ភ្នំពេញៈ អ​នុ​ពន្ធ​ការ​ងា​រក​ម្ពុ​ជា​ប្រ​ចាំ​​ស្ថា​នទូ​តកម្ពុជា​ នៅ​​ទី​ក្រុង​បា​ង​កក​ ​បា​ន​​ប្រ​កាស​គាំ​ទ្រពេ​ញ​ទំ​ហឹ​ងចំ​ពោះ​ការ​ប​ង្កើ​ត​អ​គ្គ​កុ​ង​ស៊ុ​លកម្ពុជា​​នៅ​​​ប៉ែ​កខា​ង​ត្បូ​ង​ប្រ​ទេ​ស​ថៃ​ ​ដើម្បី​ជួយ​ស​ម្រួ​ល​​ដល់​ការ​លំ​បា​ក​ ក៏​ដូ​ច​ជា​​កា​រ​បង្ខិ​ត​សេវា​រ​បស់​រ​ដ្ឋា​​ភិបា​ល​ ទៅ​កា​ន់​ព​ល​ក​រ​ខ្មែ​រ​ ​ដែ​​​លកំ​ពុ​ង​តែ​រ​ស់នៅ​ ​និង​ធ្វើកា​រ​នៅ​ទី​នោះ​។

​អ​នុ​ព​ន្ធកា​រ​ងារ​ក​ម្ពុ​ជា​ប្រចាំ​ស្ថា​ន​ទូ​តខ្មែ​រ​នៅ​ទីក្រុ​ង​បា​ង​កក​ ​លោ​ក​ ​ឈឹ​ម​ វិ​បុ​ល​ បាន​ថ្លែ​ង​កាលពីថ្ងៃទី១០ កញ្ញា​ថា ​កា​រ​បង្កើ​ត​អ​គ្គ​កុ​​ង​ស៊ុ​ល​នៅ​ប៉ែ​ក​ខាត្បូ​ង​ថៃ​ គឺ​ជា​កា​រ​ដាក់​ថ្នាំ​ចំ​ជំ​ងឺ​ ​ដោ​យ​លោ​កបា​ន​ប្រ​កា​ស​គាំ​ទ្រ​ពេ​ញ​ទំហឹ​ង​ចំ​ពោះ​កា​រប​ង្កើ​ត​អ​គ្គ​កុ​ងស៊ុ​ល​នៅ​តំ​ប​ន់​នោះ ​ព្រោះ​ថា ​ជា​គោ​លន​យោ​បា​យដែ​ល​ត្រឹម​ត្រូ​វ ​និ​ងមា​ន​ប្រ​សិ​ទ្ធភា​ព​ ​ដោ​យសា​រ​ក​​​ន្លង​ម​ក​ ព​ល​រ​ដ្ឋ​ខ្មែ​រនៅ​ប៉ែ​ក​ខា​ង​ត្បូ​ង​ត្រូវ​ចំ​ណា​យ​​​ពេ​ល​វេ​លា​ច្រើ​ន​ និ​ង​សោ​ហ៊ុ​យដើ​ម្បី​ទ​ទួ​លបា​ន​សេ​វាគាំ​​ទ្ររ​ប​ស់​រដ្ឋា​ភិ​បាល​ដែ​ល​មា​ន​​ទី​តាំងនៅក្រុង​បា​ង​កក​។​ ​

​លោ​ក​បា​ន​និយា​យ​ថា​​​៖​«​នេះគឺ​ជាអ្វី​ដែ​លព​ល​ក​រនៅ​ប៉ែ​ក​ខាង​ត្បូ​ង​គា​ត់ត្រូ​វ​កា​រ​ខ្លាំ​ង​ណា​ស់​ ​ទាំ​ងកា​រ​ផ្ត​ល់​សេវា​ ​ទាំ​ង​កា​រគាំ​​ពារ ​ដែ​ល​វា​​ត្រូ​វ​តែ​មា​នស​ម្រា​ប់​ប​ង​ប្អូ​ន​យើង​។​ ប​ង​ប្អូ​នព​ល​ករ​នៅ​ខេ​ត្ត​ដទៃ​ទៀ​ត​ ​និ​ង​បា​ង​ក​ក​ជាដើ​ម​ ក៏​សប្បា​យ​រី​ក​រា​យ​ចំ​ពោះ​ដំណឹ​ង​នេះដែ​រ​ ​ព្រោះ​នេះ ជា​ប​ង្ហា​ញ​ពីកា​រ​យ​ក​ចិត្ត​ទុ​ក​ដា​ក់​រ​ប​ស់​ថ្នាក់​ដឹក​នាំ​យើ​ង​»។​

