ភ្នំពេញៈ​មេដឹ​កនាំ​អាស៊ាន​ បាន​អះអាង​​ជាថ្មី ​ពីការ​ប្តេ​ជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិ​ច្ចសហប្រតិ​បត្តិការ​ជាមួយ​ដៃគូ​សន្ទនា​ និង​ភាគី​ខាង​ក្រៅ​ ដើម្បី​ដោះស្រា​យ​ឧក្រិដ្ឋ​កម្ម​ឆ្លងដែ​ន និ​ង​ពង្រឹង​សន្តិសុ​ខ​តាម​ព្រំដែន​ខណៈ​ពួកគេ​បានទ​ទួល​ស្គាល់​ការ​គំរា​មកំហែង​នៃ​ការរ​ត់ពន្ធ​អាវុធ​នៅក្នុ​ង​តំបន់​អាស៊ាន និ​ង​បញ្ហា​ប្រឈម​ក្នុងការ​ទប់​ស្កាត់​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់​។

​ការ​ប្តេជ្ញា​ចិត្ត​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ ទទួល​បន្ទុក​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន (AMMTC)​ លើក​ទី​១៧នៅ​ទីក្រុង​ឡា​ប៊ូ​ន​បា​ចូ (Labuan Bajo) ប្រទេស​ឥណ្ឌូនេ​ស៊ី​ កាលពី​ថ្ងៃទី​២១ ​ខែសីហា ដែល​ដឹក​នាំ​ដោយ​ប្រទេស​ឥណ្ឌូ​នេស៊ី​​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ។​

​លោក ​សុខ​ ផល រដ្ឋ​លេខាធិ​ការ​ក្រសួងម​ហា​ផ្ទៃ​កម្ពុជា​ បាន​ដឹក​នាំ​គណៈប្រ​តិភូ​កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំ​នេះ​។​

​សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ច​ប្រជុំ​នេះ​ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩ ​ខែសីហា ​បាន​បញ្ជាក់ថា​​៖ «​យើង​បាន​ផ្លាស់​ប្តូរ​ទស្សនៈ ​និង​បញ្ជាក់​ឡើងវិ​ញ​ពី​ការប្តេជ្ញាចិ​ត្ត​របស់​យើង​ក្នុងការ​អនុវត្ត​ផែន​ការ​សកម្ម​ភាព​អាស៊ាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ឆ្នាំ​២០១៦-​២០២៥»​​។​

​កិច្ច​ប្រជុំ​បាន​កត់​សម្គាល់​ពី​វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​កម្មវិធី​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ស្តីពី​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​(SOMTC) ឆ្នាំ​២០២២​-២០២៤​ដើម្បី​អនុវត្ត​ផែន​ការ​សកម្ម​ភាព​រប​ស់អា​ស៊ាន​ហើយ​ទន្ទឹង​រង់​ចាំ​ការអ​នុវត្ត​យ៉ាង​រឹងមាំនិ​ង​ពេញ​លេញ​នៃ​វិស័យ​ទាំង​១០​របស់​ខ្លួន​។​

​សេចក្តី​ថ្លែង​ការណ៍​រួម​បញ្ជាក់​ថា​៖ «​យើង​បាន​ទទួល​ស្គាល់​ការគំរាម​កំហែង​នៃ​ការរ​ត់ពន្ធ​អាវុធ​ដែល​រីក​រាល​ដាល​នៅ​ក្នុង​តំបន់​អាស៊ាន និ​ង​បញ្ហា​ប្រឈម​ក្នុង​ការ​បង្ការ​ និង​ទប់ស្កាត់​ការ​ជួញ​ដូរ​ និង​ការរត់​ពន្ធ​អាវុធ​ និង​គ្រាប់រំ​សេវ​ឆ្លង​ដែន​ខុសច្បាប់​​។ ​

