​​​ភ្នំពេញៈលោក​​​ អ៊ា​ង​ សុ​ផ​ល្លែត​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បាន​​លើកឡើង​​​ថា ​​កិច្ច​កា​រ​​អា​ទិ​ភា​ព​មួយ​ក្នុង​ចំណោ​ម​​​កា​រ​​ងារ​អា​ទិ​​ភាព​ជាច្រើន​ទៀត ​ដែល​ត្រូវ​អនុវត្ត​​ គឺ​​ការ​​​គ្រ​ប់គ្រ​​ង​សំណ​ល់ទី​ក្រុ​ង​​និ​ង​ជ​ន​ប​ទ និ​ង​​កា​រកា​ត់​បន្ថ​យ​​​កា​រប្រើ​ប្រាស់​ថ​ង់​ប្លាស្ទិ​ក​​​​​​ខ​ណៈប​ច្ចុ​ប្បន្ន​ ក្រសួង​បាន​និ​​​ងកំពុង​បើ​ក​យុ​ទ្ធ​នា​កា​រ​តាម​សាលារៀនទូ​ទាំ​ង​ប្រ​ទេ​ស ​កាត់ប​ន្ថ​​​យ​ការ​ប្រើ​ប្រា​ស់​ថ​ង់​ប្លាស្ទិក​។

លោក​ អ៊ាង សុផល្លែត​ បាន​ថ្លែង​ដូចនេះ​​ក្នុង​ជំនួប​ពិ​ភាក្សា​កា​រ​ងារ​ស្តីពី​កិ​ច្ច​ការ​ពារ​ប​រិ​ស្ថា​ន​ និ​ង​ការ​ឆ្លើ​យត​ប​​ទៅ​នឹង​​ការប្រែប្រួល​អាកា​សធា​តុ​​ជាមួ​យ​​ឯ​ក​អ​គ្គរាជ​ទូ​តជប៉ុន​ប្រចាំ​កម្ពុជា​ លោ​ក​​អ៊ូអិណុ​ អា​ត់ស៊ូ​ស៊ី​​(UE​N​O ​At​s​us​hi) ​​​និង​ស​ហ​កា​រី កា​ល​ពី​ថ្ងៃទី​៦ ខែ​កញ្ញា​​ឆ្នាំ២០​២​៣​​​។ ​​

​យោ​ង​តាម​​កា​រ​​ផ្ស​ព្វ​ផ្សាយ​របស់​ក្រសួង​បរិស្ថាន​​លោក​UENO Atsushi បាន​លើកឡើង​ថា ជប៉ុន​គាំទ្រយ៉ា​ង​ពេញ​ទំហឹង​លើយុ​ទ្ធ​សាស្រ្ត​ប​ញ្ចកោ​​ណ​ ដំ​ណា​​ក់កា​ល​​ទី១​​រប​ស់​រាជ​រ​ដ្ឋាភិ​បា​ល​​កម្ពុ​ជា​​ដែល​ធា​នា​បាន​នូ​វ​ចី​​​រ​ភា​ព​​​ប​រិ​ស្ថា​ន​ និ​ង​កា​រ​ត្រៀម​ខ្លួ​ន​ឆ្លើយត​ប​ទៅ​នឹ​ងកា​រ​ប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ​​ព្រ​ម​ទាំ​ង​លើ​ក​ក​ម្ពស់​សេ​ដ្ឋ​កិ​ច្ច​​​បៃ​ត​ង​។ ​​នា​ឱ​កា​ស​នោះ​ដែ​រ ​លោ​ក​ក៏បាន​រំ​លេ​ច​ឡើងពី​​ជំ​នួយ​ឥ​ត​សំ​ណង​ស​ម្រា​ប់អ​នុ​វត្ត​គ​ម្រោ​ង​ កា​រ​ទ​ប់ស្កា​ត់សំណល់​ប្លា​ស្ទិ​កស​មុ​ទ្រនៅ​ក​ម្ពុ​ជា​​របស់​ជ​ប៉ុ​ន​ដែ​ល​បា​ន​ផ្តល់​ជូ​នកម្ពុ​ជា ​គឺ​តា​ម​រយៈ​​អង្គកា​រអ​ភិ​វ​ឌ្ឍន៍​ស​ហប្រ​ជាជាតិ (UNDP) ដំណាក់​កា​ល​ទី​១​។​​ ​​