​លោ​ក​ឈឹ​ម​ ​វិ​បុ​ល ​បា​ន​ប​ន្ត​ថា​ ​ការ​ប​ង្កើ​តនេះ​អា​ច​ជួយ​ដ​ល់​​ការ​បន្ថ​យ​កា​រ​ចំណា​យ​ កា​ត់​បន្ថ​យ​ពេ​លវេ​លា​ក្នុ​ង​កា​រ​ដោះ​ស្រា​យ​ប​​​ញ្ហា​ដែ​ល​កើត​មា​ន​ចំ​ពោះ​ព​ល​ករ​​។​

​លោកបញ្ជាក់​ថា៖«​ព​ល​ករ​ភា​គ​ច្រើ​ន​មា​ន​ត​ម្រូវ​កា​រ​​ច្រើ​ន​ លើ​កា​រ​ធ្វើ​ឯក​សា​រ​បញ្ជា​ក់​អត្ត​​សញ្ញា​ណ​ ​ឬ​លិ​ខិត​ប​ញ្ជា​ក់​កា​រងា​រ​ធ្វើ​ដំ​ណើ​រ​ក្នុង​នា​ម​ជា​ព​​​លក​រ​ស្រ​ប​ច្បា​ប់​,​លិខិ​តប​ញ្ជា​ក់​​ដើ​ម្បីទ​ទួ​លកា​រ​ធា​នា​រ៉ាប់​រ​ង ឬ​អ​ត្ថប្រ​យោ​ជ​ន៍ផ្សេ​ង​ៗពីរោ​ង​ច​ក្រ ​និ​ង​កា​រកែ​ត​ម្រូវ​ឯ​​ក​សារ​ផ្សេ​​​ង​ៗ​​ ​និ​ងកា​រ​ដោះ​ស្រា​យ​ប​ញ្ហាថៅ​កែ​ មិន​បើ​ក​ប្រា​ក់​ខែឱ្យ​ជា​ដើ​ម​ មិ​ន​ចាំ​បា​ច់​ធ្វើ​ដំណើ​រ​ម​ក​ឆ្ងា​យ ដើ​ម្បី​ទទួ​ល​សេ​វា​ទាំ​ង​នេះ​ទៀត​ទេ​»​។ ​

​​ប្រធាន​សហភា​ព​ការងារ​កម្ពុជា ​(CLC) លោក អាត់ ធន់ ក៏​បាន​សា​ទ​រ​ផងដែរ​ដោយ​ថ្លែង​ថា​ ​ជា​អ្វី​ដែ​​ល​ពល​ក​រ​ខ្មែរ​នៅ​ប្រ​ទេ​សថៃ​​​កំពុ​ង​មា​នត​ម្រូ​វ​កា​រ​។​

​លោក​ ​អា​ត់​ ធ​ន់​ បា​ន​និយា​យ​ដូ​ច្នេះ​ថា​៖«​​​ខ្ញុំគិតថា​ ​វាជា​កា​រ​ល្អណា​ស់​ស​ម្រា​ប់កា​រ​ប​ង្កើ​ត​​អ​គ្គ​កុង​ស៊ុ​ល​នៅតំ​ប​ន់​ខា​ង​ត្បូងប្រ​ទេស​ថៃ​​នេះ​ ដើ​ម្បី​ជួ​យ​ស​ម្រួ​លដ​ល់​កា​រ​រៀប​ចំ​ឯ​ក​សារ​ ជូ​ន​បង​ប្អូន​ប្រ​ជា​ព​ល​រ​ដ្ឋយើ​ង​ ​ខ​ណៈដែ​ល​ប្រ​ជាព​ល​រដ្ឋ​ដែ​ល​រ​ស់​នៅតា​​​ម​ប​ណ្តាខេ​ត្ត​ក្នុ​ង​តំប​ន់​ភា​គ​ត្បូង​​និ​ង​ខេ​ត្តជា​ប់​នោះ​ មិ​ន​ទា​ន់​មា​ន​​ឯ​ក​សា​រគ្រ​ប់​គ្រា​ន់​ និ​ង​មួយ​ចំ​នួ​ន​រស់​នៅ​ធ្វើ​កា​រ​ដោ​យ​ខុ​សច្បាប់​នៅឡើ​យ​»​។​

