុខុមាលភាព​លើ​គ្រប់​បញ្ហា និង​រាល់​ដំណើរការ​នៃ​នីតិវិធី​ទាំងអស់​តាម​គំរូ​ប្រព័ន្ធ​ ដើម្បី​ជួយ​ដល់​ជន​រួច​ពី​ការជួញដូរ​មនុស្ស​ដែលមាន​ស្រាប់​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

​ពេលបច្ចុប្បន្ន​នេះ គម្រោង​បាន​កំពុង​ដំណើរ​ការធ្វើផែនកា​រ​សិក្សា និង​តាក់តែង​គំរូ​គម្រោង​ដោយ​រំពឹងថា​នឹង​អាចអនុវត្ត​សកម្មភាព​បាន​ក្នុង​ខែតុលា​ក្រោម​អាយុកាល ៣​ ឆ្នាំ​របស់​គម្រោង​។

JICA ជឿជាក់ថា ជា​លទ្ធផល​គម្រោង​នឹង​ជា​ចំណែក​ចូលរួម​ការ​​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​ជាមួយគ្នា​ផងដែរ គឺ​បេ្ត​ជ្ញា​សម្រេច​គោលដៅ​ទី​៥ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​។ ហុង មិនា