បើ​តា​មក្រ​សួ​ង ​​លោកUENO Atsus​hi​ប​ញ្ជា​ក់ថា​​លោក​ស​ន្យាប​ន្ត​គ​ម្រោង​ដំណា​ក់កា​ល​ទី២​​និ​ង​តា​មរ​យៈ​​​ភា​ពជា​ដៃ​គូ ​ជាមួ​យទីក្រុ​ង​អូ​សា​កា​ ប្រទេស​ជ​ប៉ុន​ និង​ផ្ត​ល់ជូ​នក្រ​សួងប​រិ​ស្ថា​ននូ​​វរ​ថ​យន្ត​ដឹ​ក​សំរា​ម​ប​ន្ត​​ទៀ​ត​ ដើ​ម្បី​​​គ្រ​ប់​គ្រង​សំ​ណល់​នៅ​តំ​បន់​ជ​ន​ប​ទ។​

សូម​រំ​ឭ​កផ​ង​ដែ​រថា​​រដ្ឋាភិបាល​ជប៉ុន​សម្រេច​ផ្តល់​ជំនួយ​ឥតសំណង​ក្នុង​ទឹកប្រាក់​ចំនួន​ ៣ ​លាន​ដុល្លារ​អាមេរិក ដែលចុះហត្ថលេខាកាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ សម្រាប់​គម្រោង​ទប់ស្កាត់​​សំណល់​ប្លាស្ទិក​សមុទ្រ​​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់ និង​គាំទ្រ​ដល់​វដ្ដ​នៃ​​ការ​ផលិត គ្រប់​គ្រង ប្រើប្រាស់ និង​បោះចោល​ប្លាស្ទិក​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

​គោល​បំណង​នៃ​ការផ្ដល់​ជំនួយ​​នេះ ​​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ការបំពុល​ដោយ​សំណល់​ប្លាស្ទិក​​លើដី និង​ក្នុង​សមុទ្រ​តាមរយៈ​ការជំរុញ​ឱ្យ​មាន​ការអនុវត្ត​តាម​គោល​ការណ៍​ 4Rs (​កុំ​ប្រើ​-Refuse កាត់​បន្ថយ Reduce ប្រើ​ឡើងវិញ-Reuse និង​កែច្នៃ​យកមក​ប្រើ​ប្រាស់-Recycle)​។

លោក អ៊ាង សុផល្លែត ​បាន​ស​ម្តែ​ង​កា​រ​ស្វា​គ​ម​ន៍​​ចំ​ពោះ​​កិ​ច្ចស​ហ​ប្រ​តិ​​បត្តិ​កា​រ ​រ​វា​ងក​ម្ពុ​ជា​ ជ​ប៉ុ​ន​ ជា​ពិ​សេ​ស​ជាមួ​យ​ក្រសួ​ង​ប​រិ​ស្ថាន​។​ លោ​ក​មាន​ប្រ​សាស​​ន៍ថា​ ៖ «​ក្រ​សួង​បរិ​ស្ថា​ន​​បា​ន​និ​ង​កំពុ​ង​អ​នុវ​​ត្តផែ​ន​​ការ​កំ​ណ​ត់​ជា​យុ​ទ្ធ​សា​ស្រ្ត​ដើ​ម្បីឆ្លើ​​​យ​ត​ប​ទៅ​នឹង​កា​រ​ប្រែ​ប្រួ​ល​អា​​កាស​ធា​តុ​​​សំដៅលើ​ក​​ក​ម្ពស់​​ការ​​​អ​ភិ​វ​ឌ្ឍ​ប្រ​ក​បដោ​យ​អព្យា​ក្រឹ​ត​កាបូ​ន​​នៅ​ឆ្នាំ​២០​៥​០​»​។​​

