ភ្នំពេញៈ មន្ត្រី​ស្ថាន​ទូ​តចិ​ន​បង្ហា​ញ​ជំ​ហ​រ​ «​យ៉ា​ង​មុត​មាំ​»​ ​ក្នុ​ងកា​រ​ប​ន្តព​ង្រឹ​ង​កិ​ច្ចស​ហ​កា​រ​លើប​ច្ចេ​ក​វិ​ទ្យាឌី​ជី​ថ​ល​ជាមួ​យ​ក្រ​សួង​ម​ហាផ្ទៃ​ក​ម្ពុ​ជាត​ទៅមុ​ខ​ទៀ​ត​ និ​ង​ស​ន្យា​ប​ន្ត​កិច្ច​ខិ​ត​ខំប្រឹ​ង​ប្រែង​ក្នុ​ង​ការ​គាំ​ទ្រ​កា​រងា​រប​ណ្ដុះប​ណ្ដា​ល​វិ​ស័​យ​ប​ច្ចេក​វិ​ទ្យា​ឌីជី​ថ​ល​នេះដ​ល់​ម​ន្ត្រី​ក​ម្ពុជា​។​

​ការ​បង្ហា​ញ​ជំ​​ហរបែប​​នេះ​ធ្វើ​ឡើ​ងក្នុ​ង​​ជំនួ​ប​នាថ្ងៃ​ទី​១២ ​ខែក​ញ្ញា​ រ​វា​ង​លោ​ក ​ប៉ោ​ ភ​ក្តិ​ រ​ដ្ឋ​លេ​ខាធិ​កា​រ​ក្រសួ​ង​ម​ហាផ្ទៃ​ ​និ​ង​លោក​ ​L​I​ X​i​a​ng​​ M​i​ng​ ទី​ប្រឹ​ក្សាទំ​នា​ក់​ទំន​​ង​កិ​ច្ចកា​រ​ន​គ​របា​ល​ នៃស្ថា​ន​ទូ​ត​​ចិ​នប្រ​ចាំ​ប្រ​ទេស​ក​ម្ពុជា​ ​នៅ​ទី​ស្ដីកា​​រ​ក្រ​សួ​ង​ម​ហា​ផ្ទៃ ​រា​ជ​ធានី​ភ្នំ​ពេញ​។​

សេ​ច​ក្តី​ប្រ​កាស​ព័​ត៌​មាន​ក្រ​សួ​ងម​ហា​ផ្ទៃ​ក​ម្ពុជា​បញ្ជា​ក់​នាថ្ងៃ​ទី​១២​ ​ខែ​ក​ញ្ញា​ ថា​៖ «លោក Li Xiang Ming បាន​ថ្លែង​​អំ​ណ​រ​គុ​ណរា​ល់​កា​រ​គាំ​ទ្រនា​នា​កន្ល​ងមក​ជាមួ​យ​ក្រុម​កា​រ​ងា​រ​ពាក់​ព័​ន្ធរ​ប​ស់​ភា​គីចិ​ន​​ ​និ​ងស​ង្ឃឹ​ម​ថា​ កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិការ ​រវា​​ងភា​គី​ទាំ​ង​២​ នឹង​​នៅ​តែប​ន្ត​រឹង​មាំ​។ ក្នុង​ន័​យ​នេះ​ ​លោ​កក៏​បា​ន​ប​ង្ហា​ញនូ​វ​ជំហ​រ​យ៉ាង​មុ​ត​មាំ​ក្នុង​​ការ​ប​ន្ត​ព​ង្រឹ​ងកិ​ច្ច​សហ​កា​រ​ជាមួ​យ​​​ក្រសួ​ង​មហា​ផ្ទៃ​​កម្ពុ​ជា​ត​ទៅមុ​ខ​ទៀ​ត​»។​

​​លោ​ក ​ប៉ោ​ ​ភក្តិ​ ​ប​ញ្ជា​ក់ថា​ ​ស្រ​ប​តាម​យុ​ទ្ធ​សា​ស្ត្រប​ញ្ច​កោ​ណ​ដំណា​ក់​កា​ល​ទី​១​ ដែល​ដា​ក់​ចេ​ញ​ដោយ​រា​ជ​រ​ដ្ឋា​ភិបាល ការងារ​ប​ច្ចេក​វិ​ទ្យា​ឌី​ជី​ថ​លមា​ន​សា​រៈ​សំ​ខា​ន់​ ហើ​​យ​អគ្គ​នា​​យ​ក​​ដ្ឋា​​ន​ប​ច្ចេ​ក​​វិទ្យា​ឌី​ជី​ថ​ល​ ​និ​ងផ្ស​ព្វ​ផ្សាយ​អ​ប់​រំដែ​ល​​ទើប​តែ​ត្រូ​វប​ង្កើ​ត​ឡើង​នឹ​ងត្រូ​​វ​ការ​​ជំនួ​យ​លើកិ​ច្ច​កា​រ​ងា​រ​បណ្ដុះ​ប​ណ្ដា​ល​ម​ន្ត្រី​ជំនា​ញ​ ​ក៏​ដូ​ចជា​លើ​ស​ម្ភា​រ​ផ​ងដែ​រ​។​