ក្នុងន័​យនេះ​ យើង​បានអ​នុម័​ត​សេចក្តី​ប្រកាស​អាស៊ាន​ស្តីពី​ការប្រយុ​ទ្ធ​ប្រឆាំង​នឹង​ការរត់ពន្ធ​អាវុធ​ដែល​ជា​ការប្តេ​ជ្ញាចិ​ត្ត​ក្នុងការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើន​ឡើង​ទាំង​នេះ​។ យើង​សូម​កោត​សរ​សើរ​ចំពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​រប​ស់​ប្រទេស​កម្ពុជា ក្នុងឋា​នៈ​ជា​ប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ ​SOMTC លើ​វិស័យ​អាទិ​ភាព​នៃ​ការ​រត់​ពន្ធ​អាវុធ​ក្នុងការ​ដឹកនាំ​​រៀបចំ​សេចក្តី​ប្រកាស​នេះ​»​។​

​ប្រភព​ដដែល​បាន​បន្ថែម​ថា​៖«​យើង​សូមប​ញ្ជាក់​ឡើង​វិញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការព​ង្រឹងកិច្ច​សហប្រតិ​បត្តិការ​ជា​មួយ​ដៃគូ​សន្ទនា​អាស៊ាន ​និង​ភាគី​ខាង​ក្រៅ​ពាក់ព័​ន្ធ​ផ្សេងទៀ​តដើម្បី​​ដោះស្រាយ​​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​ពង្រឹង​សន្តិ​សុខ​ព្រំដែន​»​។​

​អង្គ​ប្រជុំនោះ​បាន​​ស្វាគម​ន៍​ការអ​នុម័ត​ផែនកា​រ​ការងារ S​OMTC ចំនួន​ ៦ ​ស្តីពី​កិច្ច​សហប្រ​តិប​ត្តិការ​ដើ​ម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែ​ន រួមមា​ន ប្រទេស​បូក​៣​នៃ​ដៃគូ​អាស៊ាន​ពី​ឆ្នាំ​២០២៤​-២០២៧​, ប្រទេស​ចិន​ពី​ឆ្នាំ​២០២៤-​២០២៧​ ,ឥណ្ឌា​ពីឆ្នាំ​២០២៣-​២០២៧​, ប្រទេស​ជប៉ុន​ពីឆ្នាំ​២០២៣-២០២៧ ​,នូ​វែ​ល​សេ​ឡង់​ពី​ឆ្នាំ​២០២៣-​២០២៥​ និង​សហរ​ដ្ឋអាមេ​រិក​ពី​ឆ្នាំ២០២៣-​២០២៦​។​

​កិច្ច​ប្រជុំ​ក៏បាន​អនុ​ម័ត​សេចក្តី​ប្រកាស​ក្រុង​ឡា​ប៊ូ​ន​បា​ចូ ស្តីពី​ការព​ង្រឹង​កិច្ចស​ហ​ប្រតិប​ត្តិការ​អនុវត្ត​ច្បាប់​ក្នុងកា​រ​ប្រយុទ្ធ​ប្រឆាំង​​ឧក្រិដ្ឋ​កម្ម​ឆ្ល​ងដែន​ផងដែរ ​ដែលជា​ការប្តេ​ជ្ញាចិត្ត​​ក្នុងការ​ព​ន្លឿ​ននិង​លើកក​ម្ពស់​ប្រសិទ្ធ​ភាព​នៃ​​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ដោះស្រាយ​​ករណី​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៅ​ក្នុង​តំបន់​អាស៊ា​ន​។​

​ជាមួ​យ​គ្នានេះ​ កិច្ច​ប្រជុំ​បាន​កោតស​រសើ​រ​ចំពោះ​កិច្ចខិ​តខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ឥណ្ឌូនេស៊ី ​ក្នុងឋានៈ​ជា​ប្រធាន​កិច្ចប្រ​ជុំ A​MMTC ក្នុងការ​ដឹកនាំ​រៀបចំសេ​ចក្តី​​ប្រកាស​នេះ ​និង​បាន​សង្កត់ធ្ង​ន់​លើ​គោលកា​រណ៍​នៃ​ធម្មនុញ្ញ​អា​ស៊ាន ជា​ពិ​សេស​ការ​គោរ​ព លើក​កម្ពស់​ និង​ការពារ​សិទ្ធិម​នុស្ស និង​ទទួល​ស្គាល់​សិទ្ធិ​ជន​រង​គ្រោះ​និង​សា​ក្សី​។​

