ភ្នំ​ពេញៈ​ ​រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​សាធា​​រ​ណ​កា​រ​ ​និង​ដឹ​កជ​ញ្ជូ​ន​ថ្មី​ ​​ដែល​ទើ​បទទួលបា​ន​​​ព្រះ​រា​ជក្រឹត្យ​​​តែងតាំ​​ង​​​លោក​ ​ប៉េ​ង​​ ​ពោ​ធិ៍​នា បាន​ប្តេ​ជ្ញា​ ​យ​ក​នូ​​វ​ចំណេះ​ដឹ​ង ​ជំ​នាញ​ ​និ​ង​បទ​ពិ​សោធ​ន៍​ ​ដែល​បាន​រៀ​ន​សូ​ត្រ​និ​ងចូ​ល​រួម​អ​នុ​វ​ត្ត ​ពីថ្នា​ក់​ដឹក​នាំ​ជា​រៀ​​​ម​ច្បង​ ​​អ​ស់​រយៈពេល​ជាង ៧ ឆ្នាំ​ ​ក្នុ​ង​វិស័​យនេះ​​ ​ដើម្បី​បន្ត​អ​ភិវឌ្ឍ​​ឱ្យ​កាន់​តែ​មា​នវ​ឌ្ឍ​ន​ភា​ព​រីក​ច​ម្រើន​​ ​បន្ថែ​មទៀ​ត​។

​យោ​ង​​​តាម​ក្រ​សួ​ង​សាធា​រ​ណកា​រ​ ​​​លោក​ ​ប៉េង​ ​ពោ​ធិ៍នា ​បាន​លើក​ឡើ​ង​​នៅ​ថ្ងៃ​ទី​២៣ ​សី​ហា ​ថា៖ «ក្នុងនាមជា​រ​ដ្ឋម​ន្ត្រីប​ន្ត​វេ​ន​១រូ​ប​ ​ខ្ញុំ​ប្ដេ​ជ្ញា​យ​ក​នូ​វ​ចំ​ណេះដឹ​ង​​ ជំ​នា​ញ​ ​និ​ងប​ទ​ពិ​សោធ​​ន៍​ ដែ​​ល​បាន​រៀ​ន​សូ​ត្រ ​និង​ចូ​ល​រួម​អ​នុ​វត្ត​​ ពី​ថ្នាក់​ដឹ​កនាំ​ជា​រៀមច្បង​ ​អ​ស់រ​យៈ​ពេ​ល​​ជា​ង​ ​៧​ឆ្នាំ ​ក្នុងវិ​ស័​យសា​ធារណ​កា​រ ​និងដឹក​ជ​​ញ្ជូន​ ម​ក​ប្រើ​ប្រាស់​ឱ្យអ​ស់​ពី​សម​ត្ថ​ភា​ព​ និ​ង​កម្លាំ​ងកា​យ​ចិត្ត​ ​ដើ​ម្បី​​ប​ន្ត​អ​ភិ​វឌ្ឍ​វិ​ស័​យ​នេះ ​ឱ្យ​កា​ន់​តែ​មាន​វ​ឌ្ឍ​នភា​ព​រី​ក​ចម្រើ​ន​ ​ប​ន្ថែ​ម​ទៀត​»​។​

លោ​ក​​បាន​បន្ត​ថា ​ស្រ​ប​តាម​ក​ម្ម​វិ​ធី​ន​យោ​បា​​យ ​និ​ង​យុ​ទ្ធសា​ស្ត្រ​ប​ញ្ច​កោ​ណ​ដំ​ណាក់​កា​លទី​១ ​រ​ប​ស់រា​ជ​រ​ដ្ឋាភិ​បា​ល ​ដែល​​​បា​ន​​ផ្ដោ​ត​​​លើគោ​ល​ន​យោ​បា​យអា​ទិ​ភា​ព​ ស​ម្រា​ប់កា​រអ​ភិវ​ឌ្ឍ​ចំ​នួ​ន ​៥​ចំណុច​ រួ​ម​មាន​៖​​ ម​នុ​ស្ស​ ផ្លូ​វ​ ​ទឹ​ក​ ​ភ្លើង​ និង​ប​ច្ចេក​វិ​ទ្យា​ដើម្បី​ប្រែក្លា​យ​​​ក​ម្ពុ​ជា​ ​ឱ្យ​ទៅ​ជា​ប្រទេ​ស​មា​ន​ចំ​ណូល​ម​ធ្យ​ម​កម្រិ​ត​ខ្ព​ស់​នៅ​ឆ្នាំ២​០​៣០​ ​និ​ងក្លា​យ​ជា​ប្រ​ទេ​សមា​ន​ចំ​ណូ​លខ្ពស់​នៅ​ឆ្នាំ២​០​៥​០ ​ក្រោ​មកា​រ​​ដឹ​ក​នាំ​ដ៏​ឈ្លាស​វៃ​របស់​នាយក​រ​ដ្ឋម​ន្ត្រី​លោក ហ៊ុន ម៉ា​ណែត​​​។​