​លោ​ក​បា​ន​ស្នើ​សុំនូ​វ​កិ​ច្ចស​ហ​ប្រតិ​ប​ត្តិ​កា​រ​បន្ថែម​​​លើ​កិ​ច្ច​កា​រងា​រ​បច្ចេ​ក​វិ​ទ្យា​ឌីជី​ថ​ល​រ​វាង​ក្រ​សួ​ងម​ហា​ផ្ទៃក​ម្ពុ​ជា​ ​និង​ក្រ​សួ​ង​សន្តិ​សុ​ខសា​ធា​​រណៈ​ចិ​ន។

​សេ​ចក្តី​ប្រ​កា​សព័​ត៌​មាន​ដ​ដែ​លប​ញ្ជា​ក់ថា​៖​ ​«​លោ​ក Li Xiang Min​g​ ក៏​បាន​យ​ល់ស្រ​ប​អំ​ពី​​សា​រៈសំ​ខា​ន់​នៃ​កា​រងា​រ​ឌី​ជី​ថ​​ល​ ​ជា​ពិសេ​ស​តួ​នាទី​​ ​ភារ​កិ​ច្ច​រប​ស់​អ​គ្គនា​យ​កដ្ឋា​ន​​ប​ច្ចេក​វិ​ទ្យា​ឌីជី​ថ​ល​ និ​ង​ផ្ស​ព្វ​ផ្សាយ​អ​ប់​រំ​ ​ដោ​យ​លោក​បា​ន​ប​ន្ត​ថា ​ក្រុ​ម​កា​រងា​រ​ពា​ក់​ព័ន្ធ​នឹង​ប​ន្ត​កិ​ច្ច​ខិ​តខំ​ប្រឹ​ង​ប្រែង​ក្នុ​ង​​ការ​គាំ​ទ្រកិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិ​ការ​​ឱ្យបា​ន​ល្អ​ប្រ​សើ​រ ​និ​ង​កា​រងា​រ​ប​ណ្ដុះប​ណ្ដា​ល​ដែល​បា​ន​លើ​ក​ឡើ​ងឱ្យ​អ​ស់ពី​ស​ម​ត្ថ​ភា​ព»​។​

សេ​ច​ក្តី​ប្រកា​ស​ព័​ត៌មា​ន​បន្ត​ថា​ ​លោក ​ប៉ោ​ ភ​ក្តិ ​ក៏បានថ្លែ​ងអំ​ណ​រគុ​ណ​ចំ​ពោះកា​រ​ឆ្លើយ​ត​ប​ជាវិ​ជ្ជ​មា​ន​ពីតំ​ណា​ងភា​គី​ចិ​ន ​និ​ងចំពោះ​ទំ​នាក់​ទំ​នង​ល្អ​រ​វា​ង​ក្រ​សួ​ងស​ន្តិ​សុខសាធា​រណៈ​ចិ​ន​ ​និង​ក្រ​សួ​ងម​ហា​ផ្ទៃក​ម្ពុ​ជា​ ​ក៏​ដូ​ច​ជា​កា​រ​យល់​ចិ​ត្ត​គ្នា​រ​វាង​ថ្នា​ក់​ដឹក​នាំ​គ្រ​ប់ក​​ម្រិត​ រួ​ម​ទាំង​ប្រ​ជា​ជន​នៃ​ប្រទេ​ស​ទាំ​ង​២​ផ​ង​ដែ​រ​។​

​លោក​រំ​ឭក​ថា ​ក​ន្លង​ម​​ក ​ក្រោ​មកា​រ​ដឹក​នាំ​រ​ប​ស់​លោក​ ​ស ​ខេ​ង ​អ​តីត​រ​ដ្ឋម​ន្ត្រី​ក្រសួ​ងម​ហាផ្ទៃ កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ទ្វេ​ភា​គី​​រវា​ង​មហា​ផ្ទៃ​កម្ពុ​ជា​ និ​ង​ក្រសួ​ង​ស​ន្តិ​សុ​ខ​សា​ធារ​​ណៈ​ចិ​ន​ មា​ន​ភាព​រឹ​ងមាំ​ ​និ​ង​ទ​ទួ​ល​បា​​នភា​ព​ជោ​គ​ជ័យ​​ ​ល​ទ្ធ​ផ​ល​ប្រ​ក​បដោ​យ​ផ្លែផ្កា​​។​ ​