​​​លោ​ក​បាន​បន្ថែម​ថា​ ​កិ​ច្ច​កា​រអា​ទិ​ភាពរ​ប​ស់​ក្រសួ​ង​​លើកា​រ​ងារ​គ្រប់គ្រ​ង​​សំ​ណល់​ទីក្រុ​ង​ និ​ង​ជ​ន​ប​ទ​​កា​រ​កាត់​ប​ន្ថ​​​យ​​​​​​ការប្រើប្រា​ស់​ថ​ង់​ប្លា​ស្ទិក​​កា​រប្រើប្រា​ស់ធ​ន​ធានក​កើត​ឡើ​ងវិ​ញ ​កា​រដាំ​ដើ​ម​ឈើដើ​ម្បី​បង្កើន​គ​ម្រប​ព្រៃ​ និ​ង​​​កា​រ​​លើ​ក​ក​ម្ព​ស់ជី​វ​ភាព​ស​​ហគ​មន៍​​តំ​ប​ន់​កា​រ​ពា​រ​។​

​ប​ច្ចុ​ប្បន្ន​នេះ​ ក្រ​សួ​ង​ប​រិស្ថា​ន​ ​បា​ននិ​ង​កំពុ​ង​បើ​ក​យុ​ទ្ធ​នា​ការ​ជា​មួ​យសិ​ស្សា​នុសិ​ស្ស​ ​នៅ​តា​មសា​លា​រៀន​ទូទាំ​​ង​​​ប្រទេ​ស​ ដើ​ម្បី​កា​ត់​បន្ថ​យ​កា​រ​ប្រើប្រា​ស់​ថ​ង់​ប្លាស្ទិ​ក​។​

​​​​លោ​ក​​​ហួ​​ឆៃងន់ ​ស្ថាបនិក​ក្រុមយុវជន​ស្ម័គ្រចិត្ត​បរិស្ថាន ក្រៀល​កម្ពុជា​ បានថ្លែង​នៅថ្ងៃទី​៧ ខែកញ្ញា​ថា គម្រោង​របស់​ក្រសួង​បរិស្ថាន​ដែលបាន​ដាក់​ចេញ​​​ជាអាទិ​ភាពមក​នេះ អាចនឹង​មាន​ការចូលរួ​មច្រើន​ ប្រសិនបើ​មានការ​បង្កើត​​ភាពរីក​រា​យប​ន្ថែម​​ទៅ​ដ​ល់​ទឹ​កចិ​ត្ត​​​យុវ​ជន និង​សិស្សសា​លា​​​។ ​

​លោក​ថា​៖«​​​ក្រ​សួ​ង​​​​គួ​រតែ​បញ្ចូ​ល​ប​ន្ថែម​នូ​វក្រុ​ម​ម​នុ​ស្ស​ល្បីៗដែល​ជាយុវជ​ន​ ឬ​សិ​ស្ស​សា​លា​ ឱ្យ​ចូលរួម​ជា​មួយ​នឹ​ង​​​ស​ក​ម្ម​ភាព​​រ​ប​ស់​ក្រ​សួង​​និង​​​កា​រស​ហ​កា​រ​នានា​»​។

​​​លោ​ក ​ហួ ឆៃ​ង​ន់ ​ប​ន្ថែ​ម​​​ទៀ​ត​ថា ​ក្រ​សួង​​​ប​រិ​ស្ថាន​គួរតែ​ស​ហ​កា​រជា​មួ​យនឹ​ង​​​ម្ចាស់​អាជី​វ​កម្ម​​ឱ្យ​មាន​កា​រ​គាំ​ទ្រ​​​លើ​ការ​​​កា​រពា​រ​ប​រិ​ស្ថា​​ន ដោយ​នាំចូល​ ឬលក់​រ​ប​ស់​ណាដែ​ល​​​អាច​ប្រើ​ប្រា​ស់ឡើ​ង​វិ​ញ​បាន​​​​ដែល​អាច​​​​រួ​មចំ​ណែ​ក​ក្នុ​ងការ​​កាត់​ប​ន្ថ​យ​​​ការ​ប្រើ​ប្រាស់​​​ប្លា​ស្ទិ​កនេះ​៕​