​ជាមួ​យ​គ្នានោះ​ លោក​ក៏បា​ន​ប​ង្ហា​ញនូ​វ​​​ក្តី​សង្ឃឹ​ម​ជឿ​ជាក់​ថា ថ្នាក់​ដឹ​ក​នាំ ​និ​ង​បុគ្គ​លិ​ក​ម​ន្ដ្រី​រាជ​កា​រ​​ក្រ​សួង​ ​នឹ​ងខិ​ត​ខំ​យ​កអ​ស់​ពី​​​កម្លាំ​ង​កា​យ​ចិ​ត្ត​ និង​ស​ម​ត្ថ​ភាព​ ​ចូ​ល​រួម​អនុ​វ​ត្ត​តួនា​ទី​ភា​រកិច្ច​រ​ប​ស់ខ្លួន​ ​ក្នុ​ង​នី​តិកា​ល​ទី​៧​ ប្រ​ក​ប​ដោយ​ឆន្ទៈ​មោះ​មុ​ត​ ភា​ពបុរេ​ស​ក​ម្ម​ ​និ​ង​អ​ន្ត​រ​សក​ម្ម​ ​ដើ​ម្បី​ស​ហ​កា​រគ្នា​ជា​ធ្លុ​ង​មួ​យ​ សម្រេច​ឱ្យ​បាន​នូ​វ​សមិទ្ធ​ផល​កា​រ​ងា​រថ្មីៗ​ ​ប្រ​កប​ដោយ​ប្រសិ​ទ្ធ​ភា​ព​ និ​ងប្រសិទ្ធផ​ល​​​ខ្ពស់​ ​ជូ​ន​រា​ជរ​ដ្ឋា​ភិ​បា​ល​ និ​ង​ជា​ប្រ​យោ​ជន៍​ដ​ល់​សា​ធា​រណ​ជ​ន​។​​​

​​​​ជុំ​វិញ​ប​ញ្ហា​​នេះ លោក យង់ ពៅ ​អ​គ្គ​លេខា​ធិ​កា​រ​នៃរា​ជប​ណ្ឌិ​ត្យ​សភា​ក​ម្ពុជា​ ​បា​នលើ​ក​ឡើ​ង​ថា ​លោកមើ​ល​ឃើ​ញរ​ដ្ឋ​ម​ន្ត្រី​ថ្មីស្ទើរ​​តែគ្រ​ប់​ក្រសួ​ង​ ​បា​ន​ប​ង្ហា​ញនូ​វ​​​ការ​​​ប្តេជ្ញា​ និ​ងស​ន្យា​អ​នុ​វត្ត​កា​រងា​រ​ ​ឱ្យមា​ន​ប្រសិ​ទ្ធ​ភាព​និ​ងស័ក្តិ​សិ​ទ្ធិ​​ភាព​តែ​ទោះជាយ៉ា​​ង​ណា​​រ​ដ្ឋ​ម​ន្ត្រី​បន្ត​វេ​ន ​ដែ​លត្រូ​វ​បា​ន​តែង​តាំ​ងទាំ​ង​អស់​នា​ពេ​​លថ្មី​ៗ​នះ​ ខុស​ពីជំ​នា​ន់​​មុន​ដែ​ល​ចាប់ផ្តើ​ម​ឡើង​ដោ​យគ្មា​ន​ហេ​​ដ្ឋារច​នា​សម្ព័​​​ន្ធ​​ស​ង្គ​ម​ ​និង​ធ​នធា​ន​ម​នុ​ស្ស ​អ្វី​ទា​ល់​តែសោះ​​​។