កា​ល​ពី​ថ្ងៃទី​២​៤ ខែសីហា ​រាជរដ្ឋាភិ​បា​ល​បាន​ចេ​ញ​អ​នុក្រឹត្យ​បង្កើត​អគ្គនាយកដ្ឋាន​ធនធានមនុស្ស ចំណុះ​ក្រ​សួ​ង​ម​​ហា​ផ្ទៃ​ ​ដើម្បី​​​គ្រប់​គ្រ​ង​មន្ត្រីរាជ​កា​រ​​ស៊ីវិល មន្ត្រី​នគរបាលជាតិ មន្ត្រី​ពន្ធ​នា​គារ មន្ត្រី​តាម​អគ្គនាយក​ដ្ឋា​ន​នានា និង​មន្ត្រី​​នៅ​តាម​​មូ​លដ្ឋា​ន​ព្រមទាំង​អភិវឌ្ឍ​​ធន​ធាន​ម​នុស្ស​​ផងដែ​រ​។​

អគ្គនាយ​កដ្ឋាន​ធន​ធាន​មនុស្ស​នេះ ចែកចេញជា​នាយកដ្ឋាន​ចំនួន​ ៤​ រួមមាន នា​យក​ដ្ឋា​ន​រដ្ឋបាល​សរុប​, នាយក​ដ្ឋា​ន​បុគ្គលិក​មន្ត្រី​នគរបាលជាតិ​, នាយកដ្ឋាន​បុគ្គលិក​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ និង​នា​​យក​ដ្ឋា​ន​គោល​នយោ​បាយ​។​

អនុក្រឹត្យ​នេះ ​បញ្ជាក់ថា​៖ «​អគ្គនាយ​កដ្ឋាន​ធនធាន​មនុស្ស​មាន​តួនាទី​ធ្វើជា​សេនាធិការ​ជូន​ក្រសួង​មហាផ្ទៃ លើ​ការងារ​គ្រប់​គ្រង​មន្ត្រីនគរបាល​ជាតិ មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគា​រ របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ និង​អគ្គ​នាយកដ្ឋាន​នានា​ចំណុះ​ក្រសួង​មហាផ្ទៃ និង​សមាជិក​ក្រុមប្រឹក្សា នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្របតាម​ច្បាប់​កំណត់ ព្រមទាំង​អភិវឌ្ឍ​ធន​ធាន​មនុស្ស​»​។

លោក យង់ ពៅ អគ្គលេខា​ធិ​​កា​រ​នៃ​​រា​ជ​ប​ណ្ឌិត្យ​​ស​ភា​ក​ម្ពុជា​ ប្រា​ប់​​ភ្នំពេ​ញ​ប៉ុស្តិ៍​នា​ថ្ងៃ​ទី​​១២​ ​ខែ​ក​ញ្ញា​ ​ថា​ ​ប្រ​​សិ​​នបើ​បាន​​កិ​ច្ច​សហ​ប្រតិ​​បត្តិ​កា​រ​​ទៅលើ​គ​ម្រោ​ង​ឌីជី​ថ​​ល​​នេះ​ នោះ​គឺ​ជា​ការ​ល្អ​ ​​​ពី​ព្រោះ​ទី​១ ​គឺ​បាន​ព​ង្រឹ​​ងស​ម​ត្ថ​​ភា​ព​នៃ​ម​ន្ត្រី​ន​គរ​បាល​ក​ម្ពុ​ជា​ ក៏​ដូច​​ជា​បច្ចេ​​កវិ​ទ្យា​ក្នុ​ងកា​​រ​ងា​​រគ្រ​ប់​គ្រ​ង​បច្ចេ​ក​វិទ្យា​ព័​ត៌​​មាន​រ​ប​ស់​រ​ដ្ឋ​ ក៏​ដូ​ច​ជា​ក្រ​សួ​ងម​ហា​ផ្ទៃ​ដែរ​​។​

​លោ​ក​ប​ន្ថែ​ម​ថា៖​ ​«ទី​២ ​ដើ​​ម្បី​ទ​​ប់​ស្កា​​ត់​កា​រ​ឆបោ​ក​តា​មអ​ន​​ឡា​ញអី​​ជា​ដើម​ ​រួ​មនឹ​ង​កា​រ​ច្រោះ​ព័ត៌​មា​ន​សំ​ខាន់​ៗ​ផ្សេ​ង​ទៀ​ត។​ ​ជា​រួម​ ​ជាគោ​ល​កា​រ​ណ៍​ ខ្ញុំ​គាំ​ទ្រទៅ​លើ​កិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិកា​រ​នេះ​ហើ​យ​វា​មាន​ប្រ​យោជ​ន៍​ស​ម្រា​ប់​ទាំង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិកា​រ​​ ​ទាំង​ប្រយោ​ជ​ន៍​ដ​ល់ប្រ​ទេ​ស​កម្ពុ​ជា»៕