​សេចក្តី​ថ្លែងកា​រណ៍​រួម​បន្ថែម​ថា​៖«​ក្នុងន័​យ​នេះយើង​​បានអនុម័​ត​សេចក្តី​ប្រកាស​អា​ស៊ាន​ស្តីពី​ការព​ង្រឹង​កិច្ចសហ​ប្រតិ​បត្តិកា​រ​ក្នុងការ​ការពារ​ និង​ជួយ​សាក្សី និង​ជនរ​ងគ្រោះ​នៃ​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ ដែលជា​​ការប្តេជ្ញា​ចិត្ត​ចំពោះ​ការកា​រ​ពារ និង​ការ​ផ្តល់​ជំនួយ​ដល់​សា​ក្សី និង​ជន​រង​គ្រោះ​»​។​

​មួយ​វិញ​ទៀ​ត​ កិច្ច​ប្រជុំ​ក៏បាន​កោត​ស​រសើរ​ចំពោះ​កិច្ចខិ​តខំ​ប្រឹងប្រែ​ង​រប​ស់​ប្រទេស​ឥណ្ឌូនេ​ស៊ី​ក្នុងឋានៈ​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រ​ជុំ​ SOMTC លើ​វិស័យ​អាទិ​ភាព​នៃ​អំពើ​ភេរវក​ម្ម​ ក្នុងការ​ដឹកនាំ​រៀបចំ​សៀវភៅ​ណែនាំ​អាស៊ាន​​ស្តីពី​ការអ​ប់រំ​កែប្រែ​ ការ​ស្តារ​នីតិស​ម្បទា​ និង​ការធ្វើ​សមា​ហរណ​កម្ម​អ្នកទោ​ស​ក្នុង​ពន្ធនា​គារ​ពាក់​ព័ន្ធ​នឹង​អំពើ​ភេរវកម្ម និង​អំពើ​ជ្រុល​និយម​ដោយ​ហិង្សា​។​

​កិច្ច​ប្រជុំ​រង់ចាំ​ប្រើប្រា​ស់​សៀវ​ភៅ​ណែនាំ​នេះ​ក្នុងការ​ផ្តល់​ដល់​អ្នកធ្វើ​សេច​ក្តីសម្រេច​ចិត្ត​​នូវ​ការណែ​នាំ​ដ៏​មាន​សា​រៈប្រយោ​ជន៍​សម្រាប់​ការបង្កើ​ត​និង​អ​នុវត្ត​កម្មវិធី​ស្តា​រនី​តិស​ម្បទា និង​សមាហ​រណ​កម្ម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដោយ​​ផ្អែក​លើ​ចំណេះ​ដឹង​ដែល​បាន​ផ្តល់​ពី​អ្នក​ជំនាញ​ពាក់​ព័ន្ធ​ក្នុង​វិស័យ​នេះ​។​

​ក្នុងឱ​កាស​នៃ​កិច្ចប្រជុំ​​នេះលោក​ សុខ ​ផល​ និង​លោក​ ListyoSigit Prabowo ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ឥណ្ឌូ​នេស៊ី​ក៏បាន​ចុះហត្ថលេ​ខា​លើ​អនុស្ស​រណៈ​នៃ​ការយោគ​យល់​ ​រវាង​ក្រសួង​ម​ហាផ្ទៃ​កម្ពុជា​ និង​នគរ​បាល​ជាតិ​​ឥណ្ឌូនេ​ស៊ី​​ស្ដីពី​កិច្ចស​ហប្រតិ​បត្តិ​ការ​ក្នុង​ការ​បង្ការនិង​ប្រយុទ្ធប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែននិង​​ការលើក​កម្ពស់​ការ​កសាង​សមត្ថ​ភាព​​៕