ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ (ក.ប.ទ.) បាន​អនុញ្ញាត​ឱ្យ​មាន​តំណាង​ក្រុមហ៊ុន Facebook អាច​បន្ត​បំពេញ​ការងារ​នៅ​កម្ពុជា​ឡើងវិញ ក្រោយ​ពី​ក្រុមហ៊ុន Meta Platforms Inc បាន​បដិសេធ​នូវ​ការ​ផ្តល់​អនុសាសន៍​របស់​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platforms Incចំនួន ២២រូប ដែល​បាន​ស្នើឱ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ចំពោះ​គណនី Facebook ផ្លូវការ​របស់​អតីត​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍​នៅ​ថ្ងៃ​ទី ២៩ ខែសីហា​នេះ។

ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ទទួល​យក និង​អបអរសាទរ ចំពោះ​ការ​វិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន Meta Platforms Inc. ហើយ​បាន​លើក​ឡើង​ថា ការ​សម្រេច​នេះ គឺ​បញ្ជាក់​អំពី​សុចរិតភាព​នៃ​ការ​ផ្សព្វផ្សាយ​មាតិកា​ព័ត៌មាន​លើ​គណនី Facebook ផ្លូវការ របស់​លោក​ហ៊ុន សែន។

យ៉ាងហោចណាស់ ៨០ ភាគរយនៃអ្នកខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុគឺជាស្ត្រី។

ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍​បាន​បញ្ជាក់​ថា៖«.ក.ប.ទ. សូមស្វាគមន៍​ចំពោះ​តំណាង​ក្រុមហ៊ុន Meta Platforms Inc. ដើម្បី​បន្ត​បំពេញ​ការងារ​នៅ​កម្ពុជា តទៅទៀត»។

ទោះយ៉ាងណា ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍​មិន​ស្វាគមន៍​ចំពោះ​បុគ្គល​ទាំង ២២​រូប ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platfoms Inc. ដែល​បាន​ផ្តល់​អនុសាសន៍​ដ៏​អាក្រក់​មាន​ចរិត​នយោបាយ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា៕