សមាជិក​រដ្ឋសភា​កម្ពុ​ជា​ចំនួន​ ៨៧ ​រូប បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ ក្នុង​នីតិកាល​ទី​៧ នៅថ្ងៃនេះ ដើម្បី​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​ចំនួន​ ២៩ ​រូប និង​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​តាម​ការប្រកាស​របស់​រដ្ឋសភា បានឱ្យដឹងថា កិច្ចប្រជុំ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោកស្រី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​វត្តមាន​សមា​ជិ​ក​សមាជិកា​រដ្ឋសភា ដោយ​ចាប់ផ្តើម​សម័យប្រជុំ​ចំនួន ៨៧​រូប​។​

​រដ្ឋសភា បាន​បញ្ជាក់ថា​៖«​របៀបវារៈ នៃ​ការបន្ត​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ នាឱកាស​នេះ មាន​ចំនួន​២ គឺ ១​ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ចំនួន ២៩​រូប ជំនួស​តំណាងរាស្ត្រ​ដែល​បាន​សុំលាលែង​។ ២ ការបោះឆ្នោត​ជ្រើសតាំង​ឯកឧត្តម យក់ ង៉ុ​យ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​បានទទួល​មរណភាព ជ្រើសតាំង​ដោយ​រដ្ឋសភា នីតិកាល​ទី​៧»

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ស្ដីពី​លទ្ធផល​នៃ​ការបន្ត​សម័យប្រជុំ​នៅ​ព្រឹក​នេះ​ផងដែរ​បានឱ្យដឹងថា រដ្ឋសភា​បានសម្រេច​សុពលភាព​អាណត្តិ​តំណាងរាស្ត្រ​ថ្មី ចំនួន​២៩​រូប​ជំនួស​តំណាងរាស្ត្រ​ដែល​បាន​លាលែង​និង​បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​មួយរូប​៕​

លេចឮ​ថា តារា​ចម្រៀងប្រុសសំឡេងធ្ងន់ផ្អែម​ពីរោះ​ លោក ឈឿន ឧត្តម នឹង​ចូល​ផលិត​កម្ម​ Davitra Media ឆ្នាំ​ ២០២១​​។ តារា​ចម្រៀង​ល្បី​បែប​មនោសញ្ចេតនា កាលពី​ ១ ទសវត្សរ៍​មុន លោក ឈឿន ឧត្តម ម្ចាស់​បទ «ទូរស័ព្ទអ្នកណា?»។ រូបថត ហ្វេសប៊ុក​

នាចុង​ឆ្នាំ​ ២០២០ ឌុច លីដា ស្រាប់​តែ​បង្ហាញ​មុខ​ស្វាមី​ ក្រោយ​សម្រាល​បុត្រ​ាជិត ​១ ខួប​។ ហ្វេសប៊ុក​