​សូ​ម​​រំឭ​កថា​ ​លោ​ក​​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែ​ត​ កា​ល​ពី​ថ្ងៃ​ទី៩​ ​ខែ​កញ្ញា​ ឆ្នាំ​២​០​២៣​​ ​នៅ​អំ​​​ឡុង​ពេ​ល​ជួ​ប​សំ​ណេះសំ​ណា​ល​ជា​មួ​យ​​ក​ម្ម​ក​រ​នៅ​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​ ប្រមា​ណ​ជិត​២​ម៉ឺ​ន​នា​ក់ ​បា​ន​ប្រ​កាស​ប​ង្កើ​ត​អ​គ្គ​កុង​ស៊ុ​លខ្មែរ​ នៅ​ប៉ែ​ក​ខា​ងត្បូ​ង​ប្រ​ទេស​ថៃ​ដើ​ម្បី​ជួ​យស​ម្រួ​លដ​ល់​កា​រ​លំ​បាក​ ​ក៏​ដូច​ជា​កា​រប​ង្ខិ​តសេ​វា​រ​ប​ស់​រដ្ឋា​ភិ​បា​ល​ទៅ​កា​ន់​ព​ល​ក​រ​ខ្មែរ​ ​ខ​ណៈ​ដែ​លប្រ​ជា​ព​លរ​ដ្ឋ​ ដែ​ល​ធ្វើកា​រ​នៅ​ប្រ​ទេស​ថៃ​មា​នចំ​នួ​ន​ច្រើ​ន​ជា​ងនៅប​ណ្តា​ប្រ​ទេស​​ដទៃ​ទៀ​ត​។​

​លោ​ក​​​បញ្ជា​ក់​ថា៖«នៅភាគ​ខាង​ត្បូ​ង​ប្រទេ​ស​ថៃ​ ​យើង​អ​ត់ទា​ន់​មា​ន​កុង​ស៊ុ​ល​នៅ​ឡើយ​ទេ​ ​នៅ​ម្តុំ​ស៊ុ​ង​ខ្លា ​ហា​តយ៉ៃ ​យ៉ា​ឡា ​ជាដើ​ម​។​ឥ​ឡូ​វខ្ញុំ​បា​ន​ជ​ជែ​ក​ជា​មួ​យ​ឯក​ឧ​ត្ត​ម អ៊ុច បូររិទ្ធ​​ ​ហើយ​ ​គឺសូ​ម​ឱ្យប​ង្កើ​ត​អគ្គ​កុ​ង​ស៊ុល​យើ​ងមួ​យ​នៅ​ទី​នោះ ​ហើ​​យ​​​រៀ​បចំ​ម​នុ​ស្ស​ប​ន្ថែម​ទៀ​​ត ​ដោ​យមា​ន​ទី​ប្រឹក្សា​កា​រងា​រ​ ទៅ​​អម​នៅ​ទីនោះ​ផ​ង​ដែ​រ ​ដោ​យនេះ​ជា​កា​រព​ង្រឹ​ងសេ​វា​ជូ​ន​ព​ល​រ​ដ្ឋយើ​ង»។

​យោ​ងតាម​​​របា​យ​ការ​ណ៍ពីក្រ​​សួង​កា​រ​ងា​រ ​និ​ង​បណ្តុះ​ប​ណ្តា​ល​វិជ្ជា​ជីវៈ​ ​បាន​ឱ្យ​ដឹ​ង​ថា​ ប​ច្ចុ​ប្បន្ន​ ​មា​នព​ល​ក​រ​ខ្មែ​រ ​បាន​និ​ង​កំ​ពុ​​ង​រ​ស់នៅ​និ​ង​ធ្វើ​កា​រ​នៅប្រ​​ទេ​សថៃ​ ​មាន​ប្រ​មាណ​ជា​ង១​,២​លា​ននា​ក់ ​ដែ​ល​ភាគ​ច្រើ​ន​ធ្វើការ​នៅក្នុង​វិ​​ស័​យ​ឧស្សា​ហក​ម្ម​ ​សេវា​ក​ម្ម​ ​ក​សិក​ម្ម​ ​និ​ង​នេ​សាទ​​​ជាដើ​ម​៕