
ជំនួបទ្វេភាគីរវាងប្រតិភូកម្ពុជា ជាមួយអង្គការអភិរក្សអន្តរជាតិ (CI) ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ប្រតិភូកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយអង្គការអភិរក្សអន្តរជាតិ (CI) ដើម្បីពិភាក្សាភាពជាដៃគូ ស្តីពីការអនុវត្តគម្រោង GEF និងការស្វែងរកការគាំទ្រពីកម្ពុជា ដើម្បី CI អាចក្លាយខ្លួនជាភ្នាក់ងារអនុវត្តមួយ( Implementing Agency) របស់ GEF សម្រាប់គម្រោងកម្មវិធីជំនួយខ្នាតតូច នាពេលអនាគត។
យោងតាមក្រសួងបរិស្ថាន កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានធ្វើឡើង ខណៈដែលលោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមមហាសន្និបាត GEF លើកទី៧ នៅទីក្រុង វែនកូវើ ប្រទេសកាណាដាកាលពីថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៣។
ជាមួយគ្នានេះ ប្រតិភូកម្ពុជាក៏បានចូលរួមពិធីបើកមហាសន្និបាតលើកទី៧ របស់GEF ជាផ្លូវការដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកចំនួន ១៨៥ ប្រទេស ភ្នាក់ងារពាក់ព័ន្ធរបស់មូលនិធិ GEFទាំងអស់ និងមានការចូលរួមពីរដ្ឋមន្ត្រីចំនួន ៨៣ រូបផងដែរ៕