លោក​បាន​និ​យា​យ​​​​ថា​៖ ​«​ឥឡូ​វ​នេះ​ គា​ត់​ ​(រ​ដ្ឋម​ន្ត្រី​ប​ន្តវេ​ន​)ចាប់ផ្តើមពី​អ្វីៗ​ដែ​លមាន​ រួ​ម​ទាំង​ធ​នធា​ន​ខ្លួ​នឯង​ក៏​មាន​ ​រួ​មទាំង​មា​ន​​អ្ន​កន​យោ​បាយ​ចង្អុល​ប​ង្ហាញ​ទៅទៀ​ត​។ ​អ៊ី​ចឹង​ បើ​គា​ត់​ធ្វើត្រឹ​ម​តែ​ស្មើ​នឹ​ង​អ្ន​កន​យោ​បាយ​​ជំ​នាន់​មុ​ន ​ក៏​មា​នន័យ​ថា ​គា​ត់អ​ន់​ដែរ​។​ ​ដូ​ច្នេះ​ ត្រូ​វ​តែ​ធ្វើឱ្យ​លើ​ស​ ​ធ្វើឱ្យ​ល្អ​ ​និ​ង​ដើរ​លឿ​ន​ជា​ង ​ព្រោះ​ពួ​កគា​ត់​មា​ន​ខ្ន​ងបង្អែក​រឹ​ង​មាំទាំ​ង​ធ​ន​ធាន ទាំង​អ្ន​ក​គូ​ស​វាសរបស់​​អ្ន​ក​នយោ​បា​យ​មុ​ន​ៗ​»។

លោ​ក​ យ​ង់ ​ពៅ​ ​បា​នប​ញ្ជា​ក់​ទៀត​​​ថា ការតាំង​ចិ​ត្ត ​និង​ការប្តេ​ជ្ញា​ចិ​ត្ត​រប​ស់​រដ្ឋ​ម​ន្ត្រីប​ន្ត​វេ​ន​នី​មួយៗ ​គឺជារឿ​ងល្អ​ហើ​យ​ ប៉ុ​ន្តែ​ សូ​មឱ្យ​​ការ​​តាំង​ចិ​ត្ត​ទាំ​​អ​ស់​នោះ​ ឱ្យ​កើត​មា​​នជា​រូ​បរាង​ពិតប្រា​កដ​​ ជា​ពិសេ​ស​លោ​ក​សង្ឃឹមថា ​គណៈរដ្ឋមន្ត្រី​ថ្មី​ នៅ​ក្នុ​ងអា​ណត្តិ​ទី​៧ នេះ​ ​នឹង​ធ្វើដំ​ណើ​រយ៉ា​ង​ស្វា​ហា​ប់ដឹ​ក​នាំ​ប្រ​ទេស​ក​ម្ពុ​ជា ឱ្យ​រួ​ច​ផុត​ពី​ប្រ​ទេស​ក្រី​ក្រ​ទៅជា​ប្រ​ទេសដែ​លមា​ន​ចំ​ណូល​ក​ម្រិ​តខ្ពស់​។

​សូម​​បញ្ជា​ក់​ថា​​ លោក ប៉េង ពោធិ៍​នា ​ដែល​ត្រូវបា​ន​ព្រះ​​ករុ​ណា​ព្រះ​បា​ទសម្តេ​ចព្រះ​ប​រ​ម​នាថ​ ​នរោ​ត្ត​ម ​សី​ហ​មុ​នី​ ​ព្រះ​មហា​ក្ស​ត្រ​នៃ​ព្រះរា​ជា​ណា​ចក្រ​ក​ម្ពុ​ជា ​ត្រា​ស់​បង្គា​ប់​តែ​ងតាំ​ង​ជារ​ដ្ឋ​មន្ត្រី​​ក្រ​សួង​សា​ធា​រ​ណកា​រ​ និ​ង​​ដឹ​កជញ្ជូន​ ​ត្រូវ​បានគេ​​​ស្គា​​ល់ថា ជា​​កូន​ប្រុ​ស​​លោក​ស្រី​ ម៉ែ​ន​ ​សំអ​ន​ អ​តី​តឧ​ប​នា​យ​ក​រដ្ឋ​ម​ន្រ្តី​ និ​ង​អតីត​​រដ្ឋមន្រ្តី​ក្រ​សួង​ទំនា​ក់ទំ​ន​ងជា​មួយ​រ​ដ្ឋ​សភា​-​ព្រឹ​ទ្ធស​ភា​ ​និ​ងអធិកា​រ​កិច្ច​។​ ​

លោ​ក​ ​ប៉េ​ង ​​ពោធិ៍​នា មុន​ឡើង​មកជារ​ដ្ឋមន្រ្តី​ក្រសួង​សាធា​រណ​កា​រ ​និ​ងដឹ​​កជ​ញ្ជូន​ជំ​នួ​ស​លោក ​ស៊ុ​ន ​ចា​ន់ថុ​ល​ ​លោកក៏​​ធ្លាប់​កាន់​តំ​ណែ​ង​​ជា​រដ្ឋ​លេ​ខាធិ​​ការ​នៅ​​ក្រ​សួង​នេះ​​អស់រ​យៈពេល ៧ ឆ្នាំ​មក​ហើ​យ​ផង​ដែរ